មេរៀនទី៨: External និង Storage

មេរៀនទី ៨:  External និងឧបករណ៍ Removable Storage

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ការបន្ថែមឧបករណ៍ external ឬ removable storage គឺជាការងារ ងាយបំផុត ហើយអស់តម្លៃថោក ពេលដែលដំឡើងជាមួយកំព្យូទ័រ PC របស់ លោកអ្នក ប្រភេទឧបករណ៍នេះមិនត្រូវការដំឡើង ហើយក៏មិន ត្រូវ ការដំឡើង device driver ឬកម្មវិធី software ផ្សេងទៀត។

1. Hard Drive ខាងក្រៅ

hard drive ខាងក្រៅគឺជាឧបករណ៍ peripheral ខាងក្រៅដែលមាន ស្តង់ដា standard desktop ឬ notebook hard drive ដែលផ្ទុកក្នុង portable ដែលផ្គត់ផ្គង់មួយឬច្រើនប្រភេទនៃ interface connector ដើម្បី ភ្ជាប់ ទៅ hard drive ខាងក្រៅទៅ desktop ឬកុំព្យូទ័រ notebook ។ មាន hard drive ខាងក្រៅជា ច្រើន រួមមានកម្មវិធី backup software ដែលមានលក្ខណ: ពិសេសសំរាប់ back up ទិន្នន័យ ពីក្នុង hard drive ខាងក្នុង។បណ្តា hard drive អាចប្រើ មានបីប្រភេទ interface:

USB 2.0

USB 2.0 គឺជាប្រភេទដែលប្រើរួម interface ដែលផ្គត់ផ្គង់ hard drives ខាងក្រៅ។ USB 2.0 ផ្គត់ផ្គង់ មានល្បឿន 60 MB/s bandwidth ប៉ុន្តែ ប្រភេទនេះបានបន្ថយល្បឿននៅសល់ប្រហែល 25 MB/s ទៅ 30 MB/s។ ពីព្រោះស្តង់ដា hard drive អាចប្រើ 50 MB/s ឬ bandwidth។ អត្តប្រយោជន៏នៃ USB 2.0 គឺអាចប្រើ port របស់ USB 2.0 ជាមួយ hard drive ខាងក្រៅត្រូវបានភ្ជាប់ notebook ឬប្រព័ន្ធ desktop system។

 FireWire

FireWire (IEEE-1394a ឬ IEEE-1394b) គឺមានមុខងារប្រហាក់ ប្រហែល USB 2.0 ប៉ុន្តែវាមាន ល្បឿនលឿនជាង។ មានប្រភេទ FireWire hard drives ខាងក្រៅជាច្រើនប្រើជាមួយ IEEE-1394a S400 ដែលផ្គត់ផ្គង់ bandwidth ប្រហែល 400 Mb/s ឬ 50 MB/s។ ហើយមានប្រភេទមួយទៀត IEEE-1394b hard drive ខាងក្រៅ ផ្គត់ផ្គង់ល្បឿនទិន្នន័យលឿនបំផុត S800 វាអាចប្រើបានតែជាមួយ ប្រព័ន្ធ System របស់ notebook ឬ desktop មាន ផ្គត់ផ្គង់ S400 FireWire interface port។

External SATA

ប្រភេទ External SATA (eSATA) យ៉ាងហោចណាស់ក៏មាន interface ដែលបានផ្គត់ផ្គង់ដោយ hard drive ខាងក្រៅ។ eSATA ផ្គត់ផ្គង់បាន ល្បឿន 150 MB/s ឬ 300 MB/s bandwidth ដែលប្រើ ជាមួយ eSATA protocol ប្រភេទ eSATA external hard drive មាន ទំរង់ដូច drive ដែល ប្រើខាងក្នុងដែរ។
Computer repairរូបភាព  8.1.  ប្រភេទ Seagate 500 GB ដែលជា hard drive ខាងក្រៅ

ប្រភេទ hard drive ខាងក្រៅគឺមានទំហំតូចជាងសៀវភៅទៅទៀត ហើយមានកំរាស់ប្រហែលមួយអីង  វាប្រើ 4200 RPM 2.5″ សំរាប់ hard drive របស់ notebook ដែល drive ទាំងនេះមានទំហំ 40 GB ទៅ 120 GB។
Computer repairរូបភាព  8.2. ប្រភេទ Seagate 120 GB portable external hard drive

