មេរៀនទី១៧: ការអនុវត្តអថេរ

មេរៀនទី១៧: ការអនុវត្តអថេរ

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

រៀនពីបណ្តាអថេរ variables ដើម្បីទទួលបានអថេរ បង្កើត blank spreadsheet ថ្មី ចុចលើ Developer ribbon នៅខាងលើ Excel។ លើ Controls panel, ចុចលើ View Code។ នេះវានឹងបើក Visual Basic Editor ជាមួយសន្លឹកកូដ Sheet1 បានបើករួចស្រេចសម្រាប់លោកអ្នក។ បង្កើត Sub ថ្មីហើយហៅវា Variable_Practice. បន្ថែមពីរបន្ទាត់សម្រាប់ Sub ដូចខាងក្រោម:

Dim MyNumber As Integer
MyNumber = 10

សន្លឹកកូដនឹងបង្ហាញដូចនេះ:
Excel 2013ដូច្នេះ កូដទើបបង្កើតអថេរមួយហៅថា MyNumber។ យើងផ្ទុកតម្លសនៃ 10 នៅក្នុងអថេរ។ ដើម្បីបង្កើត Value មួយ Range ទៅសញ្ញាស្មើរ:

Worksheets(1).Range(“A1”).Value =

ដំបូងផ្តល់ Worksheet 1 object។ យើងចង់បន្ថែមចំណុតទៅ Range A1 យើងបញ្ចូលតម្លៃ Value property ដោយប្រើសញ្ញាស្មើរ :

Worksheets(1).Range(“A1”).Value = 10

ឥឡូវនេះ Value សម្រាប់ Range A1 លើ Worksheet 1 គឺបង្កើត 10។ លោកអ្នកអាចវាយ អថេរ variable ដែលផ្ទុកតម្លៃ value នៃ 10 ខាងក្នុងនៃអថេរ MyNumber variable។

Worksheets(1).Range(“A1”).Value = MyNumber

សន្លឹកកូដបង្ហាញដូចខាងក្រោម:
Excel 2013ត្រឡប់ចូលក្នុង spreadsheet បន្ថែមប៊ូតុងមួយ កាលណាប្រអប់ Assign Macro dialogue box បង្ហាញ ជ្រើសរើស Variable Practice Sub ពីក្នុង list។ ប្តូរអត្ថបទ text លើប៊ូតុង ជា Variable Practice។ លោកអ្នកនឹង រកចំនួន 10 បង្ហាញក្នុង cell A1 លើ spreadsheet របស់អ្នក:
Excel 2013ត្រឡប់ចូលក្នុងកូដ code ទីតាំ Dim ពី Variable Practice Sub ដែលធ្វើតាម:

Dim MyNumber As Integer

លោកអ្នកអាចប្រើកូដ ដូចនេះ:
code that VBA ដំណើរការ:

MyNumber = 10
Worksheets(1).Range(“A1”).Value = MyNumber

បង្កើតអថេរ:

Variable_Name = Value_Here

មិនចាំបាច់ សរសេរជា Dim Variable_Name As Ineteger
លោកអ្នកអាចបង្កើត អថេរ ច្រើនជាងមួយ ដែលកូដនេះ អាចសរសេរជា

Dim MyNumber As Integer
Dim MyOtherNumber As Integer

MyNumber = 10
MyOtherNumber = 20

Worksheets(1).Range(“A1:A10”).Value = MyNumber
Worksheets(1).Range(“B1:B10”).Value = MyOtherNumber

យើងអាចបង្កើតអថេរ Integer variable (As Integer) ហើយហៅវា MyOtherNumber។ តម្លៃនៃ 20 គឺផ្ទុកក្នុងអថេរថ្មីនេះ តម្លៃនៃលំដាប់ Range B1 ទៅ B10 ត្រូវបានផ្ទុក MyOtherNumber

លោកអ្នកចុចប៊ូតុងលើ spreadsheet នឹងមើលឃើញដូចនេះ:
Excel 2013