មេរៀនទី៧: អនុគមន៍ Text

មេរៀនទី៧: អនុគមន៍ Text

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ភ. អនុគមន៏ NEXT

      ១. អនុគមន៏ CONCATENATE គឺជាអនុគមន៏មួយសម្រាប់ចងភ្ជាប់ ឬ ផ្សំពាក្យបញ្ចូល គ្នា រវាងពាក្យ និង ពាក្យ រវាងលេខនិង លេខ រវាងលេខជាមួយនឹងអក្សរ។

ទម្រង់ទូទៅ

=Concatenate(Text1,Text2,…,Text30)

=Text1&Text2&,…,Text30)

ដែល

–          Text1,Text2,…,Text30 : ជា Text ដែលត្រូវបញ្ចូលគ្នាឲ្យទៅជា Text តែមួយ ។

ឧទាហរណ៏
=Concatenate(“Vong”,”Sunly”) Enter នោះយើងនឹងទទួលបានលទ្ធផល VongSunly
=Concatenate(“Vong”&”     “&”Sunly”) Enter នោះយើងនឹងទទួលបានលទ្ធផលVong       Sunly
=“Vong”&”   “&”Sunly”) Enter នោះយើងនឹងទទួលបានលទ្ធផល Vong Sunly

 ២. អនុគមន៏ DOLLAR   គឺជាអនុគមន៏សម្រាប់បម្លែងលេខឲ្យទៅជារូបីយវត្ថុដុល្លារ ($)  ។

ទម្រង់ទូទៅ

=Dollar(Number,Decimal)

ដែល

–          Number:  ជាតម្លៃលេខដែលត្រូវបំលែង
–          Decimal:  ជាចំនួនតួលេខនៅក្រោយក្បៀស

ឧទាហរណ៏
=Dollar(1234,2) Enter នោះយើងនឹងទទួលបានលទ្ធផល $1,234.00
=Dollar(234,0) Enter នោះយើងនឹងទទួលបានលទ្ធផល $234

៣. អនុគមន៏ EXACT    គឺជាអនុគមន៏សម្រាប់ប្រៀបធៀបតម្លៃពីរ ប្រសិនបើតម្លៃ ទាំងពីរវាដូចគ្នានោះវានឹងបង្ហាញ ចម្លើយពិត បើផ្ទុយឺចេញតម្លៃមិនពិត ។

ទម្រង់ទូទៅ

=Exact(Text1,Text2)

ដែល

–          Text1:  ជាតម្លៃលេខដែលត្រូវពិភាក្សាជាមួយ Text2
–          Text2:  ជាតម្លៃលេខដែលត្រូវពិភាក្សាជាមួយ Text1

ឧទាហរណ៏
=Exact(1234,2231) Enter នោះយើងនឹងទទួលបានលទ្ធផលមិនពិត (False)
=Exact(23,23) Enter នោះយើងនឹងទទួលបានលទ្ធផលពិត (True)
=Exact(“seanglim”,”seanglim”) Enter នោះយើងនឹងទទួលបានលទ្ធផលពិត (True)

៤. អនុគមន៏ LEN(Length) គឺជាអនុគមន៏សម្រាប់រាប់ចំនួនអក្សរនៅក្នុង String មួយ ។

ទម្រង់ទូទៅ

=LEN(Text)

ដែល

–          Text:  ជាអក្សរដែលស្ថិតនៅក្នុង Line ជាមួយគ្នា (String)

ឧទាហរណ៏

   =Len(“CM Training Center ”) Enter នោះយើងនឹងទទួលបានលទ្ធផលគឺ ១៨ តួរអក្សរ (ដោយ Space ក៏គិតមួយតួរអក្សរដែរ) ។

៥. អនុគមន៏ LEFT គឺជាអនុគមន៏សម្រាប់កាត់យកចំនួនតួរអក្សរនៅក្នុង String មួយពីឆ្វេង ។

ទម្រង់ទូទៅ

=Left(Text,Num_Chars)

ដែល
–          Text:  ជាអក្សរដែលស្ថិតនៅក្នុង Line ជាមួយ String
–           Num_Chars: ជាចំនួនតួរអក្សរដែលត្រូវកាត់យកពីខាងឆ្វេង

ឧទាហរណ៏

 =Left(“Seanglim”,3) Enter នោះយើងនឹងទទួលបានលទ្ធផលគឺ Sea ។
=Left(“Kingdom of Cambodia”,8) Enter នោះយើងនឹងទទួលបានលទ្ធផលគឺ Kingdom (ដោយSpace ក៏គិតមួយតួរអក្សរដែរ)

៦. អនុគមន៏ RIGTH គឺជាអនុគមន៏សម្រាប់កាត់យកចំនួនអក្សរនៅក្នុង String មួយពីខាងស្ដាំ ។

ទម្រង់ទូទៅ

=Rigth(Text)

ដែល

–          Text:  ជាអក្សរដែលស្ថិតនៅក្នុង Line ជាមួយ String
–           Num_Chars: ជាចំនួនតួរអក្សរដែលត្រូវកាត់យកពីខាងស្ដាំ

ឧទាហរណ៏

=Left(“Seanglim”,3) Enter នោះយើងនឹងទទួលបានលទ្ធផលគឺ lim ។
=Left(“Kingdom of Cambodia”,8) Enter នោះយើងនឹងទទួលបានលទ្ធផលគឺ Cambidia (ដោយSpace ក៏គិតមួយតួរអក្សរដែរ)

៧. អនុគមន៏ MID (Middle) គឺជាអនុគមន៏សម្រាប់កាត់យកចំនួនតួរអក្សរនៅក្នុង String មួយដោយគិតពីទីតាំងរបស់អក្សរនៅក្នុង String មួយនោះ ។

