មេរៀនទី៨: អនុគមន៍ស្ថិតិ,លំហាត់

មេរៀនទី៨: អនុគមន៍ ស្ថិតិ STATISTIC និងលំហាត់អនុវត្ត

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

១. អនុគមន៏ RANK គឺជាអនុគមន៏សម្រាប់គណនារកចំណាក់ថ្នាក់ទៅលើតម្លៃលេខ ឬ ធម្យមភាគដោយការប្រៀបធៀបរវាងតម្លៃលេខច្រើន ។

ទម្រង់ទូទៅ

=Rank(number,Refer)

ដែល

–          Number:  ជាតម្លៃលេខដែលស្ថិតក្នុងតំបន់ណាមួយ
–          Refer: គឺជាបន់ដែលផ្ទុកតម្លៃលេខ

ឧទាហរណ៏ ចូរគណនារកមធ្យមភាគរបស់សិស្សនៅក្នុង សាលាកុំព្យូទ័រមួយ និងស្វែងរកចំណាត់ថ្នាក់ ចំពោះអ្នកដែលបានលេខ១ និងលេខបន្តបន្ទាប់ ?

២. អនុគមន៏ COUNTIFគឺជាអនុគមន៏សម្រាប់គណនារាប់នៅចំនួនអ្វីមួយដែលមានលក្ខខ័ណ្ឌ ។
ទម្រង់ទូទៅ

=Countif(Rank,Criterial)

ដែល

–          Rank:  ជាតំបន់នៃ Cell ដែលអញ្ញាត្តិស្ថិតនៅ
–          Criterial: គឺជាអញ្ញាត្តិដែលស្ថិតនៅក្នុង Cell ដែលត្រូវរាប់

ឧទាហរណ៏ ចូរគណនារកមធ្យមភាគរបស់សិស្សនៅក្នុង សាលាកុំព្យូទ័រមួយ និងស្វែងរកលទ្ធផលនៃការជាប់ ឬ ធ្លាក់ រួចរាប់នូវចំនួនអ្នកធ្លាក់ប៉ុន្មានអ្នក និង ចំនួនអ្នកដែលជាប់មានចំនួនប៉ុន្មានាក់ ?

៣. អនុគមន៏ COUNTA គឺជាអនុគមន៏សម្រាប់គណនារាប់នៅចំនួនសរុប ។

=CountA(Value1,Value2,…,Value30)

ទម្រង់ទូទៅ

ដែល
–          Value1,Value2,…,Value30:  ជាតំបន់នៃ Cell ដែលផ្ទុកតម្លៃលេខ

ឧទាហរណ៏ ចូររាប់ចំនយនកម្មករដែលធ្វើការនៅក្នុងរោងចក្រមួយ តើកម្មករទាំងអស់ មានប៉ុន្មាននាក់ ។

 ៤. អនុគមន៏ COUNTBLANK ជាអនុកមន៏មួយសម្រាប់រាប់ចំនួន​ Cell ដែលគ្មានតម្លៃនៅក្នុង Rang មួយ ។

=CountBlank(Rang)

ទម្រង់ទូទៅ

ដែល
–          Rang:  ជាតំបន់ដែលផ្ទុកតម្លៃនៅក្នុង Cells

៥. អនុគមន៏ SUMIF ជាអនុគមន៏មួយសម្រាប់គណនារកនៅតម្លៃសរុបនិមួយៗដែល យោងទៅ  លើលក្ខខ័ណ្ឌនៃ Criteria

ទម្រង់ទូទៅ

=Sumif(Rang,Criteria,Sum_Rang)

