មេរៀនទី១: មូលដ្ឋាននៃកុំព្យូទ័រ

មេរៀនទី១: មូលដ្ឋាននៃកុំព្យូទ័រ

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

1.1. ហេតុអ្វីត្រូវការដំឡើង Why Build a PC?
2
តាមធម្មតាកុំព្យូទ័រ PC ដំឡើងថ្មីចំណាយប្រាក់យ៉ាងហោចណាស់ ប្រហែលចាប់ពី $300 ហើយរហូតដល់ជិត $1,000 ប្រសិនបើលោក អ្នក ដំឡើងប្រភេទកុំព្យូទ័រ PC​ ទំនើបមានល្បឿនលឿន ទំហំក្រាហ្វីចធំ សំរាប់រចនា ក្រាហ្វីច ដែលមានកម្មវិធី ដំឡើងធំៗ។ ប្រសិនបើលោក អ្នកដំឡើងសំរាប់ game PC គឺត្រូវការ processor ដែលមានល្បឿន លឿននិង video card មានទំហំធំ តម្លៃរហូតដល់ 500$។ ខាងក្រោម នេះ ជាជំហាននៃការជ្រើសរើសនិង ណែនាំ។

Computer upgrade

មើលវីដេអូពីការណែនាំ មូលដ្ឋានកុំព្យូទ័រ

ឧបករណ៍កុំព្យូទ័រ PC ដែលបង្ហាញដូចខាងក្រោមនេះ:

ជ្រើសរើស ​low-power processor

ថាមពលសំរាប់ប្រើប្រព័ន្ធ peak power របស់ processor យ៉ាងគឺ ចាប់ពី 70W ទៅដល់ 130W។ ចំពោះប្រភេទ AMD Athlon 64 X2 គឺចំណាយអនុភាព អស់តែ 70W ដែលមានល្បឿនលឿនជាង Intel Pentium D ដែលចំណាយ អនុភាពអស់ដល់ទៅ 130W និងប្រភេទ Intel Core 2 Duo processor គឺចំណាយថាមពល អស់តិចជាងគេគឺ 60W តែវាមានល្បឿនលឿនជាងប្រភេទ ទាំងពីរខាងលើ។

ជ្រើសរើស case

​​            បណ្តាប្រភេទ case ជាច្រើនត្រូវបានរចនាឡើង មានលក្ខណ: ពិសេស ផ្សេងៗគ្នា ដែលរួមមានទំហំតូច ឬធំមានកង្ហារនៅខាងជញ្ជាំង សំរាប់ធ្វើអោយ ប្រព័ន្ធ System Unit ទាំងមូលបញ្ចេញខ្យល់ ក្តៅមក ខាង ក្រៅ និងស្រូប បរិយាកាសចូលទៅខាងក្នុងវិញ ធ្វើអោយកាត់ បន្ថយ កំដៅខាងក្នុង និងធ្វើអោយ CPU ដំឡើងការបានស្រួល។

1.2.. រចនាដំឡើង PC ដែលមានទំហំតូច

នៅសហស្សវត្សថ្មីនេះបច្ចេកវិទ្យាកុំព្យូទ័រ កំពុងតែរើកចំរើនទៅ មុខជានិច្ច ដែលចាប់ផ្តើមផលិតកុំព្យូទ័រ PC ជាច្រើនដែលមានទំហំ តូចហើយ ងាយស្រួល ដាក់យកទៅតាមខ្លួនដូចជាប្រភេទ mini-tower system។ ប្រព័ន្ធ system ទាំងនេះមានទំហំតូច ពន្លឺភ្លឺថ្លា ងាយស្រួលដាក់តាមខ្លួនទៅគ្រប់ទីកន្លែង។

ជ្រើសរើសប្រភេទ LAN party PC:

ប្រភេទ LAN Party PC គឺមានសារ:សំខាន់និងជាស្តង់ដា ATX mini ឬ ប្រព័ន្ធ mid-tower ដែលអាចយួរដៃបាន មានប្រភេទ LAN party case ជា ច្រើនដែលធ្វើពីអាលុយមីញ៉ូមមានទំងន់ស្រាល។

