ធ្វើ​យ៉ាង​ណាទើប​ប្រើ Flash បានយូរ

Flash គឺ ​ជា​ឧបករណ៍​សម្រាប់​រក្សា​ទុក​ទិន្នន័យ​មួយ​ដ៏​សំខាន់ ដែល​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​នា​ពេល​បច្ចុប្បន្ន​មិន​អាច​ខ្វះ​បាន ។ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​មិន​ចង់​ឲ្យ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ នេះ​ងាយ​ខូច​ដោយ​ប្រការ​ណា​មួយ​នោះ​ទេ។
iOS 8.1.3
១. កុំ​ដោត​ចោល​នៅ​នឹង​កុំព្យូទ័រ​
ការ​ដោត Flash ចោល​ដោយ​ពុំ​បាន​ដក​វា​ចេញ​យូរ​អាច​ធ្វើ​ឲ្យ​វា​មាន​បញ្ហា​ដូចជា អត់​ស្គាល់​ពេល​ដោត​វា​ទៅ​កុំព្យូទ័រ​ជា​ដើម ។
iOS 8.1.3២. ជៀសវាង​បើក​កម្មវិធី​ផ្ទាល់​នៅ​ក្នុង Flash
មាន​អ្នក​ប្រើ​ប្រាស់​ចូល​ចិត្ត​បើក​កម្មវិធី​ដោយ​ផ្ទាល់​នៅ​ក្នុង Flash ដូច ​ជា បើក​ចម្រៀង វីឌីអូ រូបភាព កែ​ប្រែ​ទិន្នន័យ​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន ឬ​ក៏​ដំឡើង​កម្មវិធី​ជា​ដើម ។ ទង្វើ​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ Flash ​ជួប​បញ្ហា​ដែរ ព្រោះ Flash ជា​ឧបករណ៍​មួយ​ប្រើ​សម្រាប់​រក្សា​ទុក​ទិន្នន័យ ដូច្នេះ​គួរ​ជៀស​វាង​ចំណុច​នេះ ។ គួរ Copy ​ទិន្នន័យ​ណា ដែល​ចង់​បើក​ទៅ​ក្នុង PC ហើយ​ចាំ​ដំណើរ​ការ​គឺ​ជា​ជម្រើស​ល្អ​ជាង ។
iOS 8.1.3៣. ដក Flash ​ឲ្យ​បាន​ត្រឹម​ត្រូវ
ការ​ដក Flash ដោយ​មិន​បាន​បិទ (Eject) ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​ពី​កម្មវិធី​កុំព្យូទ័រ​ជាមុន ឬ​ក៏​បិទ​កុំព្យូទ័រ​ហើយ​ចាំ​ដក វា​អាច​បង្ក​ឲ្យ Flash ឆាប់​ខូច ឬ​បាត់​បង់​ទិន្នន័យ​ឯកសារ​របស់​អ្នក​ជាដើម ។
iOS 8.1.3៤. ស្កែន ​Flash ​ឲ្យ​បាន​ទៀងទាត់
​ទម្លាប់​ល្អ​ដែល​ជួយ​ឲ្យ Flash មាន ​ដំណើរ​ការ​បាន​ល្អ គឺ​គួរ​តែ​ស្កែន​វា​ឲ្យ​បាន​ទៀង​ទាត់ ព្រោះ​ជួន​កាល​វា​មាន​ផ្ទុក​មេរោគ ដែល​អាច​ធ្វើ​ដំណើរ​ការ​របស់​វា​មាន​ភាព​យឺត និង​ធ្វើ​ឲ្យ​វា​មាន​ការ​បាត់​បង់​ទិន្នន័យ ។
៥. គួរ​ជៀសវាង Format ញឹក​ញាប់​ពេក
តាម​បទពិសោធន៍​ផ្ទាល់ ការ Format Flash ញឹក​ញាប់​ពេក​វា​ក៏​អាច​បង្ក​ឲ្យ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​មួយ​នេះ​ប្រើ​ការ​លែង​កើត និង​មាន​ការ​បាត់​បង់​ទំហំ​ជា​ដើម ។
iOS 8.1.3៦. រក្សា​ទុក​នៅ​កន្លែង​ស្អាត និង​ស្ងួត
បើ​ទោះ​បី​ជា​មាន​Flash មួយ ​ចំនួន​អាច​ធន់​នឹង​ការ​ជ្រាប​ទឹក​ក៏​ដោយ តែ​យល់​ល្អ​គួរ​តែ​ជៀសវាង​រក្សា​វា​ឲ្យ​ឆ្ងាយ​ពី​ទឹក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ការ​ស្ដាយ​ក្រោយ​ដោយ​សារ​តែ​ការ​បាត់​បង់ ​ទិន្នន័យ និង​របស់​មាន​តម្លៃ​របស់​អ្នក ៕