ដែល

–          Rang:  ជាតំបន់ដែលផ្ទុកតម្លៃនៅក្នុង Cells
–          Criteria: ជាលក្ខខ័ណ្ឌដែលត្រូវរក Sum_Rang ជាតំបន់ជួរឈរ (មានតម្លៃលេ) នៃ Criteria
ឧទាហរណ៏  ចូរគណនានៅចំនួនសរុបនៃសៀវភៅដែលបានលក់ចេញនៅក្នុង ហាងលក់សៀវភៅមួយ
Excel 2013លំហាត់១ ក្រុមហ៊ុនអលនទ្រព្យសៀងលីមគ្រុបបានធ្វើការកំណត់ទៅលើអាយុ និង ពេលចូលនិវត្តន៏ របស់បុគ្គលិកដែលកំពុងតែបម្រើការ ។

១. ចូរប្រើប្រាស់រូបមន្តដើម្បីភ្ជាប់ឈ្មោះរវាងនាមត្រកូល និង​ នាមខ្លួន នៅក្នុងជួរឈ្មោះពេញ
២. ចូរស្វែងរកអាយុរបស់បុគ្គលិក ?
៣. ចូរស្វែងរកថ្ងៃខែឆ្មាំ សម្រាប់ពេលចូលនិវត្តន៏របស់បុគ្គលិក? (បញ្ជាក់ប្រុសគឺអាយុចូលនិវត្តន៏ ៦០ឆ្នាំ និង ស្រី៥៥ឆ្នាំ)
៤.  ចូររាប់បុគ្គលិកទាំងអស់តើមានប៉ុន្មាននាក់ និង  ប្រុសប៉ុន្មាន។
Excel 2013លំហាត់២ រដ្ឋាករស្វយ័តរាជធានីភ្នំពេញបានកំណត់ត ម្លៃប្រើប្រាស់ទឹកចំពោះអតិថិជន ដែលបានប្រើប្រាស់ទឹក តាមគោលការណ៏ដូចខាងក្រោម៖

១.  ប្រសិនបើទឹកអស់ចាប់ពី ១ម៉ែត្រគូប ដល់៥០ម៉ែត្រគូបគឺតម្លៃក្នុង១ម៉ែត្រគូប៣៥០រៀល
២. ប្រសិនបើប្រើទឹកអស់ច្រើនជាង ៥០ម៉ែត្រគូប ដល់១០០ម៉ែត្រគូប គឺតម្លៃក្នុង១ម៉ែត្រគូប ៥៥០ រៀល
៣. ប្រសិនបើប្រើទឹកអស់ច្រើនជាង ១០០ម៉ែត្រគូប ដល់៣០០ម៉ែត្រ គឺតម្លៃក្នុង១ម៉ែត្រគូប ៦៥០ រៀល
៤.  ប្រសិនបើប្រើទឹកច្រើនជាង ៣០០ម៉ែត្រគូបទៅ គឺតម្លៃក្នុង១ម៉ែត្រគូប ៧៥០ រៀល
ចូរបង្កើតតារាង រួចវាយបញ្ចូលទិន្នន័យ ហើយប្រើរូបមន្តដើម្បីស្វែងរកចម្លើយនៅក្នុង Payment។
Excel 2013Payment =IF(F5<=50,F5*350,IF(F5<=100,(50*350)+(F5-50)*550,IF(F5<=300,(50*350)+ (50*550)+

(F5-100)*650,(50*350)+(50*550)+(200*650)+(F5-300)*750)))

បញ្ជាក់    ការស្វែងរកតម្លៃនៅក្នុងការប្រើប្រាស់អគ្គិសនីគឺក៏ធ្វើតាមគំរូខាងលើបាន ។

លំហាត់៣ ឧទាហរណ៏    អ្នកជាអ្នករកស៊ីខាងចងការប្រាក់ ដូចនេះអ្នកបានកំណត់ចំពោះ ការប្រាក់សាមញ្ញៗចំពោះអតិថិជនដែលបានមកខ្ចីប្រាក់របស់ ។ ដូចនេះអ្នកបានកំណត់ នូវអត្រាការប្រាក់ និង ពិន័យចំពោះការយឺតយ៉ាវដូចជាចំពោះប្រាក់ដែល​បានខ្ចីចាប់ពី ១០០ដុល្លារ ឡើងទៅគឺគិតអាត្រាការប្រាក់ ធម្មតា ៣ភាគ ។

