មេរៀនទី៧: សរសេរកូដ Code

មេរៀនទី៧: សរសេរកូដ Code

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

7.1 event Procedure Visual Basic 2010 គឺជា object oriented មួយហើយព្រឹត្តិការភាសាកម្មវិធី។ បណ្តាសន្លឹក application​ គឺជា event។ Event មានន័យថា user នឹងសម្រេចចិត្តធ្វើអ្វីជាមួយកម្មវិធី program, អាចចុចលើ command button, បញ្ចូលអត្ថបទទៅក្នុង text box ឬចង់បិទកម្មវិធី application ជាដើម។ កាលណាយើងចាប់ផ្តើម សន្លឹក​ application ក្នុង Visual Basic 2010 យើងនឹងឃើញ default form បង្ហាញចា Form1 ក្នុង IDE វាតាមពិត Form1 Class ចេញពី Form class System.Windows.Forms.Form, ដូចបង្ហាញសន្លឹក Form1 properties។
Visual Basic 2010កាលណាយើងចុចផ្នែកមួយនៃ form យើងនឹងឃើញសន្លឹក code បង្ហាញខាងក្រោម។ ក្នុងករណីនេះ event procedure គឺជា Form1 ហើយវាចាប់ផ្តើមជាមួយ Private Sub ហើយបញ្ចប់ជាមួយ End Sub។​ រួមមាន Form1 class និង event Load។

Public Class Form1
Private Sub Form1_Load(ByVal sender As System.Object, ByVal e As System.EventArgs) Handles MyBase.Load

End Sub
End Class

មាន event ផ្សេងទៀតដែលប្រមូលផ្តុំ associated ជាមួយ Form1 class ដូចជា click, cursorChanged, DoubleClick, DragDrop, មើលដូចក្នុងរូបខាងក្រោម។
Visual Basic 20107.2  សរសេរកូដ code លោកអ្នកសរសេរកូដសម្រាប់ event procedure រវាង Private Sub…….End Sub អនុញ្ញាតសរសេរ code :

Public Class Form1
Private Sub Form1_Load(ByVal sender As System.Object, ByVal e As System.EventArgs) Handles MyBase.Load

Me.Text = “My First VB2010 Program”
Me.ForeColor = Color.ForestGreen
Me.BackColor = Color.Cyan
End Sub
End Classs

បន្ទាត់ ទី១ នៃកូដ code នឹងប្តូរចំណងជើង របស់ form ទៅជា My First Visual Basic 2010 Program, បន្ទាត់ទី២ និង foreground object ទៅជា Forest Green( ក្នុងករណីនេះ វាគឺជា label ដែលលោកអ្នក លោកអ្នក បញ្ចូលក្នុង form និងប្តូរ Foreground និងបន្ទាត់ចុងក្រោយ ប្តូរ background  ជាពណ៌ បៃតងខ្ចី។
Visual Basic 2010ឧទាហរណ៍:

Private Sub Button1_Click_1(ByVal sender As System.Object, ByVal e As System.EventArgs) Handles Button1.Click

Dim name1, name2, name3 As String
name1 = “John”
name2 = “Georges”
name3 = “Ali”
MsgBox(” The names are ” & name1 & ” , ” & name2 & ” and ” & name3)
End Sub
ក្នុងឧទាហរណ៍ នេះបញ្ចូល command button មួយក្នុង form និងកែ ឈ្មោះ caption ដូចបង្ហាញ Hidden Names។ keyword Dim គឺ ប្រកាស variables name1, name2 and name3 ជា string។ អនុគមន៍ function MsgBox គឺបង្ហាញឈ្មោះ ក្នុងប្រអប់សារ message box ដែលត្រូវបញ្ចូលរួម។
Visual Basic 2010