មេរៀនទី១២: RIP Routing Protocol

មេរៀនទី១២:  RIP Routing Protocol

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647

RIP (Routing Information Protocol) គឺជា distance vector routing protocol ក្នុង protocol នេះ metric ដែលប្រើដើម្បីគណនា តម្លៃ path cost គឺ “hop count” អតិបរិមា maximum hop count ក្នុង RIP protocol គឺ “15” វាមានន័យថាប្រើ RIP routing protocol មិន អាច ផ្ទុកបានច្រើនជា 15 router ដែលគុណវិបត្តក្នុង RIP protocol។

RIP Timers
Route update timer:
វាគឺជាចន្លោះពេលរវាង routing update (30វិនាទី)
Route invalid timer: វាគឺជាកំឡុងពេល មុន router មួយកំណត់ ថា route ជា unreachable (180 វិនាទី)។
Route flush timer: វាគឺជាកំឡុងពេល រវាង route “invalid” ហើយ វាដកចេញ ពី routing table (240 វិនាទី)។
Hold down timer: router នឹងប្រកាស​ក្នុង hold down ក្នុងពេល update packet ត្រូវបាន ទទួលប្រាប់ថា route ច្បាស់លាស់គឺ unreachable (default=180វិនាទី)។
ការដំឡើង RIP configuration:
ipad air
ដើម្បីដំឡើង router មួយដើម្បីប្រើ RIP routing protocol យើង ត្រូវ សរសេរ បញ្ជាដូចខាងក្រោម:
Router(config)# router rip
Router(config-router)# network ip address
ដើម្បីផ្ទៀងផ្ទាត់ ការដំឡើង  RIP router យើងត្រូវមើលតារាង routing table របស់ router។ ដើម្បីមើលតារាង routing table យើងត្រូវ សរសេរ បញ្ជា command ដូចខាងក្រោម:
Router# show ip route
12.1  RIP គឺជាចំណាត់ថ្នាក់ classful routing protocol
classful routing protocolមានន័យថា RIP protocol មិនផ្ញើព័ត៌មាន subnet mask ជាមួយ network update។
ដូច្នេះ RIP មិនផ្គត់ផ្គង់ “discontinuous networks”, “CIDR” និង “VLSM” ដែលមាននៅក្នុង មេរៀនខាងក្រោយ។
12.1.1 Discontinuous networks
នៅក្នុង discontinuous networks គ្រប់ router គិតថាវាមានតែ 10.0.0.0/8 មួយគត់
ipad air
12.1.2  CIDR
CIDR(Classless Inter-Domain Routing) គឺដើម្បី route ទិន្នន័យរវាង ណែតវឺក network ដែលមានព័ត៌មាន subnet mask ខុសគ្នាពី default subnet mask។
ipad air12.1.3  VLSM  VLSM(Variable Length Subnet Mask) គឺដើម្បីមានបណ្តាញ ណែតវឺក ជាច្រើន ជាមួយ variable subnet mask ពីណែតវឺក network IP។
ipad air12.2  RIPv2 (RIP Version 2)
សារ:ប្រយោជន៍ របស់ RIPv2 protocol លើ RIP protocol គឺជា “classless routing protocol” នេះមានន័យថា RIPv2 ផ្ញើព័ត៌មាន subnet mask ជាមួយណែតវឺក network update។ ដូច្នេះ RIPv2 ផ្គត់ផ្គង់ “dicontguous networks”,”CIDR” និង “VLSM”
12.2.1 ការដំឡើង RIPv2 configuration
ដើម្បីដំឡើង​ router ធ្វើការជាមួយ RIPv2 យើងត្រូវសរសេរបញ្ជា command ដូចខាងក្រោម:
Router(config)# router rip
Router(config-router)# version 2
Router(config-router)# network ip address
Router(config-router)# no auto-summary
12.2.2 ការដំឡើង Passive Interface configuration យើងអាចដំឡើង interface ផ្សេងគ្នា​ដូចជា “passive interface” ដែលប្រើ មិនផ្ញើ ឬទទួល network update លើ interface ជាក់ស្តែង។ ដើម្បីដំឡើង “passive interface” យើងប្រើបញ្ជា command ខាងក្រោម
Router(config-router)# passive-interface interface
12.3  IGRP routing protocol
IGRP (Interior Gateway Routing Protocol) គឺជាកម្មសិទ្ធ Cisco protocol ដែលមាន ន័យថា វាមិនអាចដំឡើងលើ ឧបករណ៍ផ្សេង ទៀត លើក លែងតែឧបករណ៍ Cisco device។ វាគឺជា Classful routing protocol។ អតិបរិមា maximum hop count គឺ “255” ដែលមានគុណសម្បត្តិលើ RIP protocol ដែលមានតែ “15” មានន័យថា 255 router, 15 router។ metric ដែលប្រើដើម្បីគណនា path cost គឺ “Delay” និង “bandwidth”
សព្វថ្ងៃនេះ Cisco មិនទាន់ផ្គត់ផ្គង់ IGRP protocol នៅឡើយទេ។