មេរៀនទី១៤: ដំឡើងធុង Case

មេរៀនទី ១៤:​ ដំឡើងធុង Case

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

     ធុង Case មានសារ:សំខាន់និងមានមុខងារសំរាប់ផ្ទុកសមាសធាតុ គ្រឿងកុំព្យូទ័រទាំងអស់នៅក្នុងវា ដែលប្រៀបបានទៅនឹងសំបក ខ្លួន មនុស្សជាមួយ គ្រឿងខាងក្នុង។ គេមិនអាចដំឡើងសមាសធាតុរបស់ កុំព្យូទ័រ ដោយ មិនប្រើ case បានឡើយ ហើយ Case ចែកចេញជាពីរ ប្រភេទគឺ ប្រភេទ AT និង ATX ដែល ជាប្រភេទ ទំនើប កំពុងប្រើប្រាស់ សព្វថ្ងៃនេះ។

1. លក្ខណ:ពិសេស Case

មានលក្ខណ:ពិសេស Case ពីរយ៉ាង cases:ប្រភេទ Form factor ប្រភេទ Form factor គឺជាប្រភេទ Case ដែលមានសារ:សំខាន់ពី ព្រោះអាច ប្រើជាមួយ motherboard និងផ្គត់ផ្គង់ power supply ដែល មាន នៅលើ case។ ប្រភេទ case បីយ៉ាងដែលប្រើសព្វថ្ងៃនេះគឺ ATX និង microATX និង Extended ATX form factor ប្រភេទ ATX (ជួនកាលគេហៅ ថា Full ATX) ជាប្រភេទ case ដែលអនុញ្ញាតអោយ ប្រើទំហំធំ ATX ឬទំហំ តូច microATX motherboards និងទំហំពេញ ATX ឬ SFX power supply។
Computer repairរូបភាព  14.1. ប្រភេទ Antec Aria SFF case

ប្រភេទ TAC (Thermally-Advantaged Chassis) case អាចជួយកាត់ បន្ថយកំដៅដែលបណ្តាលមកពី processor ដំណើរការយូរធ្វើអោយ ក្តៅ CPU ហើយអាចបញ្ជួនចេញទៅក្រៅ case។ ប្រភេទ TAC case នេះ គំរបមានកង្ហារ ជួយបក់ខ្សល់ក្តៅចេញពី processor និង ដែក ត្រជាក់ CPU។ លោកអ្នកគួរតែ ជ្រើសរើសប្រើ ប្រភេទបែបនេះ ដើម្បី ដំណើរការងារបានយូរ។ ប្រើ processor ដែលមានស្តង់ដា ATX សំរាប់ប្រើជាមួយ motherboard។
Computer repairរូបភាព  14.2. ប្រភេទ Antec SLK2650BQE case

រូបភាព 14.3 បង្ហាញជញ្ជាំ TAC ដែលមានកង្ហារបឺតខ្យល់ក្តៅ ចេញ ពីក្នុង Antec SLK2650BQE case។ ការប្រើ ប្រាស់ ប្រភេទ case អាចជួយកាត់បន្ថយកំដៅ នៅខាងក្នុងបានច្រើន ប៉ុន្តែវាធ្វើអោយ សំលេងលឺខ្លាំងដែល បណ្តាល មកពី កង្ហារ វិល បើសិនជាលោកអ្នក មិនចង់អោយកង្ហារវិលអាចដកចេញក្បាល connector ដែល ភ្ជាប់ជាមួយ​ថាមពលអគ្គីសនី។
Computer repairរូបភាព  14.3. ការបង្ហាញពីឧបករណ៍កង្ហារសំរាប់បូមខ្សល់ចេញពីក្នុង Case

ទិដ្ឋភាពមើលពីខាងក្នុង Case ដែលមានទាន់មានដំឡើងសមាស ធាតុ ណាមួយ នៅឡើយ។ ពេលដែលលោកអ្នក ជាវ ធុង case កុំព្យូទ័រគឺ មានតែខ្សែ Connector ប៉ុន្មាននេះ មានប្រភេទ case មានជាប់ជាមួយ power supply។
Computer repairរូបភាព  14.4. មើលទិដ្ឋភាពខាងក្នុងរបស់ Antec Sonata case

ក្នុងរូបភាព 14.5 គឺមិនមែនជាប្រភេទ TAC-compliant គឺជាប្រភេទ P180 រៀបចំដាក់បញ្ចូល power supply នៅផ្នែកខាងក្រោម ខុសពី case ដែលមានបានជួបប្រទះប្រើប្រាស់តែងតែមាននៅខាងលើ។ គេរចនា power supply ត្រូវបានទុកនៅជិតកង្ហារត្រជាក់ ដើម្បីរក្សា កំដៅមិនអោយកើន ឡើងដែលបណ្តាលមកពី power supply។
Computer repairរូបភាព  14.5. មើលទិដ្ឋភាពខាងក្នុងរបស់ Antec P180 tower case
Computer repair
រូបភាព  14.6. ប្រភេទ Antec Super LANBOY LAN party case

ប្រភេទ PC case ខាងលើត្រូវបានបង្កើតឡើងពីដែកថែបដែលមាន កំរាស់ ស្តើង បំផុត ហើយមានក្រូមមេ ភ្លឺថ្លា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គេពេញនិយម ប្រើប្រភេទនេះ។

2. ការដំឡើង Case

មុនពេលដែលលោកអ្នកដំឡើង Case ត្រូវតែដោះចេញជញ្ជាំង ខាង ឆ្វេង ដៃដើម្បីដំឡើង motherboard ពីព្រោះនៅខាងស្តាំវា មានបន្ទះ ដែកបិទជិតមិន អាចដំឡើង motherboard នៅលើវាបានឡើយ។
Computer repair

រូបភាព  14.7: ប្រភេទ ATX case

បន្ទះ I/O

បន្ទះ I/O shield គឺជាបន្ទះលោហ:ស្តើងដែលមានរន្ធជាច្រើនសំរាប់ កាច់ចេញក្រៅ ហើយដំឡើង motherboard ដែលមាន port ជាច្រើន ដាក់ លានចេញមកខាងក្រៅ បង្ហាញដូចក្នុងរូបភាព 14.8 វាត្រូវ បានប្រើ សំរាប់បញ្ចេញ  port មកខាងក្រៅពី radio frequency interference (RFI) ហើយផ្គយ់ផ្គង់ ក្នុង case និងភ្ជាប់ទៅ ឧបករណ៍ ផ្សេងៗទៀត។
Computer repairរូបភាព  14.9: ទំលុះបន្ទះ I/O shield

ក្រោយពេលលោកអ្នកដំឡើងសមាសភាពក្នុង case រួចហើយលោក អ្នកបិទ គំរប់ទីមួយដែល នៅខាងឆ្វេង ដៃជាមុនសិន បង្ហាញដូច ក្នុងរូបភាព 14.10។
Computer repairរូបភាព  14.10: បិទគំរប់ case

ជំហានបន្ទាប់មកទៀតបិទគំរប់ទីពីរខាងស្តាំដៃ រួចហើយមូលវីស ភ្ជាប់លើបន្ទះទ្វា ទាំងពីនេះដើម្បីអោយ មាន សុវត្ថិភាព។
Computer repair

រូបភាព  14.11: បិទគំរប់ទាំងពីររបស់ case