មេរៀនទី១: ស្វែងយល់ពីបច្ចេកវិទ្យា LCD

Laptopមេរៀនទី១: ស្វែងយល់ពីបច្ចេកវិទ្យា Liquid Crystal Display LCD
បច្ចេកវិទ្យា LDC គឺជាប្រភេទអេក្រង់អេឡ្ិចត្រូនិក សំប៉ែតរាបស្មើ ដែលប្រើពន្លឺ គ្រីស្ទាល់ Liquid Crystal វាមិនប្រើដូចប្រភេទត្រង់ស៊ីស្ទ័រឡើយ គេប្រើ វាសំរាប់ ជាមួយនិង កុំព្យូទ័រ ទូរទស្សន៍ ដែលជាឧបករណ៍ប៉ាណូ គេអាចប្រើវាសំរាប់ បញ្ជាំង រូបភាព Video ឧបករណ៍ Game ជានាឡិកា ឧបករណ៍សំរាប់គិតលេខ Calculator និងទូស័ព្ទ LCD ត្រូវបានបញ្ជាំងដូចនិងអេក្រង់ CRT តែមានអេក្រង់សប៉ែត ទំងន់ ស្រាល និងមានតម្លៃថ្លៃ អេក្រង់ LCD មានច្រើនប្រភេទដូចជា Sony, Dell, Acer, Sumsung ប្រភេទនីមួយៗមានគុណភាពខុសៗគ្នា។
banner
LCD Monitorអេក្រង់ LCD ឬហៅថាប៉ាណែលសំប៉ែតសំរាប់បង្ហាញរូបភាព ដែលទំនើបចេញចុង ក្រោយបំផុតគេអាចប្រើជាមួយ កុំព្យូទ័រនៅលើតុ។ គេបានប្រើជាច្រើនឆ្នាំជាមួយនិង កុំព្យូទ័រ Laptop កុំព្យូ័រ Note Book ដែលមានដាក់លក់លើ ទីផ្សារ នៅប៉ុន្មានឆ្នាំចុង ក្រោយនេះមានការវិវឌ្ឈន៍យ៉ាងខ្លាំងមានតម្លៃថោកជាងពីមុន និងពេញនិយមប្រើ ប្រាស់ បំផុត សំរាប់មើលទូរទស្សន៍ អេក្រង់កុំព្យូទ័រ។ LCD គឺជាលោហ:ធាតុសរីរាង្គដែលរឹង ធន់និងសីតុណ្ហភាពដែលអាច បញ្ចេញរូបភាពទៅលើអេក្រង់បានច្បាស់មាន រូបភាពច្បាស់ និងប្រតុងស្យុងអស់តិចគិតជាវ៉ុល។
LCD Monitor1. អាណូគ្រីស្ទាល់នៅក្នុង ភាពណឺត អេក្រង់ LCD រួមមាន 6ស្រទាប់នៅខាងក្រោយ កញ្ចក់ប៉ូល កញ្ចក់ TFT ស្រទាប់ Liquid Crystal ពណ៌សំរាប់តម្រងពន្លឺ និងប៉ូលទីពីរនៃកញ្ជាក់។
LCD Monitorបច្ចេកវិទ្យា TFT-LCD រួមមានកញ្ចក់សប៉ែតនៅខាងក្រោយ ដែលមានត្រង់ស៊ីស្ទ័រ បង្កើតនៅលើវា នៅខាង មុខកញ្ចក់សប៉ែតដែលមានតម្រងពណ៌ liquid crystal ត្រូវបានប្តូររវាងប៉ូលទាំងពីរនៃកញ្ចក់សប៉ែត។ មុខងារ នៃប៉ូលកញ្ចក់គឺដើម្បីតម្រង ពន្លឺនិងអនុញ្ញាតអោយ ឆ្លងកាត់តាមទិសដៅ។ TFT ប្តូរពីត្រង់ស៊ីស្ទ័រតូច និងកង់ដង់ សាទ័រ វាត្រូវបានតម្រៀបជាម៉ាទ្រីស នៅលើកញ្ចក់ ដែល TFT នីមួយៗមាន pixel របស់វា។ ដើំម្បីកំណត់លក្ខណ: ពិសេសរបស់ pixel នៅលើជួរបញ្ឈរត្រូវបានប្តូរ។ កាលណាតង់ស្យុងបានចូលទៅត្រង់ស៊ីស្ទ័រ transistor ពេល នោះ liquid crystal មានភាពលំអៀងកោង ដែលអនុញ្ញាតអោយពន្លឺឆ្លងកាត់ចូលក្នុងទំរង់ pixel មួយ។ ការផ្សំ pixel ជាច្រើនដែលមានពណ៌ខុសគ្នា បានបង្កើតជារូបភាពបញ្ជាំងលើអេក្រង់
LCD Monitorប្រភពពន្លឺបញ្ជាំងនោះ បានបង្កើតជាចំណិតបន្ទះ ពន្លឺត្រូវចែងចាំងពីខាងក្រោយ ប៉ាណែល ពន្លឺនេះឆ្លង កាត់តម្រង ប៉ូលទីមួយ និងទីពីរ។ ប៉ូលបន្លឺខណ:ដែលបាន។ ស្រទាប់ទីមួយដែលមានផ្ទុក liquid crystal រាប់ពាន់រៀប តាមលំដាប់ ជួរទទឹង លើអេក្រង់ មាន Cell មួយឬច្រើនដែលបានបង្កើតជា pixel អគ្គិសនីរួចចូល ក្នុង LCD
បង្កើតអេឡិចត្រុងអគ្គិសនីត្របាញ់ចូលក្នុងអាណូ crystal បន្ទាត់ នីមួយៗបានភ្លើឡើង ជាមួយប៉ូលតម្រង អេឡិច ត្រុង ទីពីរហើយអនុញ្ញាតអោយ ឆ្លងកាត់ពន្លឺ Crystal នីមួយៗឆ្លងកាត់ឬ តំបន់ពន្លឺពេលនោះការបង្កើតនៃ គ្រីស្ទាល់ បង្កើតជាទំរង់រូបភាព។
LCD Monitorមានពីរមូលដ្ឋាននៃប្រភេទពណ៌របស់អេក្រង់ LCD ដែលបង្ហាញពីអកម្មម៉ាទ្រីស និងសកម្មម៉ាទ្រីស។ នៅក្នុងពណ៌ LCD ប៉ាណែល ដែល pixel នីមួយៗត្រូវបាន បង្កើតជា បី liquid crystal cell បណ្តាល pixel មិនអាចបង្កើតជា ពណ៌ជាច្រើន ដែលលោកមើលឃើញ វាមានពណ៌សស្រាល ឆ្លងកាត់លើ pixel និមួយៗតម្រងបាន បញ្ចួនពណ៌ នៅខាងមុខកញ្ចក់គឺជាស្រទាប់ពណ៌ដែលមានលក្ខណ:ពិសេសសំរាប់ ច្រោះពណ៌ក្រហមនៅខាងមុខនីមួយៗ ពណ៌បៃតងនិងខៀវជាចំណុចៗ។ ពន្លឺឆ្លងកាត់ ច្រោះ Cell ជាច្រើនត្រូវវានបង្កើតដែលលោកអ្នកមើលឃើញលើ LCD។

