តម្លៃ​របស់​​ iPhone 6

តម្លៃ​របស់​​ iPhone 6 និង​ iPhone 6Plus
Apple បាន​កែ​ប្រែ​មុខ​មាត់​ថ្មី​របស់​ខ្លួន​តាម​រយៈ​ការ​បង្ហាញ​ iPhone 6 និង​ iPhone 6 Plus ​ដែល​មាន​អេក្រង់​ធំជាង​មុន​ដល់​ទៅ​ ៤,៧​ អ៊ីញ​​និង​ ៥,៥​ អ៊ីញ។ ឬ​ឯ​តម្លៃ​ទាំង​ពីរ​ម៉ូដែល​នេះ​បាន​ធ្វើ​ឱ្យ​អតិថិជន​គ្រប់​គ្នា​ចង់​ដឹង​ថា ​ថ្លៃ​ប៉ុន្មាន​ ពេល​មក​ដល់​ប្រទេស​ខ្លួន។ ជាក់​ស្ដែង​ iPhone 6 និង​ iPhone 6 Plus កាន់​តែ​មាន​រូបរាង​ស្ដើង​ ស្រាល​ និង​ស្រស់​ស្អាត​ជាង​មុន​ដោយ​ការ​បំពាក់​សមាសធាតុ​និង​បច្ចេកវិទ្យា​មើល​ទៅ​ គួរ​ឱ្យ​ស្រលាញ់​ជាមួយ​តម្លៃ​ខុស​គ្នា​តាម​ទំហំ​អង្គ​ចងចាំ​ខាង​ក្នុង។
1Processor.  Apple A8 processor ថ្មីដែល 25% លឿនជាងមុន និង 50 % សន្សំថាមពល។
Screens. មានលក្ខណ:ពិសេស 1334 x 750 (326ppi) និង Plus 1080p (1920 x 1080, 401ppi) “Retina HD” ។
1កំរាស់. ទាំពីរ iPhone 6 ស្តើងជា iPhone 5S គឺ 7.6mm ដែល iPhone 6 តែ 6.9mm និង Plus គឺ 7.1mm។
1ប្រើផ្តេក landscape កម្មវិធី iOS apps អាចមើលផ្តេក landscape mode។
1អាចអានអ៊ីម៉ែល បានពីរខាង ដូចអេក្រង់កុំព្យូទ័រដែរ
1តម្លៃ​របស់​ iPhone 6 ទាំង​ពីរ​ម៉ូដែល​មាន​ទាំង​តម្លៃ​ជាប់​កុង​ត្រា​និង​តម្លៃ​មិន​ជាប់​កុង​ត្រា ​ដែល​នឹង​មាន​វត្តមាន​នៅ​ សហរដ្ឋអាមេរិក អង់គ្លេស​ អូស្ត្រាលី កាណាដា បារាំង​ អាល្លឺម៉ង់ ហុងកុង​ ជប៉ុន ​និង​សិង្ហបុរី​មុន​គេ។ ​ខាង​ក្រោម​នេះ​ជា​តម្លៃ​របស់​ iPhone 6 និង​ iPhone 6 Plus មិន​ជាប់​កុងត្រា​នៅ​ទូទាំង​ពិភព​លោក (តម្លៃ​ពេល​មក​ដល់​ប្រទេស​នីមួយៗ​អាច​ខុស​គ្នា​បន្តិចបន្តួច​ទៅ​តាម​ការ​ កំណត់​របស់​ភ្នាក់ងារ​នាំចូល) ។
១. តម្លៃ​របស់​ iPhone 6 អាច​ខុស​គ្នា​ទៅ​តាម​ទំហំ​អង្គ​ចងចាំ៖
-16GB មាន​តម្លៃ​ ៦៤៩​ ដុល្លារ
-64GB មាន​តម្លៃ ៧៤៩​ ដុល្លារ
-128GB មាន​តម្លៃ​ ៨៤៩​ ដុល្លារ
២.​ តម្លៃ​របស់​ iPhone 6 Plus អាច​ខុស​គ្នា​ទៅ​តាម​ទំហំ​អង្គ​ចងចាំ៖​
-16GB មាន​តម្លៃ​​ ៧៤៩ ដុល្លារ
-64GB មាន​តម្លៃ​ ៨៤៩ ដុល្លារ
-128GB មាន​តម្លៃ​ ៩៤៩ ដុល្លារអតិថិជន ​ទាំង​អស់​អាច​កុម្ម៉ង់ ​iPhone 6 ទាំង​ពីរ​ម៉ូដែល​ចាប់​ពី​ថ្ងៃ​ទី​ ១២ ​កញ្ញា​ ហើយ​នៅ​​ថ្ងៃ​ ១៩​កញ្ញា ២០១៤​ ខាង​មុខ​នេះ​​​នឹង​មាន​ចរាចរណ៍​លើ​ទីផ្សារ​ហើយ៕