មេរៀនទី៩: Cisco IOS ឧបករណ៍ Router

ផ្នែកទី២: ការដំឡើង ប្រព័ន្ធណែតវឺក

មេរៀនទី៩:  Cisco IOS ឧបករណ៍ Router

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647

9.1 LAN និង WAN interfaces
LAN:  ប្រព័ន្ធណែតវឺក LAN គឺជាការភ្ជាប់ បណ្តាឧបករណ៍ប្រព័ន្ធណែតវឺក មាន ចម្ងាយ ជិត។ សម្រាប់ដំឡើង អាគារការិយាល័យ សាលារៀន សាកលវិទ្យាល័យ ក្រុមហ៊ុន ឬតាម ផ្ទះ ដែលមានប្រព័ន្ធ LAN ទោល មានក្រុមហ៊ុនខ្លះក៍មានពី ឬបីប្រព័ន្ធ LAN តូចៗដែល ឆ្លងពីជាន់មួយ ឡើងទៅជាន់មួយទៀត ដែលសរុប LAN តូចៗទាំងអស់បានជាប្រព័ន្ធ LAN មួយសម្រាប់ក្រុមហ៊ុន សាកល វិទ្យាល័យ ។ ក្នុងប្រព័ន្ធណែតវឺក TCP/IP ប្រព័ន្ធ LAN មិនសូវប្រើ IP subnet ទោល បន្ថែមលើនេះទៀតការប្រតិបត្តិការកំណត់ទំហំ ប្រព័ន្ធ LAN ប្រើសម្រាប់ ផ្ទាល់ខ្លួន រៀបចំដោយ ខ្លួនឯងដែលមានទំហំតូច​ជាង ១០ គីឡូមែត្រ និងមានល្បឿន 10Mbps, 100Mbps, 1000Mbps ។ ការតំឡើង LAN មាន​លក្ខណៈ​ពីរ​បែបផ្សេងៗគ្នាគឺ ពីកុំព្យូទ័រទៅ កុំព្យូទ័រ (Peer-to-Peer) និងពីម៉ាស៊ីន​កុំព្យូទ័រ​មេ ទៅម៉ាស៊ីនអ្នកប្រើ​ប្រាស់ (Domain (Server / Client))។
. ប្រព័ន្ធណែតវឺក កុំព្យូទ័រទៅកុំព្យូទ័រ (Peer-to-Peer)

