iPad​ Air​ 2​ មាន​អេ​ក្រង់​ទំហំ​ ៩.៧​

ក្រុមហ៊ុន​ Apple​ បាន​កំពុង​តែ​ធ្វើការ​ Upgrade​ ទៅ​លើ​អង្គ​ចង​ចាំ​របស់​ iPad​ Air​ 2​ មាន​អេ​ក្រង់​ទំហំ​ ៩.៧​
យោង​ទៅ​តាម​គេហទំព័រ​ AppleInsider​ បាន​ឲ្យ​ដឹង​ថា​ Apple​ iPad​ Air​ ស៊េរី​ថ្មី​នេះ​នឹង​ប្រើប្រាស់​នូវ​ CPU​ ថ្មី​ផង​ដែរ​ ហើយ​វា​នឹង​ធ្វើការ​ Upgrade​ RAM​ រហូត​ទៅ​ដល់​ 2GB​ ប៉ុន្តែ​ចំពោះ​រូបរាង​របស់​វា​វិញ​ប្រហែលជា​នៅ​ដដែល​។​ លើស​ពី​នេះ​ទៅ​ទៀត​ សម្រាប់​ iPad​ Mini​ ដែល​មាន​អេ​ក្រង់​បង្ហាញ​ជា​ Retina​ បាន​ត្រឹមតែ​បំពាក់​នូវ​ RAM​ ទំហំ​ 1GB​ តែ​ប៉ុំ​ណ្ណោះ​។​ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ iPad​ Air​ 2​ នេះ​នឹង​បាន​បំពាក់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS​ 8​ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​ វា​នឹង​បំពាក់​នូវ​ TouchID​ Fingerprint​ Sensor​ និង​បំពាក់​នូវ​ខួរក្បាល​ប្រភេទ​ A8​ ទំហំ​ 64​ bit​ ។​
ipad airអ្វី​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​ វា​នឹង​ធ្វើការ​ Upgrade​ នូវ​កាមេរ៉ា​ពី​ទំហំ​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​ទៅ​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់​កាមេរ៉ា​ខាងក្រោយ​ ចំនែក​កាមេរ៉ា​ខាង​មុខ​នឹង​ធ្វើការ​ Upgrade​ ពី​ទំហំ​ 1.2​ មេ​ហ្គា​ភិ​ច​សែ​ល​ទៅ​ទំហំ​ 1.5​ មេ​ហ្គា​ភិ​ច​សែ​ល​ផង​ដែរ​។​
​យ៉ាងណាមិញ​យើង​នឹង​រង់ចាំ​មើល​ឧបករណ៍​នេះ​ថា​នឹង​បង្ហាញខ្លួន​នៅ​ថ្ងៃ​ទី​ ៩​ ខែកញ្ញា​ខាង​មុខ​នេះ​ដែល​ iPhone​ 6​ នឹង​បង្ហាញខ្លួន​ផង​ដែរ​។​
ipad air