Cell នីមួយៗ ឬ Subpixel អាចកំណត់បានរៀងៗខ្លួនជាមួយតុងស្យុង ត្រួត ពិនិត្យ នេះមានន័យថាអេក្រង់ LCD 15អ៊ីង ដែលមាន resolution 1024×768 ផ្ទុក បាន 2359296 subpixel ចរន្តអគ្គិសនីមួយឬច្រើន pixel ខូច លោកអ្នកនឹងមើល ឃើញ Cell ពណ៌ខ្មៅមានន័យថា Cell ខូច។

អកម្មម៉ាទ្រីស Passive Matrix
LCD Monitor
អេក្រង់ LCD Passive Matrix ប្រើជាក្រឡាសំណាញ់ ដែលមានតង់ស្យុង pixel ពិសេសបង្ហាញនៅលើអេក្រង់។ ការបង្កើតសំណាញ់មានដំណើរការស្ងប់ស្ងាត់។ វាចាប់ផ្តើមពី​កញ្ចក់ពីរស្រទាប់ ជួរដេកនិងជួរបញ្ឈរ ត្រូវបានភ្ជាប់ ទៅជាមួយ IC ដែល ត្រូតពិនិត្យនៅពេលដែលសាកចូល ផ្ញើទៅក្រោម និងជួរបញ្ឈរ និងជួរដេក។

