មេរៀនទី៦: កាបថាមពល ATX Power

មេរៀនទី៦: កាបថាមពល ATX Power

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ជំហានបន្ទាប់លោកអ្នកភ្ជាប់កាបថាមពល power ពី power supply ទៅ motherboard។ ដែលមាន ATX power connector គឺ 24-pin connector នៅលើ motherboard។
Computer upgradeភ្ជាប់ ATX power connector

បន្ទាប់មកទៀត processor​ ត្រូវការថាមពលពី motherboard តាមស្តង់ដា standard ATX ដែលមាន ATX12V connector។
Computer upgradeភ្ជាប់ ATX12V power connector

ភ្ជាបើកាបញី female Molex (សំរាប់ hard drive) ពី power supply​ ដូច បង្ហាញក្នុងរូបភាព 60។
Computer upgrade

ភ្ជាប់ប៉ាណែល LED ពណ៌ខៀវទៅ power supply connector

 ប្រភេទ Antec BK640B case មានផ្គត់ផ្គង់ថតពីរសំរាប់ដំឡើង Driver ដែល មានទំហំ 5.25″ នៅលើគំរបនីមួយលោកអ្នកអាចដោះចេញ ដោយប្រើដៃបាន។ សំរាប់ដំឡើង CD-ROM ឬ DVD writer ក៍បានដែរ។
Computer upgradeដោះចេញជ័រពីថតសំរាប់ដាក់ drive

មុនពេលដំឡើង drive លោកអ្នកត្រូវផ្ទៀតផ្ទាត់មើល master/slave jumper ដើម្បីបង្កើតវាជាមុនសិន។ ប្រសិនបើលោកអ្នកដំឡើង Hard Jumper ជា Master នោះ CD-ROM, DVD បង្កើតជា Slave។
Computer upgradeភ្ជាប់កាប ATA ទៅ optical drive

រុញបញ្ចូល optical drive ទៅក្នុង case រួចហើយភ្ជាប់កាប ATA ជាមួយប្រអប់ drive។ ដូចបង្ហាញក្នុងរូបភាព 63។
Computer upgradeទៅ optical drive ទៅក្នុងថត drive

ជំហានបន្ទាប់លោកអ្នកមូលវីសបួនភ្ជាប់ទាំងសងខាងប្រអប់ Drive

ភ្ជាប់ខ្ចៅលើ optical drive ទាំងបួនអោយមានសុវត្ថិភាព
ជំហានបន្ទាប់ភ្ជាប់កាបថាមពលទៅអោយ drive។ ជ្រើសរើសកាបមួយ power ដែលចេញមកពី power supply និង Molex connector ទៅលើ drive power connector ដូចបង្ហាញក្នុងរូបខាងក្រោម។
Computer upgradeភ្ជាប់កាបថាមពល power ទៅ optical drive

ជាមួយ optical drive ដែលបានដំឡើង ជំហានបន្ទាប់គឺដំឡើង hard drive លោកអ្នកអាចដោះវាចេញមកដំឡើងខាងក្រៅបាន។
Computer upgradeទាញថត hard drive ទៅខាងលើ

មូលវីសដោះចេញទាំងសងខាង ដូចបង្ហាញក្នុងរូបភាព 67។
Computer upgradeមូលភ្ជាប់ថត hard drive ជាមួយវីសមួយ

ជំហានបន្ទាប់លោកអ្នកចាប់ដំឡើង hard drive ក្នុងខាងក្រោមប្រអប់ hard drive។ គេអាចដំឡើងបាន Hard Disk ពីរទៅបីបានក្នុងប្រអប់នេះ។
Computer upgradeមូលភ្ជាប់វីសទាំងបួនភ្ជាប់ Hard Drive

បន្ទាប់មកភ្ជាប់កាប S-ATA data ទៅក្នុង drive នីមួយៗដូចបង្ហាញក្នុងរូបភាព ​69។ កាប S-ATA connector មានគន្លឹះ L-shaped slot។
Computer upgradeភ្ជាប់កាប S-ATA data ទៅ drive នីមួយៗ

បន្ទាបមកទៀតលោកអ្នកដំឡើងកាបទិន្នន័យ data cable ភ្ជាប់ទាំងពីរ drive ទៅក្នុងសំណុំប្រអប់នៅជ្រុងខាងក្រោមនេះ case។
Computer upgradeភ្ជាប់កាប S-ATA power ទៅ drive នីមួយៗ

រុញប្រអប់សំណុំ hard drive បញ្ចូលទៅក្នុង case ដូចបង្ហាញក្នុងរូបភាព 71 រួចហើយចាប់ខ្ចៅវីសអោយជាប់។
Computer upgradeទាញថត hard drive ចូលទៅក្នុងធុង case

ជំហានចុងក្រោយបំផុតដំឡើង drive គឺភ្ជាប់ទៅកាបទិន្នន័យ data cable ទៅ motherboard។ កាប S-ATA data ពី hard drive នីមួយៗអាចភ្ជាប់ទៅបួន S-ATA port លើ motherboard។
Computer upgradeភ្ជាប់បណ្តាកាប S-ATA data ទៅ motherboard

ជំហានបន្ទាប់មកទៀតភ្ជាប់កាប IDE ទៅពី CD-ROM ឬ DVD ទៅលើ motherboard ដូចបង្ហាញក្នុងរូបភាព 73។
Computer upgradeភ្ជាប់កាប ATA data ទៅ motherboard