១.  បើការបង់ប្រាក់យឺត (ហួសរយៈពេលកំណត់) គឺត្រូវពិន័យជាប្រាក់ ៣ដុល្លារក្នុង១ថ្ងៃ។
២. តែបើការបង់ប្រាក់ទៀងទាត់គឺមិនការពិន័យនោះទេ។
ចូរបង្កើតតារាង និង វាយបញ្ចូលទិន្នន័យ ហើយស្វែងរក Payment តាមរូបមន្តដូចជាក្រោម៖
Excel 2013Payment =IF(AND(F5>=100,DAYS360(D5,E5)>30),F5*0.03+((DAYS360(D5,E5)30)*3),0)

 លំហាត់៤  ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចៃមួយបានកំណត់ប្រាក់លើកទឹកចិត្ត សម្រាប់ បុគ្គលទាំងអស់ដែលកំពងតែបម្រើការងារនៅក្នុងគ្រឹស្ថានរបស់ខ្លួន ដោយផ្ដល់ ប្រាក់លើកទឹកចិត្តចំពោះបុគ្គលិលណាដែលមានលក្ខខ័ណ្ឌដូចខាងក្រោម៖

១.  ប្រសិនជាបុគ្គលិកភេទស្រី ហើយមានកូនចាប់ពី ៣នាក់ទៅ និងមានប្រាក់ខែតិចជាង ១០០ដុល្លារ នោះក្រុមហ៊ុនបន្ថែមប្រាក់លើកទឹកចិត្តចំនួន ២០ដុល្លារ លើប្រាក់ខែបន្ថែម ។
២. ប្រសិនជាបុគ្គលិកភេទប្រុស ហើយមានកូនចាប់ពី ៣នាក់ទៅ និងមានប្រាក់ខែតិចជាង១០០ដុល្លារ នោះក្រុមហ៊ុនបន្ថែមប្រាក់លើកទឹកចិត្តចំនួន ១៥ដុល្លារ លើប្រាក់ខែបន្ថែម ។
៣. បើបុគ្គលិកទាំងអស់ដែលមិននៅក្នុងលក្ខខ័ណ្ឌទាំងនេះទេ នោះក្រុមហ៊ុននឹងបន្ថែម ៥ដុល្លារ​លើប្រាក់ខែបន្ថែម ។

ចូរបង្កើតតារាង និង វាយបញ្ចូលទិន្នន័យ ហើយស្វែងរក Payment តាមរូបមន្តដូចជាក្រោម៖
ចូរបង្កើតតារាង និង វាយបញ្ចូលទិន្នន័យ ហើយស្វែងរក ToTal តាមរូបមន្តដូចជាក្រោម៖
Excel 2013Total :=IF(AND(C5=”m”,E5>=3,F5<100),15+F5,IF(AND(C5=”f”,E5>=3,F5<100),20+F5,F5+5))

លំហាត់៥ សាលារៀនភាសាបរទេសមួយ បានកំណត់ទៅលើការបរិច្ឆេទនៃការបង់ថ្លៃ សិក្សា ររបស់សិស្សនិមួយៗ
ចូរសរសេរអនុគមន៏ដើម្បីស្វែងរកថ្ងៃបញ្ចប់ (ថ្ងៃផុតកំណត់) ដែលការបង់ប្រាក់របស់សិស្ស​​ ដោយគិតតាមចំនួនខែ​ ដែលគេបង់ប្រាក់រៀនគួរភាសារអង់គ្លេស (ដោយដឹងថ្ងៃបង់ប្រាក់​​នឹងចំនួនខែដែលគេកំណត់)
Excel 2013ចូរបង្កើតតារាង និង វាយបញ្ចូលទិន្នន័យ ហើយស្វែងរក Due Date តាមរូបមន្តដូចជាក្រោម៖

