មេរៀនទី៣: ពី Main board /AD board

មេរៀនទី៣: ស្វែងយល់ពី Main board /AD board
អ្នកបច្ចេកទេសខ្លះបានហៅថា​ main board ឬហៅថា AD board យោងតាមការប្រើ សៀគ្វីឡូស៊ីច ឬសៀគ្វី Scalar។ គោលបំណងរបស់សៀគ្វីនេះដើម្បីប្តូរពណ៌ RGB សញ្ញាប្រព័ន្ធ Analogue អោយទៅជាសញ្ញាដីគីតាល់ រួចហើយបញ្ចួលចូលទៅក្នុង LCD និងសៀគ្វីរបស់វា។ នៅលើសៀគ្វីនេះមានផ្ទុក Scalar IC និងបណ្តុំ ​​​​​​​​microcontroller តង់ស្យុងនៅលើ Voltage Regulator នៅជុំវិញសមាធាតុ​ នៅលើសៀគ្វីនេះតាមធម្មតា បានផ្តល់ អនុភាព 2.5វ៉ុល, 3.3វ៉ុល និង 5វ៉ុល។ ជួនពេលខ្លះគេបានរចនាដូចជាប្រភេទ Sumsung សៀគ្វី main board តែងតែជួបប្រទេះបញ្ហាដែលវាមិនបង្ហាញ។ ប៉ុន្តែ បើសិនជាប្រភេទ Dell មានភាពមាំមួន មិនជាងាយ ខូចដូច ប្រភេទផ្សេងៗទៀត។
LCD3.1   មុខងាររបស់ IC នីមួយៗនៅក្នុង Main board ប្រភេទ Scalar IC ដែលមានផ្ទុក Pre-Amp ដែលប្តូរ Analogue ទៅជា Digital ដែល កែតម្រូវជា PLL Phase Locked Loop នៅលើអេក្រង់ OSD On Screen Display និងប្រភេទ LVDS Low Voltage Difference Signal បញ្ជួនទៅអោយ IC ក្នុង LCD។

3.2   សៀគ្វី MCU (Microcontroller): Microcontroller គឺជាប្រភេទកុំព្យូទ័រតូចដែលមាន ផ្ទុក IC មួយហើយមានកម្មវិធីបញ្ចូលក្នុងវាដែលមាន មុខងារពិសេស។ microcontroller រួម មាន CPU, SRAM, DAC និង A/D Converter វាមានទំហំ 64kbyte ដែលអាច បញ្ចូលកម្មវិធីក្នុង Flash ROMដ៍តូចនេះ។ វាអាចលប់ឬកត់ត្រា ទិន្នន័យចូលក្នុង Flash បាន។ កម្មវិធីបញ្ចូលបានឆាប់រហ័សទៅក្នុង Memory និង flash ត្រូវបានប្រើចូលទៅក្នុង EEPROM។
LCDដ្យាក្រាមសៀគ្វី MCU របស់អេក្រង់ LCD

3.3 សៀគ្វី EEprom IC គឺជាប្រភេទសៀគ្វីដែលអាចបញ្ចូលកម្មវិធីអាចលប់ចោលឬ ចងចាំអាននៅលើ EEPROM នៅលើ EEPROM អាចលប់ឬបញ្ចូលកម្មវិធីជាមួយ ចរន្តអគ្គិសនីលំញ័រ សៀគ្វី EEPROM អាចបញ្ចូលកម្មវិធីបានយ៉ាងលឿនឆាប់រហ័ស។​ EEPROM ថ្មីមិនមានទិន្ន័យនៅក្នុងវា​តាម ធម្មតាអ្នកសរសេរកម្មវិធីជាអ្នកបញ្ចូលអោយ វា ព័ត៌មានបានផ្ទុកក្នុងនេះជាប្រភេទ Memory រក្សាទុកបានជាច្រើនឆ្នាំ។
LCDតើមុខងាររបស់ EEPROM សំរាប់ធ្វើអ្វី? EEPROM ត្រូវបានប្រើសំរាប់អ្នកប្រើប្រាស់អាចបញ្ចូល កម្មវិធីពណ៌ទៅក្នុងវាបាន  EEPROM នៅក្នុង LCD មានមុខងារពីរយ៉ាងគឺ។

  • កាលណា អេក្រង់ LCD មួយបានបើក វានិងចំលងទិន្ន័យឬព័ត៌មានពីក្នុង EEPROM ទៅអោយ Microcontroller (MCU) ឧទាហរណ៍ EEPROM និងអោយ Microcontroller ដឹងពីប្រេកង់ដែលអេក្រង់ LCD កំពង់តែប្រត្តិបត្តិ ។
  • EEPROM ប្រើសំរាប់ផ្ទុកចរន្តបង្កើតនៅលើអេក្រង់ LCD ការបង្កើតនៅលើ អេក្រង់

