មេរៀនទី៦: Hard Disk កុំព្យូទ័រ

មេរៀនទី ៦: Hard Disk កុំព្យូទ័រ

ការផ្លាស់ប្តូរ hard disk ដើម ឬបន្ថែម hard disk មួយទៀតក្នុងកុំព្យូទ័រ នៅក្នុងមេរៀននេះគឺយើង ពន្យល់ ពីអ្វីដែលលោកអ្នក ត្រូវការយល់ ដើម្បីជ្រើស រើសដំឡើង hard disk និង interface របស់វា។

1. ការដំឡើង Hard Disk Drive Interface

ការដំឡើង hard disk interface តាមលក្ខណ:រូបវិទ្យានិងតាមឡូស៊ីច logical ដែលភ្ជាប់ hard disk ទៅ កុំព្យូទ័រ PC។ កុំព្យូទ័រ PC មួយអាច ប្រើបាន មួយឬ ពីរ hard disk interface:

AT Attachment (ATA)

ការបញ្ចូល AT Attachment (ATA) ការប្រើប្រាស់ ATA សំរាប់ភ្ជាប់ ជាមួយ hard disk interface ប្រើក្នុង PC តាំងពីឆ្នាំ 1990 ដល់ឆ្នាំ 2003។ ATA គឺជួនកាលគេហៅថា Parallel ATA ឬ PATA គឺមាន ភាព ខុសគ្នាពី Serial ATA (SATA) interface។ ប្រភេទ ATA គឺនៅ តែប្រើ បានប្រើក្នុងប្រព័ន្ធ system ថ្មីមួយចំនួន ដែរ វាប្រើជំនួសអោយ SATA។ ATA គឺគេតែងតែហៅថា IDE (Integrated Drive Electronics)។ រូបភាព 6.1 បង្ហាញស្តង់ដា ATA interface ពីរដែល ស្ថិតនៅទីតាំងខាងលើ motherboard។ កត់ចំណាំថា interface connector នីមួយៗគឺត្រូវបានបិទជាប់គន្លឹះ ដែលមានជើង pin នៅ ជាប់  Slot តូចមួយលើ motherboar។ បច្ចេកវិទ្យាប្រើ hard drive គឺជា ATA device ប្រើប្រាស់ជាមួយ Optical drive ជាមួយ tape drive និង ឧបករណ៍ ប្រហាក់ប្រហែលដែលភ្ជាប់ទៅ ATA interface គេប្រើជំនួស version នេះគឺ ATA protocol ដែល ហៅថា ATAPI (ATA Packet Interface)។ លោកអ្នក អាចភ្ជាប់ឧបករណ៍ ATA hard drive និង ATAPI device បានទាំងពីរក្នុងពេល តែមួយ។
Computer repairរូបភាព  6.1. ស្តង់ដារ ATA interface

 Serial ATA (SATA)

ការប្រើប្រាស់ Serial ATA (SATA) គឺជាបច្ចេកវិទ្យាថ្មីបំផុតដែលបាន កែប្រែពី ATA។ ប្រភេទ SATA បំរើមានសារ:សំខាន់លើ ATA ដែល រួមមានកាប ដ៏តូចបំផុត cable ហើយនិង connector ជាច្រើនដែលមាន bandwidth ខ្ពស់ ទោះបី SATA និង ATA មានរាងរូបវិទ្យាខុសគ្នាក៏ ដោយ ក៏កំរិតចរន្តអគ្គីសនី ប្រហាក់ ប្រហែល គ្នាគឺចំណាយ ថាមពល ប៉ុនគ្នា SATA drive អាចភ្ជាប់ទៅ ATA interface បាន។ តាមធម្មតា SATA ដោយយល់ ព្រមស្រុះស្រួលគ្នាជាមួយ ATA ដែលបញ្ជាពីកម្មវិធី software ដែលមានន័យថា operating system ATA driver ធ្វើការ បានទាំងពីរ SATA ក៏បានឬ ATA interface និងជាមួយ hard drive។ ក្នុងរូបភាព 6.2 បង្ហាញ SATA interface ដែលមានល្បឿន clock crystal គឺ 32.768 kHz។ កត់ចំណាំថា interface connector នីមួយៗ ត្រូវ ជាប់គន្លឹះជាមួយ L-shaped ដែលការពារកាប SATA cable ចាប់ ផ្តើមភ្ជាប់។
Computer repairរូបភាព  6.2. SATA interface

