មេរៀនទី១: ធ្វើការលើកុំព្យូទ័រ PC

មេរៀនទី ១: ធ្វើការលើកុំព្យូទ័រ PC

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

សមាសធាតុកុំព្យូទ័រ PC មានច្រើនប្រភេទដែលដំឡើងក្នុង Case របស់ វា ដែលសមាសធាតុទាំងនោះមាន ដូចជា Mainboard, RAM, Microprocessor   កាតសំលេង និងកាតពណ៌ដែលហៅថា VGA និង ឧបករណ៍ខាង ក្រៅដូចជា អេក្រង់ Monitor, mouse និង keyboard។ លក្ខណ:ពិសេសរបស់ hard disk គឺវាអាចខូចនៅពេល ដែលយើង ធ្វើវាធ្លាក់ដែលមានកំពស់ខ្ពស់។ នៅលើសមាស ធាតុរបស់កុំព្យូទ័រមាន កន្លែងខ្លះអាចជួសជុលបាន ហើយ ផ្នែកខ្លះមិនអាចជួស ជុលបាន ឡើយ ពីព្រោះវាមានសៀគ្វីតូចល្អិតហើយ សាមញ្ញាំបំផុត។ ផ្នែកដែល អាច ជួសជុល បានមាន ដូចជា អេក្រង់ Monitor អាចជួសជុលលើ mainboard មាននៅលើផ្នែកខ្លះ ការ ជួសជុលលើ Power Supply និង អាច ជួសជុលបានក្នុង ប្រអប់ CD-ROM ឬ DVD-ROM បានផងដែរ។ ផ្នែក ដែលមិនអាច ជួស ជុលបាន ដូចជា RAM និង CPU ដែលមាន សៀគ្វី តូចល្អិតមិនអាចជ្ួសជុលដោយប្រើដៃ បានឡើយ។
21. ការដំឡើង Upgrade និងជួសជុល

មុនពេលលោកអ្នកអាចមានលទ្ធភាពអាចជួសជុលកុំព្យូទ័បានលុះត្រាតែ លោកអ្នកបានស្គាល់ពីមូលដ្ឋាន គ្រឹះសញ្ញាណរបស់កុំព្យូទ័រ ស្គាល់ពីមុខ ងាររបស់ ឧបករណ៍និងតួនាទីរបស់វា ហើយបន្ទាប់មកអាចចេះ ដោះ ចេញ និងដំឡើង ឡើង វិញបាន។ ការដំឡើងកុំព្យូទ័រគឺជាការងាយ ស្រួល បំផុត លោកអ្នកគ្រាន់តែ អាន សៀវភៅរៀន ដំឡើង កុំព្យូទ័រ ១០ម៉ោងដោយខ្លួនឯងដែលខ្ញុំបាទបានចង់ក្រងនៅ ស្នាដៃមុន ឬក៏ លោកអ្នកអាចអានសៀវភៅ កុំព្យូទ័រអេឡិចត្រូនិក ឬអាចជាវសៀវ ភៅ ១០០ ដំណោះស្រាយជួសជុលកុំព្យូទ័រ។ នៅក្នុងសៀវភៅនេះ ខ្ញុំបាទ ចងក្រង សៀវភៅរៀនជួសជុលកុំព្យូទ័រដោយខ្លួនឯង គឺបង្រៀនពី មូលដ្ឋាន នៃការជួសជុល ដែលមានលក្ខណ: តូចតាច តែប៉ុណ្ណោះ អោយ ចេះដោះស្រាយបញ្ហាកុំព្យូទ័រដែល កើតមានឡើង ដែលជួប ជា ប្រចាំថ្ងៃ។
Computer repairរូបភាព 1.1. ការបង្ហាញក្នុងធុង Case និង power supply