ឧទាហរណ៍ ប្រសិនបើចំណុចជួរដេក 0 ជួរឈរ ០ នោះត្រូវបានសន្មតថាជាពណ៌ ក្រហម ចំណុចពណ៌បៃតងនិង ពណ៌ខៀវ ស្ថិតនៅលើតំបន់ពន្លឺពណ៌សឆ្លងកាត់ទាំង អស់ប៉ុន្តែច្រោះពណ៌ក្រហម។ ពណ៌សដើរឆ្លងកាត់ តាមតម្រង ពណ៌ក្រហមនៅខាងមុខ កញ្ចក់ កន្លែងដែលពណ៌ក្រហមលេចឡើង។ កាលណាពណ៌ក្រហម បៃតង ខៀវមាន ពន្លឺចុចៗទាំងអស់ វាភ្លើទាំងអស់នៅត្រង់តំបន់ដែលមាន pixel បង្ហាញខ្មៅ។ បីចំណុច មិនភ្លើ ពន្លឺឆ្លងកាត់ហើយ pixel បង្ហាញពណ៌ស។

សកម្មម៉ាទ្រីស Active Matrix ឬហៅថា TFT-Thin Film Transistor
LCD Monitor
ប្រភេទ TFT ជាប្រភេទ ត្រង់ស៊ីស្ទ័រស្តើង ឬហៅថា Active Matrix ផលិតពណ៌ រូបភាពដែលមានពណ៌ស្រស់ ឆើតដូចជាប្រភេបង្ហាញ CRT។ TFT តូចល្អិតអាចប្តូរ ត្រង់ស៊ីស្ទ័រ និងកង់ដង់សាទ័រ មានធាតុបីដែលផ្គត់ផ្គង់ផ្តល់ ពណ៌ក្រហម បៃតង និងខៀវដែលជាប្រភពផ្តល់អោយ pixel នីមួយៗលោកអ្នកមើលឃើញនិងភ្នែកផ្ទាល់

វាបានតម្រៀបជាម៉ាទ្រីសនៅលើកញ្ចក់។ ដើម្បីកំណត់លក្ខណ:ពិសេសរបស់ pixel នៅលើជួរដេកត្រូវបាន បើក ឡើង និងមានចរន្តសាកផ្ញើទៅក្រោមជួរបញ្ឈរ។ ចាប់ពី ពេលនោះមកជួរដេកនិនង​ជួរឈរ បែងចែកបិទ កង់ដង់ សាទ័រកំណត់ pixel ទទួល បាននៅពេលសាក។កង់ដង់អាចកាន់ផ្ទុកចរន្តរហូតដល់មានចរន្តថ្មីបន្ទាប់ទៀត។ ប្រសិន បើយើងត្រួតពីនិត្យយ៉ាងប្រុងប្រយ័ត្នរវាងតង់ស្យុង ទៅគ្រីស្ទាល់ យើងអាច បង្កើតមិនរួមចូលគ្នាតែ មួយដើម្បី អនុញ្ញាតអោយពន្លឺឆ្លងកាត់។ នេះមានន័យថាការ ផ្លាស់ប្តូរកើតឡើងនៅលើ Cell ពន្លឺពណ៌សបើក ឬបិទហើយលទ្ធផលទទួលបានក្នុង រយ:ពេលយ៉ាងរហ័សបំផុត។

កាលណាសមាសធាតុពណ៌ក្រហម ពណ៌បៃតង និងពណ៌ខៀវបានបិទទាំងអស់ ពណ៌ សបញ្ចេញពន្លឺចែងចាំង ឆ្លងកាតសមសធាតុទាំងបីខាងលើ ហើយ pixel បង្ហាញពណ៌ ស។ ប្រសិនបើសមាសធាតុពណ៌ក្រហម បៃតង និងខៀវទាំងអស់បើកឡើង ពន្លឺទាំង អស់ត្រូវបានបិទ​ ហើយ pixel បង្ហាញខ្មៅ។
LCD Monitorអេក្រង់ LCD សកម្មម៉ាទ្រីស Active Matrix ធានារាប់រងពេលវេលាយ៉ាងលឿន ប្រហែលជា 16វិនាទី ដូច្នេះពេលវេលាផ្គត់ផ្គង់ដ៍ល្អប្រសើរសំរាប់ក្រាហ្វិច ឬសំរាប់

ជីរចលនា កម្រើករវើក។ អេក្រង់សកម្មម៉ាទ្រីស Active Matrix ផ្តល់ផាសុភាព ទស្សន:វិស័យដែលអាចមើល ឃើញតាមមុំ 90 ដឺក្រេ។ ម្យ៉ាងវិញទៀត សញ្ញាអាច ប្រើដែលបានបង្កើតមានពន្លឺភ្លើស្រស់ថ្លា ឃើញរូបភាព ច្បាស់​ គុណវិបត្តិ អេក្រង់ សកម្មម៉ាទ្រីស Active Matrix មានតម្លៃខ្ពស់ប្រសិនបើ រោងចក្រផលិតប្រើ បច្ចេកវិទ្យានេះ។ នាពេលបច្ចុបន្ននេះ អេក្រង់ LCD ដែលមានប្រើទាំង Laptop notebook និង អេក្រង់ Desktop អេក្រង់ សកម្មម៉ាទ្រីស Active Matrix TFT។

