មេរៀនទី១: បង្កើតតារាង Create Table

Excel 2013 កំរិតខ្ពស់

 

មេរៀនទី១: បង្កើតតារាង Create Table

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan
2

Excel 2013ដើម្បីបង្កើត Table នៅក្នុងកម្មវិធី Microsoft exel 2007/2010/2013 មានចំណុចសំខាន់ជា ច្រើនដូចជា៖
Excel 2013ការកំណត់ Field Name And Culomn Name  មុននឹងឈានដល់ការបង្កើត​ Field Name And Culomn Name គឺចាំបាច់ណាស់ត្រូវអានប្រធាន    លំហាត់ឲ្យបាន
Excel 2013ច្រើនដង ច្រើនសាររហូតដល់លោកអ្នកបានយល់ដឹងអំពីគោលការនៃការចោទសួរ របស់លំហាត់ ។
អ្វីទៅជា Field NameField Name គឺជាឈ្មោះរបស់ Column នៃ Table ដែលជាផ្នែក ខាងក្រោមរបស់វាត្រូវបានប្រើ       សម្រាប់បញ្ចូលទិន្នន័យ (វាមានលក្ខណះជាជួរ)
Excel 2013Record: គឺជាសំណុំទិន្នន័យដែលស្ថិតនៅក្នុង Row (ជួរដេកជាមួយគ្នា) ប៉ុន្តែមានប្រភេទ ទិន្នន័យខុសៗគ្នា ។
. ការកំណត់  Data Type បន្ទាប់ពីបានកំណត់ Field Name រួចហើយនោះយើងត្រូវ ជ្រើសរើសប្រភេទទិន្នន័យរបស់វាងាយស្រួលក្នុងការបញ្ចូលទិន្នន័យកុំឲ្យច្រឡំ ព្រោះ យើងមិនអាចវាយបញ្ចូលទិន្នន័យដែលមានតម្លៃ ជាអក្សរចូលទៅក្នុង Field  ដែលមាន តម្លៃជាលេខបានទេ។ ប្រភេទទិន្នន័យរបស់ Field មានដូចជា៖

 • Text: ត្រូវបានគេប្រើសម្រាប់បញ្ចូលជាតម្លៃអក្សរ ចំនួនលេខ (មិនអាច យកទៅគណនាបាន)
 • Data/Time: សម្រាប់កំណត់នៃការបញ្ចូលតម្លៃឲ្យចេញជាថ្ងៃខែឆ្នាំ នឹង ពេលវេលា។
 • Currency: សម្រាប់កំណត់ និងការបញ្ចូលតម្លៃជារូបីយវត្ថុ (និមិ្មតសញ្ញា)​ ជាលុយដុល្លារ ឬ​ ​   រូបីយវត្ថុផ្សេងៗ នឹងមានលេខក្បៀសពីរខ្ទង់ ។
 • Number: ​សម្រាប់បញ្ចូលលេខ (លេខមានទស្សភាគ លេខអវិជ្ជមាន នឹង វិជ្ជមាន) ។
 • Special: សម្រាប់វាយបញ្ចូលជា
  • Zip Code
  • Phone Number
  • Special Security Number (SSN)

 Custome: សម្រាប់កែទៅជាទម្រង់ប្រភេទទិន្នន័យនៅក្នុង Cell ។
. ការកំណត់ Data Validation Validation:  គឺជាកំណត់នូវសិទ្ធមួយចំនួនទៅលើ Cell ។
របៀបធ្វើ
Excel 2013
Data => Data Validation
នៅត្រង់ប្រអប់ Allow ជ្រើសរើសយក List ហើយត្រង់ Source វាយពាក្យ Male, Female រួចចុច OK ។
Excel 2013. របៀបកំណត់ Border And Shading លើ Table ការកំណត់ Border ឲ្យ Table ដែលទើបនឹងបានបង្កើតវាជាការចាំបាច់មួយនៅពេលដែលយើង រៀបបោះពុម្ភ (លទ្ធផលសម្រេច) ។

របៀបធ្វើ

 •  Select Cell  ដែលយើត្រូវដាក់ Border ឬចុច Ctrl+1
 • ចុច​លើ Border Tab
 • រួចជ្រើសរើស​​​​​​​​​​​​ប្រភេទបន្ទាត់នៅក្នុងប្រអប់ List Style
  • None: ដោះបន្ទាប់ចេញ
  • Outline: សម្រាប់ដាក់បន្ទាត់ផ្នែកខាងក្រៅ
  • Inside: សម្រាប់ដាក់បន្ទាត់ផ្នែកខាងក្នុង

Excel 2013OK ។
. ការប្រើ Conditional Formatting Conditional Formatting គឺជាទីតាំងមួយ ឬ កន្លែងមួយដែលអនុញ្ញាតឲ្យយើងអាចធ្វើការកំណត់