1.1  ឧបករណ៍ដំឡើងដោយប្រើដៃ Hand Tool

    មុនពេលដំឡើងឬជួសជុលកុំព្យូទ័រលោកអ្នកត្រូវត្រៀមទុកជាមុនរួច ស្រេចសំរាប់ដំឡើងសមាស ធាតុ កុំព្យូទ័រ PC ដែលឧបករណ៍ ទាំងនោះ មានដូចជា ទុលវីស Phillips screwdriver ពិលសំរាប់បញ្ជាំងមើល និងដែក ដែលមានចុង ស្រួចដូចជាម្ជុល និងដង្កាប់សំរាប់ចាប់ និង ឧបករណ៍ សំរាប់វាស់ចរន្ត តង់ស្យុង នៅលើសៀគ្វីអេឡិច ត្រូនិកនិង សំរាប់ចរន្តអគ្គីសនី។ ឧបករណ៍ទាំងនេះតែងតែ ជួបប្រទេះប្រើ ប្រាស់ ជាប្រចាំរាល់ថ្ងៃ សំរាប់ដោះ ចេញ លើខ្ចៅដែលមាននៅលើ កុំព្យូទ័រ ការជួសជុលលំអិតលើសៀគ្វីរបស់កុំព្យូទ័រមានភាពលំបាក ដូចជាជួស ជុលលើ motherboard ជួសជុលអេក្រង់កុំព្យូទ័រ និង Power Supply លោក អ្នកត្រូវយល់ច្បាស់ពីការវិភាគ លើដ្យាក្រាម សៀគ្វីជាមុនសិន ដែលជាប្រព័ន្ធ ដំណើរការ របស់វា។
Computer repairរូបភាព 1.2. ឧបករណ៍សំរាប់ប្រើក្នុងពេលជួសជុល

1.2  កម្មវិធី Software

ក្នុងការបន្ថែមមូលដ្ឋានលើឧបករណ៍ជួសជុលដោយប្រើដៃ លោកអ្នក ត្រូវការកម្មវិធី software ដើម្បីដោះស្រាយ វិនិច្ឆ័យរោគនិងបញ្ហាជា ច្រើន របស់ កុំព្យូទ័រ។ នៅក្នុងកម្មវិធី Windows អាចមានលទ្ធភាព ដោះស្រាយបញ្ហាវិនិច្ឆ័យ ពីរោគសញ្ញារបស់កុំព្យូទ័របាន ប៉ុន្តែលោក អ្នកមិនអាចដោះស្រាយជួសជុល ផ្នែក រឹងបាន ឡើយគឺសំរាប់ដោះ ស្រាយបាន តែជាមួយបញ្ហាតូចតាចដែលគេហៅថា  Hardware corrupt ឬអាចដោះស្រាយ បានជា មួយបញ្ហាដែលគ្រោះថ្នាក់ដែល បណ្តាលមកពីវីរ៉ុស virus ឬដង្កូវ worm។ ចំពោះកម្មវិធី Linux អាច ដើម្បីចំលងមកវិញបណ្តា file បញ្ចូលទៅក្នុង CD ឬ DVD។ លោក អ្នកអាចអាចរៀន Linux ដើម្បីប្រើកម្មវិធី។
Computer repairរូបភាព 1.3. នៅលើ Windows 8 desktop

កាលណាលោកអ្នកកំពុងរត់ដំណើរការ Windows លោកអ្នកអាចចូល ក្នុងលក្ខណ:ទូទៅ Windows ដើម្បី មើលវិភាគវិនិឆ្ឆ័យរោគ។ ការប្រើ ប្រាស់ សំរាប់វិនិច្ឆ័យរោគគឺមានដូចជាកម្មវិធី Everest Home Edition អាចទាញ យក ពីក្នុង (http://www.lavalys.com មានតម្លៃប្រហែល $30 និងមាន free trial) ដូចបង្ហាញ ក្នុងរូបភាព 1.4។ នៅលើទំព័ររបស់ Lavalys មានលក់កម្មវិធី ដែលមាន version ថ្មីៗនិង បន្ថែម លក្ខណ: ពិសេសជាច្រើនទៀត។ ប៉ុន្តែវាអាច ប្រើសំរាប់ វិនិច្ឆ័យ និងការជួសជុលកុំព្យូទ័រ home PC បានតែប៉ុណ្ណោះ។
Computer repairរូបភាព 2.4. ការប្រើប្រាស់កម្មវិធី Everest ដើម្បីវិនិច្ឆ័យរោគ

នៅលើកម្មវិធី Windows 7/8 មានអនុភាពអាចជួសជុល Repair Disk (ERD)