1.1. ATA

មុន SATA interface និង drive ក្លាយជាការប្រើប្រាស់រួម ATA ដែល ប្រើប្រាស់ជាទូទៅដើម្បីភ្ជាប់ hard drive។ សព្វថ្ងៃនេះមានរាប់រយ លានកុំព្យូទ័រ PC ដែលនៅតែមានប្រើជាមួយ ATA hard drive។ ATA មានលក្ខណ: ពិសេស បានផ្តល់អោយ interface ទោលដែលផ្គត់ផ្គង់ បាន មួយឬពីរ ATA hard drive។ នៅក្នុងឆ្នាំ 1990 ប្រព័ន្ធទាំងអស់គឺ ប្រើ ATA interface ដែលអាចផ្គត់ផ្គង់បានតែ ATA hard drive ឬ ATAPI device។ មានប្រភេទ motherboard ជាច្រើននៅ តែផ្គត់ផ្គង់ SATA interface នៅប្រើនៅឡើយ។ ប្រសិនបើប្រព័ន្ធ system មាន ពីរ ATA interface មួយគឺបានផ្តល់ជា primary ATA interface និងមួយផ្សេង ទៀតគឺ secondary ATA interface។ បណ្តា interface ទាំងពីរគឺកំណត់ អត្តសញ្ញាណនិងមុខងាររបស់វា ប៉ុន្តែប្រព័ន្ធ system ផ្តល់អោយទៅ primary interface គឺជាអទិភាពខ្ពស់បំផុត គេតែង តែភ្ជាប់ Hard drive ទៅជាមួយ primary interface ជាមួយ secondary interface ប្រើសំរាប់ optical drive  ដូចជា CD-ROM ឬ DVD-ROM ដែលមានអទិភាពទាបជាង។

1.1.1. ការផ្តល់អោយ master និង slave

ATA interface នីមួយៗអាចមានសូន្យ មួយ ឬពីរ ATA ឬឧបករណ៍ ATAPI device ដែលភ្ជាប់ទៅ លើវា។ គ្រប់ឧបករណ៍ ATA និង ATAPI device ជាអ្នកត្រួតពិនិត្យ។ ហេតុដូច្នេះហើយ ប្រសិនបើឧបករណ៍ device មួយគឺត្រូវ បានបញ្ចូលទៅ interface មួយដែលឧបករណ៍ អាចមានលទ្ធភាពត្រួតពិនិត្យ។ ប្រសិនបើ ឧបករណ៍ទាំងពីរត្រូវបាន បញ្ចូលទៅ ATA interface មួយគឺជា ឧបករណ៍ ដែលត្រូវតែ មានវា ជាអ្នកត្រួត ពិនិត្យ ដោយផ្ទាល់។ ក្នុងបច្ចេកទេស ATA ឧបករណ៍មួយ ដែលជាអ្នកត្រួតពិនិត្យគឺ អាចមានលទ្ធភាពដែលហៅថា master ហើយមួយទៀតអ្នកត្រួតពិនិត្យត្រូវបាន disable គឺហៅថា slave។ ក្នុងកុំព្យូទ័រ PC ជាមួយ ATA interface ពីរ ក្នុងឧបករណ៍មួយ អាច ដំឡើងបាន បួនមធ្យោបាយគឺ: primary master, primary slave, secondary master, ឬ secondary slave។ ឧបករណ៍ ATA/ATAPI device ត្រូវបានផ្តល់ដូចជា master ឬ slave ដោយបង្កើត jumper លើឧបករណ៍ device ដូចបង្ហាញក្នុង រូបភាព 6.3។
Computer repairរូបភាព  6.3. ការបង្កើត master/slave jumper លើ ATA drive

ឧបករណ៍ ATA មានការជ្រើសរើស jumper ដូចខាងក្រោមនេះ:

