មេរៀនទី៥: ដំឡើង Motherboard

មេរៀនទី៥: ការដំឡើង Motherboard

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ការដំឡើង motherboard គឺប្រើរយះពេលយូរជាងគេដំឡើងជា ជំហានៗ ព្រោះវាមានកាបជាច្រើនដែលត្រូវភ្ជាប់ទៅជាមួយ ឧបករណ៍ផ្សេងៗ ដូច្នេះលោកអ្នកត្រូវប្រើរយះពេលដើម្បីផ្ទៀងផ្ទាត់ ការភ្ជាប់អោយបានត្រឹមត្រូវ

មុនពេលលោកអ្នកចាប់ផ្តើមដំឡើង motherboard ប្រើក្រដាស់ ឬកន្សែងដៃ ជូតលើ processor អោយជ្រះធូលីបន្ទាប់មកលាប Silicon លើវាដូចបង្ហាញ ក្នុងរូបភាព 40។
Computer upgradeជូតលើ processor មុនពេលដោះចេញ

3.4.3.1. ដំឡើង motherboard ដោយសុវត្ថិភាព

ដើម្បីចាប់ផ្តើម ដំឡើងបន្ទះ motherboard ទៅក្នុង case ដូចបង្ហាញ ក្នុងរូបភាព 41។ លោកអ្នកត្រូវប្រុងប្រយ័ត្ន លើ panel I/O connector ដែល នៅខាងក្រោយ motherboard ជាមួយរន្ធ I/O ជាច្រើន។
Computer upgradeសន្លឹកបន្ទះ motherboard ដាក់ចំទីតាំង

មុនពេលលោកអ្នកមូលភ្ជាប់ motherboard ដោយសុវត្ថិភាព ត្រូវផ្ទៀតផ្ទាត់ I/O connector ខាងក្រោយសំអាត់ ដូចបង្ហាញក្នុងរូបភាព 42។
Computer upgradeផ្ទៀតផ្ទាត់ពិនិត្យមើលលើ connector ខាងក្រោយយ៉ាងត្រឹមត្រូវ

បន្ទាប់មកលោកអ្នក ចាប់វីសលើជ្រុង motherboard ទាំងអស់ ដូចបង្ហាញក្នុង រូបភាព 43 ។
Computer upgradeដំឡើងបណ្តាវីសទាំងអស់ទៅក្នុងរន្ធ motherboard ដោយសុវត្ថិភាព

3.4.4. ដំឡើងដែកត្រជាក់ CPU Cooler

ប្រភេទ Pentium D 940 processor មាន TDP (Thermal Design Power) មួយដែល មានតម្លៃ 95វ៉ាត។ ដំឡើង Processor កុំព្យូទ័រត្រូវតែដំឡើង ដែកត្រជាក់របស់ CPU ដើម្បីជួយកាត់បន្ថយសីតុណ្ហភាព ដែលបញ្ចេញដោយ CPU ប្រសិនបើគ្មានដែកត្រជាក់ និងកង្ហាបណ្តាលអោយឆេះខូច CPU។
Computer upgradeការដំឡើងដែកត្រជាក់ដាក់លើ CPU

ក្រោយពីដំឡើងរួច លោកអ្នកចាប់ខ្ចៅវីសបួនអោយជាប់ជាមួយ motherboard
Computer upgradeចាប់វីសសុវត្ថិភាពទាំងបួនលើ CPU

ជំហានបន្ទាប់មកភ្ជាប់ថាមពល របស់កង្ហា ដូចបង្ហាញក្នុងរូបភាព 46
Computer upgradeភ្ជាប់ថាមពលកង្ហា fan power

3.4.4.1. ការភ្ជាប់ប៉ាណែល switch និងកាប

ដែលកត្រជាក់ CPU បានដំឡើងរួចហើយ ជំហានបន្ទាប់មកគឺត្រូវតែភ្ជាប់ switch ខាងមុខនិងបណ្តាកាបទៅលើ motherboard។ មុនពេលលោកអ្នក ចាប់ផ្តើមភ្ជាប់ បណ្តាប៉ាណែលកាបខាងមុខ ត្រូវកំណត់កាបអោយបានច្បាស់ លាស់។ ឈ្មោះកាបនីមួយៗ មានដាក់ឈ្មោះដូចជា “Power,” “Reset,” និង “HDD LED.” ដែលមាន អធិប្បាយ បង្ហាញ ប្រាប់នៅខាងមុខប៉ាណែលជើង pin នៅលើ motherboard ដើម្បីបង្កើត អោយ បានច្បាស់ លាស់ភ្ជាប់ជាមួយកាប ត្រឹមត្រូវទៅក្នុងជើង pin។ នៅលើ motherboard មានជើង pin ត្រូវបានដាក់ ពណ៌កូដ ដូចបង្ហាញក្នុងរូបភាព 47 បង្ហាញ pin សំរាប់ Hard Drive Activity LED (ពណ៌លឿង), Reset Switch (ពណ៌ស្វាយ), Power LED (ពណ៌បៃ), និង Power Switch (ពណ៌ក្រហម)។

