មេរៀនទី៤: ស្រទាប់ Network Interface

មេរៀនទី៤: ស្រទាប់ Network Interface

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647

4.1 Ethernet Protocol នៅក្នុង ស្រទាប់ physical layer Ethernet Protocol មានឈ្មោះផ្សេង ដែលជា “IEEE 802.3” ម្យ៉ាងវិញទៀត វាមានអគ្គិសនី ពិសេស ហើយ លក្ខណ:ពិសេស physical នៃឧបករណ៍ network interface កាប និងក្បាលភ្ជាប់ ដែល ភ្ជាប់ network interface ទៅបណ្តាកាប។ Ethernet protocol កំណត់ស្តង់ដាមួយចំនួន ដែលត្រូវបានប្រើ ដើម្បីកំណត់លក្ខណ:ពិសេស នៃកាបដែលភ្ជាប់រវាងឧបករណ៍ ណែត វឺក។ គ្រប់ ស្តង់ដារ កំណត់ប្រភេទកាប ដែលប្រើ អាចប្រើប្រវែងអតិបរិមានៃកាប។
4.1.1 ប្រភេទកាបខុសគ្នា
ក. កាប Unshielded Twisted Pair (UTP)
កាប UTP រួមមាន ៨ខ្សែ គ្រប់ខ្សែ វិញ ចូលគ្នាពីរៗ ដែលគេហៅថា គូ ដូច្នេះ កាប UTP មានបួនគូ។ គ្រប់គូ រួម មានពីរខ្សែ ដែល ខ្សែនីមួយៗ មានពណ៌ពិតប្រាកដ៍ និងផ្សេងទៀតមានពណ៌លាយជាមួយ ពណ៌ស ៨ខ្សែ នៃកាប UTP មានពណ៌ដូចខាងក្រោម: ត្នោត  សត្នោត  ខៀវ  សខៀវ  ទឹកក្រូច  សទឹក ក្រូច  បៃតង  និងសបៃតង។ ក្បាលកាប UTP ត្រូវបានហៅថា “RJ45” ដែលមាន ៨pin គ្រប់ pin ភ្ជាប់ទៅមួយនៃខ្សែកាប។ កាប UTP ធម្មតាសម្រាប់តបណ្តាញ ណែតវឺក LAN នៅ ខាងក្នុងដែល មិនមានប៉ះសំណើម ប៉ះកាំរស្មើ ពន្លឺ។ កាបគូ មានមុខងារជាច្រើន សរសៃ ខ្សែកាបវិញ ជាមួយគ្នា ជាគូៗ ជួនពេលខ្លះប្រើប្លាស្ទីចរុំព័ទ្ធ ខ្សែគូ ដែល គេ អោយឈ្មោះថា shielded twisted-pair (STP) លោកអ្នកអាចមើល ឃើញ ប្រភេទកាប នេះក្នុងការដំឡើងប្រព័ន្ធ Token Ring ។ កាបម្យ៉ាងទៀត ដែលហៅថា unshielded twisted-pair (UTP) កាប UTP គឺប្រើក្នុង Ethernet (10Base-T, 100Base-TX …) ឬប្រព័ន្ធប្រព័ន្ធណែតវឺក star ។
ប្រភេទកាបដែលប្រើប្រាស់សព្វថ្ងៃនេះនិងហេតុផលដែលនិយមប្រើ :
-វាមានតម្លៃថោកជាងប្រភេទកាបផ្សេងទៀត
-វាងាយស្រូលក្នុងការដំឡើង
-វាអនុញ្ញាតការបញ្ជូនមានល្បឿនលឿន ដែលប្រើក្នុងរយ:ពេលដប់ឆ្នាំគន្លងមក។
1ប្រភេទកាប STP ប្រើសម្រាប់តបណ្តាញណែតវឺក ចេញទៅខាងក្រៅ ធ្វើជាខ្សែមេ Uplink វាមាន គុណភាពខ្ពស់ ល្បឿនលឿន មានស្រោមអាលុយមីញ៉ូមការពារប្រឆាំងកាំរស្មើពន្លឺ និងសំណើមពីខាងក្រៅ។
1ប្រភេទកាប UTP បង្ហាញដូចខាងក្រោមនេះ:
Cat 1 មានពីរគូរ twisted wire (បូនសរសៃ) សំរាប់ការបញ្ជូន សំលេង (មិនប្រើសំរាប់ ការបញ្ជួន ទិន្នន័យ) ជាប្រភេទដែលចាស់ជាង UTP គឺជាស្តង់ដាកាប ដែលប្រើសំរាប់ ប្រព័ន្ធណែតវឺក នៅ អាមេរិច ខាងត្បូង ។ កាប POTS ដែលប្រើសំរាប់ Public Switched Telephone Network (PSTN) ផ្គត់ផ្គង់ប្រេកង់ 1MHz។