Master

ការភ្ជាប់ jumper មួយក្នុងទីតាំង master នៅលើ board controller។ ទាំងឧបករណ៍ ATA និង API គឺមាន option ដូចនេះ។ ជ្រើសរើសទី តាំង jumper ប្រសិនបើមានឧបករណ៍ភ្ជាប់តែមួយគត់ទៅ interface ឬប្រសិនបើវា គឺជាឧបករណ៍ទីមួយក្នុងចំណោមឧបករណ៍ពីរទៅ interface។

Slave

ការភ្ជាប់ jumper មួយក្នុងទីតាំង slave មិនអាចប្រើនៅលើ board controller បាន។ ទាំងឧបករណ៍ ATA និង ATAPI អាចបង្កើតជា slave។ ជ្រើសរើសទីតាំង jumper នេះប្រសិនបើវាគឺជាឧបករណ៍ ទីពីរដែលភ្ជាប់ទៅ  interface ដែលមានឧបករណ៍ទីមួយគឺជា master device បានភ្ជាប់។

Cable Select

មានឧបករណ៍ ATA/ATAPI ទីតាំង jumper ទីបីដែលមានឈ្មោះ Cable Select, CS ឬ CSEL។ ការភ្ជាប់ jumper មួយក្នុងទីតាំង CSEL ដែល បង្រៀនឧបករណ៍ដើម្បីដំឡើងដោយខ្លួនវាផ្ទាល់ដូចជា master ឬ slave ដែលមានមូលដ្ឋានលើទីតាំងវាលើកាប ATA cable។ ប្រសិន បើ CSEL jumper ត្រូវបានភ្ជាប់ មិនមាន jumper ផ្សេងទៀតត្រូវបាន ភ្ជាប់ទៅ។

Sole/Only

កាលណាមុខងារដូចជា master ឧបករណ៍ពីរឬបី ATA/ATAPI ប្រភេទ ចាស់ត្រូវការដឹងថាតើវាគឺជា ឧបករណ៍ device លើ channel ឬប្រសិនបើ ឧបករណ៍ slave device ត្រូវបានភ្ជាប់ទៅជាមួយវា ផង ដែរ។ ដូច្នេះបណ្តា ឧបករណ៍ជាច្រើនអាចមានទីតាំង jumper បន្ថែម ដែល មានឈ្មោះថា Sole ឬ Only។ ដូច្នេះ ឧបករណ៍ jumper វាគឺជា master ប្រសិនបើវាគឺជាឧបករណ៍ master លើ  interface ហើយ រើស រើស  slave ប្រសិនបើវាគឺជាឧបករណ៍ slave លើ interface និង sole/only ប្រសិនបើវាគឺជាឧបករណ៍តែមួយគត់ ដែលភ្ជាប់ទៅលើ interface។

Slave Present

គឺជា drive ចាស់មាន jumper មួយដែលបានរចនាជា Slave Present ឬ SP។ ទំរង់ jumper មានមុខងារ ជា sole/only jumper ដោយ កំណត់ device jumper ដូចជា master ដែលមាន slave device លើផង ដែរ។ ដូច្នេះឧបករណ៍ jumper វាដូចជា master ប្រសិនបើ វាគឺជាឧបករណ៍ លើ interface ឬ slave ប្រសិនបើវាគឺជា ឧបករណ៍ ទីពីរនៃឧបករណ៍ទីពីរលើ interface។ ប្រសិនបើវាគឺជា master លើ channel មួយដែល មាន slave បានដំឡើង ភ្ជាប់ទាំង master និង slave present jumper។

1.1.2. កាប ATA cable

កាប ATA មានបី connector និង 40pin: មួយភ្ជាប់ទៅ ATA interface និង ពីរភ្ជាប់ទៅ ATA/ATAPI drive។

Standard

ស្តង់ដា ATA ប្រើ 40ខ្សែកាប ribbon cable និង 40pin connector ក្នុងទៅទីតាំងទាំងអស់។ ទាំង 40 conductor ភ្ជាប់ទៅបី connector។ ឧបករណ៍ connector ទាំងពីរនៅលើស្តង់ដាកាប ATA មានទីតាំងស្ថិត នៅចុង កាបនៃ cable។ drive ណាមួយអាចភ្ជាប់ទៅ drive connector ស្តង់ដា ATA ដែលប្រើជាមួយ ATA/ATAPI device ឆ្លង តាម UltraATA-33 (UDMA Mode 2)។ ប្រសិនបើស្តង់ដាកាប ATA ត្រូវបាន ភ្ជាប់ទៅ UltraATA-66 (UDMA Mode 4) ឬឧបករណ៍ លឿន ជាង។

