មេរៀនទី៤: អនុគមន៍ ឡូស៊ីច (២)

មេរៀនទី៤: អនុគមន៍ ឡូស៊ីច (២)

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ច. ការផ្ដុំអនុគមន៏ IF AND OR និង​ NOT

ការផ្ដុំអនុគមន៏ច្រើនបញ្ចូលគ្នា IF AND​  OR និង NOT គឺដើម្បីដោះស្រាយ ទៅ លើលំហាត់ដែលមានលក្ខណៈស្មុគស្មាញ មិនអាចប្រើ​អនុគមន៏មួយបាន ។

ទម្រង់ទូទៅ

=IF(AND(OR(Logical1,Logical2,…,Logical30),Logical2,…),True,False)

ដែល And(Or(Logical1,Logical2,…,Logical30) គឺជា Condition របស់អនុគមន៏ IF ។

  • ដោយ True ជាចម្លើយដែលស្របទៅនឹង Condition
  • ហើយ False ជាចម្លើយដែលផ្ទុយ ឬ ច្រាសនឹង Condition

ឧទាហរណ៏ ដើម្បីលើកទឹកចិត្តកល់បុគ្គលិកដែលធ្វើការ នៅតាមបណ្ដាខេត្តទូទាំង ប្រទេស ការិយាល័យនៃធនាគារមួយបានកំណត់លក្ខខ័ណ្ឌសម្រាប់ផ្ដល់ប្រាក់លើកទឹកចិត្តដល់បុគ្គលិបរបស់ ខ្លួន ។

–     បុគ្គលិកភេទស្រី ធ្វើការបានរយៈពេល ១ឆ្នាំឡើងទៅ ហើយរៀបការ និង មានកូនចាប់ ពី១ នាក់ ហើយធ្វើការនៅតាមបណ្ដាខេត្ត នោះគេនឹងទទួលបានប្រាប់លើកទឹកចិត្តចំនួន ២០ដុល្លារ ជារៀងរាល់ខែ ។
–     បុគ្គលិកភេទប្រុស ធ្វើការបានរយៈពេល ១ឆ្នាំឡើងទៅ ហើយរៀបការ និង មានកូន ចាប់ ពី១នាក់ ហើយធ្វើការនៅតាមបណ្ដាខេត្ត នោះគេនឹងទទួល បានប្រាក់លើកទឹកចិត្តចំនួន ១៥ដុល្លារ ជារៀងរាល់ខែ ។
–     បើបុគ្គលិកណាមានលក្ខខ័ណ្ឌខុសពីខាងលើនោះធនាគារនឹងបន្ថែម ៥ដុល្លារ ជារៀង រាល់ខែ ។

ចម្លើយ

  1. បង្កើត​តារាង (Table)
  2. រក Condition របស់លំហាត់ឲ្យឃើញ
  3. កំណត់ទីតាំង Cell ដែលត្រុវសរសេរអនុគមន៏

Excel 2013ការសរសេរអនុគមន៏សម្រាប់ដោះស្រាយលំហាត់នេះគឺមានលក្ខណៈស្មុគស្មាញបន្តិច ព្រោះ ដោយ សារយើងបានបញ្ចូលគ្នានូវរូបមន្តបន្ថែមទៀតដូចជា Year ដើម្បីស្វែងរកនូវចំនួន ឆ្នាំ មកដល់បច្ចុប្បន្នយើងមានអាយុប៉ុន្មានឆ្នាំហើយ ដោយើងគ្រាន់តែដឹងនៅថ្ងៃខែឆ្នាំកំណើត និង ចំនួនឆ្នាំដែលធ្វើការ ។ ចូរសរសេរអនុគមន៏តាមគំរូខាងក្រោម៖

17

=IF(AND(C5=”F”,YEAR(TODAY())-YEAR(E5)>=1,OR(F5=”Married”,D5>=1),NOT(G5= “Phnom Penh”)),20,IF(AND(C5=”m”,YEAR(TODAY())-YEAR(E5)>=1,OR(F5=”married”,D5>=1), NOT(G5=”Phnom Penh”)),15,5))

ញ.  អនុគមន៏ DATE/TIME
1.      អនុគមន៏ DATE
អនុគមន៏ DATE ដែលបង្ហាញជាលេខ  (តាងឲ្យថ្ងៃនិមួយៗ នៃថ្ងៃខែគឺចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី៣១) គឺវាអាស្រ័យនឹងការបញ្ចូលទិន្នន័យនៅលើ ។

ទម្រង់ទូទៅ

=Day(Serial_Number)