Cat 2 មានបួនគូរ twisted wire (ប្រាំបីសរសៃ) មានល្បឿន រហូតដល់ 4Mbps ការកំណត់ ប្រេកង់គឺ 10MHz។
Cat 3 មានបួនគូរ twisted wire pairs (ប្រាំបីសរសៃ) អនុញ្ញាតការបញ្ជូនឡើងដល់ ប្រេកង់ 16MHz ជាប្រភេទកាបដែលគេនិយមជ្រើសរើស ប្រើនៅពាក់កណ្តាលឆ្នាំ 1980 ប៉ុន្តែឥឡូវនេះ ប្រើសំរាប់ឧបករណ៍ទូរគមនាគមន៍
Cat 4 មានបួនគូរ twisted wire (ប្រាំបីសរសៃ) និងមានប្រេកង់ 20MHz ។
Cat 5 មានបួនគូរ twisted wire (ប្រាំបីសរសៃ) ប្រេកង់នៃការ​បញ្ជូន ប្រេកង់ 100MHz ។
Cat 5e មានបួនគូរ twisted wire (ប្រាំបីសរសៃ) មាន ប្រេកង់ 100MHz សំរាប់ប្រើជាមួយ LAN Network អាចប្រើជាមួយ Gigabit Ethernet។
Cat 6 មានបួនគូរ twisted wire (ប្រាំបីសរសៃ) និងមាន ប្រេកង់ 250MHz ដែលក្លាយ ជាស្តង់ដា នៅឆ្នាំ 2002។
Cat 7 មានបួនគូរ twisted wire (ប្រាំបីសរសៃ) និងមានល្បឿន លឿន 10 Gbps ប្រេកង់ 600MHz ដែលក្លាយជាស្តង់ដា ។
Cat 7a មានប្រេកង់ឡើងដល់ 1000 MHz. CAT7a ត្រូវបានរចនាប្រើប្រាស់រួមមាន 40 Gigabit Ethernet, 100 Gigabit Ethernet។ តាមការសាកល្បង 40 Gigabit Ethernet ចំងាយ 50 ម៉ែត្រ និង 100 Gigabit Ethernet ចំងាយ 15 ម៉ែត្រ។
1RJ-45 Connector  ក្បាល RJ-45 connector គឺប្រើសំរាប់ជាមួយកាបគូរ twisted-pair ដែលប្រើប្រាស់ ក្នុងប្រព័ន្ធណែតវឺក សព្វថ្ងៃនេះ ។ ក្បាលភ្ជាប់ RJ-45 connector មានរាងដូច RJ-11 សម្រាប់ រន្ធទូរស័ព្ទ។ ប៉ុន្តែវាផ្គត់ផ្គង់ប្រាំបីសរសៃ RJ-45 connector មានរាងធំជាង RJ-11 connector ដូចបង្ហាញក្នុងរូប ក្បាល របស់ RJ-45 connector។
RJ-11 Connector  RJ (Registered Jack) មានសំបកប្លាស្ទិច ក្បាល RJ-11 connector ប្រើសំរាប់ កាប ទូរស័ព្ទ telephone វាមានប្រាំមួយ pin តូចៗ ម្ជុល pin មិន ប្រើប្រាស់ ទាំង អស់ឡើយ។ ឧទាហរណ៍ ការភ្ជាប់ស្តង់ដាទូរស័ព្ទ telephone ដែលប្រើពីរ pin ក្នុងពេល ដែល ភ្ជាប់ជាមួយ DSL modem ប្រើបួន សរសៃ។
1ក. កាប Coaxial កាប Coaxial  ដែលផ្ទុកបណ្តូល នៅកណ្តាល បានបង្កើតឡើង ដោយលោហ: និងនៅ ព័ទ្ធជុំវិញ សំបកក្រៅមានផ្លាស់ស្ទិក។ ប្លាស់ស្ទិកដូចជា polyviny chloride (PVC) ឬ fluoroethy lenepropylene។ កាប Coaxial ត្រូវបានបង្កើត ឡើង ដែលមានភាពរឹងមាំសំរាប់ប្រើជាមួយអង់តែន ប៉ុន្តែវាមិនអាចប្រើបានចំងាយឆ្ងាយ បាត់សញ្ញាណ ដែលមាន EMI (electromagnetic interference) មានដែន អេឡិច ត្រូម៉ាញ៉េទិក។
ប្រភេទកាបផ្សេងទៀត ដែលគេអាចប្រើដើម្បីភ្ជាប់រវាង ឧបករណ៍ចុង ត្រូវបានគេហៅថា “coaxial cable” ដែលបង្ហាញរូបខាងក្រោម:

1ការប្រើប្រាស់ Thin Ethernet Thinnet ឬហៅ 10Base-2 គឺជាកាប thin coaxial ។ វាគឺជាមូលដ្ឋានប្រើដូចជាកាប thick coaxial ដែលមានអង្កត់ផ្ចិតនៃកាប តូចជាង (អង្កត់ផ្ចិត 1/4˝) ។ កាប Thin Ethernet coaxial គឺជា RG-58។ ដែលបង្ហាញដូចរូប ឧទាហរណ៍ ខាងក្រោម កាប Thin Ethernet។ ជាមួយនិងកាប Thinnet ដែលអ្នក ប្រើគឺមានក្បាល BNC connector។ ខាងក្រោមក្បាល BNC សម្រាប់តភ្ជាប់ជាមួយកាប Coaxial។

ក្បាល BNC Connectors ក្បាល BNC connector ត្រូវបានប្រើសំរាប់ភ្ជាប់ជាមួយ coaxial និង 10Base2។ ក្បាល BNC connector រួមមាន barrel connector, T-connector និង terminator ដែលមាន រូប បង្ហាញខាងក្រោម terminator (ខាងលើ និងខាងក្រោម) និង T-connector (ខាងឆ្វេងនិងស្តាំ)។
1ខ. កាបអុបទិក Fiber Optic មានមធ្យោបាយជាច្រើន សំរាប់ការបញ្ជូនមាន ល្បឿន លឿនដូចជា បញ្ជូនតាមកាបឧបទិក fiber optic ដែលមានល្បឿនលឿនបំផុត។ មូលដ្ឋាន នៃការបញ្ជូលគឺប្រើពន្លឺនៃអេឡិចត្រូនិច ដូចជា EMI, crosstalk និងតាមអង់តែន។ ការ ប្រើប្រាស់កាបឧបទិចងាយក្នុងការបញ្ជូនទិន្នន័យ data, video និងការបញ្ជូនសំលេង លឺច្បាស់ល្អ។ ម្យ៉ាងទៀត កាបឧបទិច fiber optic គឺការបញ្ជូនមានសុវត្ថិភាព បំផុត ។ កាបអុបទិច fiber optic មានពីរប្រភេទគឺ Multimode និង Single mode ដែលប្រភេទ Multimode ប្រើបានចំងាយឆ្ងាយជាង Single mode និងងាយស្រូលក្នុងការ ដំឡើង ជាង។

1កាបអុបទិក បញ្ជួនរំំញ័រ អុបទិក ជំនួសអោយសញ្ញាអគ្គិសនី ដូច្នេះវា មិនទទួលអគ្គិសនី ជ្រៀតជ្រេក។ វាមានពីរប្រភេទ នៃកាបអុបទិក  សញ្ញា singlemode និង multimode។ កាបអុបទិចប្រភេទ Multimode និង Singlemode

          ប្រភេទកាបអុបទិច Multimode និង Singlemode គឺជាពីរប្រភេទកាប អុបទិច fiber ដែលប្រើរួម ។ កាបទាំងពីរនេះមានអង្កត់ផ្ចិត 125 micron ដែលជាអង្កត់ផ្ចិតខាងក្រៅ 125 micron គឺស្មើនិង 0.005 អ៊ីង។  ប្រភេទកាប Multimode ប្រើពន្លឺកាំរស្មើឆ្លងកាត់កាប ដែល ហៅថា mode ។ កាបមាន ទំហំធំ (តែងតែប្រើ 62.5 micron តែជួនកាលប្រើ 50 micron) និងប្រើប្រភព LED ដែលមានរលក 850 និង 1300 nm សំរាប់ប្រើ LAN និង ប្រើ កាំ រស្មើឡាស៉ែ នៅ 850 និង 1310 nm សំរាប់ប្រព័ន្ធណែតវឺក ដំណើរការមាន ល្បឿន gigabit ក្នុងមួយវិនាទីឬច្រើនជាង។ ប្រភេទ កាប អុបទិច Singlemode ដែលមាន ទំហំ កាបតូចប្រហែល 9 micron វាប្រើសំរាប់ទូរស័ព្ទនិង ទូរទ្សសន៍ ខ្សែកាប CATV ជាមួយ ប្រភព កាំរស្មី laser ក្នុង 1300 និង 1550 nm។ កាប Plastic Optical Fiber (POF) ដែល មានកាបទំហំធំ (ប្រហែល 1mm) ដែលប្រើបានចំងាយជិតហើយមានល្បឿន

