មេរៀនទី៤: ការដំឡើង memory

មេរៀនទី៤: ការដំឡើង memory

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ការដំឡើង memory គឺជាការងារបំផុត មុនពេលចាប់ផ្តើមបញ្ចូល memory module ត្រូវមើលជើង module របស់វាជាមុនអោយបានច្បាស់ លាស់ទើបដំឡើង។ ប្រភេទ Intel D945GCZLR motherboard មាន dual-channel memory ជាអ្នកបែងចែក memory បានល្អប្រសើរជាង channel ទោល។ ប្រភេទ slot ដែលនៅជិតបំផុត processor គឺជា Channel A  DIMM0; និងបន្ទាប់មក Channel A, DIMM1; Channel B, DIMM0; និង Channel B, DIMM1។ យើងអាចដំឡើង memory module មួយនៅក្នុង Channel A និង Channel B ទីពីរ។ ដូចបង្ហាញក្នុងរូបភាព 36។
Computer upgradeការដំឡើងប្រភេទ DIMM RAM socket

ជាមួយលក្ខណ:ដែលមាន Channel A, DIMM0 slot ស្ថិតនៅបញ្ឈរ ពេលដំឡើងលើ slot ទាំងពីរត្រូវប្រើម្រាមដៃរុញចុះក្រោមលើ DIMM រហូតដល់ វាចូលពេញលេញ ដូចបង្ហាញក្នុង រូបភាព 37។ ក្រោយពេលដំឡើងរុញចុះក្រោម គន្លឹះចាក់ដោយស្វ័យប្រវត្តិ ទៅលើ DIMM ជាប់តឹងណែនល្អ។ ប្រសិនបើចង់ដោះ ចេញដោយប្រើដៃទាញគន្លឹះចេញពី DIMM បន្ទាប់មកចាប់ទាញចេញ។
Computer upgradeដាំ DIMM ដោយសង្កត់ចុះក្រោមយ៉ាណែន

ដើម្បីដំឡើង DIMM ទីពីរលោកអ្នកប្រើដូចវិធីខាងលើ។
Computer upgradeបញ្ចូល DIMM ទីពីរទៅក្នុង Channel B, DIMM0 slot

មុនពេលលោកអ្នកដំណើរការ ត្រូវផ្ទៀងផ្ទាត់មើលលើគន្លឹះ ទាំងពីរបានចាក់ជាប់ លោក DIMM ទាំងសងខាងដែរឬនៅ បង្ហាញក្នុងរូបភាព 39។
Computer upgradeផ្ទៀតផ្ទាត់មើលលើ DIMM ទាំងពីរចាក់ជាប់ឬនៅ

ជាមួយ processor និង memory ដែលបានដំឡើងរួច លោកអ្នកនឹង ដំឡើង motherboard ក្នុងធុង case។ មុនពេលលោកអ្នកធ្វើ ត្រូតពិនិត្យលើ ឯកសារ motherboard ដើម្បីសំរេចចិត្តដំឡើង ប្រសិនបើការដំឡើង jumper ត្រូវការបង្កើត។ ប្រភេទ Intel D945GCZLR ប្រើ jumper តែមួយគត់។ នៅលើ motherboard របស់យើង jumper ត្រូវបានបង្កើតយ៉ាងត្រឹមត្រូវដោយប្រើ default។