មេរៀនទី១៥: អនុភាព Power Supply

មេរៀនទី ១៥: អនុភាព Power Supply

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ថាមពល power supply មានតួនាទីសំខាន់សំរាប់ផ្គត់ផ្គង់ចែកចាយ ប្រភពថាមពលទៅ អោយ សរីរាង្គ របស់កុំព្យូទ័រ មានដូចជា Hard disk, CD-ROM DVD-ROM, Floppy drive និង motherboard ហើយ នៅលើ motherboard មានសមាសភាពដូចជា RAM, CPU និងកង្ហារ ទាំងអស់នេះសុទ្ធតែបានមកពីការ ចិញ្ចឹមបីបាច់ពី ថាមពលរបស់ power supply ទាំងនេះ វាអាចផ្គត់ផ្គង់បាន​ តុងស្យុងពី 1,5V, 3V និង 12V តុងស្យុងធំបំផុត។ Power Supply មានពីរ ប្រភេទគឺ AT និង ប្រភេទ ទំនើបប្រសព្វថ្ងៃនេះគឺប្រភេទ ATX អាច បិទផ្តាច់ចរន្ត ដោយ ស្វ័យប្រវត្តិបានពីលើ motherboard ដែលជាប្រភេទ ATX ដូចគ្នា។

1. លក្ខណ:ពិសេសរបស់ Power supply

មានលក្ខណ:ពិសេសជាច្រើននៃថាមពល power supply គឺ form factor ដែលកំណត់ខ្នាត ទំហំ រូបវិទ្យា ប្រភេទ connector និង pinout។ គ្រប់ ថាមពល power supply ទំនើបទាំងអស់ មាន form factor ដែលបែង ចែក ATX form factor។ ថាមពល power supply មានតួនាទី សំរាប់ផ្គត់ផ្គត់លើ សមាសភាព ទាំងអស់ របស់កុំព្យូទ័រ បើសិនជា ឆេះនោះ ប្រព័ន្ធ system ទាំងមូល មិនអា​ចដំណើរការ កុំព្យទ័របានឡើយ។ មានបីប្រភេទថាមពល power supply form factor រួមមានដូចជា:

ប្រភេទ ATX12V

គឺជាប្រភេទដែលមានអនុភាពតម្លៃធំបំផុត ដែលផ្គត់ផ្គង់ទៅ អោយ ប្រព័ន្ធ System ទាំងអស់។ គេបង្កើត ឡើង សំរាប់ប្រព័ន្ធ desktop system ប្រើ ថាមពល ATX12V power supply ជាមួយ mini case ក៏បាន ហើយ និង tower system ក៏បានដែរ។ បង្ហាញក្នុងរូបភាព 15.1 ជា Antec TruePower 2.0 power supply ដែលជា ប្រភេទ ATX12V។
Computer repairរូបភាព 15.1. ប្រភេទ Antec TruePower 2.0 ATX12V power supply

ប្រភេទ SFX12V

គឺជាប្រភេទថាមពល power supply ប្រើ SFX12V ប្រើប្រហាក់ ប្រហែល ដូចជាប្រភេទ ATX12V power supply ហើយត្រូវបាន ប្រើចម្បងក្នុង form factor microATX និងប្រព័ន្ធ FlexATX system។ ថាមពល SFX12V power supply មានកាប៉ាស៊ីតេទាបជាងថាមពល ATX12V power មាន អនុភាពចាប់ពី 130W ទៅ 270W សំរាប់ SFX12V អាចឡើងដល់ 600W ឬ ច្រើនជាងសំរាប់ ATX12V។ ប្រព័ន្ធ System ដែលបានបង្កើតជាមួយថាមពល SFX12V។

