មេរៀនទី៥: ពីសៀគ្វី Start Circuit

មេរៀនទី៥:   ស្វែងយល់ពីសៀគ្វី Start Circuit

មានប្រភេទអេក្រង LCD ជាច្រើនដែលមានសៀគ្វី Star Circuit ដើម្បីត្រួតពិនិត្យតង់ ស្យុងពី Power Supply ទៅអនុភាពជើងម្ជុលនៃ IC អាំងវឺតទ័រ។ បន្ទះសៀគ្វីត្រូតពិនិត្យ សញ្ញាដែលចូលមកពីសៀគ្វី Main board និងតង់ស្យុងពី ០ និងតង់ស្យុងពីរឬបី ឬនៅ ចន្លោះ (2-5វ៉ុល)។ ប្រសិនបើសញ្ញាគឺសូន្យវ៉ុល ពេលនោះ IC អាំងវឺតទ័រនឹងមិនទទួល សំរាប់ប្រើតង់ស្យុងពី Power Supply ហើយប្រសិនបើសញ្ញាគឺតង់ស្យុង 2វ៉ុល (បើក)
ខណ:ដែល IC អាំងវឺតទ័រនឹងបានបើក “បើក” ហើយតង់ស្យុងខ្ពស់របស់ Transformer និងបញ្ចូលភ្លើង ហើយ អំពូលបំភ្លឺអេក្រង់ឡើង។ សៀគ្វី Start Circuit ល្អប្រសើរដើម្បី ចាប់ផ្តើម ដោះស្រាយជាមួយអេក្រង់ LCD ដែលមិនបង្ហាញរូបភាព ប្រសិនជាលោក មើលមិនឃើញរូបភាព នោះលោកអ្នក មើលលើសៀគ្វី Star Circuit ហើយដោះចេញ ជួសជុលបញ្ហាទាំងនោះ។ សៀគ្វីនេះវាមានទំនាក់ទំនងជាមួយអំពូលបំភ្លឺអេក្រង់ LCD ទាំងមូល ដើម្បីអោយមើលឃើញរូបភាពដែលបង្ហាញពីប្រព័ន្ធកុំព្យូទ៏រ។
LCDការបង្ហាញកំណត់ចំណាំ បិទបើក On/Off ក្នុងសៀគ្វីអាំវឺតទ័រ Inverter board លោកអ្នកមើលលើដ្យាក្រាម ខាងក្រោម នេះនឹងឃើញពីសៀគ្វី Start Circuit ធ្វើការ កាលណាកុំព្យូទ័រអេក្រង់បើកនៅដំណើរការល្អប្រសើរ គឺមានន័យថាខ្សែភ្ជាប់ពី VGA
ទៅប្រព័ន្ធ CPU ដំណើរការធម្មតា ពេលនោះសៀគ្វី main board ដំបូងនឹងផ្ញើចេញ សញ្ញាបានបើក ដែលមាន តង់ស្យុង ប្រហែល 2 ទៅ 5វ៉ុលយោងទៅតាមប្រភេទ LCD លោកអ្នកវាស់តង់ស្យុងនៅលើ Q751។ សញ្ញាបើកបណ្តាលមកពី ​Q751 បានបើក ឡើងចូលទៅ Q752 ក៍បានបើកឡើងដែរ។ ដូច្នេះតង់ស្យុង 12វ៉ុលនឹងធ្លាក់បញ្ចេញពី ក្រៅទៅជើង C ត្រង់ស៊ីស្ទ័រនៃប្រភេទ TL145ACN ដែលជា IC អាំងវឺតទ័រ។
LCDសៀគ្វី Star Circuit នៅក្នុងអេក្រង់ LCD
LCDប្រសិនបើ main board មិនមានសញ្ញាបើក “ON” នោះមានន័យថា main board មាន បញ្ហា លោកអ្នកត្រូវ ត្រួតពិនិត្យមើលលើ Q751 និងត្រង់ស៊ីស្ទ័រ Q572 ដែលមិនបាន បើកដែរ ដូច្នេះតង់ស្យុងមិនធ្លាក់ទៅលើជើង Pin របស់ IC អាំងវឺតទ័រនោះនឹងបណ្តាល អោយអេក្រង់ទាំងមូលមិនបង្ហាញលេចចេញរូបភាព។

