មេរៀនទី៥: អនុគមន៍ ឡូស៊ីច (៣)

មេរៀនទី៥: អនុគមន៍ ឡូស៊ីច (៣)

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ឍ. អនុគមន៏ Date សម្រាប់បង្ហាញជាតម្លៃលេខ ដោយយោងទៅលើការប្រើ ប្រាស់់ ថ្ងៃខែឆ្នាំនៅក្នុងកម្មវិធី Excel 2010

ទម្រង់ទូទៅ

=Date(Year,Month,Day)

ដែល

–          Year: គឺជាឆ្នាំ (តម្លៃលេខ) ដែលគិតចាប់តាំងពីឆ្នាំ ១៩០០ ដល់ឆ្នាំ ១៩៩៩
–          Month: គឺជាខែ (តម្លៃលេខ) ដែលមានចាប់ពីខែ ១ដល់ខែ ១២
–          Day: គឺជាខែ (តម្លៃលេខ) ដែលមានចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ៣១

ឧទាហរណ៏

=Date(Year(“Aug-23-2012”),Month(“Aug-23-2012”),Day(“Aug-23-2012”)) Enter នោះយើងនឹងទទួលលទ្ធផល Aug-23-2012 ។

លំហាត់ ចូសរសេរអនុគមន៏ ដើម្បីរកថ្ងៃបញ្ចប់ (ថ្ងៃផុតកំណត់) នៃការបង់ប្រាក់របស់ សិស្ស ដោយគិតតាមចំនួនខែដែលគេបានបង់ប្រាក់រៀនគួរអង់គ្លេស (ដឹងថ្ងៃបង់ប្រាក់ នឹង ចំនួនខែដែលគេបង់ប្រាក់) ។

ចម្លើយ

នៅតាមវិទ្យាស្ថានភាសាអង់គ្លេសមួយ ការបង់ប្រាក់រៀនរបស់សិស្សគឺបង់តាមខែ នោះគឺឲ្យ លំបាកដល់អ្នកតាមដាន (Register) ដើម្បីប្រាប់ដល់អ្នករៀន ។

បង្កើតតារាង Tableសរសេរអនុគមន៏នៅក្នុង Cell Expired
Excel 2013អនុវត្តន៏តាមគំរូអនុគមន៏ខាងក្រោម៖

Expired=DATE(YEAR(D5),MONTH(D5),DAY(D5))

ណ. អនុគមន៏ MOD គឺជាអនុគមន៏សម្រាប់គណនា ហើយនឹងបង្ហាញសំណល់នៃផល ចែក ។
ទម្រង់ទូទៅ

=Mod(Number,Divisor)

ដែល

–          Number: ជាតំណាងចែក (លេខគត់ ឬ លេខក្បៀស)
–          Divisor: ជាតួចែក (លេខគត់ ឬ លេខក្បៀស)

ឧទាហរណ៏

=Mod(5,2) Enter នោះយើងនឹងបានលទ្ធផលនៅសល់ 1 (គឺជាសំណល់ដែលសល់ពីការចែក)
=Mod(11,3) Enter នោះយើងនឹងបានលទ្ធផលនៅសល់ 2 (គឺជាសំណល់ដែលសល់ពីការចែក)

ត. អនុគមន៏ INT(Integer)គឺជាអនុគមន៏សម្រាប់សម្រួលលេខដែលមានក្បៀសមកជាលេខគត់វិញ ។

=INT(Number)

ទម្រង់ទូទៅ
ដែល

–          Number: ជាតំណាងចែក (លេខគត់ ឬ លេខក្បៀស)

ឧទាហរណ៏

=Int(12.332) Enter នោះយើងនឹងបានលទ្ធផល 12
=Int(113.98) Enter នោះយើងនឹងបានលទ្ធផល 113

ថ. អនុគមន៏ ROUNDDOWN គឺជាអនុគមន៏សម្រាប់បន្ថយលេខក្បៀស (ច្រើនតួ) មកនៅតាមចំនួនដែលយើងចង់បបាន ឬរំកិលមកជាលេខគត់ ។

ទម្រង់ទូទៅ

=Rounddown(Number,Number_Digits)

ដែល

–          Number: ជាតំណាងចែក (លេខគត់ ឬ លេខក្បៀស)
–          Number_Digits : ជាចំនួនតួលេខក្រោយក្បៀស (លេខក្រោយក្បៀសមានពី 0-9)

ឧទាហរណ៏

=Rounddown(12.332,0) Enter នោះយើងនឹងបានលទ្ធផល 12
=Rounddown(12.332,2) Enter នោះយើងនឹងបានលទ្ធផល 12

ទ. អនុគមន៏ ROUNDUP គឺជាអនុគមន៏សម្រាប់បន្ថយលេខក្បៀស (ច្រើនតួ) ខិតទៅលេខគត់ណាមួយ (ធំជាងមុន)

ទម្រង់ទូទៅ

=Roundup(Number,Number_Digits)

ដែល

–          Number: ជាតំណាងចែក (លេខគត់ ឬ លេខក្បៀស)
–          Number_Digits : ជាចំនួនតួលេខក្រោយក្បៀស (លេខក្រោយក្បៀសមានពី 0-9)

ឧទាហរណ៏

=Roundup(12.332,0) Enter នោះយើងនឹងបានលទ្ធផល 13
=Roundup(12.332,2) Enter នោះយើងនឹងបានលទ្ធផល 12.34

ធ. អនុគមន៏ PRODUCT គឺជាអនុគមន៏សម្រាប់គណនារកផលគុណច្រើនបន្ត របៀបដូចច្រើន Sum ចំនួនណាមួយដែរ ។

ទម្រង់ទូទៅ

=Product(Number1,Number1,…,Number30)

ដែល

–          Number1,Number2,…,Number30: ជាតម្លៃលេខដែលត្រូវគុណបន្តគ្នា

ឧទាហរណ៏

=Product(2,2,3,8) Enter នោះយើងនឹងបានលទ្ធផល 96
=Product(2,2,3,8,0) Enter នោះយើងនឹងបានលទ្ធផល 0

ន. អនុគមន៏ POWER គឺជាអនុគមន៏សម្រាប់គណនារកស្វ័យគុណនៃមួយចំនួន

ទម្រង់ទូទៅ

=Powert(Number,Power)

ដែល

–          Number: ជាតម្លៃលេខដែលយើងហៅថាគោល
–          Number_Digits : ជាតម្លៃលេខដែលយើងនឹងបានលទ្ធផល 1024

ឧទាហរណ៏
=Power(3,3) Enter នោះយើងនឹងបានលទ្ធផល 27
=Power(4,5) Enter នោះយើងនឹងបានលទ្ធផល 1024
=2^3 Enter នោះយើងនឹងបានលទ្ធផល 9