យឺតនៅពេលភ្ជាប់ជាមួយប្រព័ន្ធ network។ កាបអុបទិច ប្រភេទ Singlemode fiber ដែលជា ប្រភេទកាបតូចប្រើកាំរស្មីពន្លឺ ដើម្បីបង្កើន bandwidth កំណត់ សំរាប់អនុវត្ត ប្រហែល 100,000 gigahertz ឬច្រើនជាង។

ខាងក្រោមនេះរូបភាព Multimode
1
ខាងក្រោមនេះរូបភាព Singlemode
1
4.1.2  ស្តង់ដារ កាប Ethernet Protocol Cable ដូចបានឃើញក្នុងតារាង ខាងក្រោម គ្រប់ស្តង់ដារ កំណត់ប្រភេទកាប វាប្រើ និងចម្ងាយអតិបរមានៃកាប ដែលអាចប្រើ។

ស្តង់ដា

ប្រភេទកាប

ប្រវែងផ្គត់ផ្គង់អតិបរិមា
10Base2 (thinnet) Coaxial

200m

10Base5(thicknet) Coaxial

500m

100BaseTX UTP (Cat 5,6,7)

100m

100BaseFX Optical Fiber (multimode)

400m

1000BaseT UTP (Cat 5)

100m

1000BaseSX Optical Fiber (multimode)

550m

1000BaseLX Optical Fiber (Singlemode)

10km

ដូចដេលលោកអ្នក អាចឃើញ ស្តង់ដារ ឈ្មោះមានបីផ្នែក

ផ្នែកទី១ វាកំណត់ ល្បឿនការភ្ជាប់
* ប្រសិនបើផ្នែកទឹ ១ គឺជា “10” នេះមានន័យថា ល្បឿននៃការភ្ជាប់គឺ 10Mbps (Ethernet connection)
* ប្រសិនបើផ្នែកទឹ ១ គឺជា “100” នេះមានន័យថាល្បឿននៃការភ្ជាប់គឺ 100Mbps (Fast Ethernet connection)
* ប្រសិនបើផ្នែកទឹ ១ គឺជា “1000” នេះមានន័យថាល្បឿននៃការភ្ជាប់គឺ 1000Mbps (Gigabit Ethernet connection)
ផ្នែកទី២ វាកំណត់បច្ចេកទេស modulation “Base” មានន័យថាស្តង់ដារ កំពង់ប្រើប្រាស់ “baseband modulation”
ផ្នែកទី៣ វាកំណត់ ប្រភេទនៃកាបដែលនឹងប្រើ
ពីការបង្ហាញពីមុន យើងអាចដឹងថា “100BaseFX” មានន័យថាការភ្ជាប់គឺជា “Fast Ethernet” និងប្រភេទកាបគឺចា កាប “Optical Fiber Multimode”
4.2  កាប UTP ក្បាលកាប UTP ត្រូវបានហៅថា “RJ45” ដែល “RJ45”​ មាន ៨ម្ជុល pin គ្រប់ pin នឹងភ្ជាប់ទៅ ខ្សែភ្លើងមួយនៃការ UTP។ មានបី វិធីភ្ជាប់សម្រាប់ កាប UTP ជាមួយក្បាលវា គ្រប់វិធីត្រូវបានប្រើ នៅក្នុងស្ថានភាពជាក់ស្តែង។ ខ្សែ UTP/STP ដែល ប្រើតភ្ជាប់ជាមួយឧបករណ៍ប្រព័ន្ធ Netwprk (Ethernet LAN)។

