មេរៀនទី៨: ដំឡើង Win 8តាម USB

មេរៀនទី៨: ដំឡើង Win 8តាម USB

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ដំឡើង Windows 8 Developer Preview តាម USB Flash

យើងដឹងហើយថា Windows 8 ជាប្រព័ន្ធប្រតិបត្តិការថ្មីមួយរបស់ Microsoft ដែល​ជា​ជំនាន់​បន្ទាប់ពី Windows 7 ។ ឥឡូវនេះ ក្រុមហ៊ុន Microsoft បានចេញ​នូវ Windows 8 ជំនាន់ Developer Preview សម្រាប់​ឲ្យ​ធ្វើការ​សាកល្បង​ប្រើ​ប្រាស់​ជាមួយនឹង លក្ខណៈពិសេសថ្មី​ដែល​នឹងមាន​ក្នុង​ជំនាន់​ផ្លូវ​ការ ។

​បញ្ជាក់​៖ Windows 8 Developer Preview នេះជា​ជំនាន់​សម្រាប់​ឲ្យ​អ្នក​ធ្វើការ​សាកល្បង​ប្រើ​ទៅលើ​លក្ខណៈថ្មី​ដែល​ មាននៅ​ក្នុង ជំនាន់​នេះតែប៉ុណ្ណោះ ។

មុននឹងដំឡើង

  • ត្រូវមាន Flash ដែល​មាន​ទំហំ​តិច​បំផុត ៤ GB
  • Soft Windows 8 Developer Preview អាច download ពីគេហទំព័រ http://www.windows7hacker.com/index.php/2011/09/download- and-create-windows-8-developer-preview-bootable-usb-drive/ ដែល​មាន Extension ISO
  • Software Windows7-USB-DVD-tool សម្រាប់ធ្វើ​ឲ្យ Flash នោះអាច Boot បាន (មាន​ក្នុង CD របស់ទស្សនាវដ្តីអាន លេខ ៣១ ឬ អាច download.

របៀបដំឡើង Windows7-USB-DVD-tool

Windows7-USB-DVD-tool ជា​កម្មវិធី​ដែល​អាចធ្វើ​ឲ្យ Windows ដំឡើងតាម USB Flash បាន ។ ជាជំហានដំបូងអ្នកត្រូវ ចុចពីរដង​នៅលើ File Windows7-USB-DVD-tool.exe បន្ទាប់មកចុច Next
Computer upgradeរួចមកចុច Install និង រង់ចាំ​រហូត​ដល់ Finish ជាការស្រេច។
Computer upgradeរបៀប​ប្រើ​កម្មវិធី Windows7-USB-DVD-tool

អ្នកត្រូវ Start រួចចូល Program រក Windows7-USB-DVD-tool (ដូចរូប​ខាងក្រោម​)
Computer upgradeបន្ទាប់មក​ផ្ទាំង​របស់​កម្មវិធី​នេះនឹងបើកឡើង ហើយអ្នកត្រូវចុច Button Browse ដើម្បី​ធ្វើការ​ជ្រើសរើស file ISO របស់ Windows 8 បន្ទាប់មកចុច Next ។
Computer upgradeនៅ​ក្នុង​ដំណាក់កាលនេះអ្នកត្រូវ​ធ្វើការ​ជ្រើសរើស​យក USB Flash ឬ DVD ប្រសិនបើ​អ្នកចង់ធ្វើ​ឲ្យ​វា Boot ពី Flash សូមចុច​នៅលើ USB device ។
Computer upgradeចំណែកឯចំណុចនេះវិញអ្នកត្រូវ​ធ្វើការ​ជ្រើសរើស​យក Flash ដែល​អ្នកចង់​ធ្វើការ​ឲ្យ​វា Boot នោះ បន្ទាប់មកចុច Begin Copying។
Computer upgradeហើយវានឹង​ធ្វើការ Format បន្ទាប់មកពន្លា file ISO នោះរួច Copy ចូលទៅ​ក្នុង Flash របស់អ្នក  ​នៅពេល​ដែល Copy ចប់ Flash របស់អ្នក​អាច​ធ្វើការ Boot បាន។
Computer upgradeរបៀបកែ BIOS ឲ្យ​កុំព្យូទ័រ Boot តាម USB Flash

ការចុច Key ដើម្បី​ចូល BIOS មាន​ច្រើន​ប្រភេទ​ទៅតាម​ម៉ាកម៉ាស៊ីន ដូចជា ៖  Dell ចុច F2, Sony ចុច F11, ឬ ចុច Delete ប្រសិនបើ​ម៉ាស៊ីននោះជាម៉ាស៊ីន Clone ។

ដើម្បី​ដំឡើង Windows 8 ពី Flash អ្នកត្រូវដោត Flash របស់អ្នក​ជាមុន ហើយកំណត់ BIOS របស់កុំព្យូទ័រ​ឲ្យ Boot ពី USB Flash មុនគេ ដែល​ការកំណត់នោះមាននៅ​ក្នុង Boot Menu ។
Computer upgradeបន្ទាប់មក​ធ្វើការ Save ដោយចុច F10 និង Restart ម៉ាស៊ីននោះវានឹង Boot ពី USB Flash របស់អ្នក ។បន្ទាប់ពីដំឡើង Windows 8 ចប់។ នៅពេល​ដែល​យើងដំឡើង Windows 8 នេះចប់យើងនឹងឃើញ Interface ដំបូង (ដូច​ខាងក្រោម​)។
Computer upgradeនេះជា Windows Explorer ថ្មីរបស់ Windows មាន Style ស្រដៅងទៅនឹង Office 2010 ដែរ ។
Computer upgrade