មានប្រភេទអេក្រង់ខ្លះដែលប្រើ C945 និង A733 ផ្សំជាគួរក្នុងសៀគ្វី Start circuit ដូចជាប្រភេទអេក្រង់ Samsung 153វ៉ុល បានប្រើជាមួយ A6J ដែលមានត្រង់ស៊ីស្ទ័រ (PNP Digital Transistor) និង A8J(PNP Digital Transistor) ដូចបង្ហាញរូបភាព ខាងក្រោម។ត្រង់ស៊ីស្ទ័រទាំងពីរគឺជាប្រភេទត្រង់ស៊ីស្ទ័រឌីគីតាល់ និងមានរ៉េស៊ីស្ទង់ (4k7+4k7) ដែលជាប់ជាមួយត្រង់ស៊ីស្ទ័រនោះ។
LCDការពិតការត្រួតពិនិត្យឆែកមើលលើ បញ្ហានេះជាការងាយស្រួលបំផុតដោយលោក អ្នក មើលលើ Main board សៀគ្វី ឬមើលវាស់លើ IC អាំងវឺតទ័រដោយផ្ទាល់។
LCDដាក់ជើងឧបករណ៍វាស់បានដាក់ពីលើ ជើងខ្សែពណ៌ខ្មៅ និងជើងមួយទៀតពណ៌ខ្មៅដាក់ លើម៉ាស់ដី ឬដាក់ ចំលើវីស ឥឡូវនេះលោកអ្នកបើកអេក្រង់ LCD រួចហើយក្រឡេកមើល តង់ស្យុង។ ប្រសិនបើមានតង់ស្យុង 2ទៅ5 វ៉ុលនោះបញ្ជាក់ថា main board នោះ ដំណើរការធម្មតាហើយបញ្ជួនសញ្ញាយ៉ាងត្រឹមត្រូវ។ ប្រសិនបើមិនមានតង់ស្យុងដូច ដែលបានវាស់នោះទេ គឺបញ្ជាក់ថា main board មានបញ្ហាខូច។ ប្រភេទអេក្រង់ LCD Sumsung ដែលមានម៉ូដែល 153V, 173V, 510N, 710N និង 910N ដែលតែងតែ​ ជួបបញ្ហាមិនបង្ហាញ លើអេក្រង់ ដែលបណ្តាលមកពីខូច Microcontroller MCU។
LCDបន្ទាប់មកប្រសិនបើបើក សញ្ញានិងបានប្រហែល 9 ទៅ 12វ៉ុលនៅលើ IC អាំងវឺតទ័រ ប្រសិនបើមានសញ្ញាចូលលើ ត្រង់ស៊ីស្ទ័រសៀគ្វី Star Circuit ហើយមិនមានទិន្នផល ចេញពីអាំងវឺតទ័រដែលសមាសធាតុមានឧបករណ៍ ការពារ ដោយ ហ្វុយស៊ីបមួយគ្រាប់ សំរាប់ការពារថាមពលតង់ស្យុងពី IC អាំងវឺតទ័រ។ ប្រសិនបើ ថាមពលតង់ស្ុង IC

មានតម្លៃថយចុះខ្សោយ ប្រសិនបើហ្វុយស៊ីបមិនបានបើកសៀគ្វី ប្រសិនបើមានលទ្ធភាព លោកអ្នកអាចដោះ ដូរ ចេញ IC អាំងវឺតទ័រ ហើយធ្វើតែសឡើងវិញអេក្រង់ LCD ឡើង វិញ។ ប្រសិនបើមានបញ្ហាមិនបង្ហាញ លោកអ្នក អាចវាស់មើលលើ Meter ដែលបើកឬ បិទកំពង់តែរះឡើងធ្លាក់ចូលទៅក្នុង Microcontroller MCU ប្រសិនបើ លោកអ្នក អនុវត្តតែសលើអេក្រង់ LCD នៅល្អដើរធម្មតា​នោះយើងមិនចាំបាច់រកមើលលើ Main board សៀគ្វី Star Circuit ឬនៅក្នុងសៀគ្វីអាំងវឺតទ័រ។
LCDប៉ាណែល LCD មិនអាចបញ្ចេញពន្លឺ ។ ហេតុដូច្នេះប្រព័ន្ធអំពូល កើតឡើងពន្លឺនៅលើ ប៉ាណែលនិងបែងចែកពន្លឺ សព្វពេញលើអេក្រង់ LCD។
LCDប៉ាណែល LCD ដែលមានអំពូលនៅពីខាងក្រោយ
LCDផ្នែកខាងក្នុងនៃអេក្រង់ LCD

