មេរៀនទី១០: អេក្រង់កុំព្យូទ័រ

មេរៀនទី ១០: អេក្រង់កុំព្យូទ័រ

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

បច្ចេកវិទ្យាអេក្រង់កុំព្យូទ័រមានពីរប្រភេទគឺប្រភេទ CRT (Cathode Ray Tube) ដែលផលិតឡើង ពី អំពូល ដុតបំភ្លឺកាំរស្មីកាតូត នេះគឺ បច្ចេកវិទ្យា ចាស់ ដែលគេរកឃើញតាំងពីរយូរយាមកហើយ តែវាមាន តម្លៃថោក ដែលមានលក់​ ចែកចាយលើទីផ្សារ។ ប្រភេទទីពីរគឺ LCD (Liquid Crystal Diode) ដែលជា ប្រភេទអេក្រង់ ដែល ផលិតពីកញ្ចក់ ក្រីស្តាល់ ស៊ីអស់ថាមពលតិចជាងប្រភេទ CRT ច្រើនដង សព្វថ្ងៃនេះ គេពេញនិយម ប្រើ ប្រភេទ អេក្រង់ LCD បំផុតពីព្រោះវា មានផា សុខភាពមិនស្រវាំងភ្នែកហើយគេបាន ផលិតឡើងមាន ស្រទាប់ ការពារ កាំ រស្មីពន្លឺដែលបណ្តាលអោយជះឥទ្ធិពលដល់ភ្នែករបស់លោកអ្នកកំពុងប្រើប្រាស់។

1. CRT Display

ប្រភេទ CRT display ប្រើដូចជាបច្ចេកទេស picture tube ដែលមាន ពណ៌ដូចទូរទស្សន៍បានបង្កើត ឡើងកន្លះសត្សវត្តន៍កន្លងមកហើយ។ នាពេល ឥឡូវនេះគេបានបង្កើតអេក្រង់កុំព្យូទ័រ CRT ដែលមាន ពណ៌ភ្លឺច្បាស់ ច្រើនពណ៌ ដូចជាប្រភេទ Samsung 997DF 19″ បង្ហាញរូបភាព 10.1.
Computer repairរូបភាព  10.1. អេក្រង់ Samsung 997DF 19″ CRT

2. អេក្រង់ LCD

អេក្រង់ LCD ដែលជាបច្ចេកវិទ្យាទំនើបថ្មី បានរកឃើញក្នុងរយះពេល ប៉ុន្មានឆ្នាំកន្លងមកនេះ វាមានពន្លឺ ភ្លឺពណ៌ច្បាស់ហើយប្រើ អស់ថាមពល តិចបំផុត កាលពីមុនគេច្រើនប្រើវាសំរាប់ធ្វើជា អេក្រង់កុំព្យូទ័រកាន់ដៃ laptop តែបច្ចុប្បន្ន នេះគេបានផលិត ធ្វើជាអេក្រង់កុំព្យូទ័រលើតុ និងអេក្រង់របស់ទូរទស្សន៍ដែល មានទំហំធំនិង មានតម្លៃថ្លៃជាង អេក្រង់ CRT។ ខាងក្រោមនេះជាប្រភេទម៉ូដែល ViewSonic VP191 19″ ដូចបង្ហាញក្នុងរូបភាព 10.2 រូបភាព image មានគុណ ភាពខ្ពស់ ច្បាស់។ នាពេលអនាគតខាងមុខនេះគេនឹង ប្រើប្រភេទ អេក្រង់ប្រភេទ នេះច្រើន មូលហេតុមកពីវាជួយកាត់បន្ថយថាមពលអគ្គីសនីហើយងាយស្រួល ប្រើប្រាស់ទៀតផង។
Computer repair