បីវិធី គឺ “Straight Through” , “Cross over” និង “Rolled”។
យើងអាច បែងចែក ឧបករណ៍ណែតវឺក នៅក្នុងពីរក្រុម ឬប្រអប់ដូចបង្ហាញរូបខាងលើ។ បណ្តា ឧបករណ៍ នៅក្នុងប្រព័ន្ធណែតវឺក គឺជាមួយនៃឧបករណ៍ Host (ឧទាហរណ៍ កុំព្យូទ័រ មួយ ឬម៉ាស៊ីន មេមួយ) Hub, Switch ឬ Router។ ដូចបង្ហាញរូបភាពខាងលើ យើង អាច បញ្ចូល host និង router ក្នុង ក្រុមដូចគ្នា ហើយយើងអាចបញ្ចូល Hub និង Switch នៅក្នុង ក្រុមផ្សេងទៀត។ ប្រសិនបើ យើង ចង់ភ្ជាប់រវាង ឧបករណ៍ពីរ ដែលមាន នៅក្នុង ក្រុម យើង ប្រើកាប “Cross over”។ ប្រសិនបើយើងត្រូវការ ភ្ជាប់ រវាងឧបករណ៍ពីរ ដែលមានក្នុងក្រុម ផ្សេងគ្នា យើងប្រើកាប “Straight Through”
ស្តង់ដាកាបមានពីរប្រភេទគឺ:ស្តង់ដា T568A និង ស្តង់ដា T568B ដែលតាមធម្មតាគេនិយមប្រើ ស្តង់ដា T568B ក្នុងការភ្ជាប់បណ្តាញណែតវឺក។
តារាងតំរៀបខ្សែតាមលំដាប់នៃពណ៌ TIA/EIA 568A
1
តារាងតំរៀបខ្សែតាមលំដាប់នៃពណ៌ TIA/EIA 568B
1
កាបស្រប “Straight Through”
កឹបតាមលក្ខណ
:ធម្មតា
(Straight Through Cable)
ការកឹបខ្សែប្រភេទនេះសំរាប់ភ្ជាប់ពីកុំព្យូទ័រ​ទៅ Hub ឬ Switch និងពី Hub ទៅ Switch ការតភ្ជាប់តាមលក្ខណ: Straight Through​ អ្នកអាចជ្រើសរើសយកខ្សែ ពីរប្រភេទមកប្រើគឺ T568A ឬ T 568B ។
សូមមើលរូបខាងក្រោម:ក្នុងកាប “Straight Through” ជើង pin ទីមួយក្នុងក្បាល connector ត្រូវបានភ្ជាប់ទៅ ម្ជុល pin ទឺ១ ក្នុងក្បាល connector ហើយការភ្ជាប់ដូចគ្នា សម្រាប់ម្ជុល pin នៅសល់ដូចបង្ហាញរូប ខាងក្រោម:

1កាបខ្វែង “Cross over” ក្នុងកាបខ្វែង Cross over ដូចបង្ហាញរូបខាងក្រោម យើងភ្ជាប់ ម្ជុលទី១ ក្នុងក្បាល connector ទៅ ម្ជុល pin ទី៣ ក្នុង ក្បាល connector ទី២ ហើយ យើងភ្ជាប់ pin ទឺ២ក្នុង ក្បាល connector ទី១ ទៅម្ជុលទី៦ ក្នុងក្បាលទី២ ហើយម្ជុលទី៣ ក្នុងក្បាល connector ទឺ១ ទៅ ម្ជុល pin ទី១ ក្នុងក្បាល connector ទី២។ ការកឹប UTP/STP ប្រភេទនេះសំរាប់តភ្ជាប់ពី កុំព្យូទ័រទៅកុំព្យូទ័រ (PC to PC) និងពី Hub ទៅ Hub ឬពី Switch ទៅ Switch ។ ការតភ្ជាប់ជាមួយ Hub ឬ Switch ដែលមាន មិនមាន Port Up link បែប Cascade គឺយើងយកខ្សែខ្វែង Cross cable នេះមកប្រើហើយអ្នក ត្រូវសរសេរ កត់ចំណាំនៅលើខ្សែ ទាំងសង ខាងទុកជាចំណាំផងគឺជាពិសេសនៅខាង T568A និង T568B។

1កាប “Rolled Cable” វាត្រូវបានប្រើដើម្បីភ្ជាប់ កុំព្យូទ័រ ទៅ port consol របស់ router ក្នុងករណីដែលយើងត្រូវការ ដំឡើង router។

1ដូចនៅក្នុងរួបខាងលើ យើងភ្ជាប់ម្ជុល pin ទី១ នៅក្នុងក្បាល connector ទី១ ទៅម្ជុល pin ចុង ក្រោយក្នុង ក្បាល connector ទី២ ហើយភ្ជាប់ម្ជុល pin ទី២ ក្នុងក្បាល connector ទី១ ទៅម្ជុល ទី៧ ក្នុងក្បាល connector ទី២ ហើយបន្តទៀតរហូតដល់យើងភ្ជាប់ ម្ជុល pin ចុង បញ្ចប់។ ការត ភ្ជាប់ កាប “Rolled Cable” ម្ខាងជាស្តង់ដា TIA/EIA 568B និង ម្ខាង ទៀត ត្រឡប់ច្រាស់ជើង pin របស់ស្តង់ដា TIA/EIA 568B ដូចបង្ហាញរូបភាព ខាង ក្រោម។
1វិធីកឹបខ្សែ ណែតវឺកងាយយល់ ខាងក្រោមនេះជាប្រភេទនៃការកឹបខ្សែ:
ក. Straight Through Cable:  គេប្រើវាសំរាប់ ឧបករណ៍ផ្ទុយគ្នា។
ឧទាហរណ៍: Hub ទៅ Switch, Switch ទៅ Computer, រឺ Router ទៅ Computer។
ចំណាំ:    ការតភ្ជាប់កាបស្រប Straight Through Cable មានន័យថា ក្បាលម្ខាងជា ស្តង់ដា TIA/EIA 568B និងម្ខាងទៀតក៏ជា ស្តង់ដា TIA/EIA 568B ដែរ។
1ខ. Cross Over Cable:  គេប្រើវាសំរាប់ ឧបករណ៍ដូចគ្នា រឺ សំរាប់ដំណើរការក្នុង Peer to peer ដោយមិនចំបាច់ប្រើ ឧបករណ៍ Hub, Switch។
ឧទាហរណ៍: Computer ទៅ Computer, Patch panel ទៅ Patch panel, Switch ទៅ Switch..។
ចំណាំ: ការតភ្ជាប់កាបខ្វែង Cross Over Cable មានន័យថា ក្បាលម្ខាងជា ស្តង់ដា TIA/EIA 568B និងម្ខាងទៀត ជា ស្តង់ដា TIA/EIA 568A ដែលផ្ទុយពីកាប ស្របខាងលើ។
1ឧបករណ៍សំរាប់ធ្វើការកឹបខ្សែ Network រួមមាន:
ក. ខ្សែរណែតវឺក UTP (ខ្សែគូ) Cat 5, 5e ឬ 6( Cat 6 recommended)។
ខ. គ្រាប់កឹប (Connector) RJ45
គ. Boots
ឃ. ប្រដាប់កាត់ខ្សែ UTP (Cable Stripper)
ង. ប្រដាប់កឹបខ្សែ Network (Crimper)

