មេរៀនទី២: ការដំឡើងប្រព័ន្ធ Network

មេរៀនទី២: ប្រភេទនៃការដំឡើងប្រព័ន្ធ Network

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647

ចាបពី RED interface អាចភ្ជាប់ប្រើ modem ឬតាម Ethernet ដែលមានប្រាំបី ប្រព័ន្ធ Network ក្នុងការដំឡើង:

  • GREEN (RED is modem/ISDN)
  • GREEN + RED (RED is Ethernet)
  • GREEN + ORANGE + RED (RED is Ethernet)
  • GREEN + ORANGE (RED is modem/ISDN)
  • GREEN + BLUE + RED (RED is Ethernet)
  • GREEN + BLUE (RED is modem/ISDN)
  • GREEN + BLUE + ORANGE + RED (RED is Ethernet)
  • GREEN + BLUE + ORANGE (RED is modem/ISDN)

2.1 ការភ្ជាប់ទៅប្រព័ន្ធ Internet ឬប្រព័ន្ធ Network ពីខាងក្រៅ

ប្រសិនបើលោកអ្នកបានភ្ជាប់ជាមួយ  broadband modem ឬ router ពីខាងក្រៅ លោកអ្នក អាចមានភ្ជាប់ជាមួយ Ethernet network interface card ឬ NIC ដែលស្ថិតនៅលើកុំព្យូទ័រ IPCop ។ ប្រសិនបើ លោកអ្នកបានភ្ជាប់ឆ្លងកាត់ dial up modem លោកអ្នកនឹងភ្ជាប់ជាមួយ ម៉ាស៊ីន IPCop។ ខាងក្រោមនេះជាប៉ារ៉ាម្រែត ដែលលោកអ្នក ត្រូវ ដំឡើង

  • ត្រូតពិនិត្យមើល IP address: static, DHCP, PPPOE
  • ប្រសិនបើ IP obtain របស់លោកអ្នកឆ្លងកាត់ DHCP លោកអ្នកត្រូវ ត្រូតពិនិត្យ មើលលើប្រព័ន្ធឈ្មោះ hostname ដែលបានផ្តល់ដោយ DHCP server ពីក្រុមហ៊ុន អិនធឺណែត ត្រួតពិនិត្យមើលលើឈ្មោះ  DHCP Host Name។
  • IP Address បានផ្តល់ទៅអោយម៉ាស៊ីនកូនតាម ម៉ាស៊ីនមេ DHCP server នៅលើកម្មវិធី IPCOP។

2.2. ការត្រូតពិនិត្យមើលឈ្មោះ DHCP Host Name

ប្រសិនបើលោកអ្នកត្រូវស្គាល់ឈ្មោះក្រុមហ៊ុន ISP និងសុំលេខ IP Address ដែល បានផ្តល់ ភ្ជាប់អិនធឺណែត ដែលជា Public IP address នៅពេលដែលភ្ជាប់ប្រើ ប្រាស់ អ៊ីនធឺណែតក្រុម ហ៊ុននឹងផ្តល់ IP មួយឬក៍លោកអ្នកអាចសុំ ឬទិញ IP បានពីរ ឬបីសំរាប់ដំឡើង ម៉ាស៊ីនមេ។ ការដំឡើងដោយប្រើ Command

$ ifconfig -a

ដែលដំឡើងនៅលើ eth0 ដែលខុសពី Windows XP, Vista, Windows 7 គឺប្រើ C:\winipcfg ហើយបើចង់មើល IP address ដោយប្រើcommand​ C:\ipconfig /all

ឬមើល IP ដែលភ្ជាប់ពីខាងក្រៅ ពីក្រុមហ៊ុន ISP ត្រូវប្រើ Command nslookup

$ nslookup nnn.nnn.nnn.nnn

ការបង្កើតលើ CD ប្រសិនបើលោកអ្នកចំលង CD លោកអ្នកត្រូវចំលង package ដែលមាន ISO image ទៅក្នុង បញ្ចូលទៅក្នុង CD​។ ដំឡើង ដោយប្រើ commands ដូចខាង ក្រោមនេះ:

# losetup /dev/loop0 /path/to/IPCop/iso

កន្លៃងដែលផ្ទុក /path/to/IPCop/iso គឺជាឈ្មោះ file  របស់ iso file។ This links a “loop back” hardware level device to the IPCop ISO file.