Standard/CSEL

ស្តង់ដាកាប CSEL ATA គឺកំណត់អត្តសញ្ញាណទៅស្តង់ដាកាប ATA លើកលែង pin 28 មិនត្រូវបានភ្ជាប់ រវាង drive connector កណ្តាលហើយ ចុង drive connector។ ស្តង់ដាកាប CSEL ATA ផ្គត់ផ្គង់។

master/slave ឬ CSEL jumper ណាមួយសំរាប់ភ្ជាប់ទៅបណ្តា ឧបករណ៍។ ទីតាំង Connector នៅលើ ស្តង់ដាកាប standard/CSEL។

UltraDMA (80-wire)

កាប UltraDMA (UDMA) ប្រើ 80ខ្សែ wire ribbon និង 40pin connector ក្នុងទីតាំងទាំងបី។ ការ បន្ថែម 40ខ្សែ wires ត្រូវបាន បង្ហាញខ្សែដី ground ដែលបានផ្តល់ស្តង់ដា 40 ATA pin។ កាប UDMA អាច ប្រើជាមួយ ឧបករណ៍ ATA/ATAPI។

ពណ៌ខៀវ Blue

ចុង connector មួយគឺមានពណ៌ខៀវ ដែលបង្ហាញថាសំរាប់បញ្ចូលទៅ លើ motherboard ATA interface។

ពណ៌ខ្មៅ Black

ចុង connector ប្រឈមមុខគឺមានពណ៌ខ្មៅ black ហើយត្រូវប្រើ បញ្ចូលទៅ master drive (Device 0) ឬ drive ទោល។ ប្រសិនបើ CSEL ត្រូវបានប្រើ connector ពណ៌ខ្មៅសំរាប់ដំឡើង drive ដូចជា master។ ប្រសិនបើស្តង់ដា master/slave jumper ត្រូវបានប្រើ master drive ត្រូវតែ បញ្ចូល connector ពណ៌ខ្មៅ ពីព្រោះ ATA-66, ATA-100 និង ATA-133 មិន អាចប្រើជាមួយ drive ទោល ដើម្បីភ្ជាប់ ទៅ connector កណ្តាល។

ពណ៌ប្រផះ Gray

Connector កណ្តាលគឺមានពណ៌ប្រផះ ត្រូវបានប្រើដើម្បីបញ្ចូលទៅ slave drive (Device 1) ប្រសិនបើមាន។ កាប UltraDMA ទាមទារ ត្រូវការប្រើជាមួយ UltraATA-66 ឬការប្រត្តិបត្តិការ លឿនជាង ប្រព័ន្ធ system ត្រូវមានមធ្យោបាយមួយដើម្បីរាវរកកាបដែលបាន ដំឡើង។ មាន pin 34 ក្នុង connector ពណ៌ខៀវដែលបញ្ចូលទៅ interface។ ពីព្រោះ 40ខ្សែកាប ATA មិនមាន ground pin 34 ប្រព័ន្ធ system អាចរាវ រក boot កាលណា 40ខ្សែឬ 80ខ្សែកាបត្រូវបានដំឡើង។ ដូច បង្ហាញ ក្នុងរូបភាព 6.4 បង្ហាញ 80ខ្សែកាប UltraDMA (ខាងលើ)និង 40ខ្សែកាបស្តង់ដា standard ATA សំរាប់ប្រៀបធៀបគ្នា។
Computer repairរូបភាព 6.4. កាប UltraDMA 80ខ្សែ ATA និងស្តង់ដា 40ខ្សែ ATA

