មេរៀនទី៦: ការប្រើប្រាស់ Services

មេរៀនទី៦: ការប្រើប្រាស់ Services

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647

មុខងាររបស់ Internet firewall នៅក្នុងកម្មវិធី IPCop វាអាចផ្គត់ផ្គង់ចំនួនសេវាជា ច្រើននៅក្នុងប្រព័ន្ធ network មួយដែលមានទំរង់តូច។​ ខាងក្រោមនេះបង្ហាញមុខងារ​ នៅក្នុង :

  • Advanced Web Proxy: អាចផ្គត់ផ្គង់ Cache management បិទបើក port អាចបើក IP address កំណត់ល្បឿនបញ្ជួនទិន្ន័យ Transfer limit បិទបើក Web browser។
  • URL filter settings: លោកអ្នកអាចបិទ URL
  • DHCP Server: ដំឡើង IP Dynamic ផ្គត់ផ្គត់ទៅអោយម៉ាស៊ីនកូន
  • Dynamic DNS:
  • Edit Hosts
  • QoS : គុណភាពរបស់សេវា ដូចជា Firewall សំលេង
  • Intrusion Detection: អាចការពារប្រព័ន្ធ Detection System ដូចជា ប្រព័ន្ធអ៊ីនធឺណែតមកពីខាងក្រៅដែលមានការវាយប្រហារ និងមានមេរោគ ជាច្រើន ដែលចូលមកលុកលុយបណ្តាញណែតវឺករបស់យើងនៅខាងក្នុង

លោកអ្នកអាចបង្កើតបន្ថែម Advanced Proxy, URL Filter និងបង្កើត User Quota ដោយលោកអ្នកអាច Download file បីបន្ថែមគឺមាន: ipcop-advproxy-3.0.4.tar.gz, ipcop-urlfilter-1.9.3.tar.gz, ipcop-wpad-2.2.tar.gz លោក អ្នកអាចដំឡើងវាដើម្បីចូលក្នុង Advanced Web Proxy ដែលមានមុខងារសំខាន់ ក្នុងម៉ាស៊ីនមេ Firewall វាអាចបង្កើនល្បឿនអ៊ីនធឺណែតដែលមាន Cache Server នៅលើនេះស្រេច និងមានមុខងារសំរាប់បិទ Ports និងអាចបិទ IP address ដែល មកពីខាងក្រៅប្រព័ន្ធអ៊ីនធឺណែត កំណត់ល្បឿន Download និងលោកអ្នកអាចបិទ

Web browser តាមដែលលោកអ្នកចង់បិទវា ចំពោះការបង្កើតគ្រប់គ្រង Cache management គឺសំរាប់ជួយបង្កើតល្បឿននៅពេលដែលបើក វិបសាយលើទីមួយវា បាន Download រូបភាពឯកសារទាំងអស់មកដាក់លើម៉ាស៊ីន Server របស់យើង នៅពេលដែលចូលលើកទីពីរ លោកអ្នកមានចំឡែកដែលឃើញល្បឿននៃការចូល​ វិបសាយលឿនជាងមុន មូលហេតុដោយសារ file ធំទាំងអស់បានផ្ទុកលើម៉ាស៊ីនមេ

នៅពេលដែលយើងបើកវាប្រៀបដូចជា ប្រើនៅក្នុង LAN។ ជំហានបន្ទាប់លោកអ្នក ដំឡើង​ ipcop-advproxy-3.0.4.tar.gz, ipcop-urlfilter-1.9.3.tar.gz, ipcop-wpad-2.2.tar.gz បញ្ចូលទៅក្នុងកម្មវិធី IPCOP ដោយលោកអ្នកអាចប្រើក្នុង កម្មវិធី​ PUTTY.EXE ដើម្បី Login ចូលក្នុងម៉ាស៊ីនមេ Firewall IPCOP លោកអ្នក អាចប្រើ Command របស់ Linux ដែលមាន tar –xzf ipcop-advproxy-3.0.4.tar.gz សំរាប់ទាញ file ចូលក្នុងម៉ាស៊ីន និងដើម្បីដំឡើងប្រើ Command

