មេរៀនទី៩: កាត Video Adapter

មេរៀនទី ៩: កាតវីដេអូ Video Adapter

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ប្រភេទ video adapter ដែលគេហៅថាកាតក្រាហ្វិច សំរាប់បញ្ជូន ទិន្នន័យ វីដេអូ video data ដែល ផ្គត់ផ្គង់ដោយ processor មាននៅ លើកាត នោះ ហើយវាភ្ជាប់ទៅអេក្រង់ monitor សំរាប់បង្ហាញ។ មានប្រភេទ motherboard ជាច្រើនដែលផ្គត់ផ្គង់ video adapter មាននៅលើវា។ នៅលើ motherboard មានផ្ទុក video slot ដែល អនុញ្ញាតអោយលោកអ្នកដំឡើង កាត video adapter។ មានហេតុផល នៃការដំឡើងកាតវីដេអូរួមមាន:

 • អោយដឹងពីកាតវីដេអូ video card ខូចបរាជ័យ។
 • លោកអ្នកត្រូវបានដំឡើង display ទំហំធំនិងទាមទារ resolution ខ្ពស់ បំផុតគឺខ្ពស់ជាង adapter ដែលផ្គត់ផ្គង់ចាស់។
 • លោកអ្នកត្រូវការ digital video (DVI) connector ទៅ LCD display។
 • លោកអ្នកអាចថតកម្មវិធីទូរទស្សន៍ឬប្រភពដើមវីដេអូទៅ hard drive។
 • លោកអ្នកចង់មើល DVD-Video disc ឬប្រភពដើម video។
 • លោកអ្នកអាចប្រើ video adapter ដើម្បីលែង game។

ក្រុមហ៊ុន Microsoft បានបង្កើតស្តង់ដាក្រាហ្វិច DirectX (DX) សំរាប់ លេងជាមួយ gamer។ មាន ប្រភេទ video card ចាស់បំផុត ដែលបាន ផលិត ផ្គត់ផ្គង់គឺ DX7។ សព្វថ្ងៃនេះគេបានប្រើវីដេអូ video adapter ដែលផ្គត់ផ្គង់ DX9.0a, DX9.0b, DX9.0c ឬ DX9.0L។​ ដែល DX10 គេហៅថាក្រាហិ្វច Windows Graphics Foundation និង DX11 និងប្រើជាមួយ Windows Vista ថ្មីបំផុត។

1. ការបង្ហាញ Video Adapter Interface

គ្រប់ video adapter ទាំងអស់ដែលមាន interface ពីរ:

 • Interface មួយរវាងកំព្យូទ័រ PC និង video adapter។
 • យ៉ាងហោចណាស់ក៏មាន interface មួយរវាង video adapter ហើយ បង្ហាញ display(s)។

ប្រភេទ video adapter មួយចំនួនផ្គត់ផ្គង់ផ្ទុក interface ពីរឬច្រើន កុំព្យូទ័រ display (ប្រភេទ analog និង digital) បង្ហាញ TV-Video RF ខាងក្នុង TV-Video RF ខាងក្រៅ S-Video (Y/C) ក្នុង និង S-Video (Y/C) ក្រៅឬមានផ្សេងៗទៀត។

1.1. បង្ហាញ  PC adapter interface

ការពិចារណាក្នុងការដំឡើងវីដេអូគឺជាប្រភេទនៃកុំព្យូទ័រ PC ទៅ video adapter interface ដែលបាន ផ្គត់ផ្គង់ ដោយ motherboard របស់ លោក អ្នក។ វានឹងផ្តល់អោយមួយឬច្រើន interface ដូចខាងក្រោម:

PCI Express

PCI Express (PCIe) គឺប្រើជាមួយស្តង់ដា video interface។ រូបភាពខាងក្រោមនេះបង្ហាញពី កាត វីដេអូដែលផ្គត់ផ្គង់ជាប់លើ motherboard  អាចប្រើក្រាហិ្វច 3D ដែលមានផ្គត់ផ្គង់ DX9 មាននៅលើវា។
Computer repairរូបភាព  9.1. ប្រភេទវីដេអូកាត ផ្គត់ផ្គង់ជាមួយ DX9

AGP 3.0 (8X/4X)

AGP 3.0 (មានន័យថា Accelerated Graphics Port ឬ Advanced Graphics Port) ដែលហៅថា AGP 8X/4X ដំឡើងបានភ្លាមនៅ លើស្តង់ដា PCIe និង AGP 3.0 មាននៅលើ motherboard ហើយ និងកាត វីដេអូ video card។ មានប្រភេទ AGP 3.0 video adapter ផ្គត់ផ្កង់ជាមួយ DX9 ប៉ុន្តែវាគឺជា ម៉ូដែលចាស់ ដែលអាចផ្គត់ផ្គង់បានតែ ជាមួយ DX8 ឬ DX7។ ដូចបង្ហាញក្នុង រូបភាព 9.2 បង្ហាញពីស្តង់ដា AGP 3.0 video expansion slot មានពណ៌ ត្នោតទីតាំងរវាង PCI slot ពណ៌សនិងដែកត្រជាក់របស់ chipset នៅខាងលើ នៃរូបភាព។
Computer repairរូបភាព  9.2. ការបង្ហាញ AGP 3.0 video expansion slot

