៧ យ៉ាង​ថែរក្សាថ្មទូរស័ព្ទ​

iPhone 5s១. មុន​ដំបូង​ នៅ​ពេល​ទើប​តែ​ទិញ​ទូរស័ព្ទ​មក​លោក​អ្នក​មិន​ចាំ​បាច់​សាក​ថ្ម ទាំង​យប់​ទាំង​ថ្ងៃ រហូត​ដល់​គ្រប់ ២៤​ម៉ោង នោះ​ទេ ។ គ្រាន់​តែ​សាក​ថ្ម​ឲ្យ​ពេញ គឺ​គ្រប់​គ្រាន់​ហើយ ព្រោះ​បើ​សាក​ថ្ម​ចោល​យូរ​ពេក វា​អាច​ធ្វើ​ឲ្យ​ថ្មឆា​ប់ខូ​ច​បាន ។

​២. បន្ទាប់ ​មក​រាល់​ពេល​សាក​ថ្ម លោក​អ្នក​ត្រូវ​ពិនិត្យ​មើល​ថ្ម​ទូរស័ព្ទ​ជា​មុន​សិន ថា​តើ​វា​នៅ​ច្រើន ឬ​ក៏​តិច ហើយ​ប្រសិន​បើ​ថ្ម​នៅ​សល់​ច្រើន​គួរ​សម​លោក​អ្នក​មិន​គួរ​សាក​បន្ថែម​ឡើយ ព្រោះ​វាអា​ច​បណ្តាល​ឲ្យ​ថ្ម​ឆាប់​ខូច​បាន ។ ហេតុ​នេះ​គួរ​ទុក​ឲ្យ​ទូរស័ព្ទអ​ស់ថ្ម​សិន​ចាំ​សាក​ទើប​ជា​ការ​ល្អ ។

៣. បន្ទាប់ ​មក​ទៀត នៅ​ពេល​សាក​ថ្ម លោក​អ្នក​គួរ​ដោត​ដុំ​សាក​ជា​មុន​សិន រួច​ចាំ​ដោត​ចូល​ទូរស័ព្ទ​ជា​ក្រោយ ព្រោះ​បើ​ដោត​ចូល​ទូរស័ព្ទ​មុន ហើយ​ទើប​ដោត​ប្រដាប់​សាក​ថ្ម​តាម​ក្រោយ​នោះ វា​អាច​ឲ្យ​ចរន្ត​អគ្គីស​នី​បុក​ខ្លាំង និង​បណ្តាល​ឲ្យ​ថ្ម​ឆាប់​ខូច​បាន ។

៤. ​ ក្នុង​ករណី​មួយ​ទៀត លោក​អ្នក​គួរ​សាក​ថ្ម​ជា​មួយ​កុំព្យូទ័រ ឬ​កុំព្យូទ័រ​យួរ​ដៃ​វិញ ក៏​ជា​កា​រ​ល្អ​ដែរ ។ ដោយ​សារ​ចរន្ត​ភ្លើង​របស់វា​មាន​តុល្យ​ភាព​ជាង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទ​មិន​ងាយ​ខូច ។

​៥. ជាង ​នេះ​ទៅ​ទៀត រាល់​ពេល​សាក​ថ្ម លោក​អ្នក​មិន​គួរ​ដាក់​វា​នៅ​ក្បែរ​លោហះ​ធាតុ ឬ​ឧបករណ៍​អគ្គីសនី​ផ្សេង​ៗ ដូច​ជា: ទូ​ទឹក​កក និង​ទូរទស្សន៍​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ចរន្ត​ប៉ះ​ទង្គិច​រួច​ធ្វើ​ឲ្យ​ទូរស័ព្ទ​ផ្ទុះ បាន ម្លោះ​ហើយ​លោក​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​បន្តិច ។

៦. ម្យ៉ាង ​ទៀត​ពេល​ចេញ​ទៅ​ខាង​ក្រៅ ប្រសិន​បើ​ភ្លេច​យក​ប្រដាប់​សាក​ថ្ម​ទៅ​ជា​មួយ​ហើយ​ចាំ​បាច់​ត្រូវ​ខ្ចី ឆ្នាំ​ង​សាក​របស់​អ្នក​ផ្សេង​មក​ប្រើ​ប្រាស់​នោះ លោក​អ្នក​គួរ​ពិនិត្យ​វា​ឲ្យ​ច្បាស់​សិន ថា​ប្រដាប់​សាក​ថ្ម​នោះ ជាម៉ូ​ដែល​តែ​មួយ ដូច​នឹង​ទូរស័ព្ទ​របស់​លោក​អ្នក ឬ​អត់? រួច ​មើល​បន្ថែម​ទៀត​ថា វា​អាច​ប្រើ​ប្រាស់​ជំនួស​ឲ្យ​ប្រដាប់​សាក​ថ្ម​របស់​លោក​អ្នក​បាន ឬ​ក៏​អត់​ជា​មុន​សិន ។ ដោយ​សារ​ពេល​ខ្លះ វា​អាច​ដោត​ចូល​បាន​តែ​អា​ច​ផ្ដល់​ផល​អាក្រក់​នៅ​ពេល​ក្រោយ និង​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទ​ឆាប់​ខូច​បាន ។

​៧. ចុង ​ក្រោយ​នៅពេ​ល​សាក​ថ្ម​ទូរស័ព្ទ​ពេញ​ហើយ លោក​អ្នក​ដក​ខ្សែ​ចេញ​ពី​ទូរស័ព្ទសិន ហើយ​ចាំ​ដ​ក​ឌុយ​ជា​ក្រោយ​ទើប​ជា​ការ​ល្អ ព្រោះ​ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​លោក​អ្នក​មាន​សុវត្ថិ​ភាព​ប្រាស​ចាក​ការ​ឆាប់ ខូច​ថ្ម ។