ផ្ទុកឯកសារលើ Google Drive

2iphone 7កម្មវិធីថ្មីៗរបស់ ក្រុមហ៊ុន Google បាន Update ជាបន្តបន្ទាប់លឿនគ្មានក្រុមហ៊ុនណាដូច។ ថ្មីៗនេះ Drive app ត្រូវបាន Update លើឧបករណ៍ iOS និង  Android ដើម្បីឱ្យការប្រើប្រាស់លើ cloud កាន់តែមានប្រសិទ្ធភាព។

ការ Update ចុងក្រោយរបស់ Google  អ្នកប្រើ Android អាច Search រកឯកសារក្នុង Drive ពី Google app ។ ឧទាហរណ៍ថា អ្នកអាចនិយាយថា “  OK, Google- search for holiday letter on Drive” ដើម្បីទទួលបានឯកសារដោយមិនចាំបាច់បើកកម្មវិធី និងវាយពាក្យទេ។ ប្រហាក់ប្រហែលគ្នាដែរ អ្នកប្រើ iPhone  និង  iPad អាចធ្វើការបញ្ចូល Drive ជាមួយកម្មវិធីផ្សេងៗទៀត។ សម្រាប់ការ Update ចុងក្រោយនេះ អ្នកអាច Add រូបភាព ឯកសារ និងអ្វីផ្សេងទៀតលើ Drive ដោយ Upload រាល់មាតិកាពីកម្មវិធី  iOS apps ។

Google Drive group លើ Google Plus ដែលមាន  Android update នឹងដាក់ឱ្យមានដំណើរការនៅសប្តាហ៍ក្រោយ​ នៅពេលដែលកម្មវិធី iOS app មានលើ  App Storeមុន។

រឿងមួយផ្សេងទៀត ក្រុមហ៊ុន Google បានប្រកាសពីការផ្ញើរឯកសារដោយផ្ទាល់ពី Google Drive ជា Gmail attachment បានយ៉ាងមានសុវត្ថិភាព។

ដំបូងអ្នកគ្រាន់តែអាចផ្ញើរ link ទៅ File ក្នុង email ហើយ File នោះមានដំណើរការលុះត្រាតែអ្នកទទួលប្រើ Gmail account។ មួយទៀត File ចាស់គ្មានដំណើរការទេ ក្រោយពីអ្នកបានលុបវានៅទីតាំងផ្សេងទៀតដែលមិនពាក់ព័ន្ធក៏ដោយ។ ពេលនេះអ្នកអាចផ្ញើរ non-Google files លើ Drive ដោយផ្ទាល់គ្រាន់តែ click លើ ‘Insert as Attachment’ option។