មេរៀនទី៥:ផ្លាស់ប្តូរ Printer Permission

មេរៀនទី៥: ការផ្លាស់ប្តូរ Printer Permission

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647

ការផ្លាស់ប្តូរ Printer Permission

ដើម្បីផ្លាស់ប្តូរ permission នៅលើ printer បង្ហាញដូចជំហានខាងក្រោម:
1.     បើក Printers and Faxes folder ដែលស្ថិតនៅក្នុង Start menu។
2.    ចុចលើស្តាំដៃលើ printer លោកអ្នកផ្លាស់ប្តូររួចហើយជ្រើសរើស Properties ពីក្នុង shortcut menu។
3.    ចូលក្នុង Security ក្នុងប្រអប់ Properties របស់ printer បង្ហាញក្នុង រូប ។
networkរូបភាព 3.7: ប្រើ tab ចូល Security នៃប្រអប់ Properties របស់ printer

4.    ដើម្បីផ្លាស់ប្តូរ permission ពីក្នុង group មួយជ្រើសរើស group ពីក្នុង list រួចហើយចុចលើប្រអប់ក្នុង Permission នៃប្រអប់ដែលបានជ្រើស រើសដែលជា permission ផ្តល់ទៅអោយ group នីមួយៗ។

5.    ដើម្បីបន្ថែម user ឬ group មួយទៅក្នុង list ចុចលើ Add រួចហើយ វាយសរសេរឈ្មោះនៃ group ដែលលោកអ្នកចង់បន្ថែម add នៅក្នុង ប្រអប់ដូចបង្ហាញក្នុងរូប 8 រួចចុចលើប្រអប់ឈ្មោះ Name ដើម្បីផ្ទៀង ផ្ទាត់មើលថាតើអ្នកបានបញ្ចូលឈ្មោះ group ហើយឬនៅរួចហើយ ចុចលើ OK។
networkរូបភាព 3.8: ជ្រើសរើស Users ឈ្មោះកុំព្យូទ័រនិង Groups

6.    ដើម្បីដកចេញ user ឬ group ពីក្នុង list របស់ user និង group ជាមួយ permission ដែលប្រើ printer ជ្រើសរើស user ឬ group រួចហើយចុចលើ Remove។

7.    ដើម្បីអនុញ្ញាតមើលសុវត្ថិភាពនៃការបង្កើត ចុចលើ Advanced រួច ហើយប្រើ Permissions នៃប្រអប់ Advanced Security Settings ដើម្បីមើលការផ្លាស់ប្តូរ permission ទាំងអស់សំរាប់ user ឬ group នីមួយៗ។

8.    ដើម្បីមើលលក្ខណ:របស់ permission និងលក្ខណ:ពិសេសរបស់ user ឬ group មួយដែលអនុវត្តនៅលើ printer មួយគត់ ជ្រើសរើស user ឬ group រួចចុចលើ Edit រួចហើយជ្រើសរើសការដំឡើងនិងអនុវត្ត list. រួចចុចលើ OK។

2.4 ការចែកចាយ Printer និង Client Driver

ដើម្បីផ្លាស់ប្តូរឈ្មោះ share name របស់ printer ដែលប្រើលើប្រព័ន្ធ network ដើម្បីបញ្ឈប់ការចែកចាយ printer ឬដើម្បីដំឡើង driver ទៅអោយ ម៉ាស៊ីន client អាចប្រើជាមួយ printer មានជំហានដូចខាងក្រោមនេះ:

1.     នៅក្នុង Printers and Faxes folder ចុចខាងស្តាំដៃ printer ដែល លោកអ្នកចង់ជ្រើសរើស Properties ពី shortcut menu។

2.    ចុចលើ Sharing រួចហើយចុចលើ Share ក្នុងម៉ាស៊ីន Printer រួចហើយវាយសរសេរឈ្មោះចែកចាយ share name របស់ printer។
network

រូបភាព 3.9: ចូលក្នុង Sharing នៃប្រអប់ Properties របស់ printer

3.    ដើម្បីអោយ printer បោះពុម្ពនៅក្នុង Active Directory ជ្រើសរើស List នៅក្នុងប្រអប់ Directory (ដើម្បីប្តូរមានមធ្យោយបាយគឺធ្វើ printer ដែលត្រូវបានបោះពុម្ពនៅក្នុង Active Directory ដែលប្រើ Group Policy។

4.    ដើម្បីបន្ថែម client driver ដោយស្វ័យប្រវត្តិ download ហើយបាន ដំឡើងកាលណា Windows client និង Windows XP ឬ Windows Server 2003 បានភ្ជាប់ទៅ printer ចុចលើ Additional Driver។

5.    នៅក្នុងប្រអប់ Additional Drivers ជ្រើសរើសប្រអប់បន្ទាប់ទៅក្នុង client driver ដើម្បីដំឡើងរួចហើយចុចលើ OK។ ដើម្បីដំឡើងបន្ថែម client driver លោកអ្នកត្រូវការអនុញ្ញាតចូលទៅការដំឡើង file ពី CD-ROM ឬឆ្លងកាត់ប្រព័ន្ធ network។

2.4.1 ការដំឡើង Port និង Driver

លោកអ្នកអាចប្រើ Port និង Driver នៅក្នុងប្រអប់ Print Server Properties ដើម្បីដំឡើង port និង printer driver ដែលមាននៅលើ print server។ លោកអ្នកអាចបន្ថែម add port ថ្មីសំរាប់ printer ឬដំឡើង printer driver ដែលលោកអ្នកចង់បានដើម្បីបង្កើតទៅ client កាលណាវាបានភ្ជាប់ទៅ print server។ ដើម្បីធ្វើដូច្នេះមានជំហានបង្កើតខាងក្រោម:

1.     នៅក្នុង Printers and Faxes folder ជ្រើសរើស Server Properties ពីក្នុង File menu។

2.    មើលបណ្តា port នៅលើ print server រួចចូលក្នុង Ports។