# mount -r -t iso9660 /dev/loop0 /mnt/cdrom

This actually mounts the loop back hardware device on a *nix file system. The CD-ROM image will appear at /mnt/cdrom គួរចាំថាប្រព័ន្ធ system លោកអ្នក ប្រើជាមួយ sudo command ដើម្បីបញ្ចូល file។

2.3. បង្កើត Floppy Disks ពី Images

ប្រសិនបើកុំព្យូទ័រ IPCop របស់លោកអ្នកមាន CD-ROM​ ក៍ប៉ុន្តែ BIOS របស់លោក អ្នកនឹង មិនអោយ CD-ROM boot ចូលក្នុងប្រព័ន្ធ លោក អ្នកនឹងត្រូវការបង្កើត floppy boot disk មួយដើម្បីការពារ ពេលដែល ប្រព័ន្ធកុំព្យូទ័រ IPCOP ជួបបញ្ហា បើកមិនចេញ ពេលនោះលោក អ្នកអាច បញ្ចូល floppy boot ។

3.  វិធីនៃការដំឡើងម៉ាស៊ីនកុំព្យូទ័រ IPCop
3.1  ការដំឡើងដោយ boot ពី CD
ពេលលោកអ្នកបញ្ចូល CD IPCOP ទៅក្នុង CD-ROM ពេលនោះនឹងចាប់ ផ្តើមរត់ ចូលក្នុង CD  IPCop ដោយលោកអ្នកចុចលើប៊ូតុង Keyboard ណាមួយដើម្បីចាប់ ផ្តើមដំឡើង ប្រសិនបើ IPCop មិន boot ចូលបានត្រូវត្រូតពិនិត្យ មើលលើប៉ារ៉ាមែត្រ របស់ BIOS boot ដោយ ជ្រើសរើស first boot។ ពេលដែលបាន boot ចូលនឹង បង្ហាញលើអេក្រង់ដូចខាងក្រោមនេះ។