ប្រភេទ TFX12V

ថាមពល TFX12V power supply មានដូចជា(ATX12V និង SFX12V) វាប្រើជាមួយ form factor (SFF) system តូចបំផុត ជាមួយ ប្រព័ន្ធសរុប។  គេប្រើថាមពល power supply ប្រភេទនេះ ជាមួយ ម៉ាស៊ីន Server ដូចជាមួយ នឹង CFX12V power supply (ដែលប្រើ ក្នុងប្រព័ន្ធ microBTX) ឬ ថាមពល LFX12V power supply (ដែល ប្រើក្នុងប្រព័ន្ធ picoBTX system)។ លោកអ្នក  អាចពិគ្រោះ downloaded ពីក្នុង វិបសាយ http://www.formfactors.org

1.1. Power supply connector

អស់រយ:ពេល 25 ឆ្នាំដែលគេបានផលិតថាមពលកុំព្យូទ័រ PC power supply បានផ្គត់ផ្គង់ស្តង់ដា standard Molex (សំរាប់ hard drive) និង Berg (សំរាប់ floppy drive) ក្បាលភ្ជាប់ថាមពល power connector។ ដែលត្រូវ បានប្រើសំរាប់ថាមពល drive និងឧបករណ៍ ដែលនៅខាងក្រៅ peripheral។ លក្ខណ: ពិសេសរបស់ ATX បានផ្តល់ អោយ 20pin ATX សំរាប់ក្បាលភ្ជាប់ power connector ដូចបង្ហាញក្នុងរូបភាព 15.2 ក្បាល connector នេះត្រូវ បានប្រើសំរាប់ គ្រប់ថាមពល ATX power supply ទាំងអស់ដូចជា ATX12V។
Computer repairកាប 20pin ATX power connector ត្រូវបានរចនា កាលណា processor និង memory បានប្រើ +3.3V និង +5V ដូច្នេះចំនួនតុង ស្យុង +3.3V និង +5V បានផ្តល់អោយ connector នេះ។ connector អាចនាំ ចរន្ត បាន 6 អំពែរ មានន័យថាបីខ្សែបន្ទាត់ +3.3V អាចនាំបាន អនុភាព 59.4W (3.3V x 6A x 3 line) មាន +5V line អាចនាំបាន អនុភាព 120W និង +12V line អាចទទួលបានអនុភាព 72W តម្លៃសរុបគឺ 250W។
Computer repairរូបភាព 15.3. ប្រភេទ 6pin ATX/ATX12V auxiliary power connector

ក្រុមហ៊ុន Intel បានផលិត auxiliary power connector from ដែលជា version ចុងក្រោយបង្អស់ នៃលក្ខណ: ATX12V ពីព្រោះវា អាចផ្គត់ផ្គង់ សំរាប់ Pentium 4 processor ដែលប្រើថាមពល ដែល មាន តុងស្យុង +12V និងផ្តល់អោយ +3.3V និង +5V ទៅអោយ processor និង RAM និងមាន សមាសភាព ផ្សេងទៀត។ មានថាមពល power supply ជាច្រើនដែលបាន បង្កើតផ្គត់ផ្គង់ auxiliary power connector សំរាប់ Pentium 4។ ក្រុមហ៊ុន

Intel បានអភិវឌ្ឈន៍ ATX រួមមាន 4pin 12V connector ដែលគេហៅ ថា +12V Power Connector (ឬហៅ ថា P4 connector អាចប្រើបាន ជាមួយ AMD processor គ៏បានដែរ)។ រូបភាពបង្ហាញ 15.4 មានពីរ +12V pin ដែលនីមួយៗ មានចរន្ត 8 អំពែរសំរាប់ចំនួនសរុបនៃ 192W នៃ +12V power។  ground
Computer repairរូបភាព 15.4. 4-pin +12V power connector

លក្ខណ:ពិសេសថាមពល power supply ក្នុងប្រព័ន្ធ system ចាស់ អាចមាន ការដំឡើង configuration បួនដូចខាងក្រោមនេះ:

  • 20pin ជាកាបថាមពល power connector ចម្បង
  • 20pin ជាកាបថាមពល power connector ចម្បងនិង មាន 6pin កាប ថាមពល auxiliary power connector។
  • 20pin power connector កាបថាមពល 6pinកាប ថាមពល auxiliary power connector និងមាន 4pin +12V កាបconnector
  • 20pin កាបថាមពល power connector និង 4-pin +12V កាប connector។ នៅលើ motherboard ទាមទារតម្រូវការ 6pin auxiliary កាប connector លោកអ្នកអាចប្រើថាមពល ATX12V power supply ដើម្បីជំនួស ការដំឡើង configuration ទាំងនេះ។ ក្រុមហ៊ុន Intel នឹងបានណែនាំប្រើ ប្រាស់ power connector ប៉ុន្តែប្រើបានតែជាមួយ 20pin ថាមពល ចម្បង power connector ជាមួយកាប power connector ចម្បងដែលនឹងមាន អនុភាពច្រើនគឺ +12V ទៅអោយ motherboard។ ប្រភេទ 24pin ATX12V 2.0 ថ្មីដូចបង្ហាញក្នុងរូបភាព 15.5។

Computer repair24pin ថាមពលចម្បងកាប power connector បន្ថែមខ្សែលួសបួន សរសៃនៃ 20pin ថាមពលចម្បង កាប power connector ដែលមាន មួយជា ដី ground (COM) ហើយបន្ថែមខ្សែមួយទៀតគឺខ្សែសំរាប់ +3.3V, +5V និង +12V។ 24pin connector អាចប្រើបានចរន្ត 6 អំពែរ ដែលមានន័យថា បួនបន្ទាត់ +3.3V line អាច មានអនុភាព 79.2W (3.3V x 6A x 4 line) ប្រាំ បន្ទាត់ +5V line ទទួលបាន អនុភាព 150W និងពីរ +12V line អាចទទួលបាន 144W អនុភាពសរុបគឺ 373W។
Computer repairកាត PCI Express ក្រាហ្វិចថាមពល power connector ប្រើគឺ +12V power connector ដែល មានតម្លៃចរន្ត 8 អំពែរ។ ជាមួយបី +12V line គឺមានចរន្ត 8 អំពែរ ហើយកាត PCI Express ក្រាហ្វិចមាន ថាមពល power connector អាចផ្គត់ផ្គង់បានអនុភាព 288W (12 x 8 x 3) នៃ +12V ចរន្ត។ ពីព្រោះមាន ប្រភេទ PCI Express motherboard មួយ ចំនួនអាចផ្គត់ផ្គង់ dual PCI Express video card បានហើយ ថាមពល power supply ឥឡូវរួមមាន ពី PCI Express ក្រាហ្វិច នៃថាមពល power connector មាន ថាមពល សរុប គឺ +12V power ផ្គត់ផ្គង់ ក្រាហ្វិច កាត graphic card អនុភាព 576W។ Added ថាមពល ATX12V 2.0 power supply អាចបង្កើតកាប៉ាស៊ីតេសរុបគឺ 1,141W តាមធម្មតាថាមពលដែល ប្រើប្រាស់ក្នុង កុំព្យូទ័រសរុបទាំងអស់ មាន អនុភាព ប្រហែល 1000W ដែលបានចែកចាយទៅលើ គ្រប់ សមាសភាព ទាំងអស់។
Computer repairរូបភាព 15.7. ATX12V 2.0 Serial ATA power connector

   រូបភាព 15.8 បង្ហាញការដំឡើងភ្ជាប់ប្រភពថាមពល 20pin ប្រភេទ ចាស់ជាមួយ motherboard ដែល មាន 24pin គឺមិនអាចត្រូវជាមួយ គ្នាបាន។
Computer repairរូបភាព 15.8. ប្រភេទ 20pin ATX power connector ភ្ជាប់សាកលើ 24pin motherboard