ជ្រើសរើសប្រភេទ microATX PC

ប្រភេទ microATX PC គឺជាស្តង់របស់ standard ATX PC ហើយ microATX case និង motherboard របស់វាគឺមានទំហំតូចបំផុត ដែល មិន អាចផ្គត់ផ្គង់បន្ថែមបានទៀតឡើយ តែវាមានលក្ខណ:ពិសេស និង មាន មុខងារ ដូចជាប្រព័ន្ធស្តង់ដា standard ATX។

ជ្រើសរើសប្រភេទ Small Form Factor (SFF) PC

គឺជាប្រភេទ Small Form Factor (SFF) មានភាពខុសគ្នាពីប្រភេទ ផ្សេងៗដែលគេមិនពេញនិយមប្រើប្រាស់វា ប្រព័ន្ធ SFF ប្រើលក្ខណ: ទ្រង់ទ្រាយ មានដូចជា case អនុភាព power supplies និង I/O template និងមាន motherboards ដែលមានភាពសាំមញ្ញាំបំផុត។

ជ្រើសរើសប្រភេទ Mini-ITX PC

ប្រភេទ Mini-ITX គឺប្រើបច្ចេកវិទ្យា VIA  ដែលមានសមាសភាព Mini-ITX និងផលិតផលរបស់ VIA។ ប្រភេទ Mini-ITX motherboard រាងការេ ប្រវែង 170mm ហើយមានទំហំ តូចបំផុត ប្រភេទ microATX motherboard។ Mini-ITX motherboard អាចប្រើបានជាមួយ Socket 479 Intel Pentium M និង Intel Celeron M processor បានដែរ។

1.3  សមាសភាពរបស់កុំព្យូទ័រ PC

តម្រូវការនៃការដំឡើង PC មួយយ៉ាងហោចណាស់ក៏ត្រូវបាន សមាស ភាព ដូចខាងក្រោម។ មុនពេលលោកអ្នកចាប់ផ្តើម ដំឡើង ប្រព័ន្ធរបស់ វា មុនពេល ចាប់ផ្តើមបើកប្រអប់ របស់សមាសភាពនីមួយៗ ត្រូវផ្ទៀង ផ្ទាត់ មើល លើមាតិកា និងការណែនាំមុនពេលចាប់ផ្តើម ដំឡើង កុំព្យូទ័រ។

  • Case និង power supply ជាមួយខ្សែថាមពល power
  • Motherboard ជាមួយឧបករណ៏ I/O ប្រសិនបើត្រូវការភ្ជាប់វា
  • Processor​(CPU)
  • ដែកត្រជាក់ CPU កង្ហាររបស់ CPU
  • Memory module RAM
  • Hard drive ខ្សែកាប cable និង SATA power adapter ប្រសិនបើ ប្រើវា។
  • Optical drive ជាមួយកាប data cable និងកាប audio cable ប្រសិនបើប្រើវា។
  • Floppy drive និង cable (ប្រសិនបើប្រើប្រាស់វា)។
  • កាត Card reader និងកាប cable (ប្រសិនបើប្រើប្រាស់វា)
  • កាត Video adapter
  • កាត Sound adapter
  • កាត Network adapter
  • កាត expansion card (ប្រសិនបើប្រើប្រាស់វា)
  • ក្តាចុច Keyboard កណ្តុរ mouse អេក្រង់ display និងឧបករណ៏ external peripheral ភ្ជាប់ខាងក្រៅផ្សេងៗទៀត។
  • វីស Screw កំរងទ្រនាប់ និងប្រភេទ hardware ផ្សេងៗទៀត។

