មេរៀនទី១១: កាតសំលេង Audio

មេរៀនទី១១: កាតសំលេង Audio

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

 

អស់រយ:ពេលប្រាំឆ្នាំហើយដែលក្រុមហ៊ុន IBM បានផលិតកុំព្យូទ័រព្រម ទាំងមានកាតសំលេង ដែល លឺពិរោះ។ សំលេង Audio ពិរោះគឺ អាស្រ័យដោយ កាតសំលេង sound card ទំនើប សព្វថ្ងៃនេះក្រុមហ៊ុន ជាច្រើនបានសហការណ៍ ជាមួយក្រុមហ៊ុន Microsoft បានបង្កើត ទទួល ស្គាល់កាតសំលេងដោយផ្ទាល់តែ ម្តងជាមួយ Windows ប្រភេទ ថ្មីៗនេះគេមិនបាច់ដំឡើង Driver ថែមទៀត ឡើយ។ កាត Audio មាន ពីរ ប្រភេទ គឺប្រភេទមានជាប់ស្រេចលើ motherboard ប្រភេទនេះ មិន សូវពិរោះស្តាប់ ដូចប្រភេទទីពីរ ដែលនៅដាច់ពី motherboard លោក អ្នកអាចទិញដំឡើងបន្ថែមទៀត វាអាចផ្គត់ផ្គង់បានក្រាហ្វិច 3D មាន សំលេងពិរោះ។ ផលិតផលដែលមានគុណភាពល្អ ហើយមាន តម្លៃថ្លៃ ជាងគេ នោះមានឈ្មោះថា Creative។

1. Audio Adapter

ប្រភេទ audio មានលក្ខណ:ពិសេសក្នុងកាតសំលេង sound card គឺ មាន ដូចជា Creative Labs, M-AUDIO និង Voyetra/Turtle Beach មាន លក់លើទីផ្សារសព្វថ្ងៃនេះ។
Computer repairរូបភាព  11.1. ប្រភេទ M-AUDIO Revolution

រូបភាព 11.2 បង្ហាញ audio connector នៅលើ M-AUDIO Revolution 7.1 ដែលជាប្រភេទ premium sound card។ ពីខាង ឆ្វេងដៃទៅស្តាំដៃគឺជា coax S/PDIF jack, Microphone-in និង Line-in ដែលមានបួន Line-out រន្ធ សំរាប់ភ្ជាប់ ទៅ speaker ដែលបានផ្គត់ផ្គង់ card នេះ។
Computer repairរូបភាព  11.2. ប្រភេទ M-AUDIO Revolution 7.1 audio connector

1.1  ការដំឡើង Audio Adapter Card លើ Windows

ដើម្បីដំឡើង audio adapter លើ Windows លោកអ្នកធ្វើតាមជំហាន ដូចខាងក្រោមនេះ:

1. មុនដំបូងលោកអ្នកដំឡើង adapter ថ្មី ដោយដោះ ចេញ remove audio adapter និង driver ដែលមានរួចស្រេច។ រួចហើយដំឡើង sound card មួយថ្មីរួចហើយ restart ប្រព័ន្ធ system ឡើងវិញ។
2. កម្មវិធី Windows នឹងរៀបចំ audio adapter ថ្មីត្រូវ បានបង្ហាញលើ Add New Hardware Wizard។ ទោះបីជាកម្មវិធី Windows រួមមាន driver សំរាប់ audio adapter លោកអ្នកតែងតែប្រើវាបានល្អ ប្រសើរ ដើម្បីធ្វើដូច្នោះ ជ្រើសរើសលើសញ្ញាប៊ូតុង Search for… option រួចហើយចុចលើ Next។