ipcop-advproxy-3.0.4.tar.gz /install ឬលោកអ្នកអាចប្រើកម្មវិធី winscp426 Login ចូលក្នុងម៉ាស៊ីនមេ IPCOP ក៏បាន ការប្រើប្រាស់ កម្មវិធី WinSCP.exe ងាយស្រួលជាង Putty ដោយសារលោកអ្នកអាចមើលឃើញផ្ទាល់ ភ្ជាប់ពី Windows ទៅ Linux គ្រាន់តែទាញចាប់ដាក់រួចជាស្រេច។ រូបភាពខាង ក្រោមបង្ហាញពីការភ្ជាប់ Putty លើ Windows ទៅក្នុង IPCOP ដោយវាយ IP: 192.168.200.254 និងមាន 222 ។ លោកអ្នកជ្រើសរើស SSH Access ដើម្បី អនុញ្ញាតចូល Port 222 តាម SSH។
networkវាយសរសេរ login as: root និង password: chhunnan75
networkលោកអ្នកចូលដល់កម្មវិធី IPCOP ដែលបង្ហាញដូចខាងក្រោមនេះ
networkលោកអ្នកអាចប្រើ Command Linux ដើម្បីដំឡើង Install Update កម្មវិធីលើ IPCOP  លោកអ្នកអាចដំឡើងកម្មវិធីផ្សេងៗតាមតម្រូវការចង់បានបន្ថែម។ ម្យ៉ាង ទៀតលោកអ្នកអាចប្រើកម្មវិធី winscp426 ដោយចុចលើ WinSCP.exe ដែល បង្ហាញដូចខាងក្រោមនេះ។ ជ្រើសរើសលើ​ System រួចចូលក្នុង SSH Access
networkរួចចុចរក្សា Save
networkលោកអ្នកចុចលើ Pravte key file បង្កើតក្នុង PUTTYGEN.EXE
networkចុចលើ Generate
networkដំណើរការ Generator កម្មវិធី
networkចុចលើ Save private key រួចបង្កើត file មានឈ្មោះ Putty generate
networkបន្ទាប់ពីបានបង្កើត file រួចហើយលោកអ្នកចូលក្នុងកម្មវិធី WinSCP.exe ចុចលើ Save private key រួចរកឈ្មោះ Putty generate ដើម្បីបញ្ចូល
ដូចបង្ហាញក្នុងរូបភាពខាងក្រោមនេះ:
network លោកអ្នកចុចលើ login រងចាំ 2វិនាទីចូលដល់កម្មវិធី IPCOP
networkនៅផ្នែកខាងធ្វេងដៃជារបស់កុំព្យូទ័រដែលប្រើ Windows XP ដែលមានផ្ទុក file ipcop-advproxy-3.0.4.tar.gz, ipcop-urlfilter-1.9.3.tar.gz, ipcop-wpad-2.2.tar.gz ដែលបានពី Download លើអ៊ីនធឺណែត និងខាងស្តាំដៃជារបស់កម្មវិធី IPCOP ដែលលោកអ្នត្រូវចំលងដាក់លើវា។ លោកអាចប្រើ mouse ចាប់ពីឆ្វេងទៅ ដាក់ខាងស្តាំដៃដោយងាយស្រួល ទិន្នន័យនៅលើ root។​ ខាងក្រោមនេះបង្ហាញ
networkលោកអ្នកចុចលើ Copy ដើម្បីចំលងចូលក្នុង​ IPCOP
networkជំហានបន្ទាប់លោកអ្នកលោកអ្នកពន្លា file និមួយដែលមានកន្ទុយ .tar.gz ដែលជា file របស់ Linux ការពន្លា file ដោយចុច Right click លើ mouse រួចជ្រើសរើស Custom commands រួចរើសយក Untar/GZip.. ដើម្បីពន្លា។
networkចុចលើ OK
networkសញ្ញាចុច . មានន័យថា file បានផ្ទុកក្នុង root រួចលោកអ្នកចុចលើ OK
networkយើងបានពន្លាផ្ទុកក្នុង root ដែលមើលឃើញដូចខាងលើ បន្ទាប់មកទៀតចុចពីរដង លើ file ទាំងបី រួចចូលចុច Right click លើ install ចូលក្នុង Custom Commands ហើយជ្រើសរើស Execute ពេលនោះកម្មវិធីនៅលើ IPCOP ត្រូវបាន ដំឡើង Update ដែលបានបន្ថែម Tools បីសំខាន់ៗគឺ Avanced Proxy និង URL filter ហើយនឹង User Quota ។
network