បញ្ចូល CD ឬ DVD ចូលទៅក្នុងថត Drive CD-ROM ឬ DVD-ROM របស់លោក អ្នកបន្ទាប់មកចុច Enter ដើម្បីចូល ដំឡើងកម្មវិធី IPCOP ខាងក្រោមនេះបង្ហាញ នៅពេលបញ្ចូល CD កម្មវិធីភ្លាមបានលេចចេញ:
ipad airពេលចុចចូលក្នុង Enter key ឬលោកអ្នកអាចបញ្ចូលការ ដំឡើង ដែល មានបី option “nopcmcia”, “nousb” ឬ “nousborpcmcia”។ ការដំឡើងនៃ option និងបង្ហាញ ដំណើរ ការ​ផ្សេងគ្នា លោកអ្នកគ្រាន់ តែជ្រើសរើសស្តង់ដានៃការដំឡើងដោយប្រើ PCMCIA ឬតាម​ ឧបករណ៍ USB ដោតបញ្ចូលទៅក្នុងម៉ាស៊ីន។ លោកអ្នកអាច បញ្ចូល IPCop រួចហើយ boot ឡើងវិញដើម្បីដំឡើង។ បន្ទាប់មកលោកអ្នក ចុចលើ Enter ដើម្បីចូលដល់ការដំឡើងកម្មវិធី បង្ហាញតាម រូបភាព ដូចខាងក្រោមនេះ: ក្នុងពេលអំឡុង boot ចូលក្នុង kernel មានព័ត៌មាន បង្ហាញជាច្រើន ដែលបានប្រាប់ពី hardware មានបញ្ហា ឬត្រូវបាន ទទួល ស្គាល់។ ប្រសិនបើ hardware error មិន ត្រូវបាន ទទួលស្គាល់ ពេលនោះ boot បានបញ្ឈប់។ ក្រោពេលពីបីវិនាទីលោកអ្នក អាច ជ្រើស រើស ភាសាដែលបានបង្ហាញនៅលើអេក្រង់។
ipad airក្រោយមកមានភាសា Afrikaans, Brazilian Portuguese, Czech, Danish, Dutch, English, Finnish, French, German, Greek, Hungarian, Italian, Norwegian, Polish, Portuguese, Slovak, Spanish, Spanish Latino, Swedish, Turkish និង Vietnamese ចំពោះភាសាខ្មែរមិនទាន់ ដាក់ចញ្ចូលទៅ ក្នុងប្រព័ន្ធ IPCOP។ ការ ដំឡើង នៅ អេក្រង់លោកអ្នកមិនអាចប្រើប្រាស់បានឡើយ ។ លោកអ្នកអាចប្រើ cursor នៅលើអេក្រង់ ឬប្រើ Tab និង keyboard arrow key ដើម្បីជ្រើសរើស លោកអ្នកអាចចុចលើ Space key ដើម្បីអនុញ្ញាតអោយជ្រើសរើស យកភាសា ឬចុចលើ Enter key ដើម្បីដំឡើងកម្មវិធី IPCOP ដែលបង្ហាញដូចខាងក្រោមនេះ។ ជំហានបន្ទាប់ លោកអ្នកជ្រើសរើស ភាសា​ ដោយនៅក្នុងកម្មវិធី Linux IPCOP នេះ មិនមានបញ្ចូលភាសាខ្មែរដូច្នេះ តម្រូវអោយលោកអ្នក ជ្រើស រើសយកភាសាអង់គ្លេស English រួចចុចលើ OK ដើម្បីឈាន ដល់ជំហានបន្តទៀត