Computer repairរូបភាព  11.3. សំលេង Sound និងប្រអប់ឧបករណ៍ Audio Device Properties

3. កាលណា Windows បង្ហាញប្រអប់បន្ទាប់ ទីតាំង លក្ខណ: ពិសេសនៃ បណ្តា drivers ឬវាស្រាវជ្រាវរក Dive ដោយខ្លួនឯង រួចហើយចុចលើ Next ដើម្បី បន្ត។
4. Windows នឹងកំណត់លក្ខណ: driver ហើយបញ្ចូលវា។ កាលណា ដំណើរការបញ្ចប់ reboot ប្រព័ន្ធ system ឡើងវិញ។ ពេល audio adapter បានដំឡើងដំណើរការដោយស្វ័យប្រវត្តិ។ វាតែងតែ autorun ភ្លាមៗបន្ទាប់ពីប្រព័ន្ធ system restart ឡើងវិញ បន្ទាប់មកបង្ហាញផ្តល់ ព័ត៌មានចាំបាច់ បញ្ចប់ ការដំឡើង។
5. ចុចស្តាំដៃលើ My Computerជ្រើសរើស àProperties ចុចលើ à Hardware រួចហើយចុចលើប៊ូតុង Device Manager។ ពង្រីកមើល “Sound, video and game controllers” ផ្ទៀងផ្ទាត់មើល sound card ត្រូវបានដំឡើងលក្ខណ:របស់វាហើយឬនៅ ហើយគ្មានប្រឆាំង conflict ដែរឬទេ។
6. ពីក្នុង Control Panel ចុចពីរដងលើ Multimedia ដើម្បីបង្ហាញទំព័រ Volume នៃប្រអប់ Sounds and Audio Devices Properties ដូច បង្ហាញក្នុងរូបភាព 11.3។ បង្កើត volume ឧបករណ៍ខ្ពស់បំផុត ហើយ បង្កើត Speaker settings section ដើម្បីដំឡើងបន្តការបង្កើត setup audio។
7. ចុចលើ Audio ដើម្បីបង្ហាញទំព័រ Audio នៃប្រអប់ Sounds and Audio Devices Properties។ ប្រសិនបើលោកអ្នកមានឧបករណ៍ ច្រើន audio device ជាងមួយក្នុងប្រព័ន្ធ system របស់លោកអ្នក ជ្រើស រើសលើ list ក្នុង Playback និង Recording ដើម្បីជ្រើសរើស ដំឡើង មួយនៃឧបករណ៍ audio device ដូចជាប្រើ default ។ រួចចុច លើប៊ូតុង Advanced Properties ក្នុង Playback និង Recording។
8. ចុចស្តាំដៃលើ My Computer រួចហើយជ្រើសរើស Properties ដើម្បី បង្ហាញប្រអប់ System Properties រួចហើយចុចលើ Hardware និង លើប៊ូតុង Device Manager ដើម្បីបង្ហាញ Device Manager។ ពង្រីក មើលលើ DVD/CD-ROM drive រួចហើយចុចពីរដងលើ optical drive នីមួយៗ ដើម្បីបង្ហាញប្រអប់ Properties dialog សំរាប់ optical drive ដូចបង្ហាញក្នុងរូបភាព 11.4។ នៅលើ ទំព័រ Properties ផ្ទៀងផ្ទាត់មើល “Enable digital CD audio for this CD-ROM device” ជ្រើស រើស សញ្ញា checkbox។

1.2  ដោះស្រាយបញ្ហា Audio

សំលេង audio ជួបបញ្ហាមួយចំនួន ដួចជាបញ្ហាដំឡើងខុសភ្លាត់ ឬ កំហុសការភ្ជាប់ខ្សែកាប ដំឡើង driver មិនត្រឹមត្រូវ ឬប្រឆាំង ជាមួយ ប្រភពដើម បញ្ហា Audio កើតមាន ឡើងកាលណាលោកអ្នកបានបង្កើត រួចហើយតែមិនផ្លាស់ ប្តូរប្រព័ន្ធ system ដែលបណ្តាលមកពីមូលហេតុ ខ្សែកាប ឬកំហុស operator error (ដូច្នេះឧប្បត្តិហេតុធ្វើអោយ volume control ចុះខ្សោយ)។ បញ្ហា Audio ដែលកើតមានឡើង កាល ណា លោក អ្នក ដំឡើង audio adapter ថ្មី (ឬ កាលណាលោកអ្នក បន្ថែម ឬដំឡើងឡើងវិញ សមាសភាពប្រព័ន្ធ system ផ្សេង ទៀត) តាមធម្មតាតែងតែបណ្តាលមកពី conflict ប្រភពដើមឬបញ្ហា driver។

