ប្រយ័ត្នគ្រោះថ្នាក់ប្រើឆ្នាំងសាកទូរសព្ទ

ប្រកាសគួរចៀសវាងពីគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់ទូរសព្ទដៃ
ipad air
អ្នកប្រើប្រាស់ទូរសព្ទសព្វថ្ងៃនេះ ទាំងទូរសព្ទដៃប្រភេទធម្មតា និង ស្មានហ្វូនទាំងអស់ត្រូវបានគេមើលឃើញថា
មានចំនួននៃការប្រើប្រាស់កើនឡើងគួរអោយកត់សំគាល់ ប៉ុន្តែអ្នកប្រើប្រាស់ទាំងអស់មួយភាគមិនបានយកចិត្ត
ទុកដាក់អំពីបញ្ហាផ្សេងៗដែលអាចនឹងកើតឡើងជាយថាហេតុដោយសារការប្រើប្រាស់របស់ពួកគេខុសបច្ចេកទេស ឬ
ហួសកំរិតម៉ាស៊ីនជាដើមដើម្បីចៀសវាងអំពីបញ្ហាផ្សេងៗអាចបណ្ដាលមកពីការប្រើប្រាស់ទាំងអស់នេះអ្នកគួរគប្បីអនុវត្ត
នូវចំនុចដូចខាងក្រោម:
ipad air1.ផលិតផលមិនមានគុណភាពថ្មទូរសព្ទជាមូលហេតុចំបងនៃករណីគ្រោះថ្នាក់ ផ្សេងៗដោយសារថ្ម ទូរសព្ទនៅលើទីផ្សារសព្វថ្ងៃនេះមានច្រើនផលិតផលប៉ុន្តែមិនមែន សុទ្ធតែរបស់មាន គុណភាពទាំងអស់ នោះទេអាចនិយាយបានថាជា របស់ ក្លែង ក្លាយ ដែលគ្មានគុណភាពនៅពេល លោកអ្នកជាវយកទៅ ប្រើប្រាស់ ដោយសារការ ផលិតគ្មានគុណភាពស្ដង់ដារពី ក្រុមហ៊ុន អាចមានការកើនឡើងនូវកំដៅបណ្ដាលអោយផ្ទុះបាន។ ដូចច្នេះគួរប្រើប្រាស់ផលិតផលពិតដែលមានស្តង់ដារពិតប្រាកដ ធានានូវគុណភាពប្រើប្រាស់បានយូរអង្វែង និង សុវត្ថិភាព។
2.ការរក្សាទុកទូរសព្ទក្នុងស្ថានភាពត្រឹមត្រូវ ដើម្បីថែរក្សា និង ការពារទូរសព្ទដៃរបស់លោកអ្នក អោយបាន ត្រឹមត្រូវ  អ្នកគួរទុក ដាក់ទូរសព្ទដៃ នៅកន្លែងស្ងួតគ្មានសំណើមនិង កន្លែងដែលមានខ្យល់ចេញចូល គ្រប់គ្រាន់ជាពិសេសទូរសព្ទដៃ Smart Phone តែម្ដង។ ព្រោះទូរសព្ទដៃ Smart Phone ត្រូវបានក្រុមហ៊ុន ផលិតមកមានថាមពលថ្មខ្លាំងមិនក្រោម 1000mAh ឡើយដូចច្នេះអ្នកគួរ ចៀស វាងការប្រើប្រាស់ ទូរសព្ទដៃក្នុងអំឡុងពេលសាកថ្ម ព្រោះវាអាចបណ្ដាលអោយ មានការកើនឡើងនូវកំដៅរបស់ម៉ាស៊ីន និង ថ្មក្នុងអំឡុងពេលតែមួយ ធ្វើអោយ ទូរសព្ទ របស់អ្នកខូច ឬ ផ្ទុះបាន។ជាពិសេសកុំសាកថ្មទុកចោលនៅ ពេលយប់រហូតទល់ភ្លឺ។
3.ស្ថានភាពទូរសព្ទត្រូវបានធ្លាក់ចូលទឹក ឬ​ សំណើម តើនៅពេលទូរសព្ទដៃរបស់អ្នកត្រូវបាន ធ្លាក់ចូល ទឹកអ្នកនឹងយកវាទៅកប់ក្នុងអង្ករដើម្បីអោយស្ងួតឬ?នេះជាវិធីមួយដែលពេញ និយមតៗ គ្នាតែ ប៉ុណ្ណោះ ក្នុងករណីដែលត្រូវសំណើមបន្តិចបន្តួចដោយសារត្រូវភ្លៀងជាដើម។ប៉ុន្តែវា មិនមែនជា វិធីសាស្រ្តដែល ត្រឹមត្រូវនោះទេព្រោះឧបករណ៏អេឡិចត្រូនិចទាំងអស់ត្រូវបានបំពាក់ដោយ សៀគ្វី ជាច្រើនរួមបញ្ចូល គ្នាដើម្បីក្លាយខ្លួនជាម៉ាស៊ីនដំនើរការបានយ៉ាងរលូន​ ប៉ុន្តែប្រសិន ជាផ្នែកណា មួយនៃ ម៉ាស៊ីនបាន ជ្រាប ចូលនូវសំណើមទឹកឬ កំណក់ញើសពី ម៉ាស៊ីនត្រជាក់ ដោយមិន អាចមើលមិន ឃើញពី ផ្នែកខាងក្រៅមក បានសៀគ្វីណាមួយ របស់ទូរសព្ទត្រូវបានច្រេះក្នុងរយៈដ៏ខ្លី បណ្ដាលអោយ ម៉ាស៊ីនលែងដំនើរការ ឬ  រអាក់រអួល
និង ប្រើឆាប់ឡើងកំដៅ ព្រមទាំងអាចបង្កអោយគ្រោះថ្នាក់ដល់អ្នកបានដំណោះស្រាយ ល្អបំផុតសូម ប្រញាប់យក ទូរស័ព្ទរបស់អ្នកទៅកាន់អ្នកជំនាញផ្នែកសេវាកម្មជួសជុលនៅពេលជ្រាបចូលនូវសំណើម។
4.កុំព្យាយាមប្រើប្រាស់ទូរសព្ទហួសកំរិត និង ពេលឡើងកំដៅ ទូរសព្ទដៃសព្វថ្ងៃមានច្រើនប្រភេទដែលមិនអាចរៀបរាប់អស់ប៉ុន្តែភាគច្រើននៃអ្នកប្រើប្រាស់ហួសកំរិត
គឺជាប្រភេទ Smart Phoneដោយសារមានមុខងារ និងការកំសាន្តជាច្រើនព្រមទាំងមានអិនធើណេត ល្បឿន លឿនផងនោះ។ ប៉ុន្តែការប្រើប្រាស់ទាំងនេះ ត្រូវមានកំរិតនៃការប្រើរបស់វាផងដែរ។ ក្នុងអំឡុង ពេលលោក អ្នកកំពុង ប្រើប្រាស់អិនធើណេត ឬ លេងហ្គេមកំលាំង Processor របស់ម៉ាស៊ីន បានស្រូប យកនូ វថាមពលថ្ម យ៉ាងខ្លាំង រួមផ្សំជាមួយការប្រើលើសកំរិតទូរសព្ទនឹងមានការកើនឡើងនូវកំដៅខ្លាំងបំផុត អាចបណ្ដាល អោយផ្ទុះថ្ម ឬ ឆេះម៉ាស៊ីនតែម្ដង។ ចូលកុំព្យាយាមប្រើប្រាស់រយៈពេលយូរ លើសកំរិតដើម្បី ចៀសវាង នូវគ្រោះថ្នាក់ ឬ ខូចខាតទូរស័ព្ទដៃរបស់អ្នក។
5.ការប៉ះទង្គិច ឬ ដំនើរការខុសប្រក្រតី ការថែមរក្សាទូរសព្ទដៃអោយបានត្រឹមត្រូវអាចធ្វើអោយការប្រើប្រាស់បានរយៈពេលយូរអង្វង និង សន្សំសំចៃ ការចំណាយដូចច្នេះចូលចៀសវាងការធ្លាក់ ឬ ប៉ះទង្គិចវត្ថុធាតុរឹង ព្រោះវាអាចបណ្ដាល អោយ ប៉ះពាល់ដល់ ម៉ាស៊ីនរបស់ទូរសព្ទដំនើរការខុសប្រក្រតីដូចជា: មិនដំនើរការ Touch Screen ឬ រអាក់រអួល មិនលឺសម្លេង មិនមានសេវា មិនចេញរូបភាពជាដើម។ក្នុងករណីការប្រើប្រាស់កើនកំដៅ ឬ អស់ថ្មលឿន ជាងមុនដោយមិនដឹងមូលហេតុសូមទាក់ទងផ្នែកសេវាកម្មជំនាញជួសជុល។