ដែល Serial_Number: គឺជាកាលបរិចេ្ឆទដែលយើងប្រើប្រាស់នៅក្នុងការសរសេរ ។

ឧទាហរណ៏

         =Day(“16-Jan-2012”)នោះយើងនឹងបានលទ្ធផលគឺ 16

         =Day(“16-Jan-2012”“11-Jan-2012”) នោះយើងនឹងបានលទ្ធផលគឺ 5

2.  អនុគមន៏ MONTH អនុគមន៏ Month ដែលនឹងបង្ហាញជាលេខ (តាងឲ្យខែនិមួយៗ មានចំនួន១២ ខែគឺ ចាប់ពីខែមករា ដល់ខែធ្នូ វាអាស្រ័យទៅលើការបញ្ចូលទិន្នន័យទៅលើ Cell ។

ទម្រង់ទូទៅ

=Month(Serial_Number)

ដែល Serial_Number: គឺជាកាលបរិចេ្ឆទដែលយើងប្រើប្រាស់នៅក្នុងការសរសេរ ។ឧទាហរណ៏

                =Month(“16-Jan-2012”) Enter នោះយើងនឹងបានលទ្ធផលគឺ January

3.      អនុគមន៏ DAY

​អនុគមន៏ Year ដែលនឹងបង្ហាញជាលេខ (គិតចាប់តាំងពីឆ្នាំ ១៩០០ ដល់ឆ្នាំ ១៩៩៩) វាអាស្រ័យទៅលើការបញ្ចូលទិន្នន័យទៅលើ  Cell

ទម្រង់ទូទៅ

=Year(Serial_Number)

ដែល Serial_Number: គឺជាកាលបរិចេ្ឆទដែលយើងប្រើប្រាស់នៅក្នុងការសរសេរ ។

ឧទាហរណ៏

          =Year(“16-Jan-2012”) Enter នោះយើងនឹងបានលទ្ធផលគឺ 2012

ដ.      អនុគមន៏ DAY360 អនុគមន៏ Year ដែលនឹងបង្ហាញជាចំនួនថ្ងៃពិត ប្រាកដ ឬអំឡុងពេលនៃចំនួនថ្ងៃរវាង ថ្ងៃចាប់ផ្ដើម និងថ្ងៃបញ្ចប់។

ទម្រង់ទូទៅ

=Days360(StartDate,EndDate)

 ដែល

–     StartDate: គឺថ្ងៃចាប់ផ្ដើម
–     EndDate: គឺថ្ងៃបញ្ចប់
ឧទាហរណ៏

      =Date360(“16-Jan-2012”,”16-Jan-2012”) Enter នោះយើងនឹងបានលទ្ធផលគឺ 30

ឋ. អនុគមន៏ TODAY ជាអនូគមន៏សម្រាប់បង្ហាញថ្ងៃខែឆ្នាំ តាមរយៈនៃការកំណត់ Date/Time Properties ។
ទម្រង់ទូទៅ

=Today()

ឧទាហរណ៏

=Today() Enter នោះយើងនឹងបានលទ្ធផលនៃការបរិច្ឆេទថ្ងៃនេះតែម្ដង ។

ឌ. អនុគមន៏ HOUR និង MINUTE គឺជាអនុគមន៏សម្រាប់គណនារកចំនួនម៉ោង និងនាទី ។

ទម្រង់ទូទៅ

=Hour((Time out-Time in)+Minute(Time out-Time in)/60)

= Hour((Time out-Time in)+Hour(Time out-Time in)*60)/60

ឧទាហរណ៏ នៅសាលាកុំព្យូទ័រមួយ គេមានតារាងកត់ម៉ោងដែលប្រើ សម្រាប់កត់ម៉ោង អ្នកចូល អនុវត្តន៏កុំព្យូទ័រដោយគ្រាន់តែបញ្ចូលម៉ោងចាប់ផ្ដើម និង ម៉ោងចេញដូចនិង តារាងខាងក្រោម៖

ចូរសរសេរអនុគមន៏ដើម្បីគណនារកម៉ោងសរុប និងប្រាក់ដែលត្រូវបង់?

ចម្លើយ
– បង្កើតតារាង (Table)
– បញ្ចូលទិន្នន័យមួយ
– នៅពេលបង្កើតតារាងរួចហើយគឺគ្រាន់តែបញ្ចូលម៉ោងចូលនិងម៉ោងចេញតម្លៃឈ្នួល ក្នុងមួយម៉ោង  ម៉ោងពេលនោះអ្នកនឹងបានលទ្ធផលប៉ុន្តែត្រូវ ប្រើអនុគមន៏ដើម្បី សរសេរ ដូចជាខាងក្រោម៖
Excel 2013ចូរសរសេរតាមគំរូអនុគមន៏ខាងក្រោម ដើម្បីស្វែងរកចម្លើយ៖
Total Hour =(HOUR(E5-D5)+MINUTE(E5-D5)/60)