ដើម្បីដោះស្រាយបញ្ហា audio ធ្វើដូចជំហានខាងក្រោមនេះ:

  1. បិទ Shut down ហើយ restart ប្រព័ន្ធ system កុំព្យូទ័រឡើងវិញ នេះគឺជាដំណោះស្រាយមួយ។
  2. មើលផ្ទៀងផ្ទាត់កាប cable ទាំងអស់ឡើងវិញត្រូវបានភ្ជាប់ហើយឬនៅ ដែល speaker មានថាមពល power ហើយត្រូវ បាន បិទ បើកកុងតាក់ ឬនៅ ត្រួតពិនិត្យមើល volume control បានបង្កើតរួចហើយ ឬអត់ ឬមួយលោកអ្នក បានបិទ សំលេង muted audio ក្នុង Windows។
  3. ប្រសិនបើបញ្ហាកើតឡើងជាមួយកម្មវិធីណាមួយ យើងអាចចូលមើល ក្នុងវិបសាយ web site របស់ក្រុម ហ៊ុន Microsoft ក្រុមហ៊ុន software និងក្រុមហ៊ុន អ្នក បង្កើត audio adapter។ ប្រសិនបើគ្មាន កើតឡើង យើងបន្តជាមួយជំហានបន្ទាប់ទៀត។
  4. ផ្ទៀងផ្ទាត់មើលលើ audio adapter ត្រូវបាន ជ្រើស រើសដូចជា ឧបករណ៍ default playback។ ប្រសិន បើលោក អ្នកមាន audio adapter ច្រើនបានដំឡើង យើងមើលលើឧបករណ៍ default playback គឺជា audio adapter ដើម្បីចូល speaker ត្រូវបានភ្ជាប់។
  5. ប្រសិនបើ audio adapter របស់លោក អ្នករួមការ ធ្វើ តែស រត់ដំណើរ ការលើសមាសភាពទាំងអស់នៃ audio adapter កំពុងប្រត្តិបត្តិការណ៍
  6. ប្រសិនបើលោកអ្នកបានបង្កើត speaker ឬកាប audio cable ដែល បញ្ចេញទៅ speaker។ ប្រសិនបើ លោក អ្នក បង្កើត headphone ភ្ជាប់ ដោយផ្ទាល់ទៅ Line-out នៅលើ audio adapter។

ប្រសិនបើបញ្ហាកំពុងកើតមានឡើងលើប្រព័ន្ធ system ថ្មីឬបណ្តាលមក ពីបន្ថែមឬដោះដូរ audio adapter លោកអ្នកធ្វើដូចខាងក្រោមនេះ:

  1. ផ្ទៀងផ្ទាត់មើលថាតើត speaker ត្រូវបានភ្ជាប់ ចូល ក្នុង រន្ធត្រឹមត្រូវហើយ ឬនៅ។ ភ្ជាប់ speaker ចូលខុសរន្ធ jack បណ្តាលអោយ sound មាន បញ្ហា។
  2. ឆែកមើលបញ្ហានៃវិបសាយ Microsoft និងវិបសាយ ក្រុមហ៊ុនដែលបាន ផលិត motherboard និង audio adapter។ មានប្រភេទ audio adapter មួយចំនួន មាន បញ្ហាជាមួយ motherboard ដូចជា chipset មិនអាច ដំឡើងលើ motherboard ហើយនិងមាន ប្រភេទ audio adapter ដែលមានបញ្ហា កាលណា ប្រើជាមួយ AGP video card គឺវា​ប្រឆាំងគ្នា។
  3. ដោះចេញ driver រួចហើយ restart ប្រព័ន្ធ system ឡើងវិញរួច ហើយដំឡើង driver ឡើងវិញ។

 

  1. ដោះចេញ driver រួចហើយបិទ shut down ប្រព័ន្ធ system កុំព្យូទ័រ ពិនិត្យមើលលើ audio adapter ទៅក្នុង PCI slot។ កាលណាប្រព័ន្ធ system restart ឡើងវិញ ដំឡើង driver ឡើងវិញ។