អេឡិចត្រូតស្ថិតលើអំពូលមានស៊ីតុណ្ហភាពទាប ខណ:ពេលដែលបញ្ចេញពន្លឺដែល វា មានជីវិតបានប្រហែល 50000ម៉ោង លក្ខណ:ពិសេសរបស់ Power Supply អាំងវឺតទ័រ Inverter ដែលបានបង្កើតប្រហែល 600 ទៅ 1000អំពែតាមតម្រូវការអាំងវឺតទ័រមាន Power Supply តូច។

5.1   ការបង្ហាញលោតភ្លឹបភ្លែតៗ ហើយមានពណ៌ក្រហម

តាមធម្មតាការបង្ហាញពណ៌ក្រហម ហើយលោតឡើងភ្លឹបភ្លែតៗក្នុងអេក្រង់ LCD បណ្តា មកពីមូលហេតុអំពូល Backlight (នៅចុចខាងលើ និងខាងក្រោមមានពណ៌ខ្មៅសង ខាងទាំងពីរ) សំរាប់ LCD ទាំងនោះយើងត្រូវ ត្រួតពិនិត្យមើលលើសៀគ្វី Inverter board ដែលឆ្លងកាត់អំពូល Backlight មានបញ្ហាជាមួយ LCD។ សរុបសេចក្តីមក អេក្រង់ LCD ប្រតិកម្មបណ្តាអោយអេក្រង់មិនបង្ហាញគឺមកពីសៀគ្វីនៅក្នុង Inverter boar ដែលវាធ្វើអោយពន្លឺឡើងភ្លឹបភ្លែតៗមិនបង្ហាញចេញនិងបណ្តាលអោយអំពូល Backlight មិនអាចបញ្ចេញ ពន្លឺហើយភ្លាមៗនោះវានិងបិទអេក្រង់បិទ។
LCDការបង្ហាពីអំពូលដែលខ្មៅចុងសងខាងរបស់អេក្រង់ LCD ភាពខ្មៅនេះបណ្តាអោយ ពន្លឺលោតភ្លឹបភ្លែតៗ លោកអ្នកអាចដោះដូចអំពូលចេញទើបវាអាច ដំណើការធម្មតា
LCDគន្លឹះភ្ជាប់របស់អំពូល Backlight
LCDLCDកាបភ្ជាប់អំពូល Backlight
LCDពេលដែលយើងដោះ Connector អំពូល Backlight ចេញក្រៅ
LCDត្រង់ស្វ៉ម Transformer ដែលមានតង់ស្យុងខ្ពស់
5.2   ដោះដូរអំពូល Backlight ចេញ
LCD
ដើម្បីដោះដូរ អំពូល Backlight ចេញជោគជ័យ លោកអ្នកត្រូវរុញចេញអំពូលចេញក្រៅ ដូចបង្ហាញក្នុងរូបភាព មានអំពូលខ្លះងាយស្រួលក្នុងពេលដោះចេញអាស្រ័យដោយ ប្រភេទអេក្រង់ LCD។ ដោះចេញអំពូលដោយ មិនចាំបាច់ដោះចេញប៉ាណែល LCD លោកអ្នកប្រើដៃថ្នមៗដើម្បីមិនអោយទង្គិចដល់អេក្រង់ LCD។
LCD
បន្ទះខ្សែអាត់ Tape Carrier Package TCP ខូចគ្មានមធ្យោបាយជួសជុលបានឡើយ

5.3   សំណួរទាក់ទងទៅនិងអំពូល Backlight

  1. ធ្វើយ៉ាងណាដើម្បីអោយដឹងថាអំពូល Backlight នៅល្អឬខូច?