លក្ខខ័ណ្ឌផ្សេងៗទៅលើការបញ្ចូលតម្លៃទៅក្នុង Cell ដូចជាការបង្ហាញទិន្នន័យជារបានៅក្នុង Cell នៅពេលដែលយើងបញ្ចូលទិន្នន័យជាលេខ ការបង្ហាញជាព័ណទៅលើលេខផ្សេងៗគ្នា  នៅពេលដែល​យើងបញ្ចូលទិន្នន័យជាតម្លៃវិជ្ជមាន ឬ អវិជ្ជមាន ការកំណត់ដាក់ Icon ផ្សេងៗ នៅជាប់ទិន្នន័យនៅក្នុង Cell ហើយនឹងមានការកំណត់បន្ថែមជាច្រើនទៀត។ ហើយអ្វីដែល យើងត្រូវសិក្សាវិញមានដូចជា៖

ឧទាហរណ៏ ចូរដាក់ Sharding លើCell នៃបញ្ជីឈ្មឡសិស្សនៃ Field: Result (យកអ្វីក៏បាន) ។
–       Select លើតំបន់ Field របស់ Result
–      ចុច Home Tab, យក Conditional Formatting
–     រួចចុច Highlight Cell Rule
=>More Rule
Excel 2013. ការប្រើ Conditional Formatting Rule Manager
–    Select លើតំបន់ Field របស់ Average
–    យក Home Tab, ចុច Conditional Formatting => Manager Rule
–    Click New Rule រួចកំនត់ Cell Value ឲ្យធំជាង ឬ ស្មើ ៥០ រួចកំណត់ព័ណឲ្យវា ។ រួចចុចលើ New Rule  ម្ដងទៀតហើយកំណត់ ដោយយកតម្លៃ តូចជាង ៥០ រួចកំណត់ ព័ណផ្សេង ។​​​​​​​​​​​​​​​​​​​​​​​​​​

Excel 2013Excel 2013Excel 2013Excel 2013. ការបង្កើត New Table  ថ្មី ប្រសិនបើយើងចង់បង្កើត New Table ថ្មីមួយសម្រាប់ប្រើ នោះ ចូរធ្វើដូចខាងក្រោម៖

របៀបធ្វើ

–          ចុចម៉ៅស្ដាំលើ Tab ណាមួយក៏បាន
–          ចុចយក​ Customize Quick Access Toobar
Excel 2013–    ចុចយក Customize Ribbon
–    Click New Tab  ដាក់ឈ្មោះឲ្យ Tab
– OK
Excel 2013Excel 2013. ការចង Macro  ដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូ Font អក្សរនៅពេលដែលលោក អ្នកត្រូវ ការវាយ អត្ថបទជាភាសាខ្មែរផង​ ជាភាសារអង់គ្លេសផង គឺយើត្រូវដោះស្រាយ បញ្ហាបានដោយការចង Macro ដោយគ្រាន់ តែអនុវត្តដូចខាងក្រោមនេះ៖

 • ចុចលើ View Tab, ចុចលើ Macro Group, យក Macros
 • ជ្រើសរើសយក Recoord Macro

Excel 2013

 • ត្រង់ Macro Name ដាក់ឈ្មោះឲ្យ Macro
 •  ត្រង់ Shortcut Key គឺកំណត់អក្សរកាត់សម្រាប់ Font អក្សរណាមួយ (Ctrl+t)
 • OK

Excel 2013នៅពេលយើង OK ហើយគឺត្រូវជ្រើសរើស Font អក្សរណាមួយដែលយើងបានកំណត់នៅក្នុង Macro។
ចុចលើ Home Tab, រួចយក Font Group
Excel 2013ហើយជ្រើសរើស Font ណាដែលយើងបានកំណត់ (Limon S1) => OK
Excel 2013–      Click លើ View Tab វិញ
–     Macros => Stop Recording

បញ្ជាក់

យើងត្រូវធ្វើការកំណត់ Macro ម្ដងទៀតសម្រាប់ជ្រើសរើសយក Font ផ្សេងពីនេះគឺយើង ធ្វើតាមគំរូដូចខាងលើ ហើយនៅពេលដែលជ្រើសរើស Font គឹត្រូវជ្រើសរើសយក Font ផ្សេងពីខាងលើ
ឧទាហរណ៏ ខាងលើជ្រើសរើសយក Font    Limon S1, នៅពេលដែល យើង ធ្វើបន្ទាប់គឺ
Excel 2013អាចយក Font Limon S1គឺយើងជ្រើសរើសយក Font​ អក្សរដែលយើងត្រូវ ការសរសេរ ជាញឹកញាប់។