1.2  កាប Serial ATA

កាប Serial ATA (ឬហៅថា SATA ឬ S-ATA) គឺទទួលបានជោគជ័យ ពីស្តង់ដា ATA/ATAPI។ កាប SATA គឺជាអនាគតសំរាប់ប្រើជាមួយ hard drive interface ដែលប្រើបានជាមួយ optical drives, tape drives, និងឧបករណ៍ដែលប្រហាក់ប្រហែលគ្នា។ SATA drive និង interface ដែល បានរកឃើញចាប់តាំងពីឆ្នាំ 2001 ប៉ុន្តែពេលនោះ ការប្រើប្រាស់បានជួបប្រទះនូវ បញ្ហាមួយចំនួន នៅពេលដែល ប្រើ ប្រាស់វា។ នៅចុងឆ្នាំ 2002 ប្រភេទ SATA ដែលមាននៅលើ motherboard និង drive ដែលអាចប្រើប្រាស់បានងាយ ស្រួល នៅពាក់កណ្តាល ឆ្នាំ 2003 ដែល SATA drive និង motherboard បានក្លាយជាពេញនិយមប្រើប្រាស់ នាពេលថ្មីៗនេះគេ បាន ផលិត SATA drive ជំហានទីពីរនៅឆ្នាំ 2005 ងាយស្រួលប្រើប្រាស់ មាន ល្បឿនលឿនបំផុត។ គេចែក ចេញ version របស់ SATA ជាពីរគឺ:

SATA/150

SATA/150 (ដែលគេហៅថា SATA150) បានផ្តល់អោយលើក ដំបូង នៃ SATA interface និងបណ្តា ឧបករណ៍។ ប្រភេទ SATA/150 បានប្រត្តិបត្តិការ បញ្ជូនទិន្នន័យ 1.5 GB/s ប៉ុន្តែលទ្ធផលដែលទិន្នន័យ ទទួល បាន ត្រឹមតែ 1.2 GB/s ឬ 150 MB/s។

SATA/300

ប្រភេទ SATA/300 ឬ SATA300 (ដែលហៅថា SATA II) ដែលបាន ផ្តល់កំណើតលើកទីពីរ SATA interface និងបណ្តាឧបករណ៍ ប្រត្តិបត្តិ ការ SATA/300 ល្បឿនបាន 3.0 GB/s ហើយលទ្ធផលភាពពិតគឺ បាន តែ 2.4 GB/sឬ 300 MB/s។ បណ្តា Motherboard ដែលប្រើ NVIDIA nForce4 chipset ផលិតនៅឆ្នាំ 2005 ហើយបានបញ្ចេញ ឧបករណ៍ SATA/300 លើក ដំបូង SATA/300 hard drives បានចាប់ផ្តើមនៅពាក់កណ្តាល ឆ្នាំ 2005។ SATA/300 interface និង drives ប្រើ physical connector ដូចគ្នា ដូចជាសមាសភាព SATA/150 ដែរ។
Computer repairរូបភាព 6.5. កាប SATA data (ឆ្វេងដៃ)និងកាប UltraDMA data

2. ការជ្រើសរើស Hard Disk Drive

ការជ្រើសរើស Hard Disk គឺជាការចាំបាច់ តើត្រូវជ្រើសរើស ទំហំប៉ុន ណា ជ្រើសរើសម៉ាកអ្វីជាពិសេស ជ្រើសរើសកាប Connector ដែលត្រូវប្រើ។

ជ្រើសរើសយក interface ត្រឹមត្រូវ។

ជ្រើសរើស PATA drive ប្រសិនបើលោកអ្នកកំពុងជួសជុល ឬដំឡើង ប្រព័ន្ធ system ចាស់ដែលមិន អាច ប្រើបានជាមួយ SATA interface។ ជ្រើស រើស SATA drive ប្រសិនបើលោកអ្នកកំពុងប្រើ ប្រាស់ ឬដំឡើង ប្រព័ន្ធ system ដែលអាចប្រើជាមួយ SATA interface។ មានប្រភេទ hard drive ជាច្រើន លោកអ្នក អាចជ្រើស រើស PATA ឬ SATA interface តែងតែកំណត់ អត្តសញ្ញាណលេខ ម៉ូដែល។ ដូចបង្ហាញក្នុងរូបភាព 6.6។
Computer repairរូបភាព 6.6. ប្រភេទ Seagate hard drives ប្រើបានជាមួយ PATA និង SATA interface