ប្រព័ន្ធណែតវឺក កុំព្យូទ័រទៅកុំព្យូទ័រ  Peer-to-Peer ជាប្រព័ន្ធ ណែតវឺកដែល គេតែង តែប្រើប្រាស់ជាប្រចាំ ដើម្បីចែកចាយ file ដោយផ្ទាល់ជាមួយអ្នកផ្សេងទៀត ដែល file ទាំងអស់មិនផ្ទុក ស្ថិតលើ ម៉ាស៊ីនមេ server។ ជាប្រព័ន្ធណែតវឺកកុំព្យូទ័រ ផ្ទាល់ខ្លួន ទាំង ម៉ាស៊ីនមេ និងម៉ាស៊ីនកូន សុទ្ធអាចចែកចាយ file និងអ៊ីម៉ែលដោយផ្ទាល់ទៅគ្រប់ កុំព្យូទ័រ ផ្សេងទៀត។ កុំព្យូទ័រនិមួយៗ អាចអនុញ្ញាតអោយចូល ទៅផ្សេង ទៀត។ ប្រព័ន្ធ ណែតវឺក កុំព្យូទ័រទៅកុំព្យូទ័រ  Peer-to-peer ចំណាយ ថាវិកាដំឡើង អស់តិច ជាងប្រព័ន្ធ client/server តែ មានសមត្ថភាព គ្រប់គ្រងទិន្នន័យ និងសុវត្ថិភាពតិចបំផុត។ តាម ទ្រឹស្តី របស់លោក Guide Hard Davis ហើយនិង Linda Lee ដែលបាន ចែងក្នុង សៀវ ភៅ​ Microsoft Window បាននិយាយថា កុំព្យូទ័រមួយ​អាច​ជាអ្នក ផ្តល់ និងជា អ្នក ទទួល សេវាពីកុំព្យូទ័រដ៏ទៃ។ ការប្រើប្រព័ន្ធ កុំព្យូទ័រទៅ កុំព្យូទ័រ ពុំសូវមាន សុវត្តិភាពនៅក្នុង​ការងារឡើយ។
. Client / Server ជាប្រព័ន្ធណែតវឺកមួយដែលជា មជ្ឈមណ្ឌល មានអនុភាពខ្ពស់ ដែលហៅថាម៉ាស៊ីនមេ server ជា hub សម្រាប់ ចែកចាយទៅអោយ ម៉ាស៊ីនកូន ដែល ហៅ ថា ម៉ាស៊ីន កូន client។  បណ្តាម៉ាស៊ីនកូន client រត់ដំណើរការកម្មវិធីនិងអនុញ្ញាត ចូលប្រើ ទិន្នន័យដែលផ្ទុកលើម៉ាស៊ីនមេ server។ តាមទ្រឹស្តីរបស់ Guy Hart-Davis និង Linda Lee ដែលបានចែងបានសរសេរថាៈ គ្រប់ Workstation ទាំងអស់ ត្រូវប្រើសេវា ដែលផ្តល់ដោយ​ម៉ាស៊ីនមេ​ (Sever) ប៉ុន្តែ Workstation និមួយៗ ពុំអាចផ្តល់សេវា ដល់ Workstation ដទៃ​ទៀតបានទេ។ ចំពោះអ្នក​ប្រើប្រាស់ទាំង​អស់​ត្រូវមាន User Account ផ្ទាល់ខ្លួន​មួយម្នាក់ ហើយ Account ទាំង​នោះ​ត្រូវ​ បាន​គ្រប់គ្រង រួមនៅលើម៉ាស៊ីនមេ (Server) តែមួយគត់។ ការប្រើ​ប្រាស់នូវប្រព័ន្ធណែតវក ប្រភេទ​នេះគឺមានលក្ខណៈ ផ្តល់​នូវ​សុវត្តិភាព ​ខ្ពស់​ទាំង​​ការ​គ្រប់ គ្រង​ឯក​សារ​ ការគ្រប់គ្រង​អ្នកប្រើ​ប្រាស់ (User) និងចែក ចាយ​នូវឧបករណ៍​ដែលមានតំលៃ ថ្លៃៗដូចជា ម៉ាស៊ីន Printer, CD-Room, Master Storage Device ផ្សេងៗទៀត អោយប្រើប្រាស់រួមគ្នាបាន។
W
AN:  គឺជាប្រព័ន្ធណែតវឺក ដែលមានទម្រង់ធំ ដូចការភ្ជាប់ ពីរដ្ឋ មួយ ទៅរដ្ឋមួយ ទៀត​ ឬ ពីខេត្តមួយ ទៅខេត្តផ្សេងទៀត។ ប្រព័ន្ធ ណែត វឺក WAN តែងតែភ្ជាប់ បណ្តុំប្រព័ន្ធ ណែតវឺក LAN ជាច្រើន ឬប្រព័ន្ធ ណែតវឺក MAN ជាច្រើនបញ្ចូលគ្នាបានជាប្រព័ន្ធ WAN ធំមួយ។ ប្រព័ន្ធណែតវឺក WAN មានសារ:សំខាន់សម្រាប់ពិភពលោក ដែលជាការ តភ្ជាប់ បណ្តាញអ៊ីនធឺណែត។ ការដំឡើងប្រព័ន្ធណែតវឺក WAN ចំណាយពេលយូរ និងចំណាយ ថា វិកា អស់តម្លៃថ្លៃ សម្រាប់ ទិញសម្ភារ: ប្រព័ន្ធណែតវឺក WAN គេប្រើ បច្ចេកវិជ្ជា SONET, Frame Relay និង ATM។