AGP 2.0 (4X/2X)

AGP 2.0 ដែលហៅថា AGP 4X/2X ឬ AGP 1.5V មានផ្គត់ផ្គង់លើ AGP 2.0 motherboard រាប់លាន គ្រឿនហើយ AGP 2.0 video adapter បានផ្គត់ ផ្គង់ DX8 ឬ DX7 ហើយប្រើជាមួយ chipset សេរី ចាស់បំផុត មិនអាចរត់ដំណើរ ការជាមួយ 3D graphic បានល្អ ប្រសើរឡើយ។

AGP 1.0 (1X)

AGP 1.0 ដែលហៅថា 3.3V ប្រើនៅលើ motherboard ជាច្រើន។ ប្រភេទនេះចាស់ដែលគេ ពុំសូវ និយម ប្រើប្រាស់វាឡើយ។ ប្រសិនបើ លោក អ្នក មាន AGP 1.0 motherboard វាមិនអាចផ្គត់ផ្គង់ជាមួយ ប្រភេទ ថ្មីដែលមានទំហំ ធំផ្គត់ផ្គង់ប្រើបានជាមួយ 3D ក្រាហ្វិច។
Computer repair1.2  សមាសភាព AGP

AGP card និង slot អាចរត់ដំណើរការលើ 8X, 4X, 2X ឬ 1X មានល្បឿន 266 MB/s។ គ្រប់ AGP card ទាំងអស់មាន slot នៅខាង ក្រោយ ឧទាហរណ៍ 8X AGP card អាចរត់ដំណើរការលើ 4X, 2X និង 1X។ ប្រភេទ AGP card មានតុងស្យុង 3.3V, 1.5V ឬ 0.8V។ ល្បឿន និង តុងស្យុងមានទំនាក់ ទំនងដូចខាងក្រោមនេះ:

 • ឧបករណ៍ AGP 8X ប្រើជាមួយ 0.8V។
 • ឧបករណ៍ AGP 4X ប្រើជាមួយតុងស្យុង 1.5V or 0.8V។
 • AGP 2X ឬ 1X ដែលប្រើតុងស្យុង 3.3V or 1.5V។
សមាសភាព Motherboard AGP
ប្រភេទ Motherboard ល្បឿន តុងស្យុង
AGP 3.3V (AGP 1.0) 2X, 1X 3.3V
AGP 1.5V (AGP 2.0) 4X, 2X, 1X 1.5V
Universal AGP 4X, 2X, 1X 3.3V, 1.5V
AGP 3.0 8X, 4X 0.8V
Universal 1.5V AGP 3.0 8X, 4X, 2X, 1X 1.5V, 0.8V
Universal AGP 3.0 8X, 4X, 2X, 1X 3.3V, 1.5V, 0.8V
តារាងកាតវីដេអូ Video Adapter AGP
Video adapter ល្បឿន Key slot(s) តុងស្យុង
AGP 3.3V (AGP 1.0) 2X, 1X 3.3V 3.3V
AGP 1.5V (AGP 2.0) 4X, 2X, 1X 1.5V 1.5V
Universal AGP 4X, 2X, 1X 3.3V, 1.5V 3.3V, 1.5V

Universal AGP

មាន AGP slot និង card ផ្គត់ផ្គង់ស្តង់ដា 1.0, AGP 2.0 ឬ AGP សង្ខេបដូចខាងក្រោមនេះ:

 • Universal 1.5V AGP 3.0 (U1.5VAGP3.0) slot និង card ផ្គត់ផ្គង់ 1X, 2X, 4X ឬ 8X ប្រត្តិបត្តិ ការណ៍តង់ស្យុង 1.5V ឬ 0.8V ដែលប្រើ universal connector។
 • Universal AGP 3.0 (UAGP3.0) slot និងកាត card ផ្គត់ផ្គង់ 1X, 2X, 4X ឬ​ 8X ប្រត្តិបត្តិការណ៍ តុងស្យុង 3.3V, 1.5V ឬ 0.8V ដែលប្រើ universal connector។ ការដំឡើង Universal AGP 3.0 card នៅលើ AGP slot ដែលមាន នៅលើ motherboard។