1.1 ទំហំអេក្រង់ Screen កាលណាលោកអ្នកទិញ អេក្រ​ង់ CRT 17 អ៊ីងលោកអ្នកធ្លាប់ឃើញ 16.1អ៊ីងឬធំជាង យើងទៅតាមម៉ាក់ brand របស់វា។ ម្ចាស់ផលិតអេក្រង CRT មានទំហំខុសគ្នាៗ ខ្លះបានផលិតស៊ុមខាងក្រោមមាន ទំហំ ក្រាស់និងមានទំងន់ធ្ងន់។ តែចំពោះអេក្រង់ LCD វិញ 17អ៊ីងប្រាកដជា 17អ៊ីងដែលមានកែមសងខាង ស្្តើង មាន ទំងន់ស្រាលបំផុត ខាងក្រោមនេះគឺជាការប្ៀបធៀបអេក្រង់ CRT និង LCD ។
LCD Monitor1.2   កំណើតនៃ Resolution តាមរចនាសម្ពន័្ធរូបវិទ្យាប្រភេទមួយចំនួនដែលអាចបញ្ចេញបង្ហាញ រួមមាន អេក្រង់ LCD ទូរទស្សន៍ និងប៉ាណែល plasma កំណត់ចំនួន pixel ជាច្រើនដែលត្រូវបាន បង្ហាញម្តងមួយៗ។ វាបង្ហាញរូបភាពស្រស់ដែលគេហៅថាកំណើតនៃ Resolution នេះជាចំនួនបញ្ឈរ និងដេកនៃ pixel ដែល បង្កើតជាម៉ាទ្រីស LCD Matrix។ កុំព្យូទ័របង្កើតបញ្ចេញ Resolution ទាបជាង Resolution ដែលអេក្រង់បង្រួម តូច ដែលមាន Resolution តូចកាន់តែច្បាស់ជាងអេក្រង់ធំមាន Resolution ធំ។
ខាងក្រោមនេះគឺជា Resolution ដែលមាននៅលើអេក្រង់ LCD:
LCD MonitorContrast Ratio Contrast គឺជាឧបករណ៍ដែលអ្នកផលិតសំរាប់ដំឡើងពណ៌ឡើងចុះ វាទាក់ទងជា មួយ ពន្លឺស ចែងចាំង និងព៌ណខ្មៅងងឹត។ គុណភាពប្រសើ Contrast គឺជាពណ៌ធម្ម ជាតិច្បាស់ពិតប្រាកដ៍ដែល មានស្តង់ដាទាបបំផុតរួមមាន 700:1 និងខ្ពស់ប្រសើបំផុតគឺ 1000:1 ឬប្រសើជាងនេះទៀត។

ពន្លឺ Brightness Brightness គឺជារង្វាស់ពន្លឺចែងចាំព៌ណសរបស់ អេក្រង់ LCD ដែលបង្ហាញចេញ។ ប្រភេទអេក្រង់ LCD គឺពន្លឺមិនចែងចាំខ្លាំងដូចអេក្រង់ CRT ឡើយវាងាយស្រួលប្រើ

គេអាចប្លាស់ប្តូរកែតម្រូវ brightness ឡើងចុះបាន។ កាលណាពន្លឺ brightness ខ្លាំង ធ្វើអោយប្រសើដល់ Contrast គេអាចប្រើពណ៌ខ្មៅងងឹតក្នុងពេលលេង Game ឬបញ្ចាំងភាពយន្តពេលនោះវាពិបាកមើល ស្រមោលម្លប់ និងពណ៌ប្រផេះ។

