មេរៀនទី៦: អនុគមន៍ ឡូស៊ីច (៤)

មេរៀនទី៦: អនុគមន៍ ឡូស៊ីច (៤)

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ប. អនុគមន៏ VLOOKUP គឺជាអនុគមន៏សម្រាប់ស្រង់យកទិន្នន័យពី Fieldname នៃ Table ហើយចម្លើយគឺជាតម្លៃនៅក្នុង Record តែមួយរបស់ Fieldname ដែលយើងបាន បញ្ជាក់នៅក្នុង Table។

ទម្រង់ទូទៅ

=Vlookup(Lookup_Value,Table_Array,Col_Index_Num)

ដែល

–          Lookup_Value: ជាតម្លៃដែលត្រូវស្វែងរក បង្ហាញនៅក្នុង Column  ទី១នៃ Table វាអាចជាតម្លៃលេខ ឬ អក្សរ ។
–          Table_Array: ជា Column ដែលស្ថិតនៅក្នុង Table_Array ដែលយើងស្រង់ យក ទិន្នន័យចេញ (ដែល Field ដំបូងគេ គេនឹងរាប់ជា Column ទី១ និង បន្តបន្ទាប់) ។

ឧទាហរណ៏ គេមាន Table ២ ដែល៖

–          Table  ទី១ (Old Table) និយាយអំពីទំនិញដែលបានទិញប្រចាំថ្ងៃ
–          Table ទី២ (New Table)  និយាយអំពីការស្រង់យកទិន្នន័យនៃទំនិញមួយមុខៗតាមលេខ

Old Table (1)                                                                             New Table (2)
Excel 2013គេអាចសរសេរវាតាមអនុគមន៏ ដើម្បីស្រង់យកទិន្នន័យមួយៗបាននៅក្នុង Cell (Table Stock)។

=VLOOKUP(F6,$A $5:$D$10,2)  លេខ 2គឺជា Column នៃTable ទីមួយគឺ Name

=VLOOKUP(F6,$A $5:$D$10,3) លេខ3 គឺជា Column នៃ Table ទីមួយគឺ Pro Name

=VLOOKUP(F6,$A $5:$D$10,4) លេខ4 គឺជា Column នៃ Table ទីមួយគឺ Sale Qty

ផ. អនុគមន៏ TRANSPOSE ជាអនុគមន៏សម្រាប់បម្លែងតារាងពីឈរ (Vertical) ទៅជាតារាងដេក (Horizontal) ឬពីតារាងដេក (Horizontal) ទៅជាតារាងឈរវិញ (Vertical) ។

=Pranspose(Array)

ទម្រង់ទូទៅ

ដែល

–          Array: ជាសំណុំនៃ Fieldname និង Record ដែលត្រូវផ្លាស់ប្តូ។

ឧទាហរណ៏ គេមានតារាងមួយ (មើលរូបខាងក្រោម) ដែលមាន Fieldname ចំនួន ៦គឺ ID,Name,Sex,Hour,Free/Hour and Total និងទិន្នន័យនៅក្នុង Record មានចំនួន ៥ហើយគេនឹងប្ដូតារាងខាងក្រោមនេះទៅជាតារាងដេកវិញ (Horizontal Table) ។

របៀបធ្វើ

–          រាប់ចំនួន Fieldname ឲ្យបានពិតប្រាកដថាតើមានចំនួនប៉ុន្មាន?
–          Select  ចំនួន Cell (តាមរូបខាងក្រោមយើងឃើញមាន Field ចំនួន ៦និង Record ចំនួន ៥) ដូចនេះគឺត្រូវ Select Cell ចំនួន ៣០ (មើលរូបខាងក្រោម) ។

Excel 2013ឬយើងអាចធ្វើបានម៉្យាងទៀត
–       គឺយើងបង្កើតតារាងដូចខាងលើ
–       Copy ទិន្នន័យទាំងអស់នោះ
–       រយចដាក់ Cusor នៅ Cell ថ្មី
–       រួចយក Home Tab
–       Paste => Transpose(T)
Excel 2013ព. អនុគមន៏ IF និង VLOOKUP គឺជាអនុគមន៏សម្រាប់ស្រង់យកទិន្នន័យពី Fieldname នៃ Table ហើយចម្លើយគឺជាតម្លៃនៅក្នុង Record តែមួយរបស់ Fieldname ដែលយើងបាន បញ្ជាក់នៅក្នុង Table។

ទម្រង់ទូទៅ

=IF(Conditional,Vlookup(Lookup_Value,Table_Array,Col_Index_Num),False

ដែល

–          Conditional : ជាលក្ខខ័ណ្ឌរបស់ប្រធានលំហាត់ ។
–          Vlookup(Lookup_Value,Table_Array,Col_Index_Num: ជា True Statement  ។
–          ហើយ False: ជាចម្លើយដែលច្រាសទៅនឹងប្រធានលំហាត់ ។

ឧទាហរណ៏ នៅក្នុង Cell:B14 សរសេរអនុគមន៏ IF និង Vlookup បញ្ចូលគ្នាដូចខាងក្រោម៖
Excel 2013ដោយ Error គឺជាតម្លៃមិនពិត ឬ ជាតម្លៃច្រាស កាលណាយើងវាយតម្លៃចាប់ពី ៦ឡើងទៅ ។