មេរៀនទី៧: ដំឡើង Optical Drive

មេរៀនទី ៧: ដំឡើង Optical Drive

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ការដោះដូរ optical drive របស់លោកអ្នកធ្វើបានលឿនបំផុត ហើយ ងាយស្រួល ការដំឡើងអស់ តម្លៃ ថោក ប្រសិនបើលោកអ្នកប្រើ optical drive របស់លោកអ្នកពីរឬបីឆ្នាំចាស់ខូចពិបាកអាន CD មើល មិនឃើញឬ មិនអាចអាន បាន លោកអ្នកចង់ដោះដូរម៉ូដែល សេរីថ្មីគឺ អាច ធ្វើតែក្នុងរយ:ពេលប៉ុន្មាននាទីតែ ប៉ុណ្ណោះអាចសំរេច បាន លទ្ធផល។ ការដំឡើង optical drive របស់លោកអ្នក អាចទទួលបាន លក្ខណ: ពិសេសរួម មានដូចខាង ក្រោម នេះ:

 • អាចមើលវីដេអូ DVD-Video លើកុំព្យូទ័រ PC របស់អ្នក បាន។
 • បង្កើតចំលង audio CD  ឬរក្សាទុក Hard disk កុំព្យូទ័រ។
 • បង្កើត audio CD ដែលមាន mix លោកអ្នកជ្រើស រើសពី ប្រភព ដើម។
 • Back up សំបុត្រ email របស់លោកអ្នក និងបណ្តា ឯកសារ document ជាច្រើន មានទាំងរូបភាព និង ទិន្នន័យ ផ្សេងៗ ដែលផ្ទុកក្នុង optical disk បញ្ចូលក្នុង ម៉ាស៊ីន កុំព្យូទ័ររបស់លោកអ្នកបាន។
 • បង្កើត backup ចំលងចូល DVD-Video disc។
 • បង្កើត DVD-Video ឬ Video CD disc ពីក្នុងវីដេអូ files លោកអ្នករក ឃើញលើ Internet។
 • បង្កើត video CD ឬ DVD ពីព្រឹត្តិការណ៍ដែល លោក អ្នកបានថត។

 1. ប្រភេទ Optical Drive

មានប្រភេទ optical drive ជាច្រើនដែលប្រើប្រាស់ អាចប្រើបាន ជាមួយ CD ដែលជាប្រភេទផ្ទុកបាន 700 MB នៃទិន្នន័យ។ ប្រភេទ optical drive ផ្សេងទៀតអាចប្រើបានជាមួយ DVD ដែលជា ប្រភេទអាចផ្ទុកបាន 4,700 MB ទៅ 8,500 MB នៃទិន្នន័យ។ CD-ROM drive និង DVD-ROM drive គឺអាចអានបានតែមួយគត់ read-only។ CD writer និង DVD writer (អាចថតចំលងជាអ្នក  Burner និង recorder) អាចសរសេរកត់ត្រាលើ optical disc បានល្អប្រសើរ។

CD-ROM drive

ការដំឡើង CD-ROM drive ផ្តល់អោយមូលដ្ឋានដែល មានមុខងារ ច្រើន CD-ROM drive គ្រាន់តែសំរាប់ អានតែប៉ុណ្ណោះ CD-DA (audio) disc និង CD-ROM (data) disc ហើយនិង CD-R/CD-RW សំរាចំលង disc។

DVD-ROM drive

DVD-ROM drive មានតម្លៃថ្លៃជាង CD-ROM drive ប្រហែលជា $20 ឬខ្ពស់ជាង DVD-ROM drive អាចអាន CD-DA, CD-ROM និង CD-R/RW disc បានផងដែរ។

CD-RW drive

CD-RW drive ដែលគេហៅថា CD writer ឬ CD burner ឬហៅថា CD recorder លក់ក្នុង តម្លៃ ប្រហែល $25 ឬច្រើនជាង។ CD writer សំរាប់អាន format ដូចគ្នាដូចជា CD-ROM drives CD-DA, CD-ROM និង CD-R/RW អាចសរសេរកត់ត្រាទិន្នន័យ CD-R និង CD-RW (អាចចំលងបានម្តងទៀត)។