តាមពិតថាមពលដែលផ្តល់ពី power supply មាន 20pin មិនអាចភ្ជាប់ បាន ជាមួយ motherboard ដែលមាន 24pin បានឡើយ ហើយ ច្រាស មកវិញ ថាមពលដែលបានផ្គត់ផ្គង់ពី power supply ATX ដែល មាន 24pin ក៏មិន អាច ភ្ជាប់ប្រើប្រាស់បាននៅលើ motherboard 20pin បានដែរ។
Computer repairរូបភាព 15.9. កាប់ 24pin ATX power connector ដែលភ្ជាប់សាកលើ 20pin motherboard

​     ប្រសិនបើ motherboard របស់លោកអ្នកទទួលអនុភាព ដែល មានតម្លៃស្មើ ថាមពល ដែលបានផ្គត់ផ្គង់ពី power supply នោះយើង អាចប្រើ Connector បន្ថែមអាចប្តូរពី pin20 ទៅ 24pin បាន។
Computer repairរូបភាព  15.10. កាប adapter ប្រើប្តូរពី 24pin ATX power connector ទៅ 20pin motherboard

1.2  ការដំឡើង power supply

មុនពេលលោកអ្នកដំឡើងថាមពល power supply ថ្មីគឺត្រូវពិនិត្យ មើលលើអនុភាពរបស់វាមានប៉ន្មានវ៉ាត និងពិនិត្យមើលតុងស្យុង ដែលបញ្ចូលពី ខាងក្រៅ input voltage មានប៉ុន្មានវ៉ុល មានប្រភេទ ខ្លះស៊ី តែ 100,110V ប្រសិន បើភ្ជាប់ជាមួយតុងស្យុង 220V គ្មានប្រើ Adapter បំលែងទេនោះ នឹងបណ្តាល អោយឆេះខូចប្រភេទដែលស៊ី តុងស្យុង តិចច្រើនតែជាផលិតផលពីប្រភេទជប៉ុន ដែល ច្រើន ប្រើ សំរាប់ថាមពល power supply ទូរទស្សន៍ CD, DVD និងម៉ាញ៉េ ជា ដើម។ សព្វថ្ងៃនេះគេបានផលិត ថាមពល power supply ដែលមាន សៀគ្វី នៅខាងក្នុងឈ្លាសវៃ កាលណាលោកអ្នកដោតបញ្ចូលចរន្ត input voltage អគ្គីសនីច្រលំ ឬចរន្តឡើងខ្ពស់ហួសកំរិតវា អាចផ្តាច់ ចរន្តអគ្គីសនីដោយស្វ័យ ប្រវត្តិ គ្មានគ្រោះថ្នាក់ដល់ ប្រព័ន្ធ System ទាំងមូល។ Power supply គឺបណ្តុំ សៀគ្វីដែលទទួលរងចរន្តអគ្គីសនី ដំបូងគេពីចរន្តឆ្លាស់ AC បានប្តូរទៅចរន្តជាប់ DC ហើយមានតួនាទី សំខាន់ក្នុងការ ផ្គត់ផ្គង់ចំណីទៅអោយ សមាសភាពរបស់ កុំព្យូទ័រ ទាំង អស់ បានរស់ធ្វើដំណើរការ។ កាលណាលោកអ្នកប្រើវាក្នុងរយ:ពេល យូរច្រើនម៉ោងបណ្តាលអោយមាន កំដៅ ឡើង គេច្រើនសង្កេតឃើញ ថា ថាមពល power supply ច្រើនតែខូច វាមិនអាចធុនទ្រាំកំដៅឡើង រហូតដល់ 80អង្សា។
Computer repairរូបភាព 15.11. ពិនិត្យមើលតុងស្យុងបញ្ចូល power supply

មុនពេលលោកអ្នកដំឡើងថាមពល power supply ត្រូវពិនិត្យមើល ការណែនាំដែលបិទលើ power supply ពីរបៀបភ្ជាប់និងបិទបើកគន្លឹះ កុងតាក់ ប្រភេទខ្លះអាចកាច់ប្តូរបាន 110V ផងនិង 220Vផង និងមាន បង្រៀន លក្ខណ: ពិសេសរបស់វាផ្េសងជាច្រើនទៀត។
Computer repairរូបភាព 15.12. មើលការណែនាំនៅលើ power supply