3. ការដំឡើង Hard Disk Drive

វិធីទូទៅសំរាប់ការដំឡើង hard drive គឺមានលក្ខណ:ដូចគ្នាទោះបីជា ប្រភេទ ណាក៏ដោយ ដែលមាន ជំហានជាច្រើនបង្ហាញការ ដំឡើង ប្រភេទ drive ដែលលោកអ្នកកំពុងដំឡើង PATA ឬ SATA និង លក្ខណ: ពិសេស របស់វា។ មូលដ្ឋានជំហានទាមទាដើម្បីដំឡើង hard drive គឺ:

  1. ដំឡើង drive ដូចជាឧបករណ៍ master ឬ slave device (PATA)
  2. ដាក់ drive លើប្រអប់ថតសំរាប់ដាក់ Hard Disk ក្នុង Case។
  3. ភ្ជាប់កាបទិន្នន័យ data cable ទៅ drive រួចហើយ PATA ឬ SATA interface។
  4. ភ្ជាប់កាបថាមពល power cable ទៅ drive។
  5. Restart ប្រព័ន្ធ system និងរត់ដំណើរការ BIOS Setup ឡើងវិញ កត់ចំណាំថា កាដំឡើងដែល ATA និង SATA port គឺជានៅក្នុង and ការអធិប្បាយពី ឧបករណ៍ ដែលត្រូវបានភ្ជាប់ទៅវា។ ប្រើកម្មវិធីដើម្បី វិនិច្ឆ័យរោគសញ្ញា ដូចជាកម្មវិធី Everest Home Edition ដើម្បីកំណត់ ការដំឡើង drive និង interface របស់លោកអ្នក។

ប្រសិនបើលោកអ្នកដំឡើង PATA ឬ SATA interface card ឬ RAID adapter ដំឡើង card រួចហើយភ្ជាប់កាបទៅលើវា។ ប្រសិនបើ card នឹងត្រូវដកចេញ ឬ PATA ឬ SATA interface ខូច ប្រើ CMOS Setup ដើម្បី disable បណ្តា interface ទាំងនោះ។
Computer repairរូបភាព  6.7. ដោះចេញថាស internal drive

យើងអាចដោះចេញប្រអប់ថាស drive ចេញក្រៅដើម្បីមើលទីតាំង ដែលត្រូវមូលភ្ជាប់វីស អោយ មាន សុវត្ថិភាពជាប់រឹងមាំ នៅលើប្រអប់ ថាស drive អាចមូលភ្ជាប់វីសបួនដែលបញ្ចូលទៅលើថាសនោះ។ ដូចបង្ហាញ ក្នុងរូបភាព 6.8 ។
Computer repairរូបភាព  6.8. មូលភ្ជាប់វីស hard drive ក្នុងប្រអប់ថាស drive

ជំហានបន្ទាប់មកទៀតយើងត្រូវភ្ជាប់កាប SATA ទៅលើ Hard Disk ដែលយើង ទើបតែដំឡើងរួចរាល់ ដូច បង្ហាញ ក្នុងរូបភាព ខាង ក្រោមនេះ:
Computer repairរូបភាព  6.9. ភ្ជាប់កាបទិន្នន័យទៅ hard drive

ក្រោយមកទៀតលោកអ្នកភ្ជាប់ចុងក្បាលកាប SATA លើ motherboard ដែល មានពីរ Slot មួយណាក៏បានដែរ ការភ្ជាប់រុញ វាអោយចូកក្នុងគន្លឹះស៊ុប។
Computer repairរូបភាព 6.10. ភ្ជាប់កាបទិន្នន័យ ទៅលើ motherboard interface

ភ្ជាប់កាបថាមពល power cable ទៅ drive ដូចបង្ហាញក្នុងរូបភាព 7.11។ បញ្ចូលក្បាល Connector អោយចូលជាប់គន្លឹះតែម្តង។
Computer repairរូបភាព  6.11. ភ្ជាប់កាបថាមពល power ទៅលើ drive

4. លទ្ធភាពការបញ្ជួនតាម DMA Mode (PATA)