ចូលក្នុង Startà Run àPrograms àAccessories àSystem Tools à Backup។ ពេល Backup កំពុងតែរត់ហើយ ចុចលើ Emergency Repair Disk icon ដើម្បីបង្កើត disk។ ក្នុងប្រអប់លទ្ធផល ចុចលើ ប្រអប់ Also backup the registry…box ដើម្បីចំលង copy ប្រព័ន្ធ system file ទៅ repair directory នៅលើ hard disk។ ក្នុងកម្មវិធី Windows 7,8 ERD មិនអាចមានលទ្ធភាព boot បានឡើយ។ ដើម្បី ជួសជុសកម្មវិធី Windows 7,8 លោកអ្នកត្រូវតែ boot ពីក្នុង CD ឬ boot floppies។ លោកអ្នកនឹង ត្រូវបានបង្ហាញការជួសជុល repair disk នៅក្នុងដំណើរការ។ ប្រសិនបើកម្មវិធី Windows 7,8 ERD មិន អាចផ្ទុក registry files។ ការបង្កើត ERD ចំលងចូលទៅក្នុង registry files ទៅ %SystemRoot%\ Repair folder កន្លែងដែលវាបាត់បង់ប្រសិនបើ hard disk ធ្លាក់ខូច។ ដើម្បីសុវត្ថិភាពមុនពេល លោកអ្នកបង្កើតឬ update ERD ចំលងបណ្តាមាតិកានៃ folder ទៅក្នុង hard disk ឬ optical disc។

1.3  ការដំណើរការទូទៅ

    ជាមួយឧបករណ៍ដែលប្រើដៃដែលបានអធិប្បាយនៅមេរៀនខាងលើ លោកអ្នកមានបញ្ហា ត្រូវការ ដើម្បី ដំឡើងឬជួសជុលកុំព្យូទ័រ PC ដែល មាន សមាសភាពថ្មី។ មុនពេលលោកអ្នកចាប់ផ្តើម បណ្តាមេរៀនទាំង នេះពន្យល់ការ ងាររួមនៅលើបញ្ហាកុំព្យូទ័រ PC ដែលបើកឡើងក្នុងធុង case ការបង្កើត jumper ការរៀបចំកាប cable និងការបន្ថែមឬ ដោះ ចេញ remove expansion card។ ការបង្រៀនលក្ខណ:ពិសេស ដូច ជាការដោះដូរ motherboard និង disk drive ឬ power supply ដែលបានផ្តល់អោយក្នុងមេរៀននេះ។

1.3.1. ការដោះដូរគំរប់ធុង case

នៅលើធុង Case នីមួយៗមានសន្ទះគំរប់សងខាងពីរ ដែលបាន បិទ ហើយមានវីសបួន មូលភ្ជាប់នៅខាង ក្រោយផ្នែកធុង Case របស់ កុំព្យូទ័រ ការដោះ គំរប់ធុង Case គឺងាយស្រួលបំផុតគឺយើង ត្រូវការតែ ទុលវីស មុខ មួន តែមួយគត់។នៅជាយក្រោមនៃសន្ទះគំរប់មានគន្លឹះសំរាប់ដាក់ទាក់ជាមួយធុង Case ដើម្បី អោយវាជិតរឹងមាំ។

