គ្រោះថ្នាក់ Jailbreak ជាមួយ iOS 8.1.3

គ្រោះថ្នាក់ចូលចិត្ត Jailbreak iPhone ជាមួយ iOS 8.1.3
Apple បានបញ្ចេញ iOS 8.1.3 ដែលមានការកែតម្រូវជាច្រើន ទាក់ទងនឹងដំណើរការ សុវត្ថិភាព ​និងស្ថេរភាព។ ពេលចេញមក ភ្លាម iOS 8.1.3 បានធ្វើអោយ ក្រុមល្បីឈ្មោះខាង Jailbreak ដែលបាន Jailbreak iOS 8.1.2 មុនគេនោះ បរាជ័យមិនអាច Jailbreak iOS 8.1.3 បាន ដោយសារៈ

Apple បានប្រកាសថា បានដាក់រនាំងការពារ ៤ (4 security patches) នៅក្នុង iOS 8.1.3 ហើយបានថ្លែង អំណរគុណ និងសសើរដល់ TaiG ដែលបានរកចន្លោះប្រហោងនេះអោយខ្លួន។​
iOS 8.1.3គ្រោះថ្នាក់ អ្វីខ្លះ សំរាប់អ្នកចូលចិត្ត Jailbreak iPhone ជាមួយ iOS 8.1.3?

ទី១ Apple នៅអាចអោយអតិថិជនរបស់ខ្លួន Upgrade ទៅ iOS 8.1.2 ឬ Downgrade ពី iOS 8.1.3 មក iOS 8.1.2​ បាននៅឡើយទេ។ ដូច្នេះ សូមកុំទាន់ឡើងទៅ iOS 8.1.3 ឡើយ ក្រែងមិនអាច Downgrade មក​ iOS 8.1.2 បានទៀត
ទី២ កុំ Update ឬ Restore ឧបករណ៍របស់អ្នក ព្រោះកាលណា Update ទៅ iOS 8.1.3 Apple នឹងបំផ្លាញ Software របស់ TaiG (Jailbreak) ដោយស្វ័យប្រវត្តិ
ទី៣ បញ្ឈប់ Jailbreak Tweaks Binge ការបន្ថែម Tweaks មួយចំនួនដែល​មិនស្គាល់ច្បាស់ អាចទាមទារអោយអ្នក Restore ឧបករណ៍របស់អ្នកបាន
ទី៤​ Uninstall Jailbreak Tweaks ណាដែលអ្នកមិនប្រើចោលទៅ
ទី៥​ កុំប្រើ iFile ទៅលុប File System (Don’t tinker with File System)
ទី៦ ចុចមើលរបៀបដោះស្រាយជាមួយ Roboot Loop នៅទីនេះ

How to fix endless reboot loop problem on your jailbroken iPhone, iPad and iPod touch
ទី៧ Install OpenSSH
SemiRestore ត្រូវការអោយអ្នក តំឡើង OpenSSH នៅក្នុង ឧបករណ៍ដែល Jailbreak ហើយរបស់អ្នក​។​ សូមកត់ចំណាំថា អ្នកត្រូវ​ប្តូរ root password សិនមុនតំឡើង OpenSSH គឺដើម្បីការពារជនទីបី​ ចូលមើលក្នុង ឧបករណ៍ iOS របស់អ្នក។​