ipad airបន្ទាប់មកបង្ហាញអេក្រង់ដោយងាយស្រូល ដែលបង្ហាញពីការដំឡើង កម្មវិធី IPCOP លោកអ្នក អាចជ្រើសរើស Cancel ប្រសិនបើមិនចង់ ដំឡើងកម្មវិធី IPCOP ហើយនិងចុចលើ Enter key លោកអ្នកអាចបន្តដំណើរការ ដំឡើងកម្មវិធី IPCOP។ បន្ទាប់មកចុចលើ OK ចូលដល់ជំហានបន្តទៀត ដែលបង្ហាញក្នុងរូបភាពខាងក្រោម:ipad airក្រោយមកចុចលើ OK ចូលដល់ជំហានបន្តទៀត
ipad airរូបភាពខាងលើមានបង្ហាញ CDROM/USB-KEY និងបន្ទាប់ HTTP/FTP មានន័យថា លោកអ្នកជ្រើសរើសការដំឡើង តាមថាស CD-ROM ឬតាម Download HTTP/FTP ចំពោះការដំឡើងនេះគឺ តាមថាស CD-ROM ដូច្នេះលោកអ្នកចុចលើ Tab ជ្រើសរើសយក OK ដើម្បីចូលដល់ជំហានបន្តទៀត។
ipad airការដំឡើងកម្មវិធីឥឡូវនេះបានរៀបចំ ដំឡើងនៅលើ Hard disk និងបង្កើតជា Partition ថ្មីមួយដែលជា​ Partition Linux បន្ទាប់មក លោកអ្នកចុចលើ OK ដើម្បី បន្តការដំឡើង។
ipad airរូបភាពខាងលើបង្ហាញកំពង់ដំណើរការបង្កើត Partition នៅលើ Hard disk
ipad airជំហានបន្ទាប់មកទៀតជ្រើសរើស Skip រួចចុចលើ OK ពីព្រោះយើងមិនប្រើជាមួយ Floppy ឬ USB ឬក័ HTPP/FTP ឡើយ។
ipad airលោកអ្នកជ្រើសរើសយក Probe ដើម្បីជ្រើសរើសយក Network card
ipad airនិងមានលេចឡើងនូវរូបភាពខាងក្រោម
ipad airចុចលើ OK ដើម្បីជ្រើសរើសយក Network Card (Green) សំរាប់ភ្ជាប់ទៅតំបន់ LAN នៅក្នុងប្រព័ន្ធ Network តាម​ មហា វិទ្យាល័យ ក្រុមហ៊ុនដែល លោកអ្នកចង់ ចែកចាយប្រព័ន្ធអ៊ីនធឺណែត។ លោកអ្នកបញ្ចូល IP private ក្នុង Class C ដែលមាន 192.168.200.254 និងជ្រើសរើសយក Subnetmask: 255.255.255.0 លោក អ្នកចាំថា IP 192.168.200.254 គឺជារបស់ម៉ាស៊ីនមេ។
ipad airក្រោមមកបានស្វាគមន៏ជោគជ័យក្នុងការដំឡើង IPCOP
ipad airលោកអ្នកចុចលើ OK ដើម្បីបន្តការដំឡើងតទៀត
ipad airជ្រើសរើស Keyboard ដោយលោកអ្នកចុចលើ US រួចចុចលើ OK ដើម្បីដំឡើង បន្តទៀត។
ipad airលោកអ្នកជ្រើសរើសម៉ោងតំបន់ ​Asia/Phnom_Penh រួចុចលើ OK ដើម្បីចូលដល់ ជំហានបន្តទៀត។
ipad airដាក់ឈ្មោះម៉ាស៊ីន Firewall ដែលមានឈ្មោះថា UC-Firewall
ipad airបញ្ចូលឈ្មោះ Domain Name ឧទាហរណ៏ដូចជា uc.edu.kh សំរាប់ សាកលវិទ្យាល័យកម្ពុជា។
ipad airលោកអ្នកជ្រើសរើស Disable ISDN ពីព្រោះយើងមិនប្រើប្រព័ន្ ធនេះឡើយ
ipad airជ្រើសរើស Network Configuration Type រួចជ្រើសរើសយក OK ដើម្បីបន្ត ជំហានក្រោយទៀត។
ipad air