លោកអ្នកដឹងថាអំពូល Backlight នៅល្អដូចទើបទិញថ្មីដែលអាចដំណើរការ អេក្រង់ LCD។ ប្រសិនបើខ្សែអំពូលបានភ្ជាប់ត្រូវស្រួល ប្រសិនបើមានពណ៌ក្រហមឬលោត ភ្លឹបភ្លែតៗនោះមានន័យថាអំពូល Backlight របស់លោកអ្នកខូចខុសប្រក្រតី។

តើខ្ញុំអាចដំឡើងអំពូល 15អ៊ីងចូលក្នុង អេក្រង់ LCD 17អ៊ីង?

លោកអ្នកអាចដូចអំពូល 15អ៊ីងចូលក្នុង អេក្រង់ LCD 17អ៊ីង បានប៉ុន្តែខាងលើនិងខាង

ក្រោមនឹងបញ្ជាំងពណ៌មិនក្របដណ្តំគ្រប់គ្រាន់ ដោយសារតែអេក្រង់15អ៊ីងខ្លីជាងអេ ក្រង់ LCD 17អ៊ីងលោកអ្នកអាចមើលឃើញពណ៌ខ្មៅៗនៅជាយគែមសងខាង។

តើខ្ញុំអាចដោះដូរអំពូល Backlight ពីប្រភេទអេក្រង់ដូចគ្នាមានទំហំដូចគ្នា ដែល ឧបមាថា អេក្រង់ទាំងពីរមានទំហំ 15អ៊ីងដូចគ្នា បានដែរឬទេ?

លោកអ្នកអាចដូចអំពូលបាន ប៉ុន្តែលោកអ្នកត្រូវឆែកឡើងវិញ តង់ស្យុងនៃអំពូលពី អេក្រង់ LCD ទោះបីអេក្រង់ ទាំងពីរ នេះមានទំហំប៉ុនគ្នាក៍ដោយ លោកអ្នកវាស់អាំងតង់ ស៊ីតេអោយវាស្មើរគ្នាជាមុនសិន ទើបដូចអំពូល ទៅដំណើរការបានល្អ។ប្រសិនជាតង់ស្យុងមិន ស្មើគ្នាបណ្តាលអោយ ខ្មៅធៀបទៅនិងអំពូលថ្មី។តើលោកអ្នកអាចទិញអំពូលអេក្រង់ LCD នៅកន្លែងណា?

លោកអ្នកអាចឆែកមើលលើ វិបសាយ ឬតាមហាងដែលមានលក់ឧបករណ៍កុំព្យូទ័រ

តើលោកអ្នកអាចទិញអំពូល Backlight LCD មករក្សាទុកបានឬទេ?

ដោយអនុលោមតាមលុយកាក់ របស់លោកអ្នកមានច្រើនឬយ៉ាងណា លោកអ្នកអាចទិញ អំពូលយកមទុកបាន ដែលមិនមានបញ្ហាអ្វីទាំងអស់ នៅពេលដែលមានអតិថិជនលោក អ្នកអាចដោះដូរអោយគេបាន។ លោកអ្នក អាចដឹងភ្លាមៗថាអេក្រង់ LCD មានបញ្ហាដូច ជាបង្ហាញហើយបានរលត់វិញ ឬលោតភ្លឺមភ្លែតៗ ឬមានសភាព ឡើងក្រហម ឬមានភាព ឡើងស្រអាប់មិនច្បាស់ នោះគឺបណ្តាលមកពីអំពូល Backlight ដែលត្រូវត្រួតពិនិត្យ។តើលោកអ្នកអាចដោះស្រាយការបង្ហាញលោតភ្លឹមភ្លែតដោយមិនចាំបាច់ដោះដូរ អំពូល Backlight បានដែរឬទេ?

តាមធម្មតាប្រភេទអេក្រង់ LCD ថ្មីបំផុត វាមានសៀគ្វីកែតម្រូវមួយ កាលណាបង្ហាញ ឡើងភ្លឺមភ្លែតៗ (លោតបន្តិច បន្តួច) បង្ហាញហើយភ្លាមបានរត់បិទបាត់។ នេះមកពីមូល ហេតុអេក្រង់ LCD ប្រើ IC អាំងវឺតទ័រសេរី OZ960 វាចុះខ្យោយបណ្តាលអោយ លោត ឡើងភ្លឹមភ្លែតៗនៅពេលដំបូង។
LCDសៀគ្វីអាំងវឺតទ័រ Inverter board