LCD នឹងមិនត្រូវបានលប់ចោលកាលណាអេក្រង់ត្រូបានបិទ ជួលពេលខ្លះផ្លាស់ប្តូរ​ដែលបង្កើតនៅលើអេក្រង់។ Microcontroller បាន Update ការបង្កើត Setting នៅលើ EEPROM កាលណាអេក្រង់ត្រូវបានបើកឡើងឡើងវិញ ផ្ទុកនៅលើ Setting ត្រូវបានបង្កើតឡើងលើអេក្រង់សំរាប់ការប្រត្តិបត្តិការណ៍។

3.4   តើអេក្រង់ LCD បង្ហាញពីការខូច EEPROM មានលក្ខណ:បែបណា?

  • មិនបង្ហាញ Display
  • ប្រេកង់បញ្ឈរ ឬផ្តេកមិនរត់ដំណើរការ
  • មិនអាចរក្សាទុកចរន្ត Current Setting
  • ត្រួតពិនិត្យមុខងារដូចជា Sound, Brightness និងពិនិត្យ Contrast ដែល​មិនធ្វើការ។
  • នៅលើ On Screen Display (OSD) មិនដំណើរការ ឬ OSD និងខូចមិនបង្ហាញ

LCD3.5 តើ EEPROM ប្រើសំរាប់ អ្នកសរសេរកម្មវិធី Programmer ឬអ្នកចំលង ចូលបែបណា?
EEPROM ខូចវានិងបាត់បង់ការចង់ចាំទិន្នន័យនៅក្នុងវា គេអាចបញ្ចូលកម្មវិធីម្តងទៀត បានប្រើល្អដូចថ្មីបានដែរ។ EEPROM ថ្មីគឺវាមិនមានអ្វីទាំងអស់ហើយត្រូវការបញ្ចូល ព័ត៌មានឬទិន្ន័យបញ្ចូលអោយវាមានមុខងារដំណើរការ។ ការងារចំលងបញ្ចូលទិន្នន័យ ទៅក្នុង EEPROM ត្រូវបានធ្វើឡើងដោយអ្នកសរសេរកម្មវិធី ឬអ្នកចំលងចូល។
ប្រភេទ 24C02 ឬ 24C21 ប្រភេទ EEPROM នេះផ្ទុក DDC (Display Data Channel) ទិន្ន័យនិងទាក់ ទងជាមួយកុំព្យូទ័រភ្ជាប់តាមខ្សែកាប។ ស្តង់ដា DDC ផ្គត់ផ្គង់ លក្ខណ:ពិសេស Plug and Play។ ប្រភេទ 24C04 ឬ 24C16 ជាប្រភេទ EEPROM ផ្ទុកចរន្ត setting របស់ LCD។ ប្រសិនបើមិនផ្លាស់ប្តូរ នៅលើអេងក្រង់ LCD setting ឧទាហរណ៍ដូចជាការដំឡើង អតិបរិមា maximum contrast។ Microcontroller និងបាន update ការដំឡើងនៅ ក្នុង EEPROM IC ដូច្នេះកាលណាអេក្រង់ LCD ត្រូវបានបិទម្តងទៀត ការផ្ទុក maximum contrast ត្រូវបានបង្កើតអោយអេក្រង់ដំណើរការ។ កញ្ចក់ Crystal វាមានមុខងារដើម្បីរក្សាប្រេកង់នាឡិកា។ ប្រសិនបើសញ្ញាពីនាឡិកា បញ្ឈប់ការផលិតប្រេកង់ ឬវាថយចុះខ្យោយ ឬលំញ័រចាប់ផ្តើមប្រែប្រួល អេក្រង់ LCD អាចបង្ហាញចេញបញ្ហាផ្សេងឬឈប់ដំណើរការទាំងអស់។ លោកអ្នកកំណត់អោយបាន ច្បាស់ពីរលក Sine នៅលើម៉ាស៊ីន Oscilloscope។ តង់ស្យុង Voltage Regulator សំរាប់ផ្គត់ផ្គង់ មិនប្រែប្រួលនៃ 2.5វ៉ុល, 3.3វ៉ុល និង 5វ៉ុល ទៅអោយ IC ទាំងអស់នៅលើសៀគ្វី main board និង controller board។ ប្រសិនបើវាមាន តង់ស្យុងចុះ ទាប ឬខុសពីធម្មតា នោះវានឹងមិនបង្ហាញ No display និង ភ្លើង LED និងមិនភ្លឺឡើយ។