មេរៀនទី១: ការណែនាំអំពី PHP

 

មេរៀនទី១: ការណែនាំអំពី PHP

a2

ប្រវត្តិ  PHP ត្រូវបានផ្ដល់ឈោះជាផ្លូវការ HyperText Preprocessor វាជាភាសាដែលតំណើរការនៅលើ Server ដែលជា ទូទៅ ត្រូវបាន សរសេរក្នុងបរិបទ HTML ប៉ុន្ដែមិនដូចជា HTML page ធមតានោះ ទេPHP script មិនត្រូវបានបញ្ជូន ទៅអោយ client ដោយ server ផ្ទាល់នោះទេ វាធ្វើការបញ្ជូនដោយ PHP engine ។ PHP code ដែលឋិតនៅក្នុង script អាចប្រើដើម្បីធ្វើ ការជាមួយ Databases, បង្កើត ជារូបភាព ,អាន និង បញ្ចូល ទិន្នន័យឬ កែរប្រែអត្ថបទដែលមាននៅខាងក្នុង files ឬ ធ្វើការ ទំនាក់ ទំនងទៅកាន់ Remote Server ព្រមជាមួយនឹងលទ្ធភាពជាច្រើនផ្សេងទៀត ។

Rasmus Lerdorf គឺជាមនុស្សដំបូងដែលអភិវឌ្ឍន៍នូវ PHP/FI ហើយត្រូវបានមនុស្ស រាប់លាន អ្នកប្រើប្រាស់វា ។ ជំនាន់តំបូងនៃ PHP/FI ឈោះថា Personal Homepage Tools/Form Interpreterដែល លក្ខណៈ ជាមួលដ្ឋានគឺស្រដៀងទៅនឹងភាសា Perl ព្រោះបានប្រមូលផ្ដុំនូវ Perl scripts មកអភិវឌ្ឍន៍ នៅក្នុងអំឡុងឆ្នាំ ១៩៩៥ ប៉ុន្ដែវានៅមានកង្វះខាតជាច្រើននៅក្នុង ភាសានេះ ដូចជា for loops ជាដើម ។

 PHP/FI 2  នៅក្នុងឆ្នាំ ១៩៩៧ Rasmus បន្ដការអភិវឌ្ឍន៍នូវ PHP/FI 2 រហូតមកដល់ខែ វិច្ឆិកា ឆ្នាំដដែល បន្ទាប់ពី Andi Gutmans ហើយនិង Zeev Suraski បានប្រទះឃើញនូវ PHP/FI ចំពេលដែលពួក គេកំពុង ស្វែងរកនូវភាសាដើម្បីអភិវឌ្ឍន៍នូវគំរោងបង្កើត E-commerce solution សំរាប់សកលវិទ្យាល័យ របស់ពួកគេ ។ ពួកគេបានអោយដឹងថា PHP/FI ពុំទាន់មានលទ្ធភាព គ្រប់គ្រាន់នៅឡើយហើយខ្វះខាតនូវ លក្ខណៈពិសេស ជាច្រើន ។ ចំនុចមួយដែលមានការចាប់ អារមណ៍ជាង គេ គឺ while loops ដែលពួកគេនឹងត្រូវប្រតិបត្ដិ ។

PHP 3.   Zeev and Andi សំរេចចិត្ដសរសេរ scripting language ឡើងវិញប៉ុន្ដែពុំវត្ដមាន Rasmusចូលរួម ដើម្បីអភិវឌ្ឍន៍នូវ PHP3 ឡើយហើយបានផ្ដល់នូវឈោះថីថាHypertext Preprocessor ដើម្បីបញ្ជាក់ថា PHPគឺជាផលិតផលផ្សេងមួយទៀតហើយនឹង មិនត្រឹមតែយក មកប្រើ សំរាប់តែការងារផ្ទាល់ ខ្លួននោះទេ ។ Zeev and Andi ក៏បានបង្កើតនូវ Extension API ដែល API បង្កើតថីនេះវាមានលទ្ធភាពបំពេញនូវការងារជាច្រើនដូចជា Accessing databases , spell checkers ហើយនឹង បច្ចេក

វិទ្យាដទៃៗទៀត ដែលធ្វើអោយមានការចាប់អារមណ៍ពីសំណាក់អ្នកអភិវឌ្ឍន៍ ជាច្រើនមកចូល រួមក្នុង គំរោង PHP។ នៅខណៈពេលនោះដែរ PHP ក៏ត្រូវបានបព្ចេញញនូវជំនាន់ថីរបស់ខ្លួនគឺ PHP 3 នៅ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ១៩៩៨ ដែលតាមការប៉ាន់សាន PHP នឹងត្រូវបានតំឡើង ប្រមាណ ជាង ៥០ ០០០ domains ប៉ុន្ដែជា មួយតួលេខពិតប្រាកដ លើកដំបូងរបស់ PHP ត្រូវបានគេតំឡើង ច្រើនជាងមួយ លាន Domain ទៅទៀត ។

PHP 4.