1.3.2.  ការគ្រង់គ្រងរៀបចំកាបខាងក្នុងនិងបណ្តា Connector

កាលណាលោកអ្នកបានបើកគំរប់ PC រួចហើយ បញ្ហាមុនដំបូងយើង បានជួបប្រទេះជាមួយបណ្តា កាប ជាច្រើននៅក្នុងធុង Case បណ្តាកាប ទាំងនេះ នាំដឹកជញ្ជួនអនុភាពនិងសញ្ញារវាងប្រព័ន្ធ System និង សមាសភាព នៃ កុំព្យូទ័រ PC។ បណ្តាកាបដែលបានប្រើក្នុងម៉ាស៊ីន PC មាន ដូចជាកាប connector ដែល ច្រើនជាងគេ។ គ្រប់ connector គឺមានឈ្មោះនិងញី ដែលមាន connector ញី ច្រើនជាងគេត្រូវបាន ហៅថា plug ឬ header ដែល មានជើង pin ជាច្រើនបាន លូយចេញ ហើយជើង pin នីមួយៗមានខ្សែលួសផ្សារភ្ជាប់។ ចំពោះកាប connector ញីដែលគេហៅថា jack ដែលមានរន្ធ pin ផតសំរាប់បញ្ចូល connector ចូលក្នុង។ ប្រភេទញីនិងឈ្មោះ ទាំងពីរ តែងតែប្រើជា មួយ គ្នា ជានិច្ច ដើម្បីបង្កើតការភ្ជាប់ connection។ បណ្តាកាប់ cable មួយចំនួនប្រើស្រោម ស្រោប ខ្សែ លួសដែលរួចបញ្ចូលទៅ connector។ កាបទាំងបីដែលមានរួមជា មួយគ្នានៅក្នុងកុំព្យូទ័រ PC ដែល សំរាប់ ប្រើជា មួយអនុភាព supply power ភ្ជាប់ ទៅលើ the motherboard និង drive ជាច្រើនដូចជាភ្ជាប់ភ្លើង front-panel LED ប្រើជាមួយ switches ហើយជួនកាលប្រើជាមួយ USB ឬ FireWire និង audio port ទៅក្នុង motherboard ការភ្ជាប់ audio ចេញទៅខាងក្រៅ លើ optical drive ទៅ sound card ឬការភ្ជាប់ motherboard audio connector។ ដូចបង្ហាញក្នុងរូបភាព 1.5 បង្ហាញភ្លើង front-panel power LED cable ដែលបានភ្ជាប់ជាមួយ motherboard រួចស្រេចនិង មានរន្ធញី female jack នៃកាប front-panel reset switch ដែលនៅខាងមុខ។
Computer repairរូបភាព 1.5. ប្រភេទកាបដែលមានស្រោម
Computer repair
បណ្តាកាប Ribbon cable ផ្គត់ផ្គង់ដើម្បីរៀបចំខ្សែលួសត្រូវការដើម្បី ភ្ជាប់ទៅបណ្តាឧបករណ៍ ដូចជា បណ្តា drive និង controller ដែល គ្រប់ interface ទាំងអស់ទាមទា conductor ជាច្រើនត្រូវការ។ បណ្តា Ribbon cable ត្រូវបានប្រើដំបូងសំរាប់សញ្ញាតុងស្យុងតូចទាប ទោះបី វាប្រើសំរាប់ផ្ទុក តុងស្យុងទាបឬចរន្ត ទាបក្នុងការប្រើប្រាស់។ បណ្តា កាប ធម្មតា Ribbon cable គឺសំរាប់ប្រើក្នុងធុង case ពីព្រោះលក្ខណ: ពិសេស ចរន្ត អគ្គីសនីដែលបណ្តាល មកពីការបញ្ជូនតាមរលក ធាតុ អាកាសវិទ្យុ RF ដែលអាចអោយ interfere ទទួល បានចរន្តអគ្គីសនី ដូចបង្ហាញក្នុងរូបភាព 1.6 បង្ហាញ 40 ខ្សែលួស ATA ribbon cable ដែលភ្ជាប់ទៅ secondary ATA interface លើ ASUS K8N-E Deluxe motherboard។ ប្រភេទ motherboard ASUS បានផ្គត់ផ្គង់កាបនៅ លើ ងាយ ដោះដូរ remove ចេញបាន ដែលប្រើសំរាប់ភ្ជាប់ជាមួយ optical drive (ចំពោះ Hard drive ប្រើកាប 80 ខ្សែដូចបង្ហាញក្នុង រូបភាព 1.7)។
Computer repairរូបភាព 1.6. កាប 40 ខ្សែ  ATA ដែលភ្ជាប់ទៅ secondary motherboard

ចំនួននៃជើង pin

កាប ribbon cable connector ដែលមានលំដាប់ពី 10pin connector​ នៅលើកាបដែលតែងតែប្រើទៅ serial, USB, FireWire និង audio port ពីលើ motherboard header-pin connector ទៅ ខាង មុនឬ ខាង ក្រោយ panel ឆ្លងកាត់តាម 34pin floppy drive connector ហើយ 40pin ATA (IDE) drive connector ភ្ជាប់ទៅ 50-, 68- និង 80pin SCSI connector។

ចំនួននៃកាប connector

          ប្រភេទ ribbon cable មួយចំនួនគឺគ្រាន់តែមានពី connector។ បណ្តា ATA cable ដែលប្រើដើម្បីភ្ជាប់ ទៅ hard drive និង optical drive មានបី connector និង motherboard connector ហើយ connector មួយសំរាប់ master drive ទៅចុងផ្សេងទៀតនិង connector មួយទៀតសំរាប់ slave drive នៅកណ្តាល (ដែលមាន ទីតាំងនៅជិត master drive connector)។ កាប SCSI cable ដែល ប្រើនៅក្នុងម៉ាស៊ីន server និង ម៉ាស៊ីន workstation  អាចប្រើបានប្រាំ drive connector ឬច្រើនជាង។