ដោយពឹងផ្អែកលើ DMA នៃ hard disk និងផ្គត់ផ្គង់ interface របស់ លោកអ្នកលទ្ធភាពការបញ្ជួន DMA អាចឬមិនអាចបង្កើនទំរង់ disk ប៉ុន្តែ DMA គឺអាចមានលទ្ធភាពអាចជួយក្នុង ពេលហេតុការណ៍ អាក្រក់ ណា មួយដែលកើត មានឡើង។ ប្រសិនបើកុំព្យូទ័រដំណើរការ 75% CPU ដែលប្រើការបញ្ជួនដោយ PIO transfer កុំព្យូទ័រដូចគ្នាដែល ប្រើការ បញ្ជួន DMA transfer អាចផ្គត់ផ្គង់ disk performance បានល្អប្រសើរបន្ថែមពីលើ 1.5% CPU។ ដើម្បីប្រើ ការបញ្ជួន DMA transfer លើ hard drive, BIOS និង chipset ត្រូវតែកំណត់ អោយ ច្បាស់លាស់ផ្គត់ផ្គង់ DMA ឬយ៉ាងណាហើយ operating system ត្រូវ តែមាន DMA driver ដែលបាន ដំឡើង និង បញ្ចូលហើយអាចមាន លទ្ធភាព។ All គ្រប់ version ថ្មីរបស់ Windows បានផ្គត់ផ្គង់ការបញ្ជួន តាម DMA transfer ប៉ុន្តែ DMA គឺប្រើដោយ default បង្ហាញដូចខាងក្រោមនេះ:

  • ដំឡើង Windows ដោយស្វ័យប្រវត្តិ ហើយដំឡើង ទំហំ DMA-capable driver រួចហើយធ្វើតែស BIOS, interface និង hard drive សំរាប់ DMA។ ប្រសិនបើ ធ្វើតែសបរាជ័យ DMA ត្រូវបាន disable។ ប្រសិនបើ ទទួល បានជោគជ័យទាំងបី DMA ដើរដោយស្វ័យ ប្រវត្តិ លឿន ឆាប់រហ័សបំផុតទៅ drive និង interface។
  • ការដំឡើងក្នុងប្រព័ន្ធ system លើ Windows XP ដោយស្វ័យប្រវត្តិ អាចមានលទ្ធភាពប្រើ DMA តែមួយ គត់។ ប្រសិនបើ DMA ត្រឡប់ទៅ ជា disable លោកអ្នកនឹងធ្វើវាអោយទៅជា enable ឡើងវិញ។

កាលណាលោកអ្នកដំឡើង hard drive ទីពីររួចហើយ restart ប្រព័ន្ធ system ឡើងវិញហើយឆែកមើលភ្លាមៗ DMA status របស់ drive និង លទ្ធភាព DMA ប្រសិនបើមិនអាច enable បាន យើងអាច ធ្វើដូច ជំហាន ខាងក្រោមនេះ:

  1. ចុចស្តាំលើ My Computer រួចហើយជ្រើសរើស Properties ដើម្បីបង្ហាញប្រអប់ System Properties។
  2. ចុចលើ Hardware ចូលក្នុងប៊ូតុង Device Manager ដើម្បីបង្ហាញ Device Manager។
  3. ពង្រីកមើលក្នុងទីតាំ IDE ATA/ATAPI controllers នៅលើស្តង់ដា ប្រព័ន្ធដែលមានពីរគឺ ATA controllers បាន Enable ក្នុងចំណោមបី អធិប្បាយ ដំបូងគឺជា ATA controller និងពីរផ្សេងទៀតគឺជា Primary IDE Channel និង Secondary IDE Channel។
  4. ចុចស្តាំលើ channel ទៅក្នុងឧបករណ៍ device ដែលលោកអ្នកត្រូវការ enable DMA ត្រូវបានភ្ជាប់ រួចហើយជ្រើសរើស Properties ហើយចុច លើ Advanced Settings ដើម្បីបង្ហាញប្រអប់ខាងក្រោម:

Computer repairរូបភាព  6.13. Windows 8 បង្ហាញ hard drive ប្រើ UDMA-5

ប្រអប់បង្ហាញនេះ ប្រភេទ Device Type និង Current Transfer Mode សំរាប់ Device 0 (master) និង Device 1 (slave) ដែលបានជ្រើស រើស លើ ATA channel។