មេរៀនទី១២: ឧបករណ៍បញ្ចូល Input

មេរៀនទី ១២: ឧបករណ៍បញ្ចូល Input

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ឧបករណ៍បញ្ចូល Input មានដូចជា keyboard និង Mouse ដែល ឧបករណ៍ទាំងពីរនេះ មានសារ: សំខាន់បំផុត keyboard មាន តួនាទី សំរាប់ បញ្ចូលកូដអក្សរ Character ហើយ mouse មាន តួនាទីសំរាប់ ចង្អុល បង្ហាញលើ Cursor ប្រសិនបើលោកអ្នកមិន ចង់ ប្រើប្រាស់តាម keyboard សព្វថ្ងៃនេះគេ បានផលិត mouse ដែល មាន port USB ជាប្រភេទ mouse ទំនើបដែលប្រើ កាំរស្មី laser ប្រើ មិនងាយខូចដូច mouse ប្រភេទ ពីមុន។

1. ណែនាំពី Keyboard

Keyboard មានច្រើនស្ទាយ យើងណែនាំតែពីស្ទាយបង្ហាញដូចក្នុងរូប ខាងក្រោម។ តាមធម្មតាប្រភេទ keyboard ដែលគេនិយមប្រើ មាន ដូច ជាប្រភេទ Mitsumi ប្រភេទ Acer និងប្រភេទច្រើនទៀតវាមាន រាង ចតុកោណកែងវែង។ រួមមានស្តង់ដា (19″x8″) ទំហំពាក់កណ្តាល mid-size (18″x7″) និង space-saver (17″ x6.5″)។
Computer repairរូបភាព  12.1.  ប្រភេទ Microsoft MultiMedia Keyboard
Computer repair
រូបភាព  12.2. ប្រភេទ Microsoft Natural MultiMedia Keyboard

1.1.ការដំឡើង keyboard

​​​          កម្មវីធី Windows អនុញ្ញាតអោយលោកអ្នកបញ្ជា keyboard ដូចជា ដំឡើងល្បឿន គន្លឹះមើលផែនទី និងមាន ផ្សេងទៀត។ ដើម្បី ដំឡើង keyboard របស់អ្នក បើកក្នុង Control Panel រួចហើយចុចពីរ ដងលើ Keyboard applet ដើម្បីបង្ហាញ Keyboard Properties។ ដើម្បីដំឡើងកម្មវិធី keyboard និង driver អាច ដំឡើង ការរៀបចំការ ប្រើប្រាស់ជាច្រើន ឬបន្ថែមទំព័រ options ទៅ ប្រអប់ស្តង់ដា standard Keyboard Properties។ ឧទាហរណ៍ រូបភាព 12.3 បង្ហាញការបន្ថែម ទំព័រនៃប្រអប់ Keyboard Properties ដែលទទួល លទ្ធផល ពីការ ដំឡើង Microsoft driver។ ប្រសិនបើលោកអ្នកដំឡើងកម្មវិធីអោយ keyboard បង្កើតទីតាំងនិង options ដែល driver ផ្តល់អោយ។ ការ ដំឡើង ដោយប្រើ default driver សំរាប់កម្មវិធីមួយចំនួន keyboard នឹងមិនអាចប្រើ options disabled ឬបង្កើតតម្លៃណាមួយ។
Computer repairរូបភាព  12.3.  ប្រអប់ Windows 8 Keyboard Properties បានផ្តល់អោយ ពេលដំឡើង Microsoft IntelliType Pro driver

1.2  ដោះស្រាយបញ្ហានិងការជួសជុល keyboard

 Keyboard គឺមានតម្លៃថោកក្នុងចំណោមឧបករណ៍ទាំងអស់របស់ កុំព្យូទ័រ ក្នុង keyboard គ្មានសៀគ្វីអ្វីសំខាន់ទេ គឺមានតែសៀគ្វី បន្ទះ តូចមួយ សំរាប់ភ្ជាប់ពីតួអក្សរនៅលើ board ភ្ជាប់ទៅ port ចេញក្រៅ។ លោកអ្នកប្រើ ប្រាស់អស់រយ:ពេលជាច្រើនឆ្នាំទើប keyboard អាចខូច ដែលបណ្តាលមកពី ដីចូលកកស្ទះច្រើន ឬបណ្តាលមកពី ទឹក ចូល លោក អ្នកអាចជួសជុលបាន ដោយដោះចេញអោយអស់មក ខាងក្រៅ រួចហើយលាងវាចេញដីអស់ ហាល អោយស្ងួតទើបដំឡើងវិញ ប្រសិន បើជួបបញ្ហាលោកអ្នកអាចធ្វើតាមជំហានដូច ខាងក្រោមនេះ:

  1. Reboot ប្រព័ន្ធ system កុំព្យូទ័រឡើងវិញ(ជំហាននេះ អាចដោះស្រាយ បញ្ហាបាន)។
  2. ឆែកមើល និងបង្កើតកាបរបស់វាអោយ បានច្បាស់ លាស់ បានភ្ជាប់ ហើយឬនៅ។
  3. ប្រសិនបើវាគឺជា USB keyboard ព្យាយាមដក ចេញ រួច ហើយដាក់ បញ្ចូលទៅក្នុង USB port វិញធ្វើឡើង វិញ ពីរបីដង។
  4. ព្យាយាមមើលបញ្ហា keyboard នៅលើប្រព័ន្ធ system ផ្សេងទៀតឬ ប្រសិនបញ្ហាមកពី keyboard ដោះ ចេញ keyboard យកមកជួសជុល

លើសៀគ្វីតូចរបស់ ប្រសិនបើអាចដោះដូចបានត្រូវតែដូរថ្មី។

  1. ប្រសិនបើបញ្ហាគឺបណ្តាមកពី PS/2 keyboard connector លើប្រព័ន្ធ system យើងដោះដូរ keyboard ចាស់ប្រើជាមួយម៉ូដែល USB វិញ។

2. កណ្តុរ mouse របស់កុំព្យូទ័រ

កណ្តុរ Mouse កុំព្យូទ័រមានតួនាទីសំរាប់ធ្វើចលនាលើ cursor (ឬចំនុច pointer) នៅជុំវិញអេក្រង់ screen ហើយសំរាប់ចុចជ្រើសរើសលើ item ជា ច្រើននិងមានមុខងារជាច្រើនផ្សេងទៀត។ គេបានសង់ បង្កើត ឧបករណ៍ point មានជាប់ជាមួយកុំព្យូទ័រ notebook តែម្តង ប៉ុន្តែគ្រប់ ប្រព័ន្ធកុំព្យូទ័រ desktop ទាំងអស់ត្រូវ តែប្រើកណ្តុរ ប្រភេទ Trackball ត្រូវបានបង្កើតឡើងដែលមានពីរ ស្ទាយ។ ជាប្រភេទរបស់ Microsoft Trackball Explorer បង្ហាញក្នុងរូបភាព 12.5 បង្ហាញស្ទាយទីមួយ ដែលប្រើម្រាមដៃវែងសំរាប់ប្រត្តិបត្តិ trackball និងមេដៃសំរាប់ ប្រត្តិបត្តិ កង់របស់កណ្តុរនិងប៊ូតុង។ ប្រភេទ Microsoft Trackball Optical ដូចបង្ហាញ ក្នុងរូបភាព 12.6 ចង្អុលបង្ហាញស្ទាយទីពីរនៃ trackball ដែលប្រើម្រាមដៃប្រត្តិបត្តិលើកង់កណ្តុរ mouse និងប៊ូតុង ហើយនិង  មេដៃ trackball។

Computer repairរូបភាព  12.5. ប្រភេទ Microsoft Trackball Explorer mouse
Computer repair
រូបភាព  12.7. ប្រអប់ Windows Mouse Properties ដែលដំឡើងដោយ Microsoft IntelliPoint mouse driver

3. ការដំឡើងកណ្តុរ mouse ឬ trackball

កម្មវិធី Windows អនុញ្ញាតអោយលោកអ្នកបញ្ជាពីរបៀបប្រព្រឹត្តិលើ mouse របស់លោកអ្នក ដែលរួម មានការបង្កើត scrol setting បង្កើត ល្បឿន point speed ការបង្កើនល្បឿន ពីប្រភេទ ប៊ូតុង map និងមានជា ច្រើនទៀត។ ដើម្បីដំឡើង mouse របស់លោកអ្នកបើកលើ Control Panel រួចហើយចុចពីរ លើ Mouse applet ដើម្បីបង្ហាញប្រអប់ Mouse Properties។ ការដំឡើង កណ្តុរ mouse ថ្មីឬដំឡើង driver អាចដំឡើង ការគ្រប់គ្រងប្រើប្រាស់ឬអាច បន្ថែមទំព័រ options ទៅប្រអប់ស្តង់ដា standard Mouse Properties ដូច បង្ហាញក្នុងរូបភាព 12.7។