1របៀបតកាប CAT 6 UTP connectors  និងបន្ទះ  patch panel

ជំហានទី ១: យកស្រោមជ័រ (Boots) ស៊កចូលខ្សែ Network UTP របស់អ្នក តែបើអ្នកមិនដាក់វា សូមរំលងជំហាននេះ។
1ជំហានទី ២: យកប្រដាប់កាត់ខ្សែ មកកាត់ស្រោមខ្សែ UTP ចេញ និង ប្រុងប្រយត្ន័ កុំអោយដាច់ ខ្សែចំលងខាងក្នុង។
1រួចរៀបចំពន្លាវាអោយទៅតាមលំដាប់លំដោយនៃពណ៍របស់វា។
1ជំហានទី ៣: បន្ទាប់ពីអ្នកបានរៀបចំខ្សែទៅតាមលំដាប់លំដោយពណ៌តាមប្រភេទនៃ ការប្រើ ប្រាស់ហើយ សូមកាត់វាអោយស្មើរត្រឹមល្អ ដូចរូបខាងក្រោម:
1ជំហានទី ៤:  ស៊កបញ្ចូលនូវពណ៌ខ្សែ Network ទេតាមលេខរៀងនៃពណ៌ ដែលអ្នកបានរៀប ចំហើយ។