កាប Cable-select

ប្រភេទ ATA drive cable ដែលហៅថា cable-select ឬកាប CS cable កាបមេមួយអាចភ្ជាប់បាន ពីរឧបករណ៍ device connector។ ដែល មាន ទាំងអស់ 40 សញ្ញាខ្សែភ្ជាប់ទៅ drive connector នៅក្នុង កណ្តាល នៃកាប និង 39 នៃសញ្ញាខ្សែកាបត្រូវបានបញ្ជូលទៅ drive connector នៅចុងនៃ កាប។ កំហុសការ អនុញ្ញាតបញ្ចូលទៅទីតាំង នៃ ឧបករណ៍ device លើកាបដើម្បី កំណត់ថាតើឧបករណ៍មានមុខងារជា master ឬជាឧបករណ៍ slave device  មិនទាមទារ jumper ដើម្បី បង្កើតវា។ កត់ចំណាំថាគន្លឹះការចាត់ចែងមានពណ៌​ខ្មៅសំរាប់ភ្ជាប់ជា មួយ secondary ATA motherboard។ ហើយ primary motherboard connector និង secondary connector ត្រូវបាន ភ្ជាប់ ជា មួយ គន្លឹះដែលអាចមានកំហុសជាមួយជើង pin។ ប៉ុន្តែ secondary connector នៅលើ slot ក្នុង primary motherboard connector ដែល មានន័យថា cable កាបមិនអាច បញ្ចូល ទៅក្នុង secondary connector។ ទោះបី 80ខ្សែ cable ជាមួយ secondary connector ប្រភេទ ASUS ត្រូវបានជ្រើសរើស គន្លឹះទៅ Ultra-ATA cable ដើម្បី កំណត់ថាវាអាចភ្ជាប់ទៅ primary motherboard ATA interface ដែល ត្រូវបានកំណត់ប្រើដើម្បីភ្ជាប់ទៅ hard drive។ ចំពោះ secondary motherboard ATA connector ដែលជាធម្មតា ប្រើសំរាប់ ភ្ជាប់ទៅ optical drive ត្រូវកាបប្រើមិនមាន គន្លឹះដូចបង្ហាញ ក្នុង រូបភាព 1.6។

Computer repairរូបភាព 1.7. កាប 80ខ្សែ Ultra-ATA មានពីរនៅលើ motherboard interface និងបង្ហាញគន្លឹះរបស់វា

អស់រយ:ពេលជាច្រើនឆ្នាំហើយ មានប្រភេទកុំព្យូទ័រជាច្រើនដែលប្រើ ប្រភេទកាប cable ដូចដែល បានអធិប្បាយខាងលើ។ នៅក្នុងឆ្នាំ 2003 មាន ប្រភេទ motherboard និង drive ដែលចាប់ផ្តើមប្រើ ស្តង់ដា ថ្មីដែលគេហៅថា Serial ATA (មានដូចជា S-ATA ឬ SATA)។ ប្រភេទ ចាស់គឺ ATA drive ជួន កាលគេហៅថា Parallel ATA (P-ATA ឬ PATA) ទោះបីឈ្មោះធម្មតាដែលជា ស្តង់ដាដ៏ ចាស់បំផុត ដែលត្រូវ បានផ្លាស់ប្តូរ។ ជាក់ស្តែងភាពខុសគ្នារវាងឧបករណ៍ ATA device និងឧបករណ៍ SATA device គឺវាប្រើកាបខុសៗគ្នានិង connector សំរាប់ថមពល power និងទិន្នន័យ data។ ម្យ៉ាងទៀតប្រភេទ 40pin data connector និងប្រភេទ 4pin Molex power connector ដែល បានប្រើដោយឧបករណ៍ ATA device (ដូចបង្ហាញក្នុងរូបភាព 1.8) ហើយ ប្រភេទ SATA ប្រើកាប 7pin ស្តើងសំប៉ែតសំរាប់ data connector និង 15pin power connector (ដូចបង្ហាញក្នុងរូបភាព 1.9)។
Computer repairរូបភាព 1.8. ប្រភេទ PATA data connector (ខាងឆ្វេង)និង power connector
Computer repair
រូបភាព 1.9. ប្រភេទ SATA power connector (ខាងឆ្វេង) និង data connector