យោងតាមសៀវភៅ Microsoft Window បានសរសេរថាប្រព័ន្ធ ណែតវឺក  ​WAN គឺជាការ  បញ្ចួនអោយគ្នាទៅវិញទៅមកពេលខ្លះ ក្រុមហ៊ុនដែលមានសាខា ច្រើននៅក្រៅ​ប្រទេស គឺគេចង់​ប្រើទីតាំង មួយដើម្បីធ្វើជាកន្លែងគ្រប់គ្រងរួម ដែលតំរូវ​អោយគ្រប់សាខាទាងអស់​ប្រគល់សេចក្តី ទុកចិត្តអោយដោយបញ្ជួនព៌តមានគ្រប់ពេល និងធ្វើ របាយ ការណ៍និមួយៗ ទើបក្រុម​ហ៊ុន ធំៗទាំង​នេះសម្រេចចិត្ត ស្ថាបនា នូវប្រព័ន្ធ WAN ដែលជាប្រព័ន្ធ Network ប្រើប្រាស់សម្រាប់​ភ្ជាប់ LAN និង LAN  រឺ MAN និង MAN ដែលមានចំងាយឆ្ងាយគឺរវាង (ខេត្ត និង ខេត្ត ប្រទេស និង​ ប្រទេស) ។
ipad air
ឧបមាថា សកលវិទ្យាល័យកម្ពុជា មានសាខា ពីរ មួយនៅក្រុងភ្នំពេញ និងមួយទៀត នៅ ក្រុង សៀម រាប។ ដែលប្រព័ន្ធណែតវឺក ដែលមានក្នុង ក្រុងភ្នំពេញ ត្រូវបានគេហៅថា “LAN” (Local Area Network) ។ ប្រព័ន្ធណែតវឺក ដែលមានក្នុង  សាខាក្រុងភ្នំពេញ ត្រូវបានគេហៅថា “LAN” (Local Area Network) ។ ប្រព័ន្ធណែតវឺកទាំងពីរ ភ្ជាប់ បញ្ចូលគ្នារវាងពីរសាខា ឆ្លងកាត់ តាមប្រព័ន្ធអ៊ីន   ធឺណែត ត្រូវបានគេហៅថាប្រព័ន្ធ “WAN” (Wide Area Network) ប្រព័ន្ធណែតវឺក LAN តែងតែភ្ជាប់ទៅឧបករណ៍ Router ឆ្លងកាត់តាម “Ethernet port” ដូច្នេះ Ethernet port គឺជា LAN interface។ប្រព័ន្ធណែតវឺក WAN តែងតែភ្ជាប់ទៅឧបករណ៍ Router ឆ្លងកាត់តាម “Serial port” ដូច្នេះ Serial port គឺជា  WAN interface
9.2  ផ្នែករឹងរបស់ Router គ្របប់ប្រភេទ Router ទាំងអស់មានផ្ទុក Hardware និង Software តាមម៉ូដែលប្រភេទ Router ច្រើនផ្សេងៗពីគ្នា រាល់ម៉ូដែលទាំងអស់ មាន សមត្ថភាព និងលក្ខណ: ពិសេស ដោយ ឡែកពីគ្នា។ គ្រប់ម៉ូដែល Router ទាំងអស់ មានផ្ទុកចំនួន Ethernet port និង Serial port ទោះបីយ៉ាងណាក៏ដោយ ម៉ូដែល Router មួយចំនួនអនុញ្ញាត អោយ លោកអ្នកអាច បន្ថែមចំនួន port បានដោយដោតបន្ថែមលើវា។ រូបភាពខាងក្រោមលោកអ្នក អាចមើល ឃើញ Router មានផ្ទុក Ethernet port ពីរគត់។

ipad airយើងអាចបង្កើនថែមចំនួន Ethernet port ដោយដោត ថែមសន្លឹក បន្ទះ កាត module ដែលមានរន្ធ Ethernet port ចូលក្នុង Router។ រូបភាពខាងក្រោម លោកអ្នកមើលឃើញ សន្លឹកបន្ទះកាត module អាចដោតបន្ថែម Ethernet port បាន។
ipad air9.2.1 ការដំឡើង Router  លោកអ្នកអាចមើលឃើញ Router ដែល មាន ផ្ទុក Serial port មួយ Consol port មួយ និង Auxiliary port មួយ នៅ ពីគូថ ខាងក្រោយរបស់ Router ដូចបង្ហាញរូបភាពខាងក្រោម។
ipad airដើម្បីដំឡើង Router មានវិធីបីយ៉ាងសម្រាប់ភ្ជាប់:
ប្រើ Consol port :
ងាយស្រួលភ្ជាប់កុំព្យូទ័រ ទៅ Consol port ដោយប្រើកាប Rollover Consol Cable។
ipad air