1កំហុសនៃការកឹបមិនបានល្អ ភាគច្រើនកើតឡើងពីការកាត់មុខខ្សែខ្លី ឬ វែងពេក ដូច្នេះ អ្នកត្រូវ ការអនុវត្តន៍ បានច្រើន ដើម្បីកឹប​អោយ​បាន​ល្អ​ធ្វើ​យ៉ាងណា​អោយ ស្រោមខ្សែ​ខាងក្រៅត្រូវចូលក្នុង ក្បាលគ្រាប់កឹបបន្តិច ដើម្បីពេលដែលយើងកឹប ទៅធ្វើអោយក្បាល កឹប ខំាជាប់នឹងខ្សែ Network UTP ណែនល្អ ។ ចំនុចនៃការកាត់ ខ្សែនេះខ្ញុំបានឃើញ គេមាន លក់ ក្បាល Connector មួយប្រភេទ ដែលអាចដោតខ្សែ Network ធ្លាយទៅម្ខាងទៀតងាយស្រួលក្នុងការតំរឹម ដូចរូបខាងក្រោម:
1អ្នកគួរតែស៊កខ្សែNetwork អោយចូលបានល្អ ដោយស្រោមខាងក្រៅអាចចូលបាន និងកឹម អោយបានជាប់ដើម្បីការប្រើបានយូរ និងល្អ។
1ប្រការគួរយល់ដឹង:  ត្រូវពិនិត្យមើលក្បាលគ្រាប់កឹប អោយបានល្អ ត្រូវដឹងថាវាខូច ឬនៅ សូមមើលរូបខាងក្រោម:
1Good (Connectorល្អ មានលេចចេញដែក)
1
ជំហានទី ៥:  បន្ទាប់មកអ្នកយកវាដាក់ចូលក្នុងប្រដាប់កឹបខ្សែ រួចកឹបវាអោយ ណែន រហូត លឺ សំលេងក្រឹមៗ ជាការស្រេច ហើយធ្វើដូចនេះសំរាប់ចុងខ្សែម្ខាងទៀត អ្នកនឹងបាន ខ្សែ Network មួយសំរាប់ការមួយដ៏ល្អ។
14.3 “Hub” ឧបករណ៍ធ្វើការក្នុងស្រទាប់ physical layer ដូចបង្ហាញក្នុងរូបខាងក្រោម “Hub” គឺជាឧបករណ៍មួយ ដែលមាន port ច្រើបក្នុងវា។ គ្រប់ port អាចភ្ជាប់ឧបករណ៍ណែតវឺក។ កាលណា frame ដល់ hub លើ port មួយ វាបញ្ជួន frame ទាំងនោះទៅគ្រប់ឧបករណ៍ទាំងអស់ ដែលបានភ្ជាប់ទៅបណ្តា port របស់វា។
1ដូចបានឃើញ ក្នុងរូបខាងលើ​ឧបមាថា យើងមានណែតវឺកមួយ ដែលផ្ទុកមានកុំព្យូទ័រជា ច្រើន     “កុំព្យូទ័រ A” ត្រូវការផ្ញើទិន្នន័យមួយចំនួនទភៅ “កុំព្យូទ័រ B”។ ងាយ “កុំព្យូទ័រ A” និងផ្ញើទិន្នន័យទៅ hub ហើយពេល hub នឹងទទួលទិន្នន័យឆ្លងកាត់តាមបណ្តា  port របស់វា។ ដូច្នេះ ទិន្នន័យនឹងភ្ជាប់ “កុំព្យូទ័រ B”
4.4  Ethernet Protocol ក្នុងស្រទាប់ Data link layer មុខងារនៃ Ethernet Protocol នៅក្នុងស្រទាប់ data link layer វាអាចភ្ជាប់ឧបករណ៍ ពីរក្នុង ប្រព័ន្ធណែតវឺក ដូចគ្នា អាចផ្ញើទិន្នន័យទៅ physical address និមួយៗ។ Physical address នៅក្នុង Ethernet protocol ត្រូវបានហៅថា “MAC address” ឧបមាថា យើងមានបី កុំព្យូទ័រ បានភ្ជាប់ជាមួយ hub ដូចបង្ហាញរូបខាងក្រោម:
ឧបមាថា “កុំព្យូទ័រ A” ត្រូវការផ្ញើទិន្នន័យ មួយចំនួនទៅ “កុំព្យូទ័រ B”។
ដើម្បីធ្វើការនេះ “កុំព្យូទ័រ A” នឹងផ្ញើ frame មួយដែលផ្ទុក MAC address របស់ “កុំព្យូទ័រ B” ដូចជា destination address។
14.4.1 Ethernet Frame ក្នុងរូបខាងក្រោម យើងអាចមើលសមាធាតុ នៃ Ethernet frame។
1Data  គឺជាទិន្នន័យដែលត្រូវបានទទួល ដោយស្រទាប់ data link layer ពីស្រទាប់ខាង លើ upper layer។
Preamble គឺជាចរន្ត bit ដែលប្រើដោយប្រភព source និង destination ដើម្បីបង្កើត synchronization រវាងវា។
Length គឺជាប្រវែងនៃ frame ទាំងមូលក្នុង bytes។
Destination MAC address គឺជា MAC address នៃឧបករណ៍ destination
Source MAC address គឺជា MAC address នៃប្រភពឧបករណ៍
FCS (Frame Check Sequence) Ethernet ប្រើវាដើម្បីឆែក ប្រសិនបើមាន error ជាច្រើនក្នុង frame ដែលទទួលបានហើយវា និងច្រាលចោលប្រសិនបើ error ត្រូវបានរកឃើញ។
4.5  តើ MAC address គឺជាអ្វី?  MAC (Media Access Control) address អាចហៅថា “physical address” ឬ “hardware address” ដែលអ្នកផលិតណែតវឺកកាត Network Interface Card (NIC) បានដាក់កូដបញ្ចូល MAC address លើគ្រប់កាត NIC ទាំងអស់។ គ្រប់កាត NIC មាន  MAC address របស់វា។
ភាគច្រើនមាន 24bit (3bytes) តំណាងអត្តសញ្ញាណ ដែលមានកូនសម្រាប់ អ្នកផលិត នៃបណ្តាកាត NIC។
តិចបំផុតមាន 24bits (3bytes) អ្នកផលិតបានផ្តល់កូដអោយ ទៅកាត NIC។