កំហុសតុងស្យុង Missing Voltage

ប្រភេទកាប SATA power cable ដូចបង្ហាញក្នុងរូបភាព 1.9 ដែលមាន អនុភាព +5V គត់នៅ លើខ្សែ ពណ៌ក្រហម red wire និង +12V នៅលើ ខ្សែ ពណ៌បៃតង yellow wire ជាមួយខ្សែពីរ ទៀតគឺ មាន ពណ៌ខ្មៅ black ដែលជា ខ្សែម៉ាស់។ ប្រភេទកាប SATA power connector បន្ថែមពណ៌ទឹកក្រូចហើយ មានតុងស្យុង +3.3V។

ចំនួនលេខជើង pin ជាច្រើនដែលនៅក្នុងកាប SATA power connector បានរចនាឡើងផ្សំគ្នាចែក ចេញពីរ SATA។ ដំបូងការ បន្ថែម connector ដែលជាតម្រូវការដើម្បីផ្គត់ផ្គង់បញ្ចូលដំឡើងឬ ដោះចេញ drive ដោយមិនបិទប្រព័ន្ធ system ដែលជាផ្នែក មួយនៃ ស្តង់ដា SATA standard។ ទីពីរ ប្រភេទកាប SATA power connector ត្រូវបានរចនាដើម្បីផ្គត់ផ្គង់ តុងស្យុងគឺ +3.3V, +5V និង +12V។ តុងស្យុង ទាបបំផុតគឺ +3.3V ដែលសំរាប់ ផ្គត់ផ្គង់អោយទៅ កង្ហារ ត្រជាក់ របស់ drive។
Computer repairរូបភាព 1.10. ក្រុមមួយដែលមានបួនកាប SATA data connector នៅលើ motherboard

ទោះបីកាប PATA power connector ទាំងអស់ត្រូវបានភ្ជាប់ដោយ គន្លឹះ។ គោលបំណង់រចនា SATA ដើម្បីប្រើគន្លឹះ។ ប្រភេទ SATA ដែល ប្រើ L-shaped ដូចបង្ហាញក្នុងរូបភាព 1.10។ ភាពប្លែកពីគ្នារវាង SATA និង PATA ដំបូង PATA អាចអនុញ្ញាតអោយប្រើបានឧបករណ៍ពីរ ភ្ជាប់ ទៅ interface នីមួយៗនិងប្រើ jumper មួយដូចជា master និងផ្សេង ទៀតគឺជា slave។ ប្រភេទ SATA interface ផ្គត់ផ្គង់បាន តែឧបករណ៍ គត់ សំរាប់ ដំឡើង ឧបរកណ៍ device គឺជា master ឬ slave។  លទ្ធផល ឧបករណ៍ SATA device ទាំងអស់ គឺជា ឧបករណ៍ master device។ ទីពីរ PATA ប្រើមានកំណត់ប្រវែងនៃកាប ទិន្នន័យ data cable គឺមានប្រវែង 18″ (ស្មើ 45.7cm) ក្នុងខណ:ដែលប្រភេទ SATA អនុញ្ញាតអោយកាបទិន្នន័យ data cable ដែលមានប្រវែងប្រហែល 1 ម៉ែត្រ (39.4″) ហើយមានកំរាស់ស្តើងបំផុត។

2. ធ្វើការជាមួយកាត expansion card

កាត Expansion card គឺជាសៀគ្វី board ដែលលោកអ្នកដំឡើងក្នុង កុំព្យូទ័រ PC ដើម្បីផ្គត់ផ្គង់មុខងារ ដែល PC motherboard មិនផ្គត់ ផ្គង់ ដោយខ្លួន វាផ្ទាល់។ រូបភាព 1.11 បង្ហាញប្រភេទកាតក្រាហ្វិច ATI All-In-Wonder 9800 Pro AGP និងវីដេអូរកាត video capture គឺជាប្រភេទកាត expansion card។
Computer repair

