មេរៀនទី៨: ការប្តូរប៉ាណែល LCD

មេរៀនទី៨: ការប្តូរប៉ាណែល LCD

ប្រសិនបើប៉ាណែល LCD មានបញ្ហាដូចជា បែក បង្ហាញពណ៌សគ្មានអ្វីទាំងអស់ បង្ហាញជាពណ៌ឥន្ទធនូ ឬខូចសៀគ្វី Controller board ឬមានបន្ទាត់ខ្មៅមួយឬពីរបី នៅកាត់ទទឹងអេក្រង់ ឬខូច Tape Carrier Package TCP ។ល។ មានមធ្យោបាយមួយ គត់គឺប្តូរប៉ាណែល LCD បើសិនជាលោកអ្នកមិនអាចដោះដូរ បានជាមួយប្រភេទ LCD ដោយភ្លាមៗបានទេ សូមមើលអោយបានច្បាស់លាស់លើលក្ខណ:ពិសេសរបស់វាដូច ខ្សែភ្ជាប់ Connector សញ្ញា Signal Flow និងតង់ស្យុង។

រោងចក្រផលិតអេក្រង់ LCD Monitor មានប្រភេទ LCD ជាច្រើនដែលរោងចក្របានផលិតខុសៗគ្នា មានប្រភេទម៉ាកខុសគ្នា ដូចជាប្រភេទ Sumsung, Acer, Dell, Toshiba, Sony…។

8.1   តើនៅខាងក្នុង របស់អេក្រង់ LCD មានអ្វីខ្លះ? ប្រភេទអេក្រង់មួយចំនួនមាន Setting កំណត់មុខងារ របស់វា តុល្យភាពពណ៌ RGB, មុខងារ Position, ទំហំ Size, ភាសា Language, ព័ត៌មាន Information ដែលមើលឃើញដោយអំពូល Backlight និងប៉ាណែល LCD។ល។

តើធ្វើយ៉ាណាដើម្បីអោយដឹងថា ការផលិតឧបករណ៍សេវាប្រើប្រាស់ នៅក្នុងអេក្រង់ LCD monitor?បណ្តារោងចក្រផលិតនីមួយៗ បានផលិតចេញលក្ខណ: ប្រើប្រាស់ពិសេសខុសៗគ្នា ដែល មានលក្ខណ: សំគាល់ មាននៅក្នុងសៀភៅកាត់តាឡុង។ ខាងក្រោមនេះជាការណែ នាំការប្រើប្រាស់បូតុងខាងមុខរបស់អេក្រង់ Samsung 510N LCD។
LCDLCDLCDLCDប្រភេទអេក្រង់ Sumsung 510N នេះលោកអ្នកព្យាយាមចុចលើ Setting ដែលមាន បូតុងនៅចំពីខាងមុខអាចចុច សារ៉េបានតាមតម្រូវការរបស់លោកអ្នកចង់បាន ដូចជា សារ៉េពន្លឺ ប្រេកង់ ពណ៌ សារ៉េឡើងលើក្រោម មកឆ្វេង ស្តាំ ទៅតាមបូតុងចុចបញ្ជា។
LCDរូបភាពខាងលើគឺសំរាប់ប្រភេទ Acer AL1916W លោកអ្នកបានមើលឃើញមុខងារការ ប្រើប្រាស់ជាច្រើន ដូចជារយ:ពេលវែង នៃការប្រើអេក្រង់ LCD ដែលមាន 203ម៉ោង មានប៉ាណែលលេខ INNO.VO និងពណ៌ Setting របស់វា។ល។

8.2   ភាពខុសគ្នារវាងអេក្រង់ Plasma និង LCD
LCD
ប្រភេទអេក្រង់ទូរទស្សន៍ Plasma

 អេក្រង់ Plasma មានរាប់រយពាន់ សែល cell ដែលមានឧស្មន័កំរមានដូចជា អាកុង ណេអុង សេណុង ដែលមាន ពីរស្រទាប់នៃកញ្ជាក់ ឬថង់ផ្លាស់ស្ទីក ក្នុងទូរទស្សន៍ផ្លាស់ ស្មា Plasma TV។ នៅក្នុងទូរទស្សន៍ផ្លាស់ ស្មា Plasma TVមានបណ្តុំពន្លឺ ដែលអាច ធ្វើអោយភ្លឺពន្លឺរូបភាពស្រស់ថ្លា មុត។ ការផលិតក្នុងទូរទស្សន៍ផ្លាស់ ស្មា Plasma TV

វាអាចមានអាយុបាន 60000ម៉ោង ប្រសិនបើលោកអ្នកបើកវា 8ម៉ោងក្នុងមួយថ្ងៃនោះ អាចប្រើបាន 20ឆ្នាំ។ ក្នុងទូរទស្សន៍ ផ្លាស់ ស្មា Plasma TV មានពណ៌ស្រស់ថ្លា ពណ៌និមួយៗមាន pixel ក្រហម បៃតង និងខៀវ។ នៅលើសែល cell នីមួយៗមានពណ៌ ក្រហម បៃតង និងផស្វ័រ phosphor សំរាប់ pixel រៀងៗខ្លួនទំហំ pixel របស់វាមាន 1920×1080។