ទាញបញ្ជី​ក្នុង iCloud, Google Drive

Back up បញ្ជីទូរស័ព្ទ រួចផ្ទុក​នៅ​ក្នុង iCloud, Google Drive, Dropbox ឬ Gmail បាន​យ៉ាង​ងាយ​
បញ្ជីឈ្មោះទូរស័ព្ទ (Contact) ដែលយើងបាន Save ទុកនៅក្នុង​ទូរស័ព្ទ​ពិត​ជា​សំខាន់ នៅ​ក្នុង​នោះ​សុទ្ធ​តែ​ជា​លេខ​ទូរស័ព្ទ​មនុស្ស​ដែល​សំខាន់ ហើយ​មិន​អាច​បាត់​បង់​នោះទេ។ នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ទំនាក់​ទំនង​ម្តងៗ មិន​អាច​ចាំ​លេខ​របស់​ពួក​គេ​ទាំង​អស់​នោះទេ ដូច​នេះ​យើង​ត្រូវ​ការ Save វាទុក​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ទូរស័ព្ទ ទើប​យើង​ងាយ​ស្រួល​ទាញ​យក​លេខ​ណា​មួយ។
iphone 7ពេលនេះយើងនឹងណែនាំកម្មវិធីមួយទៀតដែលមានឈ្មោះ​ថា Easy Backup ជា​កម្មវិធី​មួយ​ប្រភេទ​ដែល​អាច​ធ្វើ​ការ​រក្សា​លេខ​ទូរស័ព្ទ​ដែល​អ្នក​បាន Save នៅ​ក្នុង​បញ្ជី​ទូរស័ព្ទ​នោះ​ឲ្យ​មាន​សុវត្ថិភាព និង​អាច​ទាញ​យក​មក​វិ​ញ​បាន​គ្រប់ពេល ទោះ​បី​ជា​អ្នក​ច្រលំ​ដៃ​លុប​លេខ​ទាំង​នោះ​ក្នុង​ទូរស័ព្ទ​ក៏​ដោយ។ កម្មវិធី​អនុញ្ញាត​ឲ្យអ្នក Back up បញ្ជី​ទូរស័ព្ទ​នោះ​ទៅ​នៅ​លើ iCloud, SkyDrive, Box, Dropbox, Google Drive ឬ Gmail បាន ហើយ​អ្នក​អាច​ដាក់​ជា​ការ Back up ដោយ​ស្វ័យ​ប្រវត្តិក៏​បាន ដូច​នេះ​អ្នក​មិន​បាច់​ពិបាក​ចូល Back up ច្រើន​ដង​នោះ​ទេ​នៅ​ពេល​ដែល​អ្នក​ទើបតែ Save លេខ​ទូរស័ព្ទ​ចូល​ក្រោយៗ​ទៀតនោះ វា​នឹង Back up ទុកឲ្យ​ដោយ​ស្វ័យ​ប្រវត្តិ បន្ទាប់​អ្នក​អាច Restore លេខ​ទូរស័ព្ទ​ដែល​បាន Back up នោះ​មក​វិញ​បាន​គ្រប់​ពេល ប៉ុន្តែ​តម្រូវ​ឲ្យ​អ្នក​ភ្ជាប់​អ៊ីនធើណេត។
iphone 7សំរាប់ទូរស័ព្ទដំនើរការប្រព័ន្ធប្រតិបត្តិការ iOS មិន​អាច​ផ្ទេរ​លេខ​ទូរស័ព្ទ​ចូល​ទៅ​ក្នុង​ស៊ីម​កាត​បានទេ ដូច​នេះ​រាល់​លេខ​ទូរស័ព្ទ​ដែល​បាន Save គឺ​នៅ​ក្នុង​ទូរស័ព្ទ​តែ​ម្តង​ដូច​នេះ យើង​ត្រូវ​តែ Back up ជាមួយ​កម្មវិធី​មួយ​នេះ​ទើប​អាច​រក្សា​លេខ​ទូរស័ព្ទ​ដែល​អ្នក​មាន​បាន ដើម្បី​ការពារណា​នៅ​ពេល​ដែល​អ្នក​បាត់​ទូរស័ព្ទ​ដោយ​ចៃ​ដន្យ។