មើលមុំ Angle អេក្រង់ CRT អាចមើលឃើញតាមមុំជាច្រើន ប៉ុន្តែ អេក្រង់ LCD មានបញ្ហាមិនអាច​មើល ឃើញតាមមុំពីចំហៀង។ ការមើលតាមមុំមានសារ:សំខាន់ប្រសិនបើលោកអ្នក មានមនុស្សជា ច្រើនដែលចោមរោម មើលលើអេក្រង់ LCD ដែលបានបញ្ចាំងរឿង Video។​ កាលណាប្រើអេក្រង់ LCD ពិបាកមុំពីចំហៀងបញ្ឆិត ពីចំងាយ មើលឃើញ រូបភាពមិនច្បាស់ដូចមើលចំពីមុខម្នាក់។ តាមទ្រឹស្តីមើលពីមុំ 180ដឺក្រេមានន័យ
ថាមើលឃើញរូបភាពពេញច្បាស់ បើតាម ការណែនាំមើល ពីមុំ 140ដឺក្រេបញ្ឈរ និង 120 ដឺក្រផ្តេក។
1.3 ការភ្ជាប់ Digital និង Analogue
អេក្រង់ LCD monitor គឺជាឧបករណ៍ Digital ដែលប្តូរសញ្ញា analogue VGA មុន នឹងវាបង្ហាញ។ កាតក្រាហ្វិក ជា មួយ Digital Video Interface (DVI) អាចបញ្ជួន សញ្ញាបង្ហាញជាទំរង Digital។ អេក្រង់ LCD ជាច្រើនដែលចូលមកពី Analogue។ ប្រភេទ Digital ទាំងនេះត្រូវបានអនុញ្ញាតពីត្រូវបានផ្គត់ផ្គង់ និងដើម្បីភ្ជាប់ទៅ VGA
LCD MonitorPortrait/Landscape អេក្រង់ LCD ដែលមានរាងជាផ្តេក Landscape និង បញ្ឈរ Portrait លក្ខណ: ពិសេសនេះប្រើសំរាប់ជាមួយ Desktop សំរាប់ប្រភេទផ្តេកអាចបើកវិបសាយមើល ឃើញបានទាំងអស់។
LCD Monitor

ប្រភេទ LCD អាចប្រើប្រាស់បានរយ:ពេល Lifespan 50000ម៉ោង បើប្រៀបធៀប និង អេក្រង់ CRT បានតែ 15000 ទៅ 25000ម៉ោង។

  1. ការជួសជុលអេក្រង់ កុំព្យូទ័រ LCD ACER AL1713 ដោយវិភាគតាមដ្យាក្រាម

សមាធាតុក្្នុង ACER LCD

U301 S524A40X21/BR24C02F-WE2/AT24C02/HT24LC02
U401 gm2121 (SMD PQFP208)
U402 Flash Memory 1MW39F010-70/A290011TL-70/S29C51001T-90J
U403 EEPROM S524A60X81/HT24LC04
U701 Audio AMP IC LM4843MH
U801 Regulator SMD TO-263AP1086K33A/LM1117S3.3/FAN1086M33X
U802 Regulator SMD TO-252 SP1117D25A/LM1117DT-2.
X401 Crystal 14.318MHz
CN201 S8B-ZR (connect I/F and keypad)
CN301 D-SUB 15PIN connector
CN401CN601 S4BPH-JPitch 1mm FPC connector FPC1S30T11R01
CN701 Audio Jack ST-413-06
CN702 B5B-PH-K (Audio control)
CN801 B12B-PH-K

អេក្រង់ LCD monitor ផ្ទុកសៀគ្វី board និងអាំងវឺតទ័រ Inverter/Power board និងមានប៊ូតុង Keyboard និងប៉ាណែល Flate។ នៅក្នុងអាំងវឺតទ័រ Inverter/Power board ដែលមានអនុភាព 12វ៉ុល និង 5វ៉ុលសំរាប់អាំងវឺតទ័រ។
LCD Monitorដ្យាក្រាម
LCD Monitor2.1 ដោះស្រាយបញ្ហា ជួសជុលអេក្រង់ LCD
LCD Monitor
2.2 Power LED ភ្លឺខុសពីធម្មតា
LCD Monitor
2.3 បាត់បង់ពណ៌ Scale​ Pattern
LCD Monitor
2.4 គ្មានរូបភាព អំពូល Backlight ភ្លឺធម្មតា
LCD Monitor
ប្រសិនបើពន្លឺ Brightness មិនច្បាស់ប្តូរ Inverter ឬ ប៉ាណែល ប្រសិនបលោកអ្នករកឃើញបន្ទាត់ឈរ លើអេក្រង់ សូមលោកអ្នកប្តូរ ប៉ាណែល

2.5 អំពូល Backlight គ្មានពន្លឺ
LCD Monitor
2.6   បញ្ហា Display មិនប្រក្រតី
LCD Monitor
កាលណាបើកអេក្រង់ អំពូល LED លោតបង្ហាញភ្លឹបភ្លែតៗគ្នាបង្ហាញ Display
LCD Monitor