រូបភាព 1.11. Transcend PCI Express USB 3.0  ជាប្រភេទ expansion card

ជាច្រើនឆ្នាំកន្លងមក មានប្រភេទកុំព្យូទ័រ PC ជាច្រើនដែលប្រើប្រាស់ expansion card ដែលបានដំឡើង។ ប្រភេទ vintage-2000 PC អាចប្រើ កាតវីដេអូ video card ប្រភេទ sound card និង LAN adapter និងអាចប្រើ បានជាមួយ internal modem និងសំរាប់ការទំនាក់ទំនងនៃ SCSI host adapter។ ការដំឡើងកាត expansion card គឺមានភាពងាយស្រួលបំផុត ហើយមិនថ្លៃគេប្រើសំរាប់ដំឡើងប្រព័ន្ធ system ចាស់។ លោកអ្នកអាចមើល ក្នុងឧទាហរណ៍ ការដំឡើងកាតក្រាហ្វិច AGP graphic card ដើម្បីដំឡើងលើ board video ឬវីដេអូ video capture card បញ្ចូលក្នុងកុំព្យូទ័របស់លោកអ្នក PC ចូលក្នុង digital video recorder ការប្រើ SATA controller ដើម្បីបន្ថែម ផ្គត់ផ្គង់សំរាប់ SATA drive ឬប្រើ USB adapter ដើម្បីបន្ថែម USB 2.0 port ជាច្រើនឬប្រើ 802.11g card ដើម្បីបន្ថែម wireless networking។

2.1 ការដំឡើងកាត expansion card

ដើម្បីដំឡើង expansion card បង្ហាញដូចខាងក្រោមនេះ:
– អានការបង្រៀនណែនាំដែលមកជាកាត card។ ក្នុងលក្ខណ:ពិសេស ការអានដោយប្រុងប្រយ័ត្ន ការណែ នាំបង្រៀនអំពីការដំឡើងកម្មវិធី software driver សំរាប់កាត card។ ចំពោះកាតជាច្រើន card លោក អ្នកត្រូវដំឡើង driver មុនពេលលោកអ្នកដំឡើង card មុនពេល ដំឡើងកម្មវិធី driver។
– ដោះដូរគំរប់ពីក្នុងធុងលើ motherboard កំណត់ណាមួយគឺជា expansion slot ដែលនៅទំនេរ។ ទីតាំង expansion slot ដែលនៅ ទំនេរត្រូវការប្រើជាមួយ expansion card។ ប្រភេទកាត expansion slot រួចមាន 32bit និង 64-bit PCI និង AGP video card slot មួយ ឬពីរ PCI Express x16 video card slot ហើយមួយឬច្រើន PCI Express x1។ ដូចបង្ហាញក្នុងរូបភាព 1.12 បង្ហាញស្តង់ដាការចាត់ចែង នៃ slot ជាច្រើនសំរាប់ AGP motherboard ជាមួយប្រាំ Slot មាន ពណ៌ 32-bit PCI នៅខាងលើឆ្វេង ដៃ មួយ មានពណ៌ត្នោតខ្មៅគឺជា AGP slot ខាងក្រោមស្តាំដៃគឺជា PCI slot។ ដូចបង្ហាញក្នុងរូបភាព 1.13 បង្ហាញការរៀបចំស្តង់ដាការចាត់ចែងនៃបណ្តា slot សំរាប់ PCI Express motherboard ពីខាងឆ្វេងដៃ ទៅ ស្តាំដៃមានពីរ Slot 32-bit PCI និងពីរខ្លីពណ៌ខ្មៅ black PCI Express X1 slot មានច្រើនជាង ពីរពណ៌ស PCI slot ហើយមួយវែងពណ៌ខ្មៅ PCI Express X16 slot សំរាប់ video adapter។
Computer repairរូបភាព 1.12. មាន 3 PCI slot និងមួយ AGP slot ពណ៌ត្នោត
Computer repair
រូបភាព 1.13. PCI slot ពណ៌សពីរនិង PCI Express X1 slot ពីរនិងមាន, PCI slot ច្រើនទៀត

– មានរន្ធមួយសំរាប់ដាក់ expansion slot ត្រូវបានបង្ហាញនៅលើនៅ ខាងក្រោយនៃធុង Case។ រន្ធនេះត្រូវបានបិទគន្លឹះដោយបន្ទះលោហ: ស្តើតដែលមានសុវត្ថិភាពដោយមូលភ្ជាប់វីសជាមួយជាមួយធុង Case។ ចាំថាត្រូវកាច់ចេញកំរប់ slot ណាមួយដែលត្រូវដាក់ slot លោកអ្នក ជ្រើសរើស។ ប្រភេទ expansion slot មួយចំនួនគឺលៀនចេញក្រៅ ដែលពិបាកក្នុងការធ្វើការងារផ្សេងៗ។
– ដោះចេញវីសអោយមានសុវត្ថិភាព កាច់ចេញកំរប់ slot ទាញចេញក្រៅ
– ប្រសិនបើកាបនៅ កណ្តាល ដែលបិទជិតមិនអាចទាញបានចេញក្រៅ លោកអ្នកត្រូវដោះវាចេញជា បណ្តោះ អាសន្ន សិនក្រោយពេលដំឡើង កាតរួចហើយអ្នកត្រូវភ្ជាប់កាបឡើងវិញ។
– ណែនាំ expansion card បញ្ចូលទីតាំងដាក់កន្លែងវា ដែលភាគច្រើន គេតែងតែដាក់វានៅខាងក្រោម expansion card។
Computer repairរូបភាព 1.14. ដំឡើងកាត expansion card ដោយរុញចុះក្រោម

