កម្មវិធី IE.9 នៅតែ អាច Hack បាន

Internet Explorer គឺជាកម្មវិធីសម្រាប់បើក Browser មួយ ដែល​បាន​ភ្ជាប់​ជា​ស្រេច​ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Windows ប៉ុន្តែ​វា​មិន​សូវ​ទទួល​បាន​ការ​និយម​ប្រើ​ប្រាស់​ប៉ុន្មាន​ទេ។ មូលហេតុ​នេះ​បណ្តាល​មក​ពី Internet Explorer មាន​ល្បឿន​យឺត​ក្នុង​ការ​ប្រើ​ប្រាស់ ណា​មួយ​ទៀត​វា​មិន​មាន​មុខងារ​ច្រើន​ដូច​ទៅ​នឹង​កម្មវិធី Browser ដទៃ។ វា​គឺ​ជា​ដំណឹង​ប្រកាស​អាសន្ន​មួយ​ពី​សហរដ្ឋ​អាមេរិច និងចក្រភព​អង់គ្លេស​ទាក់​ទង​នឹង ចន្លោះ​ប្រហោង​សុវត្ថិភាព​ដ៏​ធំ​របស់​កម្មវិធី Internet Explorer នេះ។
ipad air

កាលពីថ្ងៃអាទិត្យពីរថ្ងៃមុននេះ ក្រុមហ៊ុន Micrsoft បាន​ប្រកាស​អាសន្ន​ពី​ចន្លោះ​ប្រហោង​របស់​កម្មវិធី internet explorer ដែល​មាន​ជំនាន់​ចាប់​ពី 6 ដល់ 11 ដែល​វា​ស្ថិត​មាន​នៅ​លើ Windows XP, Vista, Windows 7, Windows 8 និង 8.1។ ចន្លោះ​ប្រហោង​ដ៏​ធំ​នេះ អនុញ្ញាតិ​អោយ​អ្នក​វាយ​ប្រហារ​តាម​រយៈ​អ៊ីនធឺណែត ឆែក​ឆេរ និង​មើល​ឯកសារ​របស់​យើង​បាន​យ៉ាង​ងាយ​ស្រួល និង​ដោយ​សេរី​បំផុត។ ក្រុមហ៊ុន FireEye ដែល ជាអ្នករកឃើញចន្លោះប្រហោង​នេះ និង​បាន​រាយ​ការណ៍​ទៅ​ដល់ Microsoft បាន​អោយ​ដឹង​ថា “ ការ​វាយ​លុក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នាការ​របស់ Hacker ក្នុង​ការ​វាយ​លុក​ទិន្ន័យ ហិរញ្ញវត្ថុ​នានា និង​បំផ្លាញ​អ្វី​ចោល​មួយ​ដែល​ពួក​គេ​មិន​ពេញ​ចិត្ត។ អ្នកវាយលុកតាមអ៊ីនធឺណែត នេះ អាចបញ្ចូល​មេរោគ Malware ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បាន​តាម​រយៈ​កម្មវិធី Internet Explorer យ៉ាង​ងាយ​ស្រួល​បំផុត។ បន្ទាប់​មក​ទៀត ពួក​គេ​អាច​លួច​ឯកសារ​ផ្សេងៗ​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​បាន អាច​តាម​ដាន​នូវ​រាល់​សកម្មភាព​របស់​អ្នក អាច​បញ្ជា​កុំព្យូទ័រ​របស់​អ្នក ហើយ​ក៏​អាច​កំទេច​កុំព្យូទ័រ​អ្នក​បាន​ផង​ដែរ។
ipad air