នៅក្រោយឆ្នាំ ១៩៩៨ Zeev និង Andi ងាកទៅពិតនិត្យលើការងារ PHP 3 ហើយពួកគេមានគំនិត ថាពួក គេអាចសរសរនូវ script language ឡើងវិញអោយមានលក្ខណៈល្អប្រសើរជាងមុនទៅទៀត ក្នុងខណៈ ពេលដែល PHP 3 កំពុងបន្ដការធ្វើសម្ព័ន្ធ និង ប្រតិបត្ដិការនោះ PHP 4 ក៏ ចាប់ផ្ដើមបង្កើត នូវគំរូ ថី គឺ “compile first, execute later.” តំណាក់កាលនៃការ compile មិនត្រូវបាន complie PHP Script អោយទៅជា machine code នោះទេ វាជំនួសដោយការ compile ទៅជា byte code ដែលធ្វើ ការប្រតិបត្ដិការ ដោយ Zend Engine ( Zend មកពីពាក្យថា Zeev និង Andi ) ។ វិធីសាស្ដ្រថμីសំរាប់ការប្រតិបត្ដិ script នេះអាចធ្វើអោយ PHP 4 តំណើរការបាន ល្អប្រសើរ ច្រើនជា PHP 3 ហើយត្រូវបានដាក់បង្ហាញនូវ PHP 4 នេះក្នុង ខែ ឧសភា ឆ្នាំ ២០០២ ប៉ុន្ដែដោយមាន ការផ្លាស់ប្ដូរ នៅក្នុងភាសានេះជាបន្ដបន្ទាប់ទើប PHP 4 បានបង្កើតនូវជំនាន់របស់ខ្លួន ជា PHP 4.1.0 នឹង បានបង្ហាញនូវ Superglobals ដូចជា $_GET និង $_POST ។ ដែល Superglobals នេះអាចយកមកប្រើប្រាស់ពីខាងក្នុង Functions ដោយមិនចាំបាច់ប្រើ global keyword។ រហូតដល់ជំនាន់ចុងក្រោយរបស់ PHP4ត្រូវបាន បង្ហាញ ជាចុង ក្រោយបង្អស់ នៅថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ ២០០២ ។

PHP 5 . ដោយមានតំរូវការជាច្រើននូវលក្ខណៈរបស់ object-oriented Andi ក៏មានគំនិត សរសេរនូវObject-Oriented សំរាប់ជាផ្នែកនៃ Zend Engine. Zeev and Andi បានសរសេរ នូវឯកសារអំពី “ Zend Engine II : Feature Overview and Design ” ហើយចាប់ផ្ដើម ពិភាក្សា គ្នាអំពី PHP‟s ទៅថ្ងៃអនាគតដែលក្នុងជំនាន់ PHP 5 មានចំនុចជាច្រើនដែលនឹងត្រូវកែប្រែ បន្ថែម ឬ រំលោះចោល ។

PHP‟s មិនត្រឹមតែប្រែប្រួលដោយអាចអោយប្រើប្រាស់នូវលក្ខណៈ Object-Oriented ប៉ុណ្ណោះ នោះទេ វាថែមទាំង ផ្ទុកនូវមុខ ងារថμីៗជាច្រើនដែលបញ្ចូលជាមួយមុខងារសំរាប់ XML ហើយជា ពិសេសនោះ គឺ SimpleXML extension ដែលធ្វើអោយ មានភាពងាយស្រួល ក្នុងការសម្រប សម្រួលជាមួយឯកសារ XML និង SOAP ឬ MySQLi ថី ហើយនឹង extensions ផ្សេងៗ ទៀតដែលជាចំនុចសំខាន់នៅក្នុង PHP‟s ។ គេរំពឹងថា PHP 5 នឹងអាចក្លាយជាអ្នកនាំមុខគេ នៅលើទីផ្សារនៃការអភីវឌ្ឍន៍ web