2.2  ដោះចេញកាត expansion card  ធ្វើដូចជំហានខាងក្រោមនេះ:

  1. ដោះចេញកំរប់ system និងទីតាំង expansion card ដែលបានដោះ ចេញ។ វាងាយស្រួលដោះចេញ បំផុតធ្វើការដោយមិនប្រុងប្រយ័ត្នក៏អាច  អាចដោះវាចេញក្រៅបានដែរ។
  2. ម្យ៉ាងទៀតលោកអ្នកកំណត់ទីតាំងដែលវាស្ថិតនៅ រួចហើយផ្តាច់ចេញ external cable ដែលបានភ្ជាប់ ទៅវា។ ប្រសិនបើកាត card មានប្រើ internal cable ដែលបានភ្ជាប់ជាមួយវា ត្រូវផ្តាច់វាដោយ ប្រុង ប្រយ័ត្ន។
  3. ដោះចេញវីសដែលមូលភ្ជាប់លើ card រួចហើយដោះវាចេញក្រៅ។
  4. យើងប្រើខ្សែពីរសរសៃដាក់នៅជ្រុងម្ខាងមួយអោយស្មើគ្នារួចហើយចាប់ ទាញអោយបានស្មើដៃនៅ សង ខាង ទាំងពីរ។

Computer repairរូបភាព 1.15. ប្រើខ្សែពីរសរសៃទាញចេញមានសុវត្ថិភាពបំផុត

Computer repairរូបភាព 2.16. នៅលើកាត AGP ដែលមានគន្លឹះសងខាង AGP card អាចបិទជាប់

2.3 ការបង្កើត jumper

មានប្រភេទ Jumper ជាច្រើនដែលប្រើបង្កើត hardware option នៅ លើកុំព្យូទ័រ PC និងឧបករណ៍ ខាងក្រៅ peripheral។ បណ្តា Jumper អាច អនុញ្ញាតអោយលោកអ្នកបង្កើតឬភ្ជាប់ចរន្តអគ្គីសនី ដែលត្រូវ បាន ប្រើដើម្បី ដំឡើងនៃសមាសភាព។ ការបង្កើត Jumper ឬ switch មាន លក្ខណ:ពិសេស ដូចជា bus speed នៃ processor មុខងារ PATA drive ដូចជាឧបករណ៍ master ឬ slave ទោះជាលក្ខណ:ពិសេស មុខងារលើ expansion card គឺ មានលទ្ធភាព enabled ឬ disabled បាន។ ចំពោះប្រភេទ motherboard ចាស់និងកាត expansion card ដែលប្រើ jumper ច្រើនដើម្បីបង្កើត ការ ដំឡើង option។ ចំពោះ ប្រភេទ motherboard ថ្មីដែលប្រើ jumper ពីរបី ហើយ ជំនួសការ ប្រើប្រាស់ BIOS setup ដើម្បីដំឡើងសមាសភាព។ តាមពិត មាន ប្រភេទ motherboard ជាច្រើនមានតែពីរឬបី jumper។ លោកអ្នកប្រើ jumper ទាំងនេះកាលណាលោកអ្នក ដំឡើង motherboard ដើម្បី ដំឡើង options ដូចជាល្បឿន processor speed ឬអាចធ្វើសកម្មភាព updat BIOS។
Computer repair

  • ការរៀបចំកន្លែងដាក់ដែលបានផ្គត់ផ្គង់ដោយលក្ខណ:ពិសេសរបស់ធុង Case។
  • Drive interface (ប្រើជាមួយ ATA Serial ATA)។

ចំពោះព័ត៌មានមានលក្ខណ:ពិសេស អំពីរការដំឡើងប្រភេទ drive ដែលរួមមាន ការពន្យល់បង្ហាញនៅមេរៀនពីប្រភេទឧបករណ៍ device។