ប្រើ Auxiliary port : គឺជារន្ធ port អាចអោយយើងភ្ជាប់ Router ពេលដែលយើងសិត្ថ នៅឆ្ងាយពីក្រុមហ៊ុន កន្លែងធ្វើការ ភ្ជាប់ Auxiliary port ទៅ modem ហើយប្រសិនបើ យើងត្រូវ ការភ្ជាប់ទៅ Router ពីខាងក្រៅក្រុមហ៊ុន យើង Dial up លើ modem ភ្ជាប់ទៅ Router។
ប្រើ Telnet : ដោយប្រើកម្មវិធីនៅក្នុងកុំព្យូទ័ររបស់យើង អាច telnet បានទៅ Router ហើយដំឡើងវា។ លោកអ្នក ជាអ្នកគ្រប់គ្រង ប្រព័ន្ធ ណែតវឺក ត្រូវតែមានឈ្មោះ telnet username និងលេខ password ដើម្បីចូលភ្ជាប់។
9.3   Boot ចូល Router
9.3.1 ប្រភេទ Memory លើ Router
Flash memory :
គឺសម្រាប់ផ្ទុកកម្មវិធីប្រត្តិបត្តិការ Cisco IOS ដែលដំណើរការលើ Router
NVRAM :មិនមែនជាប្រភេទ RAM ធម្មតា វាប្រើសម្រាប់បើកការដំឡើង “Startup configuration” និងសម្រាប់ ចុះឈ្មោះ “Configuration register value”
Startup configuration គឺជាការដំឡើងលើ Router និងផ្ទុកទៅ NVRAM
Configuration register value គឺជាតម្លៃដែលកំណត់ ពេល boot ចូល Router
ROM: វាផ្ទុក “POST” និង “Bootstrap”
POST (Power on self-test) គឺជាកម្មវិធីដែលឆែកផ្នែករឹងរបស់ Router កាលណាបានចាប់ផ្តើមបើកចូល Starting up។ Bootstrap គឺជាកម្មវិធីសម្រាប់ទាញ load ចូលកម្មវិធីប្រតិ្តបត្តិការ IOS កាលណា Router ចាប់ផ្តើមបើកឡើង។
RAM: សម្រាប់ជួយ ក្នុងពេលដំណើរការដំឡើង។ ភាពខុសគ្នារវាង RAM និងប្រភេទ memory ផ្សេងទៀត គឺកាលណាបិទភ្លើង ទិន្នន័យ ទាំងអស់ដែលមានលើ RAM និងត្រូវបានលប់ចោលអស់។ Running configuration គឺជាការដំឡើង Actual configuration ដែល Router ប្រើ។
9.3.2 ការដំឡើង Startup configuration និងការដំឡើង Running Configuration
ការដំឡើង Startup configuration គឺជាការដំឡើងលើ Router ហើយផ្ទុកលើ NVRAM។ ដូច្នេះការដំឡើងនេះ មិនបានលប់ចោល កាលណា Router ដាច់ភ្លើងឬបានបិទ shutdown។ គឺជាការ ដំឡើង ពិតប្រាកដ៍លើ Router ដែលប្រើខណ:ដែល វាកំពុង ដំណើរ ការ ការដំឡើងដោយរត់ដំណើរការលើ RAM។ កាលណា Router កំពុងចាប់ផ្តើម Startup វា load ចូល Startup configuration ពី NVRAM ទៅ RAM ទង្វើនេះគឺដើម្បីបង្កើត Running configuration ដែល Router នឹងធ្វើការពីវា។
9.3.3  Router boot ចូល Sequence
–  POST ឆែកផ្នែករឹងរបស់ Router
– បើកចូល Bootstrap ចូល Cisco IOS ពី flash memory
– កម្មវិធីប្រត្តិបតិ្តការ Cisco IOS រកមើល Startup configuration ក្នុង NVRAM
– Startup configuration ត្រូវបានចំលងចូលទៅ RAM ដែលប្តូរការដំឡើងនេះទៅជា        Running configuration ដែល Router នឹងប្រើក្នុងប្រតិបត្តិការរបស់វា។