1.4 ឧបករណ៍ប្រដៃ និងការអនុវត្តន៏

លោកអ្នកពិតជាមិនត្រូវការឧបករណ៍ជាច្រើនដើម្បីដំឡើងកុំព្យូទ័រ PC មួយ យើងត្រូវការដំឡើងកុំព្យូទ័រ PC មួយដោយគ្រាន់តែប្រើកាំបិត ដែល មាន ចុង ស្រួចក៏បានដែរ ប៉ុន្តែវាពិបាក់ក្នុងការធ្វើការងារ។ ដើម្បី ងាយស្រួលដំឡើងលោក អ្នកត្រូវមាន ទុលវីសដែលមានមុខបួន ឬមុខប្រាំមួយ Phillips screwdriver។

1.5. ការយល់ដឹងមូលដ្ឋានពី Motherboard

ប្រភេទ motherboard គឺមានភាពស្មុគស្មាញហើយមានសមាសភាព ជាច្រើននិងមាន Port សំរាប់ភ្ជាប់ជាច្រើនទៅលើវា គ្រប់ប្រព័ន្ធ system សមាសភាពទាំង អស់ភ្ជាប់និងត្រូវបានត្រួតពិនិត្យដោយ motherboard ដូច្នេះវា មានសារ:សំខាន់អាចមានលទ្ធភាពដើម្បីកំណត់អត្តសញ្ញាណផ្នែកធំៗរបស់ motherboard។  លោកអ្នកអាចកំណត់ទីតាំង និងអត្តសញ្ញាណ សមាសភាព ធំៗ មួយចំនួននៅលើ motherboard ហើយលោកអ្នក នឹងអាច ប្រៀបធៀបទៅជា មួយប្រភេទ motherboard​ ដ៏ទៃផ្សេង ទៀត។ ដើម្បីចាប់ផ្តើម​ អនុញ្ញាតកំណត់ដ្យាក្រាម block diagram របស់ chipset ដូចបង្ហាញក្នុងរូបភាព 1.2 និង សមាសភាពធំៗនិងមុខងារផ្សេងទៀតដូចជាប្រភេទ Intel 925XE chipset (ប្រភេទ chipset ទំនើបផ្សេងទៀតគឺប្រហាក់ប្រហែលគ្នា)។ ប្រភេទ 925XE chipset មានពីរ physical chip មួយសំរាប់ north bridge chip និងមួយ ទៀតសំរាប់ MCH (Memory Controller Hub) គឺប្រអប់មានពណ៌ខៀវ 82925X MCH។  ប្រភេទ MCH សំរាប់វិនិច្ឆ័យ និងប្រត្តិបត្តិការណ៍ទំនាក់ទំនង រវាង processor, memory និងកាត PCI Express video adapter ហើយ MCH មានតួនាទីសំរាប់ផ្គត់ផ្គង់ bandwidth channel កំរិតខ្ពស់ គឺមានល្បឿន រហូតដល់ 6.4 GB/s រវាង MCH និង processor មានល្បឿន 8.0 GB/s រវាង MCH និងកាត video adapter និងមានល្បឿន 8.5 GB/s រវាង MCH និង memory RAM។
ចំពោះប្រភេទ south bridge chip ដែល Intel គេហៅថា ICH (I/O Controller Hub) គឺជាប្រអប់ដែលមានពណ៌ខៀវ ICH6RW។ ប្រភេទ ICH មានមុខងារចេញនិងចូល input/output ដែលសំរាប់បញ្ចូន ទិន្នន័យដែលមាន ល្បឿនយឺតជាង processor, memory និង video channel។ ប្រភេទ channel ទាំងនេះរួមមានបួន port ដែលមាន ល្បឿន 150 MB/s Serial ATA និងប្រាំមួយ PCI slot ដែលមាន ល្បឿន 133 MB/s bandwidth និងប្រាំបី USB 2.0 port ដែលមាន ល្បឿន 60 MB/s bandwidth និងមានបួន Slot មានល្បឿន 500 MB/s PCI Express x1។ ICH មានមុខងារសំរាប់សំលេង audio និងប្រព័ន្ធ system BIOS និង wireless networking។