កាត់​វីដេអូ​ក្នុង​កម្មវិធី VLC player

aការ​ថត​រូប​វា​ពិត​ជា​ល្អ​នៅ​ពេល​ដែល​យើង​ទៅ​ដើរ​កំសាន្ត​ជា​មួយ​ក្រុម​ គ្រួសារ រឺ មិត្ត​ភ័ក្តិ​សំរាប់​ទុក​ជា អ​នុ​ស្សាវរីយ៏ ហើយ​ការ​ថត​ជា​លក្ខណៈ​វិឌីអូ​រឹត​តែ​មាន​ភាព​សប្បាយ​រីករាយ​ជា​មួយ​វា​ថែម​ ទៀត។ប៉ុន្តែ​ពេល​ខ្លះ​វិឌីអូ​ដែល​យើង​ថត​នោះ​វា​មាន​រយៈ​ពេល​វែង ហើយ​យើង​ចង់​មើល​កន្លែង​ណា​ដែល​សខាន់​តែ​ប៉ុណ្ណោះ ដូច​នេះយើង​ត្រូវ​រក​កម្ម​វិធី​ដើម្បី​កាត់​យក​តែ​ចំនុច​សំខាន់ៗ​នោះ​ចេញ​ មក។ ការ​ប្រកាស​លើក​នេះ​និង​បង្ហាញ​ពី​កម្ម​វិធី​មួយ​ដែល​អាច​ចាក់​វិឌីអូ​បាន​ ច្រើន​ប្រភេទ​ផង និង អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទៀត​ផង។នោះ​គឺ​កម្ម​វីធី VLC player។
១. បើក​កម្ម​វិធី VLC ហើយ​អនុវត្តន៏​ដូច​រូប​ខាង​ក្រោម៖
-ចុច​ត្រង់ “View” រូច​ជ្រើស​យក “Advanced Controls”
a
២. បើក​វិឌីអូ​ដែល​អ្នក​ចង់​កាត់ រូច​ទាញ Slider ទៅ​កន្លែង​ដែល​អ្នក​ចង់​ចាប់​ផ្តើម​កាត់​នោះ
a
បន្ទាប់​មក​សូម​ចុច​លេខ​ដូច​ខាង​ក្រោម៖
ក.សំរាប់​សំរេច​យក​ទី​តាំង​ដែល​អ្នក​ចង់​ចាប់​ផ្តើម
ខ.សំរាប់​ចាប់​ផ្តើម​ថត​យក​ចំនុច​នោះ
គ.សំរាប់​បន្ត​ការ​ថត​នោះ

៣. បន្ទាប់​មក​ពេល​អ្នក​ត្រូវ​ការ​បញ្ឈប់​ការ​ថត​នោះ​សូម​ចុច​លេខ ២ ម្តង​ទៀត​ជា​ការ​ស្រេច។ហើយ​វា​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង  LibraryVideo ដូច​រូប​ខាង​ក្រោម៖
a