Mozilla បង្កើត​កម្មវិធីប្រើលើ iOS

Mozilla ​បង្កើត​កម្មវិធី Web Browser ​សម្រាប់​ប្រើ​ប្រាស់​លើ ប្រព័ន្ធ iOS2Mozilla គឺជាក្រុមហ៊ុន​ផលិត Web Browser ឬ កម្ម​វិធី Firefox សម្រាប់​ប្រើប្រាស់​អ៊ីនធឺណែត​មាន​ឈ្មោះ​ល្បី​ល្បាញ​មួយ​ក្នុង​ពិភពលោក ដែល​វាមាន​អោយ​ប្រើ​ប្រាស់​នៅ​លើ​កុំព្យូទ័រ ស្មាត​ហ្វូន និង​ថេប្លេត ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិ​បត្តិការ Android និង Windows Phone 8/8.1 ជា​មួយ​នឹង​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ល្បឿន​លឿន ថែម​ទាំង​មាន Add-on ច្រើន អាច​បំពេញ​សេច​ក្ដី​ត្រូវ​ការ​ប្រើ​ប្រាស់​របស់​មនុស្ស​គ្រប់ៗ​គ្នា​បាន​ យ៉ាង​ល្អ។ យ៉ាង​ណា​មិញ Mozilla ពុំបាន​បង្កើត​កម្មវិធី Firefox សម្រាប់​ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ឡើយ ដោយ​សារ​តែ​បញ្ហា​មួយ​ចំនួន តែ​សារ​ពត៌​មាន​ចុង​ក្រោយ​របស់ RedMondPie បាន​ប្រកាស​អោយ​ដឹងថា Mozilla ត្រៀម​នឹង​បង្កើត​កម្មវិធី Firefox ខ្លួន សម្រាប់​យក​ទៅ​ប្រើ​ប្រាស់​នៅ​លើ​ប្រព័ន្ធ iOS ហើយ។
Windows 8.1តាមការពិតទៅ Firefox ត្រូវបានអ្នកប្រើ​ប្រាស់​ជា​ច្រើន​ពេញ​ចិត្ត​ខ្លាំង​ណាស់​ក្នុង​ការ​ប្រើ​ ប្រាស់​បូក​រួម​ទាំង​ខ្ញុំ​ផង​ដែរ តែ​ហេតុ​ផល​អ្វី​ទៅ​ទើប​បាន​ជា​ធ្វើ​អោយ Mozilla មិន​បង្កើត​កម្មវិធី​ខ្លួន​សម្រាប់​អោយ​អតិថិជន និង​អ្នក​គាំទ្រ​ខ្លួន​ប្រើ​ប្រាស់​នៅ​លើ iPhone, iPad និង iPod Touch? នោះ​ក៏​ដោយ​សារ​តែ Firefox គឺជា Browser បែប Third-party ដូច្នេះ​ដូច​អ្វីដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​ទៅ​ហើយ​ថា កាល iDeivice ជា​ច្រើន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS ជំនាន់ 6.X.X និង 7.X.X គឺ Apple មិន​អនុញ្ញាត​អោយ​កម្មវិធី​បែប Third-party ដំណើរ​ការ​លើ iOS ឡើយ ទើប​តែ iOS 8.X.X ទេ ទើប Apple បើក​ដៃ​អោយ​ទូលាយ​ជាង​មុន អនុញ្ញាត​អោយ​កម្មវិធី បែប Third-party ដំណើរ​ការ​លើ iOS បាន។ ទាំង​នេះ​គឺ​ជា​ហេតុ​ផល​ចំបងមួយ ដែល​បាន​ធ្វើ​អោយ​ក្រុមហ៊ុន Mozilla ខកខាន មិន​បាន​បង្កើត​កម្មវិធី​ខ្លួន​បំរើទៅ​ដល់​អតិថិជន​ខ្លួន​ដែល​ប្រើ​ប្រាស់ iDevice តែនៅ​ពេល​ខាង​មុខ​ដ៏​ឆាប់​នេះ Firefox នឹង​ត្រៀម​បង្ហាញ​ខ្លួន​នៅ​ក្នុង App Store ដើម្បី​បើក​អោយ Download ដោយ​សេរី​មិន​គិតប្រាក់។
Windows 8.1