មេរៀនទី៣: ដំឡើង Dynamic និង Static

មេរៀនទី៣: Dynamic និង Static Address

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647

វាជាការងាយស្រួលប្រើបំផុតដែលជាមធ្យោបាយសំរាប់ដំឡើងលើ ម៉ាស៊ីនលើប្រព័ន្ធ network ដែល រត់លើ TCP/IP ដោយប្រើ DHCP server បញ្ជូន IP address ដោយស្វ័យប្រវត្តិ។ ការប្រើប្រាស់ DHCP គឺសំរាប់ផ្តល់ អោយ client ដែលមាន DNS server និង gateway។ នៅក្នុង Windows Server 2003 ភ្ជាប់ដោយស្វ័យប្រវត្តិជាមួយ DHCP server ទៅ IP address ទោះបីជា server គឺជា domain controller ការប្រើប្រាស់ dynamic និង static IP address បង្ហាញដូចខាងក្រោមនេះ:

ជ្រើសរើស Internet Protocol (TCP/IP) សមាសភាពក្នុងប្រអប់ Local Area Connection Properties រួចហើយចុចលើ Properties។ ដែលប្រអប់ Internet Protocol (TCP/IP) Properties បង្ហាញដូច ក្នុងរូបភាព 8។
networkរូបភាព 8: ប្រើ tab ចូលក្នុង General នៃប្រអប់ Internet Protocol (TCP/IP) Properties

1.     ជ្រើសរើស IP Address Automatic មិនធ្វើការជ្រើសរើសនៅលើ ម៉ាស៊ីនកូនដោយមិនបាច់ប្រើ IP ទៀតឡើយគឺមានប្រើ DHCP server។

2.    ជ្រើសរើស DNS Server Address Automatic ប្រសិនបើ DHCP server បានបង្កើតដើម្បីផ្គត់ផ្គង់ DNS server addresses ទៅអោយ client ម្យ៉ាងទៀតជ្រើសរើសដោយប្រើ DNS Server Address ខាង ក្រោម រួចហើយវាយ IP addressសំរាប់ DNS servers ដែលអ្នកចង់ ប្រើប្រាស់។

ការប្រើ Static Address

ប្រសិនបើប្រព័ន្ធ network របស់លោកអ្នកមិនធ្វើការដែលមាន DHCP server ឬប្រសិនបើលោក អ្នកបង្កើត DHCP server លោកអ្នកត្រូវការណែនាំ ដំឡើង TCP/IP ដើម្បីប្រើ static IP address និងព័ត៌មាន DNS។ ប្រសិនបើ ប្រព័ន្ធ network ដែលប្រើ DHCP server ហើយ DHCP server ទាំងអស់នឹង ត្រូវការ update ដែលរួមមាន static IP address។

ដើម្បីបង្កើតប្រព័ន្ធ system ជាមួយ static IP address មើលជំហាន:

1.     ជ្រើសរើសសមាសភាព Internet Protocol (TCP/IP) នៅក្នុងប្រអប់ Local Area Connection Properties រួចហើយចុចលើ Properties។

2.    ជ្រើសរើស Use The Following IP Address វាយ address ដែល លោកអ្នកបានផ្តល់ក្នុងប្រអប់ IP Address រួចហើយចុចលើ Tab ដើម្បី ចូលស្វ័យប្រវត្តិក្នុង default subnet mask។

3.    វាយសរសេរ IP address សំរាប់ default gateway ឬ router នៅក្នុងប្រអប់ Default Gateway។ ឆ្ពោះទៅ default gateway ឬ route ដែលធ្វើចរាចរណ៍សំរាប់ Host នៅក្នុង subnet តំបន់។

4.    ជ្រើសរើស Use The Following DNS Server Addresses មើលលក្ខណ: IP address សំរាប់ DNS server។ វាយសរសេរ primary រួចហើយនិង secondary DNS server address ក្នុងប្រអប់ ដែលបានផ្គត់ផ្គង់។

5. ការបង្កើត Advanced TCP/IP

ប្រសិនបើមិនប្រើ DHCP server ដើម្បីដំឡើង IP address របស់ server រួចហើយប្រមូលផ្តុំការបង្កើតដែលលោកអ្នកត្រូវការបញ្ចូល។ ចុចលើ ប្រអប់ Advanced in the TCP/IP Properties ។ នេះមានន័យថាប្រអប់ Advanced TCP/IP Settings បានបើកដែលលោកអ្នកប្រើលក្ខណ:ពិសេស រួមមាន WINS servers, NetBIOS នៅលើ TCP/IP។

6-ការដំឡើងបង្កើត IP

ប្រអប់ Advanced TCP/IP Settings បានផ្ទុកមានបួន tab ចូលដំបូង គឺជា IP Settings ចូលក្នុងដើម្បីបន្ថែម IP address និង subnet mask សំរាប់ការភ្ជាប់ប្រព័ន្ធ network ដូចជា gateway server ត្រូវតែប្រើ។ ដើម្បី ផ្លាស់ប្តូរ options នៅលើ tab នេះមានជំហានដូចខាងក្រោម:

1.     ប្រើ Add, Edit និងប៊ូតុង Remove នៅក្នុងប្រអប់ IP Address (បង្ហាញរូប 9) អ្នកអាចប្រើបានប្រាំ IP address និង subnet mask សំរាប់ការភ្ជាប់ network រវាង logical IP networks ឬប្រើ IP address ជាទោល។
networkរូបភាព 2.9: ប្រអប់ការបង្កើត IP Settings នៃ advanced TCP/IP Setting