បន្ទាប់មក លោក អ្នកបញ្ចូល power supply ទៅក្នុងប្រអប់ក្នុង case បន្ទាប់មក ចាប់វីសបួននៅខាង ក្រោយ អោយ ជាប់ជាមួយ case។
Computer repairរូបភាព 15.13. មូលវីសបួនសុវត្ថិភាព power supply

គ្រប់ប្រព័ន្ធ Intel system និង AMD system ជាច្រើនទាមទារប្រើ ATX12V +12V power connector ហើយ motherboard ជាច្រើន ដែល ផ្គត់ផ្គង់ +12V power connector មានទីតាំងស្ថិតនៅជា processor socket ភ្ជាប់កាប connector ត្រូវរុញវាអោយជាប់ជាមួយ motherboard connector  រហូតដល់ ជាប់កន្លឹះ lock បិទជាប់ដូច បង្ហាញក្នុងរូបភាព 15.14។
Computer repairរូបភាព  15.14. ភ្ជាប់ Main ATX Power Connector
Computer repair
រូបភាព 15.15. ភ្ជាប់ ATX12V Power Connector

បន្ទាប់ពីលោកអ្នកភ្ជាប់កាបថាមពល motherboard power connector ជា មួយកាបថាមពល power connector នៅសល់ Connector ជា ច្រើន ទៀត ផ្គត់ផ្គង់អោយសមាសភាពផ្សេងទៀត:

  • បង្ហាញកាបថាមពល power connector ដូចជាMolex connector លើ motherboard ថាមពល សំរាប់ PCI Express graphics power connectorផ្គត់ផ្គង់អោយ ទៅ fan ឬ power connector លើ AGP video card របស់លោកអ្នកនិងមានច្រើនផ្សេងទៀត។
  • ផ្គត់ផ្គង់អោយគ្រប់ hard drive ទាំងអស់និង optical drive និង tape drives ហើយនិង floppy drive និងមានច្រើប្រភេទទៀត។

1.3  ថាមពលការពារខាងក្រៅ Power Protect

  ថាមពលខាងក្រៅដែលភ្ជាប់ពីចរន្តជាប់ AC យើងអាចប្រើដុយប្រី ដែលមានកុងតាក់ និងហ្វុយសីប អាច ផ្តាច់ចរន្តបាន នៅពេលមាន ចរន្តកើនឡើង ខ្ពស់ ដូចបង្ហាញក្នុងរូបភាព 15.16 ខាងក្រោមនេះ។
Computer repairរូបភាព 15.16. ដុយសំរាប់ដោតការពារនៅខាងក្រៅ

ប្រសិនបើលោកអ្នកចង់ទុបចរន្ត ឬទាញចរន្តអគ្គីសនីផ្ទុកសំរាប់ប្រើ ការពារ នៅ ពេលដែលដាច់ភ្លឺង លោកអ្នកអាច ជ្រើសរើស ប្រើ ឧបករណ៍ ដែលហៅថា UPS  នៅក្នុងឧបករណ៍ UPS មានអាគុយ ស្ងួតសំរាប់បញ្ចូល ផ្ទុកចរន្ត អគ្គីសនីប្រើប្រាស់ អាចប្រើបានរយ:ពេល វែងឬខ្លីអាស្រ័យតាម ទំហំគីឡូអំពែរ KVA របស់វា។ រូប ភាព 15.17 គឺជាប្រភេទ Falcon Electric 2 kVA SG-series UPS អាចការ ពារប្រព័ន្ធកុំព្យូទ័រ desktop system។
Computer repairរូបភាព  15.17. ប្រភេទ Falcon Electric SG មានចរន្តផ្ទុក 2 kVA