Computer repairរូបភាព  9.4.  កាតក្រាហ្វិច Universal AGP card

2. ការបង្ហាញ display interface

        វីដេអូ adapter ដើម្បីបង្ហាញ display លើអេក្រង់របស់កុំព្យូទ័រ គ្រប់ វីដេអូ adapter ទាំងអស់រួមមាន យ៉ាងហោចណាស់ primary video output និងផ្ទុក secondary video output មួយទៀត។ ដែល output ទាំងនេះមាន ពីរប្រភេទដូចខាងក្រោមនេះ:

DB-15 Analog

ជាប្រភេទវីដេអូ adapter ដែលផ្គត់ផ្គង់ប្រហាក់ប្រហែល DB-15 analog video connector តាម ធម្មតា គេហៅថា VGA connector។ ប្រើបាន ជាមួយ CRT monitor និងប្រភេទ digital display ត្រូវបាន ភ្ជាប់ទៅ VGA connector។

DVI Digital

មានប្រភេទវីដេអូ adapter ជាច្រើនផ្គត់ផ្គង់ DVI (Digital Visual Interface) connector។ ហើយ DVI មានបីប្រភេទ connector គឺ:

DVI-Analog

DVI-Analog (DVI-A) connector ដូចបង្ហាញក្នុងរូបភាព 9.5 ផ្គត់ផ្គង់ analog display ទៅជា digital (DVI-D) display cable ភ្ជាប់ជាមួយ
Computer repairរូបភាព  9.5. ប្រភេទ DVI-A analog connector

DVI-Digital

DVI-Digital (DVI-D) connector បង្ហាញក្នុងរូបភាព 9.6 ផ្គត់បាន តែជាមួយ digital display មួយគត់។
Computer repairរូបភាព  9.6. ប្រភេទ DVI-D digital-only connector

DVI-Integrated

ប្រភេទ DVI-Integrated (DVI-I) បង្ហាញក្នុងរូបភាព 9.7។ ប្រភេទ DVI-D digital-only connector ផ្គត់ផ្គង់ពី analog និង digital display និងអាចប្រើបានជាមួយកាប DVI-A ឬ DVI-D។
Computer repairរូបភាព  9.7. ប្រភេទ DVI-I hybrid analog/digital connector

ការភ្ជាប់ DB-15 analog display ទៅ DVI-A or DVI-I interface តម្រូវការ adapter ដូចបង្ហាញក្នុងរូបភាព 9.8។
Computer repairរូបភាព  9.8.  ឧបករណ៍សំរាប់ភ្ជាប់ពី DB-15 ទៅ DVI-A/I adapter

3. ការដំឡើង Video Card

ដើម្បីដំឡើង video card លោកអ្នកធ្វើតាមការណែនាំដូចខាងក្រោម នេះ:

 1. ផ្តាច់ display និងកាបខាងក្រៅផ្សេងទៀតចេញ ពី ប្រព័ន្ធ system។ ដោះចេញពី case
 2. ប្រសិនបើលោកអ្នកកំពុងដោះចេញ video card ដែល មាន រួចស្រេច ត្រូវដោះចេញវីសសុវត្ថិភាពលើ video card ចេញពី case។ បន្ទាប់មករុញ video card ថ្មីលើ motherboard video slot រួច ហើយ មូលវីស ភ្ជាប់ លើវា។

Computer repairរូបភាព  9.10.  បញ្ចូល video card រួចហើយរុញសង្កត់ចុះក្រោម

 1. បន្ទាប់មកយើងចាប់ផ្តើមមូលខ្ចៅវីស video adapter អោយជាប់ជា មួយធុង Case ការពារកុំអោយ វារលុងនិងមានសុវត្ថិភាព។

Computer repairរូបភាព  9.11. មូលវីសសុវត្ថិភាពលើ video card

 ជំហានបន្ទាប់មកទៀតលោកបើកកុំព្យូទ័រ មើលពីសកម្មភាពដំណើរ ការ របស់ វីដេអូកាតដែលបានដំលើងរួចមក ពិនិត្យមើលលើ Windows នៅលើចុចលើ à Properties ត្រង់កន្លែងណាមួយលើ Destop រួចហើយចូលà Settings មើលលើគុណភាពនៃពណ៌ Color Qualty ដោយជ្រើសរើសយក Highest 32bit ជាទំហំ ដែល ធំជាងគេមាន Pixel ច្បាស់បំផុត។ បន្ទាបើមកទៀតលោក អ្នកចូលដំឡើងលើប្រេកង់របស់ ដោយចូលក្នុង Advancedà Monitor បន្ទាប់ មកជ្រើសរើសលើ Screen fresh rate តាមធម្មតា គេតែងតែ ជ្រើសរើសយក 75 Hertz។
Computer repairរូបភាព  9.12. ប្រើក្នុងទំព័រ Display Properties Settings ដើម្បីដំឡើង hardware សំរាប់ video adapter និង monitor
Computer repair