  • Power Switch និង Reset Switch connector មិនអាចភ្ជាប់ ជាមួយគ្នាបានឡើយ។
  • Hard Drive Activity LED គឺត្រូវបានបង្ហាញប៉ូលដែលភ្ជាប់ជាមួយដី ពណ៌ខ្មៅ នៅលើជើង Pin 3 សញ្ញាក្រហម លើ Pin 1។
  • Power LED connector លើ Intel motherboard អនុញ្ញាត្តិអោយ មានកាបពីទីតាំងសំរាប់ Power LED។

 Computer upgradeនៅខាងមុខប៉ាណែល connector pin របស់ Intel

កាបនីមួយៗ ភ្ជាប់ Hard Drive Activity LED, Reset Switch, Power LED, និងកាប Power Switch ទៅលើ motherboard ដូចបង្ហាញក្នុងរូបភាព 48។
Computer upgradeភ្ជាប់កាបលើ motherboard

 3.4.4.2. ភ្ជាប់ USB port ខាងមុខ

ប្រភេទធុង Antec BK640B case មានផ្គត់ផ្គង់ប៉ាណែល USB 2.0 port នៅខាងមុខមានតែប្រភេទ Intel D945GCZLR motherboard។
Computer upgradeUSB connector នៅខាងមុខ

ដើម្បីប៉ាណែល USB ខាងមុខដំណើរការ លោកអ្នកត្រូវភ្ជាប់កាប USB ទៅលើ internal connector​ ដូចបង្ហាញក្នុងរូបភាព 50 ខាងក្រោមនេះ។
Computer upgradeភ្ជាប់កាបប៉ាណែល USB ខាងមុខលើ motherboard

 3.4.4.3. ភ្ជាប់ IEEE-1394a (FireWire)​ port

ប្រភេទ Antec BK640B case មានផ្គត់ផ្គង់ FireWire (IEEE-1394a) port នៅខាងមុខមួយ សំរាប់តែចំពោះប្រភេទ Intel D945GCZLR motherboard ដែលមានផ្គត់ផ្គង់ internal connector។
Computer upgradeភ្ជាប់កាប FireWire ខាងមុខ

3.4.4.4. ភ្ជាប់កាប audio port ខាងមុខ

ប្រផេទ Antec BK640B case មានផ្គត់ផ្គង់ប៉ាណែល audio port ពីរនៅខាងមុខគឺ Line Out និង Mic In។
Computer upgradeការភ្ជាប់កាប  audio

3.4.5. ដំឡើង Card ទូរទស្សន៍

គេអាចប្រើ Card ទូរទស្សន៍ដំឡើងលើ motherboard បានដែលមាន ដូចជាប្រភេទ card Hauppauge WinTV-PVR-150 ដើម្បីចាប់ដំឡើងត្រូវ​ដោះ ចេញវីសដោយសុវត្ថិភាព ពីលើ slot ដូចបង្ហាញក្នុងរូបភាព 53។
Computer upgradeដោះចេញវីសដោយសុវត្ថិភាពលើ slot

ក្រោយពេលមូលដោះខ្ចៅវីសចេញពីជ្រុងនៃធុង case ដូចបង្ហាញក្នុង រូបភាព 54។
Computer upgradeដោះខ្ចៅវីសចេញពីគំរប

ជ្រើសរើសលើ slot ណាមួយដែលដំឡើងជាមួយ PCI expansion slot លើ  motherboard លោកអ្នកអាចកាច់ចេញចោលបាន។
Computer upgradeកាច់ចេញសន្ទះគំរប expansion slot

បន្ទះ Hauppauge WinTV-PVR-150 ដំឡើងក្នុង expansion slot. នៅលើ motherboard។
Computer upgrade

រុញសង្កត់ card ទូរទស្សន៍ចុះក្រោមចូលក្នុង expansion slot

ជំហានបន្ទាប់មកលោកអ្នកចាប់ វីសអោយជាប់ជាមួយទ្រនុង case អោយមាន សុវត្ថិភាពបំផុត។
Computer upgradeចាប់ Card ទូរទស្សន៍ជាមួយជ្រុងនៃធុង Case