 2. ការដំឡើង Optical Drive

ការដំឡើង External optical drive ខាងក្រៅគឺជាការងាយស្រួល ដោយភ្ជាប់វាទៅ USB ឬ FireWire port រួចហើយភ្ជាប់ថាមពល power។ optical drive ខាងក្នុងគឺមានប្រវែង 5.25″ ហើយតម្រូវ ការដំឡើង តាមលក្ខណ: រូបវិទ្យា។ មេរៀនខាងក្រោមនេះ បង្ហាញ ជំហានដំឡើង ATAPI (IDE) optical drive។ ប្រភេទ Serial ATA (SATA) optical drive ទាមទារមូលដ្ឋានជំហាន ការដំឡើងដូច ជា ស្តង់ដា ATA/ATAPI optical drive លើកលែងតែ SATA drive មិន ទាម ទារ បង្កើត Master/Slave jumper។ យើងមិនណែនាំប្រើប្រាស់ SATA optical drive ប្រសិនបើសំរេចចិត្តប្រើ SATA optical drive ត្រូវបង្កើត អោយច្បាស់លាស់ drive មាននៅលើ motherboard របស់ លោកអ្នកហើយ ឬនៅ ហើយ driver អាចប្រត្តិបត្តិការណ៍ជាមួយ operating system របស់ លោកអ្នកឬយ៉ាងណា ប្រសិនបើនឹងប្រើ drive ដូចជា boot device។

2.1. ការជ្រើសរើសដំឡើង interface

ការសំរេចចិត្តដំឡើងដំបូង ថាតើដំឡើង drive ដោយរបៀបណា លើ Primary ឬ Secondary ATA interface ហើយតើដំឡើង drive ជា master ឬ slave device។ ប្រសិនបើលោកអ្នក កំពុងដំឡើងដែល មាន drive រួចស្រេច ឬផ្លាស់ប្តូរ drive ដែលខូច។ ដើម្បីដំឡើង drive ថ្មីធ្វើតាមការណែនាំដូចខាង ក្រោមនេះ:

ការណែនាំ ដំឡើង drive របស់លោកអ្នក:

 • ប្រសិនបើប្រព័ន្ធ system ប្រើ SATA hard drive ឬ drives ហើយ មិនមានឧបករណ៍ ATAPI device ផ្សេង ទៀត ដំឡើងជាមួយ optical drive ការដំឡើង optical drive គឺជាឧបករណ៍ master device លើ secondary ATA channel ចាកចេញពី primary ATA channel មិនប្រើប្រាស់វា។
 • ប្រសិនបើប្រព័ន្ធ system មានមួយគឺជា PATA hard drive ដែលនឹង ប្រើ primary master និងមិន មាន ឧបករណ៍ ATAPI device ផ្សេង ទៀត optical drive លោកអ្នកកំពុងដំឡើង optical drive ជា secondary master។
 • ប្រសិនបើប្រព័ន្ធមានពីរ PATA hard drive វានឹងដំឡើងជា primary master និង secondary master។ ដំឡើង optical drive ជា secondary slave។
 • ប្រសិនបើប្រព័ន្ធមានមួយគឺជា PATA hard drive ដែលដំឡើងជា primary master ហើយពីរ ATAPI optical drive ឧទាហរណ៍ DVD-ROM drive និង DVD writer។
 • ប្រសិនបើប្រព័ន្ធ system មានពីរ PATA hard drive ដែលដំឡើងជា primary និង secondary master ហើយពីរ ATAPI optical drive ដំឡើង read-only drive គឺជា primary slave និង optical writer គឺជា secondary slave។
 • ប្រសិនបើប្រព័ន្ធ system មានមួយឬពីរ PATA hard drive មួយជា ATAPI optical drive និងឧបករណ៍ផ្សេងទៀតគឺ ATAPI device ដូចជា tape drive មើលការណែនាំដូចខាងក្រោមនេះ:
 • ប្រសិនបើអាចមានលទ្ធភាព ដំឡើងឧបករណ៍ ATAPI លើ បណ្តា channel។
 • ប្រសិនបើប្រព័ន្ធ system មានពីរ PATA hard drive ដំឡើង ATAPI drive ទាំងពីរជា slave device។
 • ប្រសិនបើលោកអ្នកត្រូវការដំឡើងមួយជា ATAPI drive ជា secondary master ជ្រើសរើស ATAPI drive សំរាប់ channel។
 • ប្រសិនបើលោកអ្នកត្រូវដំឡើងពីរ ATAPI drive លើ secondary channel បង្កើត ឧបករណ៍ ថ្មីទៀតជា master ហើយឧបករណ៍ចាស់ជា slave។

  2.2. ការដំឡើង optical drive

ការដំឡើង optical drive លោកអ្នកគ្រាន់តែចំណាយពេលប្រហែល 10 នាទីឬតិចជាអាចរួចស្រេច ប្រសិន បើលោកអ្នកធ្លាប់ បានធ្វើការ ជាមួយកុំព្យូទ័រ PC គ្រាន់តែចំណាយពេលប្រហែល ប្រាំនាទីតែ ប៉ុណ្ណោះ។ ដើម្បីដំឡើង optical drive ធ្វើដូចជំហានខាងក្រោមនេះ:

 1. ផ្តាច់ចេញកាប external cable ពីកុំព្យូទ័រ PC ហើយ ដោះ វាចេញពី កន្លែងធ្វើការ។
 2. ដោះចេញ panel ខាងលើនិងខាងក្រោយក្នុង case របស់ លោកអ្នក។
 3. ប្រសិនបើលោកអ្នកកំពុងដោះចេញ optical drive ដែល មានរួចត្រូវ ផ្តាច់ចេញកាបទិន្នន័យនិង កាប ថាមពល power ពីវារួចហើយដោះចេញ drive ពីក្នុងប្រអប់។
 4. ប្រសិនបើលោកអ្នកកំពុងដំឡើង optical drive ទីពីរដោះចេញ optical drive មានរួចស្រេចខាង ក្រៅពី ទីតាំង ប្រអប់ រួចហើយលោក អ្នកបញ្ចូល drive ថ្មីចូល។ លោកអ្នកអាចកាច់ចេញ បន្ទះ លោកហ:RF នៅខាងមុខ case ដូចបង្ហាញក្នុងរូបភាព 7.1។

Computer repairរូបភាព  7.1. ដោះចេញបន្ទះ RF មុនពេលដំឡើង drive
Computer repair
រូបភាព  7.2. ចាប់កំណល់ទាញសងខាងលើ optical drive

5. ផ្ទៀងផ្ទាត់មើលថាតើ drive ត្រូវបានដំឡើងជា Master, Slave ឬ Cable Select។ ការដំឡើង jumper ស្ថិតនៅខាងមុខនៃ drive ដូចបង្ហាញក្នុង រូបភាព 7.3។ មានប្រភេទ drive ជាច្រើនត្រូវបាន ដំឡើងដោយ default ដូចជា ឧបករណ៍ Master។ ការផ្លាស់ប្តូរទីតាំង jumper ប្រសិនបើចាំបាច់ដំឡើង drive ជា Slave ឬ Cable Select។
Computer repairរូបភាព  7.4. ការដំឡើងកាបទិន្នន័យ ATA ទៅលើ optical drive

6     បណ្តា ATA interface ជាច្រើនត្រូវបានស្ថិតនៅជិតខាងស្តាំដៃ motherboard។ ទីតាំងដែល motherboard ATA interface connector លោកអ្នកចង់ប្រើប្រាស់ (តាមធម្មតាប្រើ Secondary ATA interface)។ ទីតាំង pin 1 នៅលើ interface ជួរ ATA cable ដែល មានពណ៌ក្រហម លើ pin 1 នៅលើ interface រួចហើយចុចលើ connector ទៅក្នុងដូចបង្ហាញក្នុងរូបភាព 7.5។
Computer repairរូបភាព  7.5.  ការភ្ជាប់កាប optical drive ទៅ motherboard

7    ជំហានចុងក្រោយ ជ្រើសរើសកាបថាមពល power ពីក្នុង power supply និង Molex connector នៅលើ drive power connector ដូច បង្ហាញរូបភាព 7.6។
Computer repairរូបភាព  7.6.  ភ្ជាប់ថាមពល power ទៅ optical drive

2.3  ការផ្គត់ផ្គង់ DMA

ប្រភេទ ATAPI optical drive ចាស់ប្រត្តិបត្តិការក្នុងកម្មវិធី I/O (PIO) បង្កើតជា Direct Memory Access (DMA) ដែលគេហៅថា Bus Mastering mode។ ប្រភេទ ATAPI optical drive ធ្វើការក្នុង PIO

mode រហូតដល់ 50% ទៅ 80% CPU។ ដើម្បីឆែកមើល DMA លើក ម្មវិធី Windows XP system និង តាមជំហានដូចខាងក្រោមនេះ:

 1. ចុចស្តាំដៃលើ My Computer à Properties ដើម្បី បង្ហាញ ប្រអប់ System Properties។
 2. ចុចលើ Hardware រូចហើយចូលក្នុងប៊ូតុង Device Manager ដើម្បី បង្ហាញ Device Manager។
 3. ចូលក្នុងទីតាំង IDE ATA/ATAPI Controllers រួច ហើយ ចុចលើសញ្ញា + icon ដើម្បីពង្រីកមើល។

ចុចពីរដងលើ channel ទៅ optical drive របស់លោកអ្នកគឺជា Secondary IDE Channel ដើម្បី បង្ហាញ ប្រអប់ Properties សំរាប់ជា channel។​ រួចហើយចុចលើ Advanced Settings ដើម្បី បង្ហាញ ប្រអប់ ប្រអប់មានពីរមេរៀន មួយជា Device 0 (Master) ហើយសំរាប់មួយ ទៀតគឺជា Device 1 (Slave)។ បញ្ជី optical drive នឹងបង្ហាញ Current Transfer Mode ដូចជា DMA ឬ Ultra DMA។ ហើយលោក អ្នកអាច បញ្ចប់ប្រអប់។ ឧទាហរណ៍ រូបភាព 7.7 បង្ហាញថា DVD-ROM drive បានដំឡើង ជាឧបករណ៍ master device លើ secondary ATA channel កំពុងប្រើ Ultra DMA Mode 2 ដែលលឿនជាង DMA mode។
Computer repair