មេរៀនទី៦: សៀគ្វី Feedback Circuit

មេរៀនទី៦: តើធ្វើយ៉ាងណា ដើម្បីស្មានថាយើងអាចកែប្រែជួសជុល សៀគ្វីឡើងវិញ Feedback Circuit បាន?

ខាងក្រោមអំពូល Backlight មានសៀគ្វី feedback circuit ដែលមើលទៅមានឃើញ រ៉េស៊ីស្តង់និងមាន ដែកត្រជាក់ពណ៌ស យើងអាចដោះចេញរ៉េស៊ីស្តង់ជើងបី ឬហៅថា គេ ហៅថា Regulator លោកអ្នកវាស់ តង់ស្យុងប្រសិនបើមិនគ្រប់ខុសប្រក្រតីអាចដោះដូរ ចេញមួយគ្រាប់ចេញ។ ឬលោកអ្នកអាចមើលបាត ក្រោមសៀគ្វីសំណ ដោយផ្សារដោះ ចេញក្រៅ ដោយមិនអោយប៉ះជាមួយជើងស៊ីម៉ានៅជិតសងខាងឡើយ។ នៅពេលដែល ដំឡើងដែកត្រជាក់ ឬហៅថាសាម៊ី ដាក់វិញត្រូវលាប ជ័រស៊ីលីកូន ដើម្បីអោយគ្រាប់ រ៉េស៊ីស្តង់ស្រួលឆ្លងកំដៅបានឆាប់។
LCDផ្នែកខាងក្រោយនៃសៀគ្វី Feedback Circuit
LCDប្រភេទអេក្រង់​ HP1702 LCD ដែលមានបញ្ហាពន្លឺភ្លឺមភ្លែតៗនៅលើ សៀគ្វី Feedback មានរ៉េស៊ីស្តង់មួយ R120 ដែលបានភ្ជាប់ទៅដែលត្រជាក់សាមី ដែលមានទំហំ 1គីឡូអូម សំរាប់បើកបំភ្លឺអេក្រង់ LCD លោកអ្នកអាចដោះដូរ ដោយវាស់ជាមុនសិន។ តម្លៃដែល មើលឃើញតែ 238អូម ឬទាបជាងនេះ នៅពេលដែលដូរចេញ រ៉េស៊ីស្តង់នេះ អាច ធ្វើ អោយអេក្រង់ LCD ដំណើរការល្អប្រសើរលេងភ្លឺមភ្លែតៗ។
LCDប្រយ័ត្ន សូមប្រយ័ត្នកំប៉ះអំពូលបែក វាអាចធ្វើអោយមុតដៃ វាមានជាតិបារត ជាតិបារតនេះនៅ ពេលដែលមុតដៃរបស់លោកអ្នកមានពិសពុល ដល់ខ្លួនប្រាណរបស់លោកអ្នក។