មេរៀនទី៧: Win7 & 8 Boot USB

មេរៀនទី៧: Windows 7 & 8 អាចដំឡើងតាម USB Flash

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

លោក​អ្នក​ដែល​ធ្លាប់​តែ​ដំឡើង​ Window 7 & 8  តាមស៊ីឌី នោះតែង​តែ​​មាន​បញ្ហា​​ផ្សេងៗ​ដូច​ជា ស៊ីឌី​ទុក​មិន​បាន​យ៉ូរអាច បាត់, ស៊ីឌី​អាច​មាន​ស្នាម​កូដ មិនអាច​ដំណើរការ​បានល្អ, យឺត។ នៅ​ពេល​នេះក្មេង​អាយ​ធីបៀលប្រាយ​ សូមណែនាំពី​របៀបកែឆ្នៃ USB Flash របស់​អ្នកអោយ​អាច​ដំឡើង Window 7 & 8 បាន (ឈូស Window តាម​ Flash)។

សូមអនុវត្តតាមជំហ៊ានខាងក្រោមតាមលំដាប់ៈ
១.  ចុចលើ Key Window + R រឺ ចុចលើ Key Window រួចវាយពាក្យ Run រួចចុច Enter
បន្ទាប់ ពីទទួលបានផ្ទាំង Run ខាងក្រោមរួចមក វាយពាក្យ cmd រួចចុចលើ Enter ដូចរូបខាងក្រោមៈ
Computer upgrade២. នោះលោកអ្នកនឹងទទួលបានផ្ទាំង Command Prompt ពណ៌ខ្មៅ រួចវាយពាក្យ diskpart

រួចចុច Enter
Computer upgrade៣. រួចវាយ list disk រួចចុច Enter
Computer upgrade៤. រួចវាយ select disk 1 រូចចុច Enter (សូមដោតតែ USB Flash ណាដែលលោក យកមក​ធ្វើ​ភ្ជាប់​នឹង​កុំព្យូទ័រ​តែ​ប៉ុនោះ។)
Computer upgrade៥. រួចវាយពាក្យ clean រួចចុច Enter
Computer upgrade៦. សូមវាយពាក្យ create partition primary រួចចុច Enter
Computer upgrade៧. បន្ទាប់វាយពាក្យ select partition 1 រួចចុច Enter
Computer upgrade៨. សូមវាយពាក្យ active រួចចុច Enter
Computer upgrade៩. សូមវាយពាក្យ format FS=FAT32 រួចចុច Enter
Computer upgrade១០. បន្ទាប់មកសូមរង់ចាំដល់ដំណើរការ Format ចប់ដល់ ១០០% ហើយនោះសូមវាយ assign រួចចុច Enter
Computer upgrade១១. រួចចុងក្រោយវាយពាក្យ Exit រួចចុច Enter បន្ទាប់មកសូមបិទផ្ទាំង ការងារនេះចោល។
Computer upgrade១២. បន្ទាប់មកសូមដាក់ស៊ីឌី Window 7 រឺ Window 8 ចូលក្នុង CDROM របស់លោកអ្នក រឺបើមាន File Window 7.iso សូម Mount ចូលក្នុងស៊ីឌីបញ្ជោតរបស់អ្នក។ បន្ទាប់មកបើក ចូលក្នុងស៊ីឌីនោះ ហើយចុច Ctrl + A (Select All) រួចចុច Ctrl + C ដើម្បីចំលង (Copy) បន្ទាប់មកចូលទៅក្នុង USB Flash របស់អ្នករួចចុច Ctrl + V (ផ្តិត) ។ សូមរង់ចាំដល់ ដំណើរការ Copy ចប់។