ប្រភេទ hard drive ខាងក្រៅដាក់ហោប៉ៅ

ប្រភេទ hard drive ខាងក្រៅដាក់ហៅប៉ៅគឺសំរាប់ដោះ ស្រាយក្នុង ពេល មានបញ្ហានៅពេលដែល ដើរ ឆ្ងាយ ដាក់វាយកតាមខ្លួន។ វាប្រើ 3600 RPM 1″ hard drive ដែលម៉ូដែលទាំងនេះមានទំហំ 5 GB ឬតិចជាង គេប្រើវាដូចជា USB flash drive ដែលបានអធិប្បាយ ក្នុង មេរៀននេះ វាមានទំហំតូច តែមាន ល្បឿនលឿន មាន តម្លៃថោកអាច កាន់ដៃបាន។ ដូចបង្ហាញក្នុងរូបភាព 9.2 បង្ហាញតែទំហំ 5 GB ប្រភេទ Seagate ជា hard drive ខាងក្រៅអាចទុកក្នុង ហោប៉ៅបាន។ ប្រភេទ ម៉ូដែលនេះមានទំហំប្រហែល 1.8″ ដែលមានទំហំខ្ពស់ បំផុត តែបើ ប្រៀបជាមួយ USB flash drive វាមានទំហំធំជាងហើយមានល្បឿន លឿនច្រើនដងជាង។
Computer repairរូបភាព  8.3.  ប្រភេទ Seagate ទំហំ 5 GB ដាក់ក្នុងហោប៉ៅបាន

2. ប្រភេទ Removable Hard Drive មានប្រអប់

        ប្រភេទ Hard Disk នេះគេនិយមប្រើជាមួយ ម៉ាស៊ីន Server ធំៗ ដែល ផ្គត់ផ្គង់រត់ដំណើរការ RAID នៅ លើវា ប្រភេទកុំព្យូទ័រធម្មតា ក៏ អាចប្រើប្រាស់ជា មួយប្រអប់ Hard disk នេះបានដែរ។ ថាមពលប្រើ ភ្ជាប់ ជាមួយ ATA ឬ SATA interface។
Computer repairរូបភាព  8.4.  ប្រអប់ដាក់ Hard disk ប្រភេទ Express DE-100

3. ប្រភេទ USB Flash Memory

ប្រភេទ USB flash memory សព្វថ្ងៃនេះ USB 2.0 flash drive មាន ទំហំចាប់ពី 128 MB ទៅដល់ 16 GB។ ហើយប្រភេទ USB 1.1 drive ដែលមាន លើកដំបូងមានទំហំពី 16 MB ទៅ 128 MB តែ ប៉ុណ្ណោះ។អាចដាក់ តាមហៅ ប៉ៅតាមខ្លួន របស់លោកអ្នកបាន នៅលើទីផ្សារមាន លក់ ច្រើន ប្រភេទ USB Flash។
Computer repairរូបភាព  8.5. ប្រភេទ USB flash drive

4. ប្រភេទ Tape Drive

          ប្រភេទ tape drive ដែលគេនិយមប្រើមានតាំងពីរមុនមក រហូត មក ដល់  ពេលបច្ចុប្បន្ននេះ គេមិននិយម ប្រើប្រាស់ទេ ដោយ មូល ហេតុ មកពីពិបាក រក Drive របស់ហើយមិនអាចរក្សាទុក វាអោយ បានយូរ។ វាមាន ម៉ូដែល Travan 40 model ផ្ទុកបានរហូតដល់ទៅ 20 GB និងមានប្រភេទខ្លះទៀតអាចផ្ទុកបាន 40 GB សំរាប់ បំណែន ទិន្នន័យ។ ប្រភេទ tape drive ប្រើ ATA ឬ USB 2.0 interface ដែល អាច ភ្ជាប់ទៅ internal model ដោយងាយបំផុត ដំឡើងដូចជា optical drive ហើយវាមានតម្លៃប្រហែល  $30 ទៅ $40 ដូចបង្ហាញ រូបភាព 8.6 និងរូបភាព 8.7 បង្ហាញពីប្រភេទ Certance Travan 40 tape drive សំរាប់ដំឡើងខាងក្នុង និងម៉ូដែលដំឡើងខាងក្រៅ។
Computer repairរូបភាព  8.6. ប្រភេទ Certance Travan 40 tape drive ខាងក្នុង
Computer repair
រូបភាព  8.7.  ប្រភេទ Certance Travan 40 tape drive ខាងក្រៅ

˜˜˜™™™™™