Total: DATE(YEAR(E5)MONTH(E5)+F5,DAY(E5))

លំហាត់៦ នៅគ្រឹស្ថានមីគ្រូហិរញ្ញវត្ថុ SLP មួយបានកំណត់ថ្ងៃចូលធ្វើការសម្រាប់ បុគ្គលិក ដែលទើបចូលបម្រើការថ្មី ប្រសិនបើការចូលធ្វើការមុនថ្ងៃទី​ ១៥ គឺថ្ងៃធ្វើការត្រូវគិតចាប់ពីថ្ងៃ ទី១ នៃដើមខែវិញ ប៉ុន្តែបើការចូលធ្វើការចាប់ពីថ្ងៃទី ១៥ឡើងទៅ នោះថ្ងៃចូលធ្វើការ ត្រូវ រំកិល ទៅថ្ងៃទី ១នៃដើមខែបន្ទាប់វិញ ។

Excel 2013ចូរបង្កើតតារាង និង វាយបញ្ចូលទិន្នន័យ ហើយស្វែងរក Covert Date តាមរូបមន្តដូចជាក្រោម៖

Convert Date

=IF(DAY(E5)<15,DATE(YEAR(E5),MONTH(E5),1),DATE(YEAR(E5),MONTH(E5)+1,1))

លំហាត់ទី៧ នៅក្នុងហាងអិនធ័រណេតថ្មីមួយ បានកំណត់ចំពោះការអនុវត្តន៏ និងប្រើប្រាស់ អិនធ័រណេត ចំពោះអតិថិជនរបស់ខ្លួនដូចខាងក្រោម៖ បើអតិថិជនប្រើអិនធ័រណេត ចាប់ពី ៦ម៉ោងឡើងទៅគឺហាងបានចុះជូន ២០%នៃថ្លៃសរុប ។ បើអតិថិជនប្រើអិនធ័រណេតតិចជាង ៦ម៉ោងគឺគិតថ្លៃដើម  បើអតិថិជនប្រើធិនធ័រណេតក្នុង ១ម៉ោងថ្លៃ១៥០០៛ ។

Excel 2013ចូរបង្កើតតារាង និង វាយបញ្ចូលទិន្នន័យ ហើយស្វែងរក Payment តាមរូបមន្តដូចជាក្រោម៖

Payment

=IF((HOUR(E5D5)+MINUTE(E5D5)/60)>=6,INT(F5*(HOUR(E5D5)+MINUTE(E5D5)/60)* (10.2)),INT(F5*(HOUR(E5D5)+MINUTE(E5D5)/60)))

 លំហាត់ទិ៨         សាលាភាសាបរទេសមួយនៅរាជធានីភ្នំពេញបានកំណត់ទៅលើតម្លៃនៃការបង្រៀនសម្រាប់គ្រូដែលបានបង្រៀន ភាសាអង់គ្លេសនៅទីនោះ។​ ដោយសាលាបានកំណត់នូវគោលការណ៏មួយចំនួនដូចជា៖

១.​​ បើបង្រៀនសៀវភៅ Essbook 1, Headway 1, Newperson 1,និងមានចំនួនសិស្សចន្លោះពី១០នាក ដល់៣០នាក់ នោះប្រាក់កំរៃក្នុងមួយខែគឺ៥០ដុល្លារ និងបើសិស្សច្រើនជាង ៣០នាក់នោះកំរៃក្នុងមួយខែគឺ ៨០ដុល្លារ ។

២. បើបង្រៀនសៀវភៅ Essbook 2, Headway 2, Newperson 2,និងមានចំនួនសិស្សចន្លោះពី១០នាក ដល់៣០នាក់ នោះប្រាក់កំរៃក្នុងមួយខែគឺ៦០ដុល្លារ និងបើសិស្សច្រើនជាង ៣០នាក់នោះកំរៃក្នុងមួយខែគឺ ៩០ដុល្លារ ។