14.6 “Switch” គឺជាឧបករណ៍ធ្វើការក្នុងស្រទាប់  Data Link Layer Switch គឺជាឧបករណ៍ឆ្លាតវៃ ពីព្រោះកាលណាវាទទួល សញ្ញាអគ្គិសនីលើ port មួយនៃ បណ្តា port ច្រើន វាមិនឆ្លងកាត់លើ port ទាំងអស់ឡើយ។ ប៉ុន្តែវាមើលទៅដូចជា MAC address ដែលឆ្ពោះទៅ និងបញ្ជូនទិន្នន័យឆ្លងកាត់ port ពិតប្រាកដ៍ទៅតាម MAC address ឆ្ពោះ ទៅ។ ដំណើរការនេះហៅ ថា “Filtering”។ Switch បញ្ជូនទិន្នន័យ វាទទួលទៅ port មួយជាក់ច្បាស់ ដោយពឹងផ្អែកលើ “MAC address table” ដែលផ្ទុកលើ memory របស់ Switch។
MAC address table ផ្ទុកពីរជួរ “port number” និង “MAC address” ដូចបង្ហាញក្នុង រូបភាព ខាងក្រោម។
14.6.1  សិក្សាលើ Switch ក្នុងរូបភាពខាងក្រោម “កុំព្យូទ័រ A” ត្រូវការផ្ញើទិន្នន័យ មួយចំនួន ទៅ “កុំព្យូទ័រ B”
1ក្នុងករណីនេះ “កុំព្យូទ័រ A” និងផ្ញើ frame ជាមួយ MAC address របស់ “កុំព្យូទ័រ B” ដូចជា MAC address ឆ្ពោះទៅ។ កាលណា frame ទៅដល់ switch វានឹងរកមើល MAC address ឆ្ពោះទៅក្នុង តារាង MAC address។ ដូច្នេះ វានឹងសម្រេច ឆ្លងកាត់តាម port ដែលវាបញ្ជួន frame ទៅ។ ក្នុង ករណីនេះ switch និងបញ្ជួន frame ឆ្លងកាត់តាម port “fa 0/1”។កត់សំគាល់លើ ការប្រតិបត្តិការ Switch
1. តើ Switch វាបង្កើត MAC address ដោយរបៀបណា?
ទោះជាយ៉ាងណាក៏ដោយ switch ទទួល frame លើ port របស់វា វានិងមើលទៅ ប្រភព MAC address ដែលមានស្រេចក្នុង  frame នេះ ខណ:ដែលវា កត់ត្រាលើ MAC address នេះក្នុង តារាង  MAC address វា​ រួមជាមួយ switch port ដែលទទួលបាន frame។
2. មានអ្វីកើតឡើង ប្រសិនបើ switch រកមិនឃើញ MAC address នៅក្នុង តារាង MAC address? ក្នុងករណីនេះ វានឹងបាត់  frame ចេញក្រៅ port ទាំងអស់ ដូច្នេះ ក្នុង ករណីនេះ វានឹងធ្វើការដូចជា Hub។
4.7  Collision Domain Collision Domain គឺជាក្រុមនៃឧបករណ៍ ដែលចែកចាយ មធ្យោបាយដូចគ្នា។ នេះមានន័យថា ឧបករណ៍ពីរនៃឧបករណ៍ទាំងនោះ ផ្ញើទិន្នន័យ ក្នុងពេលតែមួយ។
ឧបករណ៍ Hub មិនអាចបែងចែក Collision Domain ក្នុងរូបខាងក្រោម យើងមាន បីកុំព្យូទ័រ ដែលភ្ជាប់ទៅ hub មួយ កុំព្យូទ័រទាំងបីមាន Collision Domain ដូចគ្នា មាន ន័យ ថា ប្រសិនបើពីរនៃឧបករណ៍ បានផ្ញើទិន្នន័យក្នុងពេលតែមួយ Collision Domain និងកើតរវាងទិន្នន័យនោះ មិនមានឧបករណ៍នឹងទទួលទិន្នន័យ។
1ចៀសវាង ជល់ប៉ះទង្កិច collision រវាងទិន្នន័យ បណ្តាឧបករណ៍ នឹងប្រើ CSMA/CD protocol។
ឧបករណ៍ Switch អាចបែងចែក Collision Domain ក្នុងរូបភាពខាងក្រោម យើងមានបីកុំព្យូទ័រ ដែលភ្ជាប់ជាមួយ switch មួយ។
1ឧបករណ៍ Switch បែងចែក Collision Domain ដូច្នេះ គ្រប់កុំព្យូទ័រដែលមានស្រេចក្នុង Collision Domain។ នេះមានន័យថា ប្រសិនបើកុំព្យូទ័រទាំងនោះ ផ្ញើទិន្នន័យក្នុង ពេលតែ មួយ។ វានឹងមិនមាន ជល់ប៉ះទង្កិច រវាងទិន្នន័យ។ ដូច្នេះ ការប្រើ switch និងអាចចែក Collision Domain បានហើយមិនមានប៉ះទង្កិច ពេល ផ្ញើ ទិន្នន័យឡើយ។