ទម្រង់ទូទៅ

=Mid(Text,Start_Number,Num_Chars)

ដែល

–          Text:  ជាអក្សរដែលស្ថិតនៅក្នុង Line ជាមួយ String
–          Start_Number: ជាលេខលំដាប់របស់អក្សរនៃការចាប់ផ្ដើមនៅក្នុង String នោះ
–           Num_Chars: ជាចំនួនតួរអក្សរដែលត្រូវយក

ឧទាហរណ៏
=Mid(“Seanglim”,4,5) Enter នោះយើងនឹងទទួលបានលទ្ធផលគឺ nglim ដោយលេខ 4 ជាអក្សរលំដាប់ទី ៤គឺ អក្សរ N និងលេខ 5 ជាចំនួនអក្សរដែលយើងយក Nglim គឺ មានចំនួន​ ៥តួរអក្សរ ។

៨. អនុគមន៏ TEXT គឺជាអនុគមន៏សម្រាប់បំលែងតម្លៃលេខទៅជាអក្សតាមការ Format ដែលយើងចង់បាន ។

ទម្រង់ទូទៅ

=Text(number,Format_Text)

ដែល

–          Number:  ជាតម្លៃលេខដែលត្រូវ Format
–          Format_Text: ជាទម្រង់ថ្មីដែលយើងចង់បាន (ឬជានិមិត្តសញ្ញាផ្សេងៗ)

ឧទាហរណ៏

 =Text(12345,”#,###.00R”) Enter នោះយើងនឹងទទួលបានលទ្ធផលគឺ 12,345.00R =Text(12345,”$,###.00”) Enter នោះយើងនឹងទទួលបានលទ្ធផលគឺ $12,345.00

 ៩. អនុគមន៏ UPPERគឺជាអនុគមន៏សម្រាប់បំលែងអក្សរធម្មតា (Small Letter) ទៅជាអក្សរធំ (Capital Letter) ។

ទម្រង់ទូទៅ

=Upper(Text)

ដែល

–          Text:  ជាអក្សរដែលស្ថិតនៅក្នុង Line ជាមួយ String

ឧទាហរណ៏
=Upper(“Seanglim”) Enter នោះយើងនឹងទទួលបានលទ្ធផលគឺ SEANGLIM

១០. អនុគមន៏ POWER គឺជាអនុគមន៏សម្រាប់បំលែងអក្សរធំ (Capital Letter) ទៅជាអក្សរធម្មតាវិញ (Small Letter) ។

ទម្រង់ទូទៅ

=Power(Text)

ដែល

–          Text:  ជាអក្សរដែលស្ថិតនៅក្នុង Line ជាមួយ String
ឧទាហរណ៏

=Upper(“SEANGLIM”) Enter នោះយើងនឹងទទួលបានលទ្ធផលគឺ seanglim

១១. អនុគមន៏ ISBlANK គឺជាអនុគមន៏សម្រាប់ធ្វើតេស្តនៅលើ Cell ណាដែលគ្មាន តម្លៃហើយចម្លើយដែលទទួលបានគឺ True កាលណា Cell នោះគ្មានតម្លៃ ផ្ទុយមកវិញ វានឹងបង្ហាញនូវចម្លើយ False កាលណា Cell នោះមានតម្លៃ ។

ទម្រង់ទូទៅ

=Isblank(Value)

ដែល

–          Value:  ជាតម្លៃដែលយកចេញពី Cell Reference ណាមួយ

ឧទាហរណ៏
=Value(123) Enter នោះយើងនឹងទទួលបានលទ្ធផលគឺ False
=Value(​ទទេ(គ្មានតម្លៃនៅក្នុង Cell)) Enter នោះយើងនឹងទទួលបានលទ្ធផលគឺ True

១២. ការផ្ដុំអនុគមន៏ IF ជាមួយអនុគមន៏ TEXT ជាផ្ដុំអនុគមន៏ IF ជាមួយអនុគមន៏ Righ,Left,len និង Isblank ។

ឧទាហរណ៏ គេមានតារាងដូចខាងក្រោម៖
ចូរសរសេរអនុគមន៏ដើម្បីបម្លែងតម្លៃលេខទីជាម៉ោង (ដោយអនុវត្តតាមគំរូដូចខាងក្រោម)
Excel 2013របៀបធ្វើ ការសរសេរអនុគមន៏នៅក្នុង Cell: Convert Time In និងនៅក្នុង Cell: Convert Time Out

Convert Time In

=IF(ISBLANK(D4),””,IF(AND(LEN(D4)=4,LEFT(D4,2)<=”23″,RIGHT(D4,2) <=”59″),LEFT(D4,2) &”:”&RIGHT(D4,2),IF(LEN(D4)=3,LEFT(D4,1)&”:”&RIGHT(D4,2),IF(LEN (D4)=2,”00″&”:”& RIGHT(D4,2),IF(LEN(D4)=1,”00″&”:”&”0″&RIGHT(D4,1))))))

Convert Time Out

=IF(ISBLANK(E4),””,IF(AND(LEN(E4)=4,LEFT(E4,2)<=”23″,RIGHT(E4,2)<=”59″),LEFT(E4,2)&” :”&RIGHT(E4,2),IF(LEN(E4)=3,LEFT(E4,1)&”:”&RIGHT(E4,2),IF(LEN(E4)=2,”00″&”:”&RIGHT( E4,2),IF(LEN(E4)=1,”00″&”:”&”0″&RIGHT(E4,1))))))