៣. បើបង្រៀនសៀវភៅ Essbook 3, Headway 3, Newperson 3,និងមានចំនួនសិស្សចន្លោះពី១០នាក ដល់៣០នាក់ នោះប្រាក់កំរៃក្នុងមួយខែគឺ៧០ដុល្លារ និងបើសិស្សច្រើនជាង ៣០នាក់នោះកំរៃក្នុងមួយខែគឺ ១០០ដុល្លារ ។បើខុសពីលក្ខខ័ណ្ឌទាំងអស់នេះគឺកំរៃក្នុងមួយខែ ៥០ភាគរយ

Excel 2013Payment

=IF(AND(D5>=10,D5<=30),VLOOKUP(E5,$D$16:$F$25,2),IF(D5>30,VLOOKUP(E5,$D$16:$F$25,3),50%))

លំហាត់ទី៩  នៅគ្រិះស្ថានឥណទានមួយកន្លែងដែលផ្ដល់សេវាខ្ចីប្រាក់ ។​ អ្នកខ្ចីប្រាក់ទាំង នោះត្រូវគោរព នូវការសន្យារបស់ខ្លួនចំពោះក្រុមហ៊ុននៅការខ្ចីប្រាក់របស់ខ្លួន (រយៈពេលខ្ចីគឺច្បាស់លាស់) ។

លក្ខខ័ណ្ឌ

១. បើការសងប្រាក់ (ទាំងដើមទាំងការ) ស្មើត្រឹមថ្ងៃកំណត់នោះគ្រិះស្ថានគិតការប្រាក់ធម្មតា
២.​ បើការសងប្រាក់ មុនការកំណត់នោះគ្រិះស្ថាននឹងចុះថ្លៃជូន ២០% លើអត្រាការប្រាក់
៣. បើការសងប្រាក់ហួសរយៈពេលកំណត់នោះគ្រិះស្ថាននឹងពិន័យ២០%លើអត្រាកាប្រាក់

Excel 2013ចូរបង្កើតតារាង និង វាយបញ្ចូលទិន្នន័យ ហើយស្វែងរក Payment តាមរូបមន្តដូចជាក្រោម៖

Payment

=IF(G5=DATE(YEAR(E5),MONTH(E5)+F5,DAY(E5)),(((D5*0.03)*F5)+D5),IF(G5<DATE (YEAR(E5) ,MONTH(E5)+F5,DAY(E5)),(((D5*0.03)*F5)*(1-0.2)+D5),(((D5*0.03)*F5)*(1+0.2)+D5)))

លំហាត់ទី១០ រោងចក្រកាត់ដេរមួយ បានកំណត់ទៅលើបា្រក់លើទឹក ចិត្តដល់កម្មាការីនី របស់ខ្លួន ដែលបានធ្វើការលើសម៉ោងតាមគោលការណ៏ដូចខាងក្រោម៖
១. បើធ្វើការលើសពី ១ទៅ៣ម៉ោង នោះគេនឹងថែមជូន ២០%នៃប្រាក់ក្នុង១ម៉ោងនៃប្រាក់ខែ
២. បើធ្វើការលើសពី ៣ម៉ោងឡើងទៅ នោះគេនឹងថែមជូន ៣០%នៃកប្រាក់ក្នុង ១ម៉ោងនៃប្រាក់ខែ ។

Excel 2013ចូរបង្កើតតារាង និង វាយបញ្ចូលទិន្នន័យ ហើយស្វែងរក Total តាមរូបមន្តដូចជាក្រោម៖

Total
=IF(HOUR(G5F5)+(MINUTE(G5F5)/60)>3,(E5/(26*8)*(HOUR(G5F5)+(MINUTE(G5F5)/60)) *(1+0.3)),(E5/(26*8)*(HOUR(G5F5)+(MINUTE(G5F5)/60))*(1+0.2)))