iPhone 6 ស្រោប​មាស​តម្លៃ ៨.៨០០

iPhone 6 ស្រោប​មាស និង​ដាំ​ពេជ្រ​តម្លៃ ៨.៨០០
1
វា​បាន​ក្លាយជា​ប្រពៃណី​ទៅហើយ​សម្រាប់​បណ្តា​ក្រុមហ៊ុន​គ្រឿងអលង្ការ ដែល​បង្កើត​គ្រឿងអលង្ការ​ដោយ​ដាំ “​ត្បូង​មានតម្លៃ​” លើ​កំណែ​ថ្មី​ទូរ​សព្ទ​របស់​ក្រុមហ៊ុន Apple​។

​កាលពី​ថ្ងៃ​ពី​ចន្ទ ទី ២៨ កក្កដា ក្រុមហ៊ុន​គ្រឿងអលង្ការ​អាមេរិក​មួយ​បានចាប់ផ្តើម​ទទួល​ការបញ្ជាទិញ​មុន​ សម្រាប់​ទូរ​ស័ព្ទ iPhone 6 ដាំ​ពេជ្រ​ជា​លើកដំបូង បើទោះបីជា​ក្រុមហ៊ុន Apple មិនទាន់​បញ្ចេញ​វា​ជា​ផ្លូវការ​នៅឡើយ​ក៏ដោយ​
1Lux iPhone 6 ពណ៌​ស ដែល​ស្រោបមាស​ពណ៌​លឿង និង​មាន​ឡូហ្គោ​ដាំ​ពេជ្រ​តម្លៃ ៨.៣៩៥ ដុល្លារ​

ទូរ​ស័ព្ទ iPhone 6 ស្រោបមាស ផ្លា​ទីន និង​មាន​ដាំ​ពេជ្រ​ស៊េរី Lux របស់​ក្រុមហ៊ុន Brikk នឹងមាន​តម្លៃ ៤.៤៩៥ ដុល្លារ ទៅ ៨.៧៩៥ ដុល្លារ​ហើយ​ម្ចាស់​ទូរ​ស័ព្ទ​នឹងត្រូវ​រង់ចាំ​រហូតដល់​មួយខែ​ទៀត បន្ទាប់ពី​កំណែ​ទូរ​សព្ទ “​ធម្មតា​” ត្រូវបាន​បញ្ចេញ​សិន​។ ក្រុមហ៊ុន​នេះ​បាន​និយាយថា “​ទូរ​ស័ព្ទ Lux iPhone 6 ត្រូវបាន​បង្កើត​ឡើងជា​មួយ​នឹង​ម៉ូ​ដែល ដែលមាន​អេក្រង់​ទំហំ ៤,៧ អ៊ី​ញ និង​មែ​ម​ម៉ូ​រី​ក្នុង​តួ ១២៨ GB ហើយ​អាច​រក​ទិញ​បានជា​ទូរ​ស័ព្ទ​ស្រោបមាស​ពណ៌​លឿង​ទម្ងន់ ២៤ កា​រ៉ាត់​, ស្រោបមាស​ពណ៌​ផ្កាឈូក​ទម្ងន់ ២៤ កា​រ៉ាត់ និង ស្រោប​ផ្លា​ទីន​សុទ្ធ​”​។  អតិថិជន​ក៏​អាច​ជ្រើសរើស​តែង​លម្អ​ឡូហ្គោ Apple ជាមួយនឹង​ត្បូង​ពេជ្រ​ផងដែរ​។ រាល់​ទូរ​ស័ព្ទ​នីមួយៗ​គឺ​ត្រូវបាន​រុះរើ​ដោយ​ក្រុមហ៊ុន Brikk​។
1