2.    ដើម្បីបន្ថែម default gateway ឬ router ចុចលើ Add រួចហើយវាយ សរសេរ IP address សំរាប់ router។

3.    ឥឡូវនេះបន្ថែម interface សំរាប់ការភ្ជាប់។

7-ការដំឡើងបង្កើត DNS  ចុចលើ DNS ដើម្បីចូលក្នុង advanced DNS settings សំរាប់ការភ្ជាប់ ប្រព័ន្ធ network ដូចបង្ហាញក្នុងរូប 10។ ខណ:ដែល ប្រើការដំឡើង DNS settings:
networkរូបភាព 2.10: ចូលក្នុងប្រអប់ DNS នៃ Advanced TCP/IP Settings

1.     ប្រើប៊ូតុង Add, Edit និង Remove នៅក្នុងប្រអប់ DNS Server Addresses ដើម្បីបន្ថែមឬផ្លាស់ប្តូរ DNS servers លោកអ្នកចង់ប្រើ សំរាប់ការភ្ជាប់។

2.    ជ្រើសរើស ដើម្បីប្តូរឈ្មោះ names (ដូចជា srv1)។

3.    ដើម្បីបន្ថែមឈ្មោះ DNS domain name លក្ខណ:សំគាល់របស់កុំព្យូទ័រ ក្នុងអត្តសញ្ញាណ Network Identification របស់ប្រព័ន្ធ System Properties Control Panel វាយសរសេរឈ្មោះ DNS domain ដែល លោកអ្នកចង់បានក្នុង DNS Suffix។

4.    ដើម្បីការពាររារាំង server ពីការចុះឈ្មោះ IP address ជាមួយ DNS server លុប Register របស់ការភ្ជាប់ Address នៅក្នុងប្រអប់ DNS។

5.    ដើម្បីប្រើ server ចុះឈ្មោះ domain name រួមមាន DNS suffix និងជ្រើសរើសការភ្ជាប់ DNS Suffix នេះនៅក្នុងប្រអប់ DNS Registration។

8-ការដំឡើងបង្កើត WINS

ដំឡើង WINS សំរាប់កុំព្យូទ័ររបស់លោកអ្នក ចុចលើ WINS ក្នុង ប្រអប់ Advanced TCP/IP Settings (បង្ហាញក្នុងរូប 11)។ ប្រសិនបើ WINS server គឺកំពុងប្រត្តិបត្តិការនៅលើប្រព័ន្ធ network បន្ថែម addresses របស់វា។ ចូលក្នុង tab ក្នុងប្រអប់ Advanced TCP/IP Settings ប្រើ Add, Edit និង Remove ដើម្បីផ្លាស់ប្តូរ WINS server។

ដើម្បីអាចប្រើ Lmhosts file សំរាប់ដោះស្រាយឈ្មោះ NetBIOS ទៅ IP addresses ជ្រើសរើសប្រអប់ Enable LMHOSTS Lookup រួចហើយចុច បញ្ចូលលើ LMHOSTS ទៅក្នុង Lmhosts file។

កាលណាលោកអ្នកដំឡើង WINS server មួយដែលប្រើ Ipconfig command នៅក្នុង command prompt ដើម្បីផ្តល់ IP address រួចហើយវាយ សរសេរថា address នៅក្នុង WINS Address។ មិនសរសេរ WINS server ផ្សេងទៀត​ លោកអ្នកមិនចង់បានការចុះ WINS server ទៅក្នុងឈ្មោះ NetBIOS name ឬជាមួយ WINS server ប្រសិនបើសេវា WINS service មិនមានចាប់ផ្តើ bootup។
networkរូបភាព11: ប្រើ tab ចូល WINS នៃ advanced TCP/IP Setting

9-ការដំឡើង NWLink IPX/SPX

ការដំឡើង NWLink Internetwork Packet Exchange/ Sequenced Packet Exchange (IPX/SPX) ត្រូវបានរចនាឡើងងាយស្រួល ក្នុងការដំឡើងដែលជា route protocol ដែលមាននៅក្នុង IPX/SPX protocol របស់ NetWare។ ការដំឡើង NWLink IPX/SPX protocol មានជំហាន:

1.     ដំឡើង protocol នៅក្នុងប្រអប់ Local Area Connection Properties ដែលអាចអនុញ្ញាតចុចលើ Local Area Connection icon ខាងស្តាំដៃក្នុង Network Connections folder រួចជ្រើសរើស Properties។

2.    ជ្រើសរើស protocol រួចចុចលើ Properties។
networkរូបភាព 2.12: ចុចលើ General នៃ NWLink IPX/SPX/NetBIOS

1.     Windows នឹងរាវរកប្រភេទ frame ដោយផ្ញើមកខាងក្រៅ Routing Information Protocol (RIP) ស្នើរទៅប្រភេទ frame រួចហើយរងចាំហើយ Windows បង្កើតជាប្រភេទ default frame សំរាប់ប្រើជាមួយ Ethernet 802.2, Ethernet 802.3, Ethernet II, និង Network Access Protocol (SNAP)។

2.    លក្ខណ:នៃប្រភេទ frame ណែនាំនិងបន្ថែមប្រភេទ frame ជាច្រើន ដែលបានជ្រើសរើស Manual Frame Type Detection រួចហើយ ចុចលើ Add។