លោកអ្នកជ្រើសរើសយក​ Green + Red ពីព្រោះក្នុងករណី ម៉ាស៊ីន កុំព្យូទ័រ ប្រើ Network card តែពីរគត់ ដើម្បីចែកចាយលើម៉ាស៊ីន Firewall ។ ប្រសិនបើ កុំព្យូទ័ររបស់លោកអ្នកអាចផ្គត់ផ្គង់បាន 3 Network card សូមជ្រើសរើសយក ​Green + ORANGE + RED ដែលក្នុងនោះ Green សំរាប់ផ្គត់ផ្គង់ក្នុងប្រព័ន្ធ LAN ហើយ ORANGE សំរាប់ផ្គត់ផ្គង់តំបន់ហាមខាត់ដែលមានដាក់ម៉ាស៊ីន Server សំខាន់ៗ មិន អោយមានការឡុកលុយពីខាងក្រៅឬ មាននរណាម្នាក់ ដែលចង់ មក ភ្ជាប់ជាមួយប្រព័ន្ធ LAN ដែលពេលនោះម៉ាស៊ីន Server សំខាន់ៗ បានដាក់នៅតំបន់ LAN វាអាចមានការឡុកលុយ។ ឬប្រសិនបើ លោក អ្នក អាចភ្ជាប់ប្រើ 4 Network Card ដែលមាន Green +BLUE + ORANGE + RED ដែល BLUE សំរាប់ប្រើ Wi Fi network។​ តែក្នុង លំហាត់នេះខ្ញុំបាទណែនាំអោយស្គាល់ពីការដំឡើង ដោយប្រើ Network card ពីរអាចប្រើនៅលើកុំព្យូទ័រ Clone ធម្មតាបាន​។
ipad airជ្រើសរើសលើ Address setting ចុចលើ OK ដើម្បីបន្តការដំឡើង
ipad airចុចជ្រើសរើសលើ Red រួចចុចលើ OK បញ្ចូល IP Class C 192.168.200.254 និង​ Subnetmask 255.255.255.0
ipad airលោកអ្នកជ្រើសរើសយក (*) Static បញ្ចូល IP address ដែលបាន មកពី ក្រុមហ៊ុន ISP ផ្គត់ផ្គង់អោយមក នៅពេល ដែលភ្ជាប់អ៊ីនធឺណែត មួយខ្សែដែលមានប្រភេទ Lease Line ឬក៏ប្រភេទ ADSL សុទ្ធតែមាន IP សំរាប់ ផ្គត់ផ្គង់អោយមកអតិថិជន គ្រប់គ្នាប្រសិនបើមិនស្គាល់លោក អ្នកអាចសួរទៅក្រុមហ៊ុនដែលលោកអ្នកតភ្ជាប់អ៊ីនធឺណែត។ ឧទាហរណ៏ នៃ Public IP​  119.15.94.84 និង Subnet mask: 255.255.255.248 ខាងលើគឺភ្ជាប់ពីក្រុមហ៊ុន WiCam ISP។
ipad airបន្ទាប់មកទៀតចុចលើ Done ដើម្បីបញ្ចប់ការដំឡើង RED
ipad airជ្រើសរើស Primary DNS: 202.79.24.156 និង Secondary DNS: 202.79.24.157 និងបញ្ចូល Default Gateway: 119.15.94.83 ចំពោះ DNS និង Default Gateway គឺបានមកពីក្រុមផ្គត់ផ្គង់ អ៊ីនធឺ ណែត​ Wicam ឬក្រុមហ៊ុនផ្សេតទៀតដែលលោកអ្នកបាន ជាវភ្ជាប់អ៊ីន ធឺ ណែតសំរាប់ប្រើប្រាស់។
ipad airជំហានចុងក្រោយនៃការដំឡើង Network Configuration នេះចុងក្រោយដំឡើង DHCP Server ចុច OK
ipad airលោកអ្នកជ្រើសរើស (*) Enabled បញ្ចូល IP Start address: 192.168.200.10 និងបញ្ចប់ End Address: 192.168.200.253 ដែល 192.168.200.254 ជា IP របស់ម៉ាស៊ីនមេ Firewall និង Primary DNS: 202.79.24.156 និង Secondary DNS 202.79.24.157 និង​ Domain name: uc.edu.kh ។
ipad airក្រោយពេលដំឡើងរួចចប់សព្វគ្រប់ដូចខាងលើលោកអ្នកចុចលើ Done ដើម្បីបញ្ចប់ ការដំឡើងកម្មវិធី Firewall នៅពេលបញ្ចប់ Done ជាមួយការដំឡើង DHCP server លោកអ្នកចុចលើប៊ូតុង OK។

ipad airជំហានបន្ទាប់លោកអ្នកបង្កើត Password root របស់ IPCop និង​ Password web administrator ហើយនិង backup password។ ប្រសិនបើលោកអ្នកចង់ចូល login ទៅម៉ាស៊ីន IPCop ដែលមាន លក្ខណ:ដូចនឹង Linux គឺលោក អ្នកចូលក្នុង​ Root ជាមុនរួចហើយវាយ បញ្ចូល Root password។ បន្ទាប់មកលោកអ្នកនឹង បានបង្ហាញ web admin password។ ក្រោយមកទំព័រ IPCop web និងបញ្ហា “admin” user និង password។
ipad airចុងក្រោយបំផុតលោកអ្នកចុចលើ OK បញ្ចប់ការដំឡើង IPCop លើ ម៉ាស៊ីនFirewall របស់លោកអ្នក បន្ទាប់មកលោក អ្នកចុចលើ OK ដើម្បី reboot​ ឡើងវិញ។   លោកអ្នកអាចភ្ជាប់ពី http://192.168.200.254:81  ដោយប្រើ http ធម្មតា ឬអាចប្រើ https://192.168.200.254:445 ដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់