វិធីធ្វើអោយ Win 8/8.1 ដើរលឿន

ការប្រើ​កុំព្យូទ័រ​យូរៗ​ទៅ​ ធ្វើអោយ​ដំណើរការ​ស្ទក់ នោះ​អាច​មក​ពី Windows ពុំ​ត្រូវ​បាន​សម្អាត​ឯកសារ​មិន​បាន​ការ (temporary file, junk file, registry …) ​ហើយ។ ដើមហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ក្រៅ​ពី​មេរោគ គឺ​បណ្ដាល​មក​ពី​អ្នក​បាន​ដំឡើង​កម្មវិធី​កុំព្យូទ័រ (Application program) ច្រើន​ពេក ជា​ពិសេស​កម្មវិធី​ធំៗ តែ​បែរជា​មិន​ដែល​បើក​ប្រើ។ បើ​ដូច្នេះ គួរ​លុបចេញ​ទៅ​ប្រសើរ​ជាង។
1១. Clean Up Memory and Unnecessary Temporary Files៖

– ចូល​ទៅ Run ដោយ​ប្រើ​តាម shortcut key គឺ​ចុច​លើ​ចង្កឹះ Start + R។ បន្ទាប់​មក​វាយ %temp% ដើម្បី​មើល file បណ្ដោះ​អាសន្ន​ដែល​កើតឡើង​ដោយ​ស្វ័យប្រវត្តិ​រាល់​ពេល​បើក​ប្រើ​កម្មវិធី​ កុំព្យូទ័រ​ផ្សេងៗ​នោះ។ រួច Select ទាំង​អស់​ដោយ​ចុច Ctrl + A ហើយ​ចុច Delete នោះ​នឹង​ចេញ​ផ្ទាំង Folder Access Denied ត្រង់​នេះ​ត្រូវ​ជ្រើសរើស​ធីក​យក​ត្រង់ Do this for all current items ហើយ​ចុច​លើ​ប៊ូតុង Skip ជា​ការ​ស្រេច។
11ចុច select ទាំងអស់លប់ចោល
1– ចូល​ទៅ Run តាម​របៀប​ខាង​លើ​ដដែល តែ​វាយ​បញ្ចូល​អក្សរ​ផ្សេង​គ្នា​គឺ prefetch ហើយ​លុប file ដែល​មាន​នៅ​ក្នុង​នោះ​ជា​ការ​ស្រេច។ សូម​ចូល​ទៅ​លុប​នៅ​ក្នុង​ធុង​សម្រាម Recycle Bin បន្ត​ដើម្បី​ឱ្យ​ដាច់​អស់។
11២. ធ្វើ Defragment and Optimize Drives៖

– សូម​ចូល​ទៅ Search រួច​ជ្រើសរើស​ប្រភេទ Setting search ហើយ​វាយ​បញ្ចូល​ពាក្យ defrag នោះ​នឹង​ចេញ Defragment and optimize your drives ហើយ​ចុច​ចូល។ ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​លោត​ឡើង ត្រង់​នេះ​សូម select ត្រង់ (C:) រួច​ចុច​លើ​ប៊ូតុង Optimize រួច​ចាំ​រយៈពេល​មួយ​ភ្លែត។
1ជ្រើសរើស Defragment and Optimize Drives៖
1៣. Registry Tweak៖

– ចូល​ទៅ Run ​ដោយ​ចុច Start + R រួច​វាយ​បញ្ចូល regedit រួច Enter។ ផ្ទាំង Registry Editor នឹង​បង្ហាញ សូម​ចូល​ទៅ HKEY_CURRENT_USER → Control Panel → Mouse ហើយ​ចូល​ទៅ​កែ​តម្លៃ String នៅ​ត្រង់ MoueHoverTime ដោយ​ចុច​ mouse ពីរ​ដង (double click